ទូរស័ព្: 0274 383 347
អង្គារ, 27-10-26 02:54:22

កូនយុទ្ធជនពលីជាមួយស្មារតីឈានមុខលើគ្រប់វិស័យសមរភូមិ

ក្នុងដំណើរការកសាង និងការពារមាតុភូមិ មានយ៉ាងច្រើនកុលបុត្របានលះបង់សាច់ឈាមស្រស់ដើម្បីប្តូរយកនូវសុខសន្តិភាពដូចសព្វថ្ងៃ។ នៅពីក្រោយពួកគាត់ គឺជាអ្នកម្តាយ លោកឪពុក ភរិយា និងកូនចៅដែលបានស្ងៀមស្ងាត់ធ្វើចិត្តអំណត់បំបាត់ការឈឺចាប់នោះ។ បណ្តាគ្រួសារយុទ្ធជនពលីទាំងឡាយមិនត្រឹមជានិម្មិតរូបសម្រាប់ផ្នែកខាងស្មារតីនៃការលះបង់ប៉ុណ្ណោះទេ ថែមទាំងគំរូឈានមុខក្នុងការពលកម្មផលិត និងសិក្សារៀនសូត្រ ពង្រីកសេដ្ឋកិច្ចគ្រួសារ ព្រមទាំងរួមចំណែកដល់សង្គមទៀតផង។ តួយ៉ាងដូចជាគ្រួសារលោក Kim Văn Dũng នៅភូមិ Đồng Tâm A ឃុំ Đầm Dơi ជាដើម។

លោក Dũng (ឆ្វេង) ជាមួយគេហដ្ឋានដ៏ស្កឹមស្កៃរបស់ខ្លួន។

លោក Kim Văn Dũng ជាកូនរបស់យុទ្ធជនពលី Kim Thương (បានពលីជីវិតក្នុងឆ្នាំ១៩៦៩)។ រហូតដល់ឆ្នាំ១៩៧០ ម្តាយរបស់លោកក៏ត្រូវពួកខ្មាំងបាញ់សម្លាប់ក្នុងសមរភូមិផងដែរ។ បងប្អូនទាំងប្រាំនាក់របស់លោក Dũng ខណៈនោះដែរបងធំរបស់ខ្លួនទើបអាយុ១៨ឆ្នាំ លោក Dũng ក៏មានអាយុទើបតែ៧ឆ្នាំប៉ុណ្ណោះ) ពឹងលើគ្នាទៅវិញទៅមកដើម្បីឆ្លងកាត់រាល់ការលំបាករហូតមកទល់សព្វថ្ងៃ។ យល់ច្បាស់អំពីការលំបាក ទើបបងប្អូនលោក Dũng តែខិតខំសិក្សារៀនសូត្រតាំងពីតូចផងដែរ។

អាយុ២០ឆ្នាំ លោក Dũng រៀបមង្គលការ ដោយបងប្រុសច្បងជាអ្នករៀបចំឱ្យ ព្រមទាំងចែកដីស្រែឱ្យបងប្អូនម្នាក់ៗបាន១ហិចតាដើម្បីប្រកបរបររកស៊ី។​ កាលនោះ ទោះបីជាមានដីផលិតក៏ដោយ ប៉ុន្តែឱ្យតែមានអ្នកណាជួលធ្វើអ្វីលោកក៏ទទួលធ្វើដែរ ដើម្បីរកប្រភពចំណូលជូនគ្រួសារ។ មានពេលខ្លះ លោក Dũng ថែមទាំងវិនិយោគខាងតូរដន្ត្រីសម្រាប់បម្រើតាមរោងការ និងពិធីជប់លៀងផ្សេងៗ ព្រមទាំងចិញ្ចឹមសត្វ... ដោយសារការខិតខំប្រឹងប្រែងឈានឡើង បងប្អូនក្នុងសង្គមគ្រួសារលោកយុងសុទ្ធសឹងជាគ្រួសារធូរធារបស់ភូមិភាគ។ ដោយឡែកលោក Dũng វិញ កាលពីឆ្នាំ២០១៩ លោកក៏សង់បានផ្ទះមួយខ្នងយ៉ាងធំទូលាយស្អាតដោយសរុបទឹកប្រាក់ជាង៦០០លានដុង។ ជាមួយផ្ទៃដី១ហិចតា​ សព្វថ្ងៃលោកបានកែច្នៃផ្ទៃដីសម្រាប់ដាំដូង និងឈើហូបផ្លែ ចំណែកនៅសល់ជីកស្រះចិញ្ចឹមបង្គា ក្តាម និងគ្រែងឈាមរួមផ្សំ ទទួលបានប្រាក់ចំណូលជាង២០០លានដុងក្នុងមួយឆ្នាំ។

