ទូរស័ព្: 0274 383 347
អង្គារ, 14-4-26 14:36:32

គំរូដ៏ល្អនៃអ្នកមានប្រជាប្រិយ

ខេត្ត Cà Mau មានជិត២០០នាក់អ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិច ដែលភាគច្រើនសុទ្ធសឹងជាជនជាតិ Khmer បន្ទាប់ពីនោះគឺជាជនជាតិ Kinh - Hoa - Chăm។ ពួកគេមិនត្រឹមពង្រីកល្អនូវតួនាទីជាស្ពានតភ្ជាប់រវាងបក្ស និងរដ្ឋ ព្រមទាំងជាគ្រាប់ពូជដែលរីកសាយភាយនៃផែនមហាសាមគ្គី សហគមន៍ប៉ុណ្ណោះទេ ថែមទាំងជាគំរូដ៏ល្អក្នុងការពលកម្មផលិត និងសកម្មភាពសង្គម រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ភូមិស្រុកទៀតផង។

លោក Ngô Vũ Đại (ឆ្វេង) រួមជាមួយគណៈប្រតិភូតំណាងទទួលផ្ទាំងប៉ាក់អំពីសមមិត្ត Huỳnh Quốc Việt សមាជិកអចិន្ត្រៃយ៍បម្រុងនៃគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការបក្សខេត្ត Bạc Liêu (ស្តាំ) នៅមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចខេត្ត Bạc Liêu លើកទី IV ឆ្នាំ២០២៤។

អស់ពីចិត្តជាមួយការងារសប្បុរសធម៌

ក្នុងចំណោមគំរូដ៏លេចធ្លោជាងគេគឺលោក Ngô Vũ Đại អាយុ៧០ឆ្នាំ ជាជនជាតិ Hoa នៅសង្កាត់ Bạc Liêu។ ចាប់ពីឆ្នាំ១១៩៩៤ ខណៈពេលដែលខ្លយនបានជាបើឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត Minh Hải (បច្ចុប្បន្នជាខេត្ត Cà Mau) លោកតែងសកម្មចូលរួមខាងការងារសម្បុរសធម៌ជំនួយឧបត្ថម្ភគ្រួសារក្រីក្ររហូតជាង៣០ឆ្នាំមកហើយ។

ឆ្នាំ១៩៩៧ លោកចូលរួមសមាគមន៍ជំនួយឧបត្ថម្ភជនក្រីក្រខេត្ត Bạc Liêu (ចាស់) ចលនាថវិកាទឹកប្រាក់ជួយឧបត្ថម្ភរាប់សិបករណីវះបេះដូងជូនកុមារជារៀងរាល់ឆ្នាំ។ មិនត្រឹមអំពាវនាវសហគមន៍ និងឯកជនសម្រាប់ខ្លួនលោកផ្ទាល់ប្រមាណ១០០លាមដុងរៀងរាល់ឆ្នាំសម្រាប់ទិញរទេះរុញ មុខម្ហូបអាហារ...ព្រមទាំងជនដែលត្រូវការជំនួយឧបត្ថម្ភ។

លោក Ngô Vũ Đại ចលនាទឹកប្រាក់សប្បុរសជននៅទីក្រុង Hồ Chí Minh ចូលរួមសកម្មភាពសន្តិសុខសង្គម។

អស់ពីចិត្តដើម្បីសហគមន៍ លោកមិនខ្លាចលំបាកក្នុងការទៅដល់គ្រួសារនីមួយៗ និងអាជីវកម្មដើម្បីចលនាទឹកចិត្ត ដោយសង្ឃឹមថានឹងមានការរីកសាយ ភាយចំពោះប្រពៃណីទឹកចិត្តសប្បុរសធម៌មួយថ្ងៃកាន់តែរាកសាយភាយ និងបង្កើតបានទំនុកចិត្តដ៏រឹងមាំក្នុងសន្តានចិត្តរបស់បងប្អូនប្រជាជន។

