ទូរស័ព្: 0274 383 347
អង្គារ, 27-10-26 11:46:07

ភាពអស្ចារ្យនៃស្ថាបត្យកម្មវត្ត Vân Sơn

វត្ត Vân Sơn (Vân Sơn tự) មានទីតាំងស្ថិតនៅលើកោះ Núi Một ស្រុក Côn Đảo (ខេត្ត Bà Rịa - Vũng Tàu)។ នាមវត្តមានន័យថាពពកនិងភ្នំ ពីព្រោះនៅខាងមុខវត្តជាមហាសាគរដ៏ធំល្វឹងល្វើយ ចំណែកខាងក្រោយគឺជាភ្នំក្រំថ្ម លើកំពូលភ្នំជាប់ដោយដុំពពក។ ទាំងនេះហើយក៏ជាការរួមបញ្ចូលគ្នារវាងធម្មជាតិដ៍ស្រស់ត្រកាលដែលអមដោយពពករបស់នូយមោក។

វត្ត Vân Sơn មានទីតាំងស្ថិតនៅលើកោះ Núi Một, Côn Đảo។

វត្តនេះត្រូវបានចក្រក្រពតអាមេរិក (Mỹ nguỵ) សាងឡើងកាលពីឆ្នាំ១៩៦៤សម្រាប់ឆ្លើយតបតម្រូវការខាងគោរពបូជាសាសនារបស់គ្រួសារប្រជាជន និងកម្មាភិបាលរដ្ឋការ និយោជិត កងទ័ពដេលរស់នៅលើកោះ។  ក្រៅពីនោះ ថែមទាំងជាគោលដៅប្រជាភិថុត បំបាំងមុខសារព័ត៌មាន និងការរិះគន់របស់ពិភពលោកដែលស្រីពីការកៀបសង្កត់ធ្វើបាបអ្នកទោសយ៉ាងព្រៃផ្សៃនៃរបបចក្រពតអាមេរិក (Mỹ) នៅព័ន្ធធនាគារ Côn Đảo ទៀតផង។

ស្ថាបត្យកម្មដ៏វិសេសវិសាលរបស់វត្ត។

បន្ទាប់ពីភាគខាងត្បូងបានរំដោះ បូរណភាពទឹកដី ៣០មេសា ឆ្នាំ១៩៧៥ Vân Sơn tự គឺជាទីតាំងសកម្មភាពជំនឿព្រះពុទ្ធសាសនារបស់បងប្អូនប្រជាជនលើ កោះ។ ឆ្នាំ២០១០ វត្តក៏ត្រូវបានកែជួសជុលថ្មី ដោយសរុបផ្ទៃដីទាំងអស់ជិត ១៩.៥០០ ម៉ែត្រការេ មានទីតាំងស្ថិតនៅតំបន់បេតិកភណ្ឌជាតិដ៏ពិសេស របស់កោះ Côn Đảo។ Vân Sơn tự ត្រូវបានខេត្ត Bà Rịa - Vũng Tàu ទទួលស្គាល់ជាបេតិកភណ្ឌប្រវត្តិសាស្ត្រវប្បធម៌និងទេសចរណ៍ថ្នាក់ខេត្តកាលពីឆ្នាំ២០០៩ ផងដែរ។

ខាងក្នុងវិហារគឺជាកន្លែងសម្រាប់ព្រះសង្ឃស្វាធ្យាយព្រះធម៌។

វត្ត Vân Sơn មានស្ថាបត្យកម្មដ៏អស្ចារ្យចាប់តាំងពីខ្លោងទ្វាររហូតដល់ជួង ព្រះពុទ្ធបដិមាករ អាស្រមអ្នកតាម្ចាស់ដី អារក្សភ្នំ​ និងអាគារសម្រាប់គោរពបូជាដូនតា... ជាពិសេសវត្តមានកំពូលដល់ទៅ៨កំពូល រួមមាន២ជាន់​ និងដំបូល២ថ្នាក់គ្របពីលើគ្នា។ ធ្នឹមដំបូលសុទ្ធសឹងតែត្រូវបានចម្លាក់ដោយឈើខ្លឹមបុរាណ ចំណែករូបនិម្មិតនៃដាវលំពែងត្រូវរចនាដោយស៊ីម៉ង់ និងស្ពន់រូបនាគជានិម្មិតសញ្ញាដ៏រឹងមាំ​ បង្ហាញនូវភាពស្រស់ស្អាតសម្រាប់រចនាបទផ្នែកខាងស្ថាបត្យ កម្មរបស់វត្ត។

ភ្ញៀវទេសចរណ៍មកទស្សនា គោរពបូជជា និងបួងសួងសូមឱ្យប្រទេសជាតិបានសុខសន្តិភាព ប្រជាជនរស់នៅសុខក្សេមក្សាន្ត គ្រួសារសុភមង្គល។

វត្ត Vân Sơn ជាមណ្ឌលទេសចរណ៍ផ្លូវចិត្តដ៏ល្បីឈ្មោះរបស់កោះកូងដាវ។ សម្រាប់ភ្ញៀវទេសចរណ៍មកលំហែកាយ គោរពបូជា និងបួងសួងសូមឱ្យប្រទេសជាតិបានសុខសន្តិភាព ប្រជាជនរស់នៅសុខក្សេមក្សាន្ត គ្រួសារសុភមង្គល៕

 

Anh Duy

Tags:

ភូមិស្រុកអឹកធឹករដូវបុណ្យសែនដូនតា

ក្នុងបណ្ដាថ្ងៃនេះ តាមបណ្ដាភូមិស្រុក Khmer លើភូមិសាស្ត្រខេត្តកាន់តែមានភាពអ៊ូអរខ្លាំងដោយបរិយាកាសទទួលអំណរបុណ្យសែនដូនតា ឆ្នាំ២០២៦។ តាំងពីព្រឹកព្រហាម សំឡេងសំណេះសំណាលសើចក្អាកក្អាយលាយឡំនឹងក្លិនផ្សែងធូបសាយភាយចេញពីបណ្ដាវត្តអារាម បានសបញ្ជាក់ពីរដូវបុណ្យដែលពោរពេញដោយមនោសញ្ចេតនាជួបជុំមូលមិត្ត និងការដឹងគុណ។

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

សហគ្រាស - ម៉ាក