ទូរស័ព្: 0274 383 347
សុក្រ, 2-10-26 02:15:17

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

សមាជិកនៃក្រុមសហការត្បាញកំប្លោក ឆ្លៀតពេលទំនេរពីការងារស្រែចម្ការដើម្បីមកត្បាញកំប្លោក។

ក្រុមសហការ ត្បាញកំប្លោក បច្ចុប្បន្នមានបងប្អូនស្ត្រីជាង ១០០ នាក់ ទាំងក្នុង និងក្រៅភូមិចូលរួម។ ប្រធានក្រុមនឹងឈរឈ្មោះទទួលយកឆ្អឹងគំរូ រួចចែកជូនសមាជិកដើម្បីយកទៅត្បាញនៅផ្ទះ។ បងប្អូនស្ត្រីណាដែលអាចប្រមូលវត្ថុធាតុដើម (កំប្លោកហាលស្ងួត) ដោយខ្លួនឯងដើម្បីត្បាញ នឹងទទួលបានចំណូលខ្ពស់ជាង ចំណែកអ្នកដែលគ្មានវត្ថុធាតុដើម នឹងត្រូវផ្តល់ជូនដោយក្រុមផ្ទាល់។ អាស្រ័យលើស្នាដៃដ៏ប៉ិនប្រសប់របស់សមាជិក ផលិតផលត្បាញកំប្លោករបស់ក្រុមតែងទទួលបានការកម្មង់ទិញយ៉ាងទៀងទាត់ផងដែរ។

លោកស្រី Nguyễn Thị Mân ប្រធានក្រុមសហការត្បាញកំប្លោក បានឱ្យដឹង៖ «រៀងរាល់សប្តាហ៍ ក្រុមទទួលឆ្អឹងគំរូពីក្រុមហ៊ុននៅទីក្រុង Hồ Chí Minh ផ្ញើមក ហើយទន្ទឹមនឹងនោះក៏ប្រគល់ផលិតផលដែលត្បាញរួចរាល់ត្រឡប់ទៅវិញ។ អាស្រ័យលើការកម្មង់មានជាបន្តបន្ទាប់ បងប្អូនស្ត្រីតែងតែមានការងារធ្វើជាប់លាប់ផងដែរ។ ចំណូលមធ្យមរបស់សមាជិកម្នាក់ៗគឺប្រហែល ៣ លានដុងក្នុងមួយខែ»។

ដោយសារមិនតម្រូវឱ្យធ្វើការប្រមូលផ្តុំនៅនឹងកន្លែងក្រុម បងប្អូនស្ត្រីអាចទទួលឆ្អឹងគំរូយកទៅត្បាញនៅផ្ទះបាន និងអាចបត់បែនរៀបចំពេលវេលានៅពេលទំនេរផងដែរ ហើយថែមទាំងអាចណែនាំសមាជិកគ្រួសារឱ្យជួយធ្វើបន្ថែមបានទៀតផង។

អ្នកស្រី Nguyễn Thị Loan សមាជិកក្រុមសហការត្បាញកំប្លោក បាននិយាយទាំងសប្បាយរីករាយថា៖ «នៅពេលក្រុមប្រគល់ឆ្អឹងគំរូឱ្យ ខ្ញុំឆ្លៀតពេលទំនេរដើម្បីត្បាញ។ ប្តីប្រពន្ធខ្ញុំធ្វើរួមគ្នា ដូច្នេះក៏បានផលិតផលច្រើនជាង។ ចំណូលមធ្យមជាប្រចាំថ្ងៃគឺចាប់ពី ១០០-២០០ ពាន់ដុងក្នុងម្នាក់ អាស្រ័យលើឆ្អឹងគំរូងាយស្រួល ឬពិបាក»។

របរត្បាញកំប្លោកមានប្រៀប គឺទាញយកប្រយោជន៍ពីប្រភពវត្ថុធាតុដើមដែលមានស្រាប់នៅភូមិភាគ។ គ្រួសារជាច្រើនបានម្ចាស់ប្រមូលរាំងយកកំប្លោកនៅតាមដងទន្លេ រង់ចាំរុក្ខជាតិនេះលូតលាស់ដល់ទំហំស្តង់ដារ ទើបប្រមូលផល និងហាលស្ងួតធ្វើជាវត្ថុធាតុដើមសម្រាប់ត្បាញទៅជាផលិតផល។

សមាជិកក្នុងក្រុមសហការត្បាញកំប្លោក ធ្វើដំ​ណើរការត្បាញយ៉ាងផ្ចិតផ្ចង់ និងប៉ិនប្រសប់ ដើម្បីបង្កើតជាផលិតផលសម្រេចពីកំប្លោក។

អ្នកមីង Võ Thị Sương សមាជិកក្រុមសហការត្បាញកំប្លោក បានចែករំលែកថា៖ «បងប្អូនស្ត្រីភាគច្រើននៅជុំវិញភូមិសុទ្ធតែចូលរួមត្បាញកំប្លោក។ ផ្ទះណាក៏មានប្រមូលរាំងយកកំប្លោកនៅតាមជ្រុងមួយនៃមាត់ព្រែកឬទន្លេ ដើម្បីម្ចាស់ការលើប្រភពវត្ថុធាតុដើម។ កំប្លោកក្រោយពេលហាលស្ងួត អាចទុកត្បាញបណ្តើរៗ ឬលក់បន្ត។ បច្ចុប្បន្ន កំប្លោកហាលស្ងួតមួយគីឡូក្រាមមានតម្លៃចាប់ពី ២១-២៣ ពាន់ដុង»។

អ្នកស្រី Nguyễn Thị Hiểu ប្រធានសមាគមសហព័ន្ធនារីឃុំ Ninh Quới បានឱ្យដឹង៖ «អនុវត្តគម្រោងលេខ ២៤១៥ របស់រដ្ឋាភិបាល ស្តីពីការគាំទ្រស្ត្រីអភិវឌ្ឍន៍សេដ្ឋកិច្ច សមាគមបានម្ចាស់ការកសាងផែនការបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសត្បាញកំប្លោក ព្រមទាំងទម្រង់ផលិតកម្មថ្មីៗជាច្រើនផងដែរ។ តាមរយៈនោះ បង្កលក្ខណៈងាយស្រួលឱ្យបងប្អូនស្ត្រីឈានឡើងជាលំដាប់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ»។

ការម្ចាស់ការទាញយកប្រយោជន៍ពីប្រភពវត្ថុធាតុដើមដែលមានស្រាប់នៅក្នុងភូមិភាគ បាននិងកំពុងត្រូវបាននាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចយ៉ាងច្បាស់ក្រឡែត។ នេះមិនត្រឹមតែជាដំណោះស្រាយបង្កើនចំណូលក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយឱ្យបងប្អូនស្ត្រីទាំងឡាយម្ចាស់ការលើថវិកា ឆ្ពោះទៅរកការកសាងគ្រួសារឱ្យមានសុភមង្គល សមភាព និងវឌ្ឍនភាពទៀតផង៕

Thuỳ Liên - Duy Phong

 

Tags:

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

សហគ្រាស - ម៉ាក