ទូរស័ព្: 0274 383 347
ពុធ, 18-11-26 18:58:10

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

សមាគមអតីតយុទ្ធជនឃុំ Phong Hiệp ទស្សនាទម្រង់ចិញ្ចឹមគោរបស់គ្រួសារលោក Trần Văn Út។

ក្នុងចំណោមទម្រង់នៃមុខរបរចិញ្ចឹមជីវិតដែលបានដាក់ចេញ របរចិញ្ចឹមគោត្រូវបានវាយតម្លៃថាជាដំណោះស្រាយដែលនាំមកនូវប្រសិទ្ធភាពជាក់ស្តែង និងច្បាស់លាស់បំផុត។ តាមរយៈកម្មវិធី គ្រួសារក្រីក្រនីមួយៗទទួលបានការឧបត្ថម្ភគោពូជ ២ ក្បាល ដែលមានតម្លៃសរុប ៣០ លានដុង។ បន្ទាប់ពីថែទាំរយៈពេល ១៨ ខែ គោដែលបានឧបត្ថម្ភទាំងអស់នឹងក្លាយជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់គ្រួសារជាផ្លូវការ។

ជាគ្រួសារមួយក្នុងចំណោមគ្រួសារទទួលផលពីគោលនយោបាយ លោក Trần Văn Út នៅភូមិ 9A បានទទួលចិញ្ចឹមគោមួយគូរយៈពេលជាង ៩ ខែមកហើយ។ ដោយសាររៀបចំក្រោលទ្រុងបានល្អត្រឹមត្រូវ និងថែទាំតាមបច្ចេកទេស គោមួយគូនោះមានការលូតលាស់ល្អ រឹងមាំ និងធំធាត់យ៉ាងឆាប់រហ័សផងដែរ។ បច្ចុប្បន្ន លោកកំពុងរៀបចំបង្កាត់ពូជគោ ដោយសង្ឃឹមថានឹងពង្រីកហ្វូងគោឱ្យបានឆាប់ៗក្នុងពេលខាងមុខ។

លោក Trần Văn Út បានចែករំលែកថា៖ «ក្នុងដំណើរការចិញ្ចឹម ខ្ញុំខិតខំបន្ថែមស្មៅស្រស់ ថ្នាំបំប៉ន ហើយដល់យប់គឺចងមុងឱ្យគោដេកស្រួលផងដែរ។ ដោយសារតែការថែទាំយ៉ាងយកចិត្តទុកដាក់ ទើបគោឆាប់បានធំធាត់»។

តាមរយៈការពិនិត្យជាក់ស្តែងបង្ហាញថា ភាគច្រើននៃគ្រួសារទទួលបានការឧបត្ថម្ភសុទ្ធតែបានពង្រីកប្រសិទ្ធភាពទម្រង់បានល្អ និងថែទាំហ្វូងសត្វចិញ្ចឹមរបស់ខ្លួនឱ្យមានការកើនឡើងប្រកបដោយស្ថិរភាព។

លោក Huỳnh Văn Hiếu អនុប្រធានសមាគមអតីតយុទ្ធជនឃុំ Phong Hiệp មានសេចក្តីរីករាយចំពោះប្រសិទ្ធភាពពីទម្រង់ចិញ្ចឹមគោសម្រាប់គ្រួសារក្រីក្រនៅភូមិភាគ។

លោក Huỳnh Văn Hiếu អនុប្រធានសមាគមអតីតយុទ្ធជនឃុំ Phong Hiệp បានឱ្យដឹងថា៖ «សមាគមអតីតយុទ្ធជនឃុំបានជួយជ្រោមជ្រែងគ្រួសារក្រីក្រចំនួន ៦ គ្រួសារ។ យើងខ្ញុំបានចុះទៅដល់ផ្ទះពិនិត្យ និងអង្កេតជាក់ស្តែងនូវតម្រូវការរបស់គ្រួសារនីមួយៗ ទើបឈានទៅដល់ការឧបត្ថម្ភ ហើយគ្រួសារទាំង ៦ នោះសុទ្ធតែជ្រើសរើសយកទម្រង់ចិញ្ចឹមគោ។ មុនពេលទទួលកូនពូជ គ្រួសារទាំងអស់ត្រូវបានបណ្តុះបណ្តាល និងណែនាំបច្ចេកទេសក្នុងការថែទាំ។ ក្នុងអំឡុងពេលចិញ្ចឹម កម្មាភិបាលសមាគមតែងចុះទៅដល់ទីកន្លែងដើម្បីពិនិត្យ និងតាមដាន។ អាស្រ័យហេតុនេះ ទម្រង់សម្រេចបានប្រសិទ្ធភាពច្បាស់លាស់ ហើយហ្វូងគោរបស់គ្រួសារនានាក៏កំពុងលូតលាស់យ៉ាងល្អផងដែរ»។

