ទូរស័ព្: 0274 383 347
អង្គារ, 27-10-26 11:46:05

លទ្ធផលផ្តើមពីការស្របមតិ និងភារកិច្ចទទួលខុសត្រូវ

នៅឃុំ Đông Thới ស្រុក Cái Nước ប៉ុន្មានឆ្នាំកន្លងមកនេះ ផ្តើមពីបណ្តាគោលនយោបាយឧបត្ថម្ភរបស់រដ្ឋ ព្រមទាំងបណ្តាទម្រង់សេដ្ឋកិច្ចមានប្រសិទ្ធភាព ជីវភាពបងប្អូនជនរួមជាតិ Khmer នៅភូមិភាគមួយថ្ងៃកាន់តែបានលំនឹង។

លោក Lâm Hoàng Kim អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ​ ឱ្យដឹង៖ ទូទាំងឃុំនាពេលបច្ចុប្បន្នមាន២០១គ្រួសារ Khmer ដោយមានចំនួនប្រជាជន៦៣៣នាក់ ក្នុងនោះមាន១០គ្រួសារដែលស្ថិតក្នុងក្របខណ្ឌនៃគោលនយោបាយ។ អត្រាគ្រួសារក្រនូវត្រឹម១,៧៧% (៣៥គ្រួសារ) និងគ្រួសារប្រកៀកបន្ទាត់ក្រមាន១,៦២% (៣២គ្រួសារ)។ ដោយឡែកក្នុងជនរួមជាតិ Khmer នូវត្រឹម៧គ្រួសារក្រីក្រនិង៣គ្រួសារប្រកៀកបន្ទាត់ក្រប៉ុណ្ណោះ។

បណ្តាផ្ទះជាច្រើនដែលបានសាងសង់នៅភូមិ Khánh Tư ឃុំ Đông Thới គឺសុទ្ធសឹងផ្តើមពីកម្មវិធីលុបបំបាត់ផ្ទះបណ្តាះអាសន្ន និងផ្ទះទ្រុឌទ្រោម។

“យើងខ្ញុំតែងយកចិត្តទុកដាក់គិតគូរដល់ជីវភាពបងប្អូនជនរួមជាតិ។ បណ្តាគោលនយោបាយសន្តិសុខនយោបាយ ឧបត្ថម្ភផ្ទះស្នាក់នៅ បុលទុន បានចូលជិតប្រភពទឹកស្អាតប្រើប្រាស់... សុទ្ធតែត្រូវបានផ្សព្វផ្សាយត្រូវចំមុខសញ្ញា និងគោលដៅ។ អាស្រ័យហេតុនេះហើយ ជីវភាពនិងស្មារតីសម្ភារៈរបស់បងប្អូនជនរួមជាតិ Khmer មួយថ្ងៃកាន់តែមានភាពល្អប្រសើរឡើង” លោកគីម បានចែករំលែកបែបនេះ។

ដោយឡែកក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ឃុំបានចលនា និងជំនួយឧបត្ថម្ភសាងសង់ផ្ទះបាន២ខ្នងសម្រាប់គ្រួសារ​ Khmer ដែលមានជីវភាពក្រលំបាក ដោយចំនួនទឹកប្រាក់៦០លានដុងក្នុងមួយខ្នង រួមចំណែកជួយមាមីងបងប្អូនមានលំនៅឋានសមរម្យ ព្រមទាំងសុខសាន្តចិត្តក្នុងការពលកម្មផលិត។

អ្នកមីង Trần Thị Chi ជាជនរួមជាតិ Khmer នៅភូមិ Khánh Tư ក្នុងចំណោមគ្រួសារមួយដែលបានទទួលផលអំពីកម្មវិធីនេះ។ “សង់បានផ្ទះថ្មីខ្ញុំសប្បាយចិត្តខ្លាំងណាស់ អរគុណបក្សនិងរដ្ឋ ព្រមទាំងរដ្ឋអំណាចភូមិភាគផងដែរដែលបានយកចិត្តទុកដាក់ដល់អ្នកក្រីក្រដូចជារូបខ្ញុំ។ ខ្ញុំសង្ឃឹមថានិងខិតខំថែរក្សាឱ្យបានល្អបំផុត និងប្តេជ្ញាចិត្តពលកម្មដើម្បីឈានឡើងរួចចាកក្រ ចិញ្ចឹមទុន្មានកូនៗបានល្អទៀតផង” អ្នកមីង Chi បានរៀបរាប់ដូច្នេះ។

ទន្ទឹមជាមួយការគិតគូរអំពីផ្ទះស្នាក់នៅ ឃុំ Đông Thới ថែមទាំងយកចិត្តទុកដាក់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច បង្កើតការងារធ្វើ បង្កើនប្រភពប្រាក់ចំ ណូលជូនបងប្អូនជនរួមជាតិទៀតផង។ មានគ្រួសារជាច្រើនបានចូលជិតប្រភពទុនអនុគ្រោះអំពីធនាគារគោលនយោបាយសង្គម ផ្តើមពីនោះក៏វិនិយោគផលិត ចិញ្ចឹមសត្វ និងលក់ដូរកំប៊ិចកំប៉ុកផងដែរ។ ទាំងអស់នេះសុទ្ធសឹងតែងត្រូវបានរដ្ឋអំណាចភូមិភាគ និងសមាគម អង្គភាព និងសង្គមបានធ្វើការណែ នាំយ៉ាងជាក់ស្តែង ព្រមទាំងពិនិត្យយ៉ាងហ្មត់ចត់ដើម្បីប្រភពទុនសម្រាប់ឱ្យការប្រើប្រាស់មានភាពត្រឹមត្រូវតាមទិសដៅ និងពង្រីកមានប្រសិទ្ធភាពយ៉ាងជាក់ស្តែងទៀតផង។

