ផ្តើមពីគ្រាប់អំបិល Tân Thuận - Đầm Dơi ទើបញុំាងឱ្យរសជាតិសមុទ្របង្កើតបានយ៉ាងច្រើនមុខម្ហូប ប្រចាំតំបន់ Cà Mau។
ដំណាក់ការប្រឡាក់ក្តាមប្រៃ។
ក្តាមលីងអំបិលដ៏ល្បីឈ្មោះប្រចាំតំបន់ Năm Căn ។
អំបិលសមុទ្ររួមផ្សំជាមួយបង្កងដី បង្កើតបានជាបង្គារក្រៀមដ៏ល្បីឈ្មោះប្រចាំតំបន់ខេត្ត Cà Mau ទៀតផង។
ងៀតត្រីដងខ្ទែង មានរសជាតិឆ្ងាញ់អាស្រ័យដោយបានប្រឡាក់ជាមួយអំបិលប្រចាំតំបន់ Cà Mau។
ភ្ញៀវទេសចរណ៍ជិតឆ្ងាយទាំងឡាយដែលមានឱកាសបានមក Cà Mau ដ៏ជាទីស្រឡាញ់រាក់ទាក់ គឺមិនត្រឹមនឹកដល់តំបន់ Cà Mau ជាខេត្តចុងជ្រោយបងប្អស់របស់ប្រទេសជាតិ នឹកដល់តំបន់ស្រុក U Minh ដែលល្បីឈ្មោះមិនត្រឹមតែខាងទឹកឃ្មុំសុទ្ធដ៏ផ្អែមឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងនឹកជានិច្ចចំពោះលក្ខណៈវប្បធម៌ខាងមុខម្ហូបដ៏ពិសេសប្រចាំតំបន់ទៀតផង។ ក្នុងនោះ មានតាំងពីអំបិលដែលផលិតពីទឹកសមុទ្រ Tân Thuận (Đầm Dơi) គួបផ្សំជាមួយបណ្តាបណ្តាផលិតផលប្រចាំតំបន់ខេត្ត Cà Mau បានបង្កើតយ៉ាងច្រើនមុខម្ហូបដែលមានរសជាតិឆ្ងាញ់និងល្បីរន្ទឺ មានដូចជា៖ ក្តាមប្រៃបង បង្គារក្រៀម ត្រីដំឡូវ ងៀតត្រីកន្ធ ក្តាមលីងអំបិល គ្រែងលីងអំបិល ត្រីផ្ទុកស្រីលីងអំបិល។ល។បង្កើតបានរសជាតិយ៉ាងឆ្ងុយឆ្ងាញ់សម្រាប់តំបន់សមុទ្រដើម្បីទាក់ទាញភ្ញៀវអ្នកដំណើរជិតឆ្ងាយទាំងឡាយ៕
Huỳnh Lâm