ទូរស័ព្: 0274 383 347
សុក្រ, 13-11-26 06:14:17

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

លោក Huỳnh Hảnh លេខាគណៈកម្មាធិការបក្សឃុំ Tân Lộc ជូនអាហារូបករណ៍ដល់សិស្សដែលមានជីវភាពជួបលំបាកនៅសាលាអនុវិទ្យាល័យ Tân Lộc។

សម្រាប់ Thạch Hữu Thảo ជាសិស្សថ្នាក់ទី 9A1 នៅសាលាអនុវិទ្យាល័យ Tân Lộc ផ្លូវទៅសាលារៀនមិនដែលរលូនប្រកបដោយភាពងាយស្រួលនោះទេ។ ឪពុកម្តាយបានលែងលះគ្នា ហើយ​​ប្អូន Lộc រស់នៅជាមួយម្តាយ និងប្អូនប្រុសរបស់ម្នាកទៀតដែលកំពុងរៀនថ្នាក់ទី ៥។ ម្តាយប្អូនគាត់តស៊ូតែម្នាក់ឯងដើម្បីមើលថែ ២ នាក់បងប្អូនដោយក្តីលំបាក។

ការលំបាកមិនបានរារាំង Lộc នោះទេ។ អស់រយៈពេល ៨ ឆ្នាំជាប់ៗគ្នា គាត់ទទួលបានគិត្តិនាមជាសិស្សពូកែ។ ចូលដល់ឆ្នាំចុងក្រោយនៃអនុវិទ្យាល័យ ការគាំទ្រពីសាលានៅតែបន្តជំរុញទឹកចិត្តប្អូនឱ្យខិតខំបន្តការសិក្សារបស់ខ្លួនដោយទំនុកចិត្ត។

«ដោយសារតែគ្រួសារប្អូនកំពុងប្រឈមមុខនឹងស្ថានភាពលំបាក សាលាតែងតែផ្តល់ការឧបត្ថម្ភផ្នែកសម្ភារៈ និងសីលធម៌ជាប្រចាំ។ ឆ្នាំសិក្សាថ្មីនេះ ប្អូនក៏បានទទួលអាហារូបករណ៍ផងដែរ។ ប្អូនពិតជារីករាយ និងមានមោទនភាពណាស់។ ប្អូនសន្យាថានឹងខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការសិក្សារៀនសូត្ររបស់ខ្លួន» លោក Lộc ចែករំលែក។

នៅសាលាអនុវិទ្យាល័យ Tân Lộc មានសិស្សជាច្រើនដែលស្ថិតក្នុងគ្រួសារក្រីក្រ និងប្រកៀកបន្ទាត់ក្រ ព្រមទាំងអ្នកដែលបាត់បង់ឪពុកម្តាយ ក្មេងកំព្រា រួមទាំងកុមារ Khmer មួយចំនួនផងដែរ។ បណ្តាអំណោយដើមឆ្នាំសិក្សាអាចគ្រាន់តែជាសៀវភៅកត់ត្រាមួយចំនួន សៀវភៅសិក្សា ឬសម្លៀកបំពាក់មួយឈុតប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត វាគឺជាការគាំទ្រដ៏ជាក់ស្តែងមួយ។ សំខាន់ជាងទៀត នៅពីក្រោយអំណោយទាំងនេះគឺការថែទាំ និងការលើកទឹកចិត្តពីគ្រូបង្រៀនផងដែរ។

 លោកស្រី Đinh Thị Mừng ប្រធានគណៈកម្មាធិការប្រជាជនឃុំ Tân Lộc ជូនអាហសរូបករណ៍ដល់សិស្ស Khmer ក្រីក្រ ក្នុងនោះមានប្អូន Vĩnh Cẩm Ly ជាសិស្សថ្នាក់ទី 9 A2 (ឆ្វេងបង្អស់)។

នៅឃុំ Tân Lộc ការយកចិត្តទុកដាក់ដល់វិស័យសិក្សាអប់រំបានបញ្ជាក់ថាជាភារកិច្ចដ៏ចម្បងមួយផងដែរ។ មុនពេលចាប់ផ្តើមឆ្នាំសិក្សាថ្មី រដ្ឋអំណាចភូមិភាគក៏បានធ្វើការពិនិត្យឡើងវិញនូវបញ្ជីសិស្សក្រីក្រ និងប្រកៀកបន្ទាត់ក្រ ក្មេងអនាថា ពិការ និងអ្នកដែលប្រឈមនឹងការបោះបង់សិក្សា។ ក្នុងពេលជាមួយគ្នានេះ ពួកគេលើកកម្ពស់ចលនាសង្គមដើម្បីបំពេញបន្ថែមនូវប្រភពធនធានបន្តទៀត។