ជាមួយការលះបង់មិនឈប់ឈរ លោក Ngô Vũ Đại មានកិត្តិយសបានប្រធានរដ្ឋជូនគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី៣ឆ្នាំ២០១០។ ជា៣លើកទទួលបានប័ណ្ណសរសើររបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ព្រមទាំងចូលរួមជា២លើកនៃមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចទូទាំងប្រទេសទៀតផង។

ធ្វើសេដ្ឋកិច្ចពូកែ ជួយចែករំលែកដល់មាមីងបងប្អូន

ក្នុងសហគមន៍ជនជាតិ Khmer លោក Danh Ía អាយុ៦៣ឆ្នាំ នៅភូមិ Ngô Kim ឃុំ Ninh Thạnh Lợi ជាគំរូដ៏ភ្លឺស្វាងស្តីខាងស្មារតីក្នុងការឆ្លងកាត់លំបាកធ្វើសេដ្ឋកិច្ចពូកែ។

លោក Danh Ía ឈានឡើងផ្តើមពីបាតដៃទទេ ក្លាយជាគំរូមួយរូបក្នុងចំណោមគំរូដែលធ្វើសេដ្ឋកិច្ចពូកែរបស់ភូមិស្រុក។

ធ្លាប់ជាអ្នកស៊ីឈ្នួលនៅតាមខេត្ត អាស្រ័យការណែនាំរបស់រដ្ឋអំណាចភូមិភាគ និងការឆ្លាសវៃរបស់ខ្លួន លោកក៏ក្លាហានក្នុងការអនុវត្តទម្រង់ផលិត “បង្គាអោបកុម្ពស្រូវ”។ ផ្តើមពីដីស្រែប្រមាណ៣ហិចតា រួមជាមួយការខិតខំព្យាយាម និងការច្នៃប្រតិដ្ឋរបស់ខ្លួនក៏បានជួយឱ្យគ្រួសារលោកមានលក្ខណៈឈានឡើងជីវភាពធូរធារ ព្រមទាំងសង់បានផ្ទះយ៉ាងធំទូលាយស្អាតទៀតផង។

មិនត្រឹមធ្វើមានសម្រាប់ខ្លួនប៉ុណ្ណោះទេ លោកថែមទាំងសកម្មជួយចែលរំលែកបទពិសោធក្នុងការផលិត ជួយបងប្អូនក្នុងភូមិដើម្បីរួមគ្នាអភិវឌ្ឍន៍ទៀតផង។ ឆ្នាំ២០១៩ លោក Danh Ía ជាអ្នករួមបង្កើត និងរក្សាតួនាទីជាប្រធានអធិការក្លឹបសហករណ៍ផ្នែកខាងសេវាកសិកម្ម Ngô Kim។ សហករណ៍ដំណើរការយ៉ាងមានប្រសិទ្ធភាព សម្រេចបរិមាណផលស្រូវមធ្យមចាប់ពី៦,៥-៧តោនក្នុងមួយហិចតា ព្រមទាំងបរិមាណផលបង្គា២២០-២៤០គីឡូក្រាមក្នុងមួយ ហិចតាសម្រាប់មួយរដូវ រួមចំណេកកែច្នៃជីវភាពតាមគ្រប់បណ្តាសមាជិកឃុំ។

កិត្យានុភាពរបស់លោក Danh Ía មួយថ្ងៃកាន់តែបញ្ជាក់ច្បាស់ក្នុងភូមិស្រុក។ លោកក្លាយជាស្ពានតភ្ជាប់យ៉ាងមានប្រសិទ្ធភាពខណៈពេលដែលមាមីងបងប្អូនអនុវត្តល្អរាល់បណ្តាគោលនយោបាយរបស់បក្ស និងរដ្ឋ រួមចំណែកជួយឱ្យឃុំថាញ់ឡើយសម្រេចបណ្តាគោលដៅនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម រក្សាលំនឹងសន្តិសុខ និងសណ្តាប់ធ្នាប់សង្គាម៕

 

Nguyễn Quốc

Tags:

