ទូរស័ព្: 0274 383 347
ពុធ, 30-9-26 21:49:15

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

 

 

បងស្រី Khương Kim Hoàng លេខាសម្ព័ន្ធយុវជនសង្កាត់ Hiệp Thành ផ្តល់អំណោយ "ជំនួយប្អូនៗទៅសាលា" សម្រាប់សិស្សានុសិស្សជាកូន Khmer នៅសាលាបឋមសិក្សា Trần Quốc Toản។

ឪពុកម្ដាយលែងលះគ្នា ប្អូន Danh Gia Hoài សិស្សថ្នាក់ទី ៥/១ សាលាបឋមសិក្សា Trần Quốc Toản សង្កាត់ Hiệp Thành រស់នៅជាមួយជីដូន។ ដោយទទួលបានការឧបត្ថម្ភជាប្រាក់ សៀវភៅសរសេរ សម្លៀកបំពាក់ និងសៀវភៅពុម្ព ប្អូនមានចិត្តសប្បាយរីករាយ និងបានប្រាប់ខ្លួនឯងថាត្រូវតែខិតខំរៀនសូត្រ ប្រពឹត្តខ្លួនជាក្មេងល្អ ដើម្បីកុំឱ្យខកបំណងលោកគ្រូអ្នកគ្រូ និងបណ្តាអ្នកដែលបានយកចិត្តទុកដាក់ ចែករំលែកមកលើខ្លួនប្អូន។

រួមជាមួយសេចក្តីរីករាយនោះដែរ ប្អូន Nguyễn Thị Kiều Diễm សិស្សថ្នាក់ទី ៨/៥ សាលាអនុវិទ្យាល័យ និងវិទ្យាល័យ Hiệp Thành មានកម្លាំងចិត្តបន្ថែមទៀតដើម្បីបន្តការសិក្សា។ ឪពុកប្រកបរបរជាអ្នកនេសាទ ម្តាយជាមេផ្ទះ សេដ្ឋកិច្ចគ្រួសារគ្រាន់តែល្មមដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃប៉ុណ្ណោះ។ ដើម្បីជួយសម្រាលចំណាយក្នុងគ្រួសារសម្រាប់ឆ្នាំសិក្សាថ្មី រដូវវិស្សមកាលចូលមកដល់ Kiều Diêm បានទទួលមើលថែទារកឱ្យអ្នកស្គាល់គ្នាម្នាក់។ តាមរយៈការតភ្ជាប់របស់សាលារៀន Kiều Diễm ត្រូវបានសប្បុរសជនឧបត្ថម្ភអាហារូបករណ៍ជាប្រចាំខែផងដែរ។ «នេះជាកម្លាំងចិត្តយ៉ាងធំធេងដើម្បីឱ្យប្អូនខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងឆ្នាំសិក្សាថ្មី» Kiều Diễm ចែករំលែក។

នៅសាលាបឋមសិក្សា Trần Quốc Toản សង្កាត់ Hiệp Thành បន្ទាប់ពីការបញ្ចូលគ្នាចេញពីសាលាចំនួន ៤ ឆ្នាំសិក្សានេះមានទាំងអស់ ៧៦ ថ្នាក់ ដោយមានសិស្សជាង ២.៩០០ នាក់ ក្នុងនោះដោយឡែកថ្នាក់ទី ១ មានសិស្សជាង ៦០០ នាក់។ ជាពិសេស នៅឯចំណុចសាលា ២ កន្លែងគឺ Ngô Quyền និងសាលា Lê Lợi សិស្សជាជនជាតិភាគតិចស្រូបអត្រាជាង ៧០%។ ក្រៅពីការធ្វើឱ្យអង្គភាពមានស្ថិរភាព សាលាបានផ្តល់ការយកចិត្តទុកដាក់ជាពិសេសចំពោះសិស្សក្រីក្រ ជួបលំបាក និងកំព្រា ដោយបានម្ចាស់ការពិនិត្យឡើងវិញ រៀបចំបញ្ជីឈ្មោះដើម្បីជួយឧបត្ថម្ភបានទាន់ពេលវេលា។

សិស្សសាលាជាកូន Khmer រីករាយខណៈពេលដែលទទួលបានសម្ភារៈសិក្សា រួមទាំងសំពៀតដែលសម្បុរសបានជនផ្តល់ជូន។

តាមលោក Lý Thái Huy នាយកសាលាបឋមសិក្សា Trần Quốc Toản បានឱ្យដឹងថា៖ គោលដៅគឺធានាឱ្យសិស្សក្នុងវ័យសិក្សាទាំងអស់ត្រូវបានទៅសាលារៀន មិនត្រូវទុកឱ្យសិស្សណាម្នាក់ត្រូវបោះបង់ការសិក្សាដោយសារលក្ខណៈណាមួយរបស់គ្រួសារឡើយ។ គិតមកទល់ពេលនេះ សាលាទទួលបានអំណោយជាង ៦០០ ចំណែក ដែលមានតម្លៃសរុបប្រមាណ ៨៥ លានដុង និងបានប្រគល់ជូនទាន់ពេលវេលាដល់សិស្សដែលជួបលំបាក។

នៅសាលាអនុវិទ្យាល័យ និងវិទ្យាល័យ Hiệp Thành សង្កាត់ Hiệp Thành ឆ្នាំសិក្សាថ្មីនេះមាន ៥៧ ថ្នាក់ សិស្ស ២.៤២៩ នាក់ ក្នុងនោះមានសិស្សថ្នាក់ទី ៦ ចំនួន ៣៨៦ នាក់ និងសិស្សថ្នាក់ទី ១០ ចំនួន ៣១៥ នាក់។ មូលដ្ឋានសម្ភារៈ និងកងជួរគ្រូបង្រៀននៅតាមចំណុចសាលារង និងគ្រឹះស្ថានដើម មានស្ថិរភាពជាមូលដ្ឋាន។ ចេញពីការរួមដំណើរសហការពីបណ្តាអង្គការ អាជីវកម្ម និងសប្បុរសជន សាលាបានកៀរគរថវិកាជាង ១៥០ លានដុង ដើម្បីជួយឧបត្ថម្ភសិស្សក្រីក្រ សិស្សជនជាតិភាគតិចជួបការលំបាក តាមរយៈអាហារូបករណ៍ កង់ និងអំណោយជាក់ស្តែងជាច្រើនដទៃទៀត។

«បណ្តាប្រភពធនធានដែលបានកៀរគរ បានរួមចំណែកជួយឱ្យសិស្សក្រីក្រ សិស្សជនជាតិភាគតិចមានលក្ខណៈបន្ថែម និងមានកម្លាំងចិត្តក្នុងការបន្តសិក្សារៀនសូត្រ» លោក Trần Minh Hậu នាយកសាលាអនុវិទ្យាល័យ និងវិទ្យាល័យ Hiệp Thành ឱ្យដឹងដូច្នេះ៕

Kim Trúc

Tags:

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

សហគ្រាស - ម៉ាក