ប្រសិទ្ធភាពពីទម្រង់ចិញ្ចឹមគោពូជរបស់សមាគមអតីតយុទ្ធជនឃុំ Phong Hiệp មិនត្រឹមតែឈប់នៅត្រឹមលេខរៀង ឬតម្លៃសម្ភារៈដែលបានប្រគល់ជូននោះទេ។ អត្ថន័យធំធេងបំផុតនោះគឺបានជំរុញស្មារតីម្ចាស់ការលើខ្លួនឯង ជួយគ្រួសារក្រីក្រផ្លាស់ប្តូរផ្នត់គំនិត និងមានទំនុកចិត្តពង្រីកខ្លួនឡើងដោយកម្លាំងពលកម្មរបស់ខ្លួនឯង។ ការរួមដំណើរយ៉ាងជិតស្និទ្ធនោះ សន្យថានឹងបន្តបើកចេញទិសដៅថ្មី រួមជាមួយមូលដ្ឋានអនុវត្តសម្រេចបានជោគជ័យនូវគោលដៅកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព៕

Thuỳ Liên - Duy Phong

Tags:

ដើម្បីបម្រើប្រជាជន 

ជាមួយស្មារតីទទួលខុសត្រូវ អស់ពិីចិត្តនៃកម្លាំងយុវជន តាមទិស្លោក៖​ “ជិតស្និទ្ធប្រជាជន - ជាប់ជាមួយប្រជាជន - បម្រើប្រជាជន” អនុសេនីយ៍ឯក យ័ញធេន និងជាអនុលេខាសាខាសម្ព័ន្ធយុវជននគរបាលឃុំវិញឡុកបានខិតខំប្រឹងប្រែងបំពេញភារកិច្ចជំនាញយ៉ាងល្អប្រសើរ និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសន្តិសុខសង្គមនៅមូលដ្ឋានផងដែរ។

បង្អែករឹងមាំពីដើមទុនឥណទានគោលនយោបាយ

ដើមទុនឥណទានគោលនយោបាយសង្គម កំពុងក្លាយជាបង្អែកដ៏សំខាន់ ជួយដល់គ្រួសារក្រ និងគ្រួសារជួបលំបាកជាច្រើននៅឃុំវិញឡើយ ឱ្យមានលក្ខណៈវិនិយោគផលិតកម្ម អភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ឈានឡើងលំនឹងជីវភាពជាលំដាប់។ តាមរយៈដំណើរការកម្មវិធីឱ្យខ្ចីប្រាក់អនុគ្រោះចំមុខសញ្ញា និងទាន់ពេលវេលា ការិយាល័យប្រតិបត្តិការនៃធនាគារគោលនយោបាយសង្គម  ឃុំវិញឡើយ បានរួមចំណែកបើកដើមទុន បង្កើតមុខរបរចិញ្ចឹមជីវិត និងជំរុញការកាត់បន្ថយភាពក្រីក្រដោយស្ថិរភាពក្នុងភូមិភាគ។

សម្រាលឈឺចាប់ពណ៌លឿងទុំពីគោលនយោបាយមនុស្សធម៌

ប៉ុន្មានឆ្នាំកន្លងមក ការយកចិត្តទុកដាក់ចំពោះអ្នកធ្វើសង្គ្រាមតស៊ូដែលឆ្លងជាតិពុលគីមី ព្រមទាំងសាច់ញាតិ គឺតែងត្រូវបានបក្ស និងរដ្ឋយើងយកចិត្តទុកដាក់ជាប្រចាំ។ គោលនយោបាយជាក់ស្តែងជាច្រើនត្រូវបានដាក់ចេញទាន់ពេលវេលា ដូចជា៖ ប្រាក់ឧបត្ថម្ភប្រចាំខែ ផ្តល់ប័ណ្ណធានារ៉ាប់រងសុខភាព អាទិភាពក្នុងការបុលប្រាក់។ល។ ជាពិសេស ខេត្តបាន ចលនាសាងសង់ផ្ទះចំនួន ១.០៦៩ ខ្នងជូនគ្រួសារក្រ គ្រួសារប្រកៀកក្រ និងកូនបង្កើតរបស់អ្នកឆ្លងជាតិពុលគីមី ជាមួយនឹងថវិកាសរុបជាង ៨០ ពាន់លានដុង)។ គោលនយោបាយទាំងនេះមិនត្រឹមតែជួយឧបត្ថម្ភផ្នែកសម្ភារៈប៉ុណ្ណោះទេ ថែមទាំងបង្កើនទំនុកចិត្ត ជួយជនរងគ្រោះជាតិពុលពណ៌លឿងទុំ មានលក្ខណៈឈានឡើងដើម្បីស្ថិរភាពជីវភាពរស់នៅ។