វត្តកោះដូង៖ បង្អែកនៃទឹកចិត្តសប្បុរសសម្រាប់ជីវិតឯកកោ

ស្ថិតនៅឃុំ Vĩnh Phước ខេត្ត Cà Mau វត្តកោះដូង មិនត្រឹមជាទីកន្លែងសម្រាប់ប្រតិបត្តិសាសនារបស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងបានក្លាយជា "ផ្ទះរួម" ដ៏កក់ក្តៅ ដែលមានសន្តានចិត្តសប្បុរស តែងត្រៀមខ្លួនក្នុងការជួយជ្រោមជ្រែងដល់ចាស់ជរាគ្មានទីពឹង និងគ្រួសារដែលមានជីវភាពខ្វះខាតខ្លាំង។

អ្នក “ផ្លុំព្រលឹង” ចូលក្នុងថ្ម

នៅភូមិ Cái Giá ឃុំ Hưng Hội មានបុរសម្នាក់ដែលជំនាញខាងចម្លាក់ថ្មឱ្យក្លាយជាសមិត្ថផលផ្នែកខាងសិល្បៈដ៏ល្អប្រណិត បង្កប់ដោយព្រលឹងនៃវប្បធម៌ Khmer។ នោះគឺសិប្បករ Lý Đa Ni ដែលបងប្អូនក្នុងតំបន់និយមហៅថា “អ្នកផ្លុំព្រលឹងចូលទៅថ្ម”។

លំនឹងជីវភាពផ្តើមពីគោលនយោបាយឧបត្ថម្ភ

ដោយធ្លាប់ជាគ្រួសារប្រកៀកបន្ទាត់ក្រ និងជួបលំបាកក្នុងការរស់នៅ តែជាមួយការខិតខំព្យាយាមពលកម្ម រួមជាមួយការយកចិត្តទុកដាក់ឧបត្ថម្ភទាន់ពេលរបស់រដ្ឋអំណាចភូមិភាគ រហូតមកទល់ពេលនេះ គ្រួសារបង Trương Văn Tòng នៅភូមិ Huế ១ ឃុំ Vĩnh Phước បានលំនឹងការរស់នៅ មានផ្ទះសមប្រាកប និងមុខរបរនឹងនរផងដែរ។

រួមដំណើរការកសាងសង្គមកាន់តែល្អប្រសើរ

លោក Hữu Nhiều កើតនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៩១ បច្ចុប្បន្នជាព្រះចៅអធិការវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ។ ព្រះអង្គមានកិត្តិយសណាស់ដែលបានឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនឃុំសម្រាប់អាណត្តិ ២០២៦-២០៣១ នៅអង្គភាពបោះឆ្នោតលេខ ៧។

ប្រធានសាខាសមាគមនារីពង្រីកស្មារតីសាយភាយស្មារតីជំនះការលំបាក

នៅភូមិ Kinh Đứng B ឃុំ Khánh Hưng អ្នកស្រី Quách Thị Kim Luông ប្រធានសាខាសមាគមនារី តែងត្រូវបានមាមីងបងប្អូនក្នុងភូមិជឿទុកចិត្ត និងគោរពស្រឡាញ់។ គាត់មិនត្រឹមតែក្លាហានក្នុងការផ្លាស់ប្តូរផលិត និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងមានការទទួលខុសត្រូវ និងអស់ពីចិត្តជាមួួយសមាជិក និងប្រពៃពីចលនារបស់បងប្អូននារីនៅមូដ្ឋានទៀតផង។

សេដ្ឋកិច្ចស្ថេរភាពជាមួយដំណាំឈឺរី

កណ្តាលកំដៅថ្ងៃដ៏កក់ក្តៅនៃថ្ងៃដើមនិទាឃរដូវពណ៌ក្រហមឆ្អៅនៃចម្ការឈឺរីនៅឃុំ Phú Tân ហាក់បីដូចជាកំពុងសរសេរបន្តនូវរឿងរ៉ាវអំពីភាពសម្បូរសប្បាយ និងក្តីសង្ឃឹម។ ពីតំបន់ដីប្រៃដែលជួបលំបាកជាច្រើនក្នុងការដាំដុះ ឥឡូវនេះកសិករក៏ចេះវិធី “ដាស់” សក្ដានុពលដើម្បីប្រមូលបានផ្លែផ្អែមផងដែរ។