លោក Dũng តែងសកម្មសិក្សាស្វែងយល់ពីទម្រង់ផលិតមានប្រសិទ្ធភាពដើម្បីអនុវត្តចូលក្នុងការផលិតរបស់គ្រួសារ ផ្តល់មកនូវប្រភពចំណូលនឹងនរ។

មិនត្រឹមជាអ្នកឈានមុខ ឆ្លងកាត់រាល់ការលំបាកក្នុងការពលកម្មផលិតប៉ុណ្ណោះទេ លោក Dũng ថែមទាំងសកម្មចូលរួមការងារសង្គមរបស់ភូមិស្រុកទៀតផង។​ ចាប់ពីឆ្នាំ១៩៩៥រហូតមកទល់សព្វថ្ងៃ លោកក៏បានឆ្លងកាត់មុខងារជាច្រើន ដូចជា៖ ប្រធានក្លឹបសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមភូមិ នគរបាលភូមិ ឃុំ (Tân Duyệt ចាស់)។ ពិសេស ជាមួយតួនាទីជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិ រយៈពេលជាង១៥ឆ្នាំកន្លង លោកក៏បានរួមចំណែកយ៉ាងសកម្មចំពោះសកម្មភាពនៃការដោះស្រាយរាល់ទំនាស់ផ្សេងៗនៅភូមិភាគ។

លោក Đoàn Quốc Duyệt ប្រធានភូមិ Đồng Tâm A ឱ្យដឹង៖ លោក Dũng ជាបក្ខជនដ៏ឆ្នើម ឈានមុខរាល់បណ្តាប្រពៃណី តាំងពីការឆ្លងកាត់លំបាកឈានឡើងអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសាររហូតដល់ការចូលរួមបណ្តាប្រពៃណីប្រឡងប្រណាំងរបស់ភូមិភាគ។ ទន្ទឹមនិងនោះ លោក Dũng សកម្មក្នុងការដាំផ្កាលម្អធ្វើជារបង បង្កភាពស្រស់ស្អាតសម្រាប់ជនបទ បៃតង-ស្រស់-ស្អាត។ ព្រមទាំងស្ម័គ្រចិត្តចូលរួមវិភាគទានទឹកប្រាក់សម្រាប់សាងស្ពានឆ្លងព្រែក បង្កលក្ខណៈសម្រាប់បងប្អូនប្រជាជនធ្វើដំណើរទៅមក និងជួញដូរប្រកបដោយភាពងាយស្រួលផងដែរ។

លោក Dũng ជាគំរូដ៏ឆ្នើមក្នុងបុព្វហេតុកសាង និងពង្រីកផែនមហាសាមគ្គីជនជាតិ។

ខែកក្កដា ជាខែសម្រាប់រំលឹកនឹកគុណដល់យុទ្ធជនពលី ការលើកតម្កើងយុទ្ធជនពលីទាំងឡាយដែលជាអ្នកឈានមុខក្នុងការឆ្លងកាត់លំ និងកត់ត្រាទុកជាប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងសម្រាប់ដាស់តឿនស្មារតីទទួលខុសត្រូវ និងពង្រីកប្រពៃណីដ៏ល្អផូរផង់ “ផឹកទឹកនឹកប្រភព” របស់ជនជាតិទៀតផង។ គ្រួសារលោក Dũng សក្តិសមជា “បណ្តាអណ្តាតភ្លើងដ៏ស្ងៀមស្ងាត់” ផ្តល់នូវពន្លឺដ៏ភ្លឺស្វាងសម្រាប់ឆ្លុះបញ្ចាំង​ និងជាកម្លាំងចិត្តដើម្បីបញ្ញវន្តជំនាន់ក្រោយយកតម្រាប់តាម៕

 

Loan Phương

Tags:

រំលេច

ភាគច្រើនអាន

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។

សហគ្រាស - ម៉ាក