ទូរស័