នារីកម្មាភិបាលអស់ពីចិត្តជាមួយកិច្ចការសមាគម

អាស្រ័យការតាំងចិត្ត និងការទទួលខុសត្រូវ ព្រមទាំងគុណសម្បត្តិនិយាយស្តី និងវប្បធម៌ អ្នកស្រី Nguyễn Thu Hà ប្រធានគណៈកម្មាធិការរណសិរ្សភូមិ និងជាប្រធានសមាគមនារីភូមិ Trèm Trẹm ឃុំ Hồng Dân បានក្លាយជា "ស្ពានតភ្ជាប់" ដ៏រឹងមាំរវាងបក្ស និងប្រជាជន រួមចំណែកផ្លាស់ប្តូរមុខមាត់នៃតំបន់ជនបទដែលជួបលំបាកខ្លាំង។

ការបំពាក់ចំណេះដឹង និងបំណិនខាងសមភាពយេនឌ័រសម្រាប់យុវវ័យ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គម្រោងទី ៨ " អនុវត្តសមភាពយេនឌ័រ និងការដោះស្រាយបញ្ហាបន្ទាន់សម្រាប់ស្ត្រី និងកុមារ" ក្រោមកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ (២០២១-២០៣០) បានបង្កើតការផ្លាស់ប្តូរជាវិជ្ជមាននៅតាមសាលារៀន រួមចំណែកបង្កើនការយល់ដឹង និងបំពាក់ជំនាញដល់សិស្ស ជាពិសេសនៅក្នុងតំបន់ដែលមានបងប្អូនជនរួមជាតិភាគតិចរស់នៅច្រើន។

ទទួលបុណ្យ Tết សប្បាយរីករាយ និងប្រឹតសំចៃ

ប៉ុន្មានថ្ងៃចុងឆ្នាំនេះ បរិយាកាសទទួលអំណរបុណ្យ Tết ក៏មានភាពអឹកធឹកគ្រប់ភូមិស្រុក។ រួមជាមួយនឹងក្តីសប្បាយរីករាយនៃការស្វាគមន៍និទាឃរដូវថ្មី ឆ្នាំ ២០២៦ គ្រួសារជាច្រើនកំពុងផ្លាស់ប្តូរទម្លាប់ខាងការចំណាយរបស់ខ្លួនជាសន្សឹមៗឆ្ពោះទៅរកការសន្សំសំចៃ និងសមហេតុផលជាងមុន តែរក្សាបាននូវភាពពេញបរិបូរណ៍ និងកក់ក្តៅសម្រាប់ថ្ងៃបុណ្យ Tết ។

ស្ពានមេត្រីពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ

ពេលមានព្រះជន្មបាន ១៧ ឆ្នាំដែលស្នាកអាស្រ័យនៅវត្ត ឃោសិតារាម (chùa Đầu) ឃុំ Hưng Hội ពេញដោយស្មារតីជាអ្នកសិក្សាធម៌អាថ៌វិន័យ ព្រះឧបជ្ឈាយ៍ Thạch Hà បានតាំងព្រះទ័យផ្សារភ្ជាប់អស់មួយឆាកជីវិតជាមួយពុទ្ធសាសនា។ ជាងកន្លះសតវត្សរ៍បានកន្លងផុតទៅ ចាប់តាំងពីជំហានដំបូងលើមាគ៌ាសិក្សាធម៌វិន័យ រហូតដល់កាន់តំណែងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមពុទ្ធសាសនា Việt Nam ប្រធានគណៈអភិបាលសមាគមពុទ្ធសាសនា Việt Nam ខេត្ត Cà Mau អនុប្រធានប្រចាំការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ព្រះឧបជ្ឈាយ៍បានលះបង់ពេញមួយជីវិតដើម្បីសាសនា និងជនជាតិ។

សហគ្រាស - ម៉ាក