ទូរស័ព្: 0274 383 347
អង្គារ, 27-10-26 03:15:39

កសាងសហគមន៍គ្មានគ្រឿងញៀន

សកម្មភាពនៃការផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងអប់រំច្បាប់ស្តីពីការបង្រ្កាប និងប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងតំបន់ជនជាតិភាគតិចលើភូមិសាស្ត្រខេត្ត Cà Mau បាននិងកំពុងត្រូវបានឆ្លុះឱ្យឃើញបណ្តាលទ្ធផលយ៉ាងជាក់ស្តែង រួមចំណែកយ៉ាងសំខាន់ក្នុងការលំនឹងនយោបាយ ធានាសន្តិសុខសង្គម។

រដ្ឋអំណាចភូមិភាគបង្កើនការផ្សព្វផ្សាយ ចលនាបងប្អូនជនរួមជាតិភាគតិចឱ្យខិតខំពលកម្មផលិត និងអនុវត្តល្អគោលការណ៍នយោបាយបក្ស និងក្រឹត្យច្បាប់របស់រដ្ឋ។

បន្ទាប់៥ឆ្នាំផ្សព្វផ្សាយគម្រោងការស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងគ្រឿងញៀននៅតាមតំបន់ជនរួមជាតិភាគតិច ខេត្ត Cà Mau ក៏សម្រេចជោគជ័យរាល់បណ្តាទិសដៅតាមគម្រោងការដាក់ចេញ។ លើ៩០%បងប្អូនជនរួមជាតិនៅតាមតំបន់ឆ្ងាយដាច់ស្រយាល តំបន់ជនជាតិភាគតិចត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយខាងចំណេះដឹងស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជាការយល់ច្បាស់អំពីគ្រោះថ្នាក់នៃគ្រឿងញៀនដែលកើតមានក្នុងគ្រួសារ និងសង្គម។ មាន១០០%គ្រួសារជនជាតិភាគតិច និងតំបន់ជនជាតិភាគតិចបានចុះកិច្ចសន្យាដាច់ខាតមិនដាំប្រភេទរុក្ខជាតិគ្រឿងញៀន ។ ១០០%គ្រួសារជនជាតិភាគតិច និងតំបន់ជនរួមជាតិភាគតិចតែងសកម្មក្នុងការចុះឈ្មោះកសាងឃុំ សង្កាត់ អនុសង្កាត់ និងភូមិគ្មានគ្រោះគ្រឿងញៀន។ នេះជាសក្សីសម្រាប់ខាងស្មារតីប្រុងប្រយ័ត្ន និងមានការទទួលខុសត្រូវខ្ពស់របស់មាមីងបងប្អូនក្នុងការកសាងសហគមន៍ធានសុវត្ថិភាព និងស៊ីវិល័យ។

បណ្តាភូមិភាគទាំងឡាយក៏ម្ចាស់ការក្នុងការកសាងកងកម្លាំងដ៏សំខាន់។ មានយ៉ាងច្រើនទម្រង់លើកសរសើរ ចលនាបង្ការ និងប្រយុទ្ធប្រឆាំងគ្រឿងញៀនត្រូវបានផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាព ជាពិសេសនៅតាមបណ្តាភូមិសាស្ត្រដ៏សំខាន់ៗ ទីតាំងដែលមានមុខសញ្ញាប្រើប្រាស់គ្រឿងញៀន។

តួយ៉ាងដូចជាឃុំ Đất Mũi ភូមិភាគនេអបានសហការ និងចលនា១០០%គ្រួសារជាជនជាតិភាគតិចចុះកិច្ចសន្យានិយាយថាគ្មានជាមួយគ្រឿងញៀន។ បង្កើតបាន១៣៥ក្លឹបប្រជាស្វ័យត្រាណ ដោយមានសមាជិកចំនួន៣០៦នាក់។ បន្តាដំណើរការរាល់បណ្តាទម្រង់ ដូចជា៖ “សូរសម្លេងសន្តិសុខ”, “ខ្លោងទ្វារសន្តិសុខ”,​ “ដងផ្លូវប្រជុំជនធានាសុវត្ថិភាពខាងសន្តិសុខ និយាយថាគ្មានជាមួយគ្រឿងញៀន និងគ្រោះសង្គម”។ ផ្តើមពីនោះ លើកកម្កស់ស្មារតីបងប្អូនជនរួមជាតិក្នុងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ ព្រមទាំងចូលរួមកសាងជីវភាពរស់នៅតាមបែបវប្បធម៌ និងស៊ីវិល័យ។

