បណ្តុះបញ្ញា បំភ្លឺក្តីសុបិន
ទម្រង់នៃការអប់រំរបស់សាលាវិទ្យាល័យជនជាតិអន្តេវាសិក គឺជាគោលនយោបាយពិសេសរបស់រដ្ឋ ដើម្បីឆ្លើយតបតម្រូវការស្មើភាពខាងវិស័យអប់រំ អភិវឌ្ឍប្រភពធនធានមនុស្ស បង្កើតប្រភពកម្មាភិបាលជនជាតិសម្រាប់តំបន់ជនជាតិភាគតិច និងតំបន់ភ្នំផងដែរ។ នៅខេត្ត Cà Mau សាលាវិទ្យាល័យជនជាតិអន្តេវាសិក Bạc Liêu គឺជាសាលាមួយក្នុងចំណោមសាលាទាំង ៣ ដែលមានប្រពៃណីដ៏យូរអង្វែងក្នុងវិស័យអប់រំ សម្រេចបានស្នាដៃជាច្រើនឆ្នាំជាប់ៗគ្នា ព្រមទាំងជាកន្លែងបណ្តុះបញ្ញា បំភ្លឺក្តីសុបិនជូនសិស្សានុសិស្សជនជាតិភាគតិច។