លោកស្រី Đinh Thị Mừng ប្រធានគណៈកម្មាធិការប្រជាជនឃុំ Tân Lộc បានមានប្រសាសន៍ថា៖ “ឃុំបានកៀរគរថវិកាប្រមាណជិត ៤០០ លានដុង ដើម្បីគាំទ្រដល់សិស្សក្រីក្រ និងប្រកៀកបន្ទាត់ក្រ គ្រួសារជួបលំបាក កុមារកំព្រា និងពិការ។ ឃុំក៏បានបង្កើតក្រុមការងារដើម្បីទៅសួរសុខទុក្ខសិស្សដែលមានហានិភ័យនៃការបោះបង់ការសិក្សា និងផ្តល់ឧបត្ថម្ភផ្នែកថវិកា ដំបូង ដើម្បីជួយពួកគេជម្នះលើការលំបាក”។

បង្កលក្ខណៈដើម្បីរៀនអក្សរដល់កុមារទាំងឡាយនាពេលសព្វថ្ងៃនេះ មិនត្រឹមតែជាការជួយពួកគេជម្នះលើការលំបាកភ្លាមៗចំពោះមុខប៉ុណ្ណោះទេ ថែមទាំងជាការផ្តល់ឱ្យពួកគេនូវឱកាសដើម្បីបោះជំហានទៅមុខដោយទំនុកចិត្តឆ្ពោះទៅអនាគតជាមួយនឹងចំណេះដឹង និងឆន្ទៈផងដែរ៕

Lam Khánh - Tiến Luận

 

 

Tags:

បង្អែករឹងមាំពីដើមទុនឥណទានគោលនយោបាយ

ដើមទុនឥណទានគោលនយោបាយសង្គម កំពុងក្លាយជាបង្អែកដ៏សំខាន់ ជួយដល់គ្រួសារក្រ និងគ្រួសារជួបលំបាកជាច្រើននៅឃុំវិញឡើយ ឱ្យមានលក្ខណៈវិនិយោគផលិតកម្ម អភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ឈានឡើងលំនឹងជីវភាពជាលំដាប់។ តាមរយៈដំណើរការកម្មវិធីឱ្យខ្ចីប្រាក់អនុគ្រោះចំមុខសញ្ញា និងទាន់ពេលវេលា ការិយាល័យប្រតិបត្តិការនៃធនាគារគោលនយោបាយសង្គម  ឃុំវិញឡើយ បានរួមចំណែកបើកដើមទុន បង្កើតមុខរបរចិញ្ចឹមជីវិត និងជំរុញការកាត់បន្ថយភាពក្រីក្រដោយស្ថិរភាពក្នុងភូមិភាគ។

សម្រាលឈឺចាប់ពណ៌លឿងទុំពីគោលនយោបាយមនុស្សធម៌

ប៉ុន្មានឆ្នាំកន្លងមក ការយកចិត្តទុកដាក់ចំពោះអ្នកធ្វើសង្គ្រាមតស៊ូដែលឆ្លងជាតិពុលគីមី ព្រមទាំងសាច់ញាតិ គឺតែងត្រូវបានបក្ស និងរដ្ឋយើងយកចិត្តទុកដាក់ជាប្រចាំ។ គោលនយោបាយជាក់ស្តែងជាច្រើនត្រូវបានដាក់ចេញទាន់ពេលវេលា ដូចជា៖ ប្រាក់ឧបត្ថម្ភប្រចាំខែ ផ្តល់ប័ណ្ណធានារ៉ាប់រងសុខភាព អាទិភាពក្នុងការបុលប្រាក់។ល។ ជាពិសេស ខេត្តបាន ចលនាសាងសង់ផ្ទះចំនួន ១.០៦៩ ខ្នងជូនគ្រួសារក្រ គ្រួសារប្រកៀកក្រ និងកូនបង្កើតរបស់អ្នកឆ្លងជាតិពុលគីមី ជាមួយនឹងថវិកាសរុបជាង ៨០ ពាន់លានដុង)។ គោលនយោបាយទាំងនេះមិនត្រឹមតែជួយឧបត្ថម្ភផ្នែកសម្ភារៈប៉ុណ្ណោះទេ ថែមទាំងបង្កើនទំនុកចិត្ត ជួយជនរងគ្រោះជាតិពុលពណ៌លឿងទុំ មានលក្ខណៈឈានឡើងដើម្បីស្ថិរភាពជីវភាពរស់នៅ។