បណ្តាក្លឹបកងស្វ័យត្រាណតែងចេញយុទ្ធនាការជារឿយៗស្តីពីសកម្មភាពនៃការបង្ការ និងប្រយុទ្ធប្រឆាំងគ្រឿងញៀននៅតាមតំបន់ជនជាតិភាគតិច។

ក្នុងចំណោមទីតាំងគំរូមួយដែលស្តីពីសកម្មភាពនេះ គឺការពង្រីកតួនាទីរបស់អ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិច។ ជាមួយការយល់ច្បាស់អំពីទំនៀមទម្លាប់ប្រពៃណីនិងភាសារបស់ភូមិភាគផងនោះ ពួកគាត់សុទ្ធសឹងជាស្ពានតភ្ជាប់ដ៏សំខាន់ ជួយផ្សព្វផ្សាយខាងសារព័ត៌មានដល់បងប្អូនជនរួមជាតិយ៉ាងងាយស្រួល និងងាយចងចាំបំផុត។

លោក​ Danh Hiệp អ្នកមានប្រជាប្រិយនៅឃុំ Đá Bạc បានចែករំលែកថា៖ ដោយមានមាមីងបងប្អូនជឿទុកចិត្ត បណ្តាអ្នកមានវ័យចាស់ជរាដូចជាយើញខ្ញុំ គិតថាភារកិច្ចរបស់ខ្លួនសម្រាប់ក្នុងការផ្សព្វផ្សាយពីក្រោះថ្នាក់នៃគ្រឿងញៀនមានការប៉ះពាល់យ៉ាងធំដល់តម្លៃវប្បធម៌ដ៏ល្អផូរផង់របស់ជនជាតិ។ ផ្តើមពីនោះ ដើម្បីមាមីងបងប្អូនឆ្លុះបញ្ចាំង និងជៀសឆ្ងាយពីគ្រោះសង្គម ពិសេសករណីប្រើប្រាស់គ្រឿងញៀន។

កងកម្លាំងពិសេសខាងបង្ការគ្រឿងញៀនលេខ៤សហការជាមួយខេត្ត Cà Mau ផ្សព្វផ្សាយអំពីបណ្តាគោលការណ៍ណែនាំ និងគោលនយោបាយនៅតាមតំបន់ជនជាតិភាគតិច។

ដើម្បីសកម្មភាពនៃការផ្សព្វផ្សាយទូលំទូលាយ និងការអប់រំច្បាប់ស្តីពីបង្ការ និងប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងតំបន់ជនជាតិភាគតិចសម្រេចបានលទ្ធផលខ្ពស់ជាង។ លោក Nguyễn Thành Niệm នាយករងនៃមន្ទីរជនជាតិ និងសាសនា បានអះអាងថា៖ ត្រូវបន្តការកសាងកងកម្លាំងដ៏សំខាន់ៗក្នុងជនរួមជាតិភាគតិច ដើម្បីផ្សព្វផ្សាយបណ្តាទម្រង់ផ្សព្វផ្សាយ ចលនាបង្ការ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសនៅតាមបណ្តាភូមិសាស្ត្រដ៏ក្តៅគគុក ទីតាំងមានមុខសញ្ញាគ្រឿងញៀន។ ផ្តើមពីនោះ ស្នើសូមមជ្ឈិមអំពីការចែកចាយថវិកាសម្រាប់អនុវត្តគម្រោងស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងគ្រឿងញៀននៅតាមបណ្តាតំបន់ជនរួមជាតិភាគតិចដែលផ្តើមពីកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំតំណាក់កាល II ចាប់ពីឆ្នាំ២០២៦-២០៣០៕

 

Mộng Thường

Tags:

រំលេច

ភាគច្រើនអាន

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។

សហគ្រាស - ម៉ាក