បណ្តាដងផ្លូវដែលត្រូវបានកសាងដោយបេតុងនៅឃុំដុងថើយ ក៏ជួយឱ្យប្អូនៗសិស្សានុសិស្សមានលក្ខណៈងាយស្រួលដើម្បីទៅសាលា រួមចំណែកធ្វើឱ្យផ្លាស់ប្តូរសម្រស់ជនបទផងដែរ។

នៅភូមិ Khánh Tư ទម្រង់នៃក្លឹបសហករណ៍បណ្តុះពូជគ្រែងឈាមដោយមានសមាជិកចំនួន៧រូបដែលគួរឱ្យកត់សម្គាល់។ ទម្រង់នេះមិនត្រឹមតែមានការសមស្របជាមួយលក្ខណៈធម្មជាតិរបស់ភូមិភាគប៉ុណ្ណោះទេ ថែមទាំងបានជួយគ្រួសារជាច្រើន ក្នុងនោះមានគ្រួសារជនរួមជាតិ Khmer ផងដែរដែលមានប្រភពប្រាក់ចំណូលនឹងនរ ឈានឡើងជីវភាពធូរធា។

លោក Danh Văn Kel ជាសមាជិក Khmer មួយរូបនៃក្លឹបសហករក៍ មានប្រសាសន៍៖ តាំងពីបានបង្កើតក្លឹបរហូតមកទល់ពេលនេះ មាមីងបងប្អូនទាំងឡាយក្នុងក្លឹបតែងសាមគ្គី ជំនួយឧបត្ថម្ភគ្នាទៅវិញទៅមកខាងបច្ចេកទេនិងការនាំចេញនៅផលិតផល។ អាស្រ័យហេតុនេះហើយ ទើបជីវភាពរបស់គ្រួសារខ្ញុំ ព្រមទាំងបណ្តាសមាជិកទាំងឡាយមានភាពល្អប្រសើរជាងមុនច្រើន។

បណ្តាសមាជិកនៃក្លឹបសហករណ៍បណ្តុះពូជគ្រែងឈាមនៅភូមិ Khánh Tư ឃុំដុងថើយកំពុងពិនិត្យគុណភាពពូជគ្រែងមុនពេលលក់ចេញ។

ក្រៅពីនោះ មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធរបស់ឃុំពីមួយថ្ងៃទៅមួយថ្ងៃក៏កាន់តែទទួលបានការវិនិយោគព្រមគ្នាផងដែរ។ ប្រព័ន្ធផ្លូវគមនាគមជនបទក៏ត្រូវបានពង្រីកទូលាយ និងកសាងថ្មីយ៉ាងស្រស់ស្អាតផងដែរ ជំនួយឱ្យការធ្វើដំណើរទៅមកនិងការជួញដូររបស់បងប្អូនប្រជាជនមានភាពងាយស្រួលជាង។ បណ្តាសំណង់ដទៃទៀតដូចជា សាលារៀន តំណាក់សុខាភិបាល អាគារវប្បធម៌ក៏ទទួលបានការវិនិយោគ បង្កលក្ខណៈសម្រាប់បងប្អូនប្រជាជនបានសិក្សារៀនសូត្រ និងពិនិត្យព្យាបាលជំងឺ ព្រមទាំងសកម្មភាពវប្បធម៌មានភាពងាយស្រួល។

“លទ្ធផលទាំងនេះក៏អាស្រ័យការខិតខំប្រឹងប្រែងនៃប្រព័ន្ធនយោបាយ និងការឯកភាពរបស់បងប្អូនប្រជាជនផងដែរ ក្នុងនោះមានបងប្អូនជនរួមជាតិ Khmer។ យើងខ្ញុំបានបញ្ជាក់ច្បាស់អំពីការយកចិត្តទុកដាក់ចំពោះបងប្អូនជនរួមជាតិថាជាភារកិច្ចដ៏ប្រចាំ និងយូរអង្វែង ព្រមទាំងបន្តអនុវត្តដោយផ្តោតលើស្មារតីទទួលខុសត្រូវខ្ពស់” លោក Lâm Hoàng Kim បានបញ្ជាក់បែបនេះ៕

 

Hoàng Vũ

Tags:

ភូមិស្រុកអឹកធឹករដូវបុណ្យសែនដូនតា

ក្នុងបណ្ដាថ្ងៃនេះ តាមបណ្ដាភូមិស្រុក Khmer លើភូមិសាស្ត្រខេត្តកាន់តែមានភាពអ៊ូអរខ្លាំងដោយបរិយាកាសទទួលអំណរបុណ្យសែនដូនតា ឆ្នាំ២០២៦។ តាំងពីព្រឹកព្រហាម សំឡេងសំណេះសំណាលសើចក្អាកក្អាយលាយឡំនឹងក្លិនផ្សែងធូបសាយភាយចេញពីបណ្ដាវត្តអារាម បានសបញ្ជាក់ពីរដូវបុណ្យដែលពោរពេញដោយមនោសញ្ចេតនាជួបជុំមូលមិត្ត និងការដឹងគុណ។

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

សហគ្រាស - ម៉ាក