យុវជនអភិវឌ្ឍន៍ពាណិជ្ជសញ្ញាបង្កើតរបរចិញ្ចឹមជីវិតជូនប្រជាជន

ផ្តើមពីវង្គារនៃតំបន់ទឹកប្រៃ រហូតដល់គ្រាប់អង្ករ ST២៥ សរីរាង្គ យុវជនខេត្តកាម៉ាវកំពុងចាប់ផ្តើមអាជីវកម្មដោយគំនិតថ្មី យកគុណភាពបង្គើតពាណិជ្ជសញ្ញា និងការតភ្ជាប់ផលិតកម្មធ្វើជាគ្រឹះ ដើម្បីឆ្ពោះទៅរកការលើកកម្ពស់តម្លៃផលិតផលកសិកម្ម និងកែលម្អជីវភាពរស់នៅជូនប្រជាជន។

បង្កើនប្រាក់ចំណូលពីទម្រង់ដាំពុទ្រាក្រហមតាមភ្លឺស្រះចិញ្ចឹមបង្គារ

ឆ្លៀតយកផ្ទៃដីចម្ការចម្រុះលើភ្លឺស្រែបង្គាដើម្បីដាំពុទ្រាក្រហម បង ង្វៀនវៀតទៀន  នៅភូមិលេខ ៣ ឃុំដុងហាយ បានកសាងទម្រង់ផលិតកម្មដែលនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចជាជំហានៗ បើកចេញនូវទិសដៅទាញយកផលពីដីធ្លីកាន់តែមានប្រសិទ្ធភាពសម្រាប់កសិករ។

ផ្ដើមអាជីពពីការធ្វើសណ្ដែកបណ្ដុះស្អាត

ចាប់ពីធុងសណ្ដែកបណ្ដុះប៉ុន្មានធុងដើរលក់ចល័ត បង Hữu Vẹn នៅភូមិ Đường Đào ឃុំ Hồ Thị Kỷ សន្សឹមៗបង្កើតបានជាមូលដ្ឋានផលិតសណ្ដែកបណ្ដុះ ដែលមានទីផ្សារលក់ចេញយ៉ាងលំនឹងផងដែរ។ មិនត្រឹមតែបង្កើតប្រភពចំណូលចិញ្ចឹមគ្រួសារប៉ុណ្ណោះទេ បងថែមទាំងមានបំណងនាំយកផលិតផលសណ្ដែកបណ្ដុះស្អាត និងមានសុវត្ថិភាព ទៅដល់ប្រជាជនជាច្រើននៅក្នុងភូមិភាគទៀតផង។

ធ្វើមានផ្តើមពីទម្រង់ចិញ្ចឹមសត្វចម្រុះ

ដោយភាពឧស្សាហ៍ព្យាយាម អត់ធ្មត់ និងស្មារតីសង្វាតរៀនសូត្រ លោក Danh Sil នៅភូមិ Ninh Thạnh Tây ឃុំ Ninh Thạnh Lợi ក៏មានលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារជាសន្សឹមៗ ពីទម្រង់ចិញ្ចឹមសត្វចម្រុះ។ ជាមួយសត្វប្រមាជាង ២០០ ក្បាល ជ្រូកមេ ៧ ក្បាល និងទម្រង់ចិញ្ចឹមចាន់ល្មម គ្រួសារលោកមានចំណូលជាង ៣០០ លានដុងក្នុងមួយឆ្នាំៗផងដែរ។ មិនត្រឹមតែយកចិត្តទុកដាក់អភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ លោកថែមទាំងចិញ្ចឹមបីបាច់កូន ២ នាក់ឱ្យធំដឹងក្តី មានការងារធ្វើនឹងនរ សាងជីវភាពគ្រួសារធូរធារ សុភមង្គល។

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

សហគ្រាស - ម៉ាក