យុវជនអភិវឌ្ឍន៍ពាណិជ្ជសញ្ញាបង្កើតរបរចិញ្ចឹមជីវិតជូនប្រជាជន

ផ្តើមពីវង្គារនៃតំបន់ទឹកប្រៃ រហូតដល់គ្រាប់អង្ករ ST២៥ សរីរាង្គ យុវជនខេត្តកាម៉ាវកំពុងចាប់ផ្តើមអាជីវកម្មដោយគំនិតថ្មី យកគុណភាពបង្គើតពាណិជ្ជសញ្ញា និងការតភ្ជាប់ផលិតកម្មធ្វើជាគ្រឹះ ដើម្បីឆ្ពោះទៅរកការលើកកម្ពស់តម្លៃផលិតផលកសិកម្ម និងកែលម្អជីវភាពរស់នៅជូនប្រជាជន។

បង្កើនប្រាក់ចំណូលពីទម្រង់ដាំពុទ្រាក្រហមតាមភ្លឺស្រះចិញ្ចឹមបង្គារ

ឆ្លៀតយកផ្ទៃដីចម្ការចម្រុះលើភ្លឺស្រែបង្គាដើម្បីដាំពុទ្រាក្រហម បង ង្វៀនវៀតទៀន  នៅភូមិលេខ ៣ ឃុំដុងហាយ បានកសាងទម្រង់ផលិតកម្មដែលនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចជាជំហានៗ បើកចេញនូវទិសដៅទាញយកផលពីដីធ្លីកាន់តែមានប្រសិទ្ធភាពសម្រាប់កសិករ។

ផ្ដើមអាជីពពីការធ្វើសណ្ដែកបណ្ដុះស្អាត

ចាប់ពីធុងសណ្ដែកបណ្ដុះប៉ុន្មានធុងដើរលក់ចល័ត បង Hữu Vẹn នៅភូមិ Đường Đào ឃុំ Hồ Thị Kỷ សន្សឹមៗបង្កើតបានជាមូលដ្ឋានផលិតសណ្ដែកបណ្ដុះ ដែលមានទីផ្សារលក់ចេញយ៉ាងលំនឹងផងដែរ។ មិនត្រឹមតែបង្កើតប្រភពចំណូលចិញ្ចឹមគ្រួសារប៉ុណ្ណោះទេ បងថែមទាំងមានបំណងនាំយកផលិតផលសណ្ដែកបណ្ដុះស្អាត និងមានសុវត្ថិភាព ទៅដល់ប្រជាជនជាច្រើននៅក្នុងភូមិភាគទៀតផង។

ធ្វើមានផ្តើមពីទម្រង់ចិញ្ចឹមសត្វចម្រុះ

ដោយភាពឧស្សាហ៍ព្យាយាម អត់ធ្មត់ និងស្មារតីសង្វាតរៀនសូត្រ លោក Danh Sil នៅភូមិ Ninh Thạnh Tây ឃុំ Ninh Thạnh Lợi ក៏មានលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារជាសន្សឹមៗ ពីទម្រង់ចិញ្ចឹមសត្វចម្រុះ។ ជាមួយសត្វប្រមាជាង ២០០ ក្បាល ជ្រូកមេ ៧ ក្បាល និងទម្រង់ចិញ្ចឹមចាន់ល្មម គ្រួសារលោកមានចំណូលជាង ៣០០ លានដុងក្នុងមួយឆ្នាំៗផងដែរ។ មិនត្រឹមតែយកចិត្តទុកដាក់អភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ លោកថែមទាំងចិញ្ចឹមបីបាច់កូន ២ នាក់ឱ្យធំដឹងក្តី មានការងារធ្វើនឹងនរ សាងជីវភាពគ្រួសារធូរធារ សុភមង្គល។

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

សហគ្រាស - ម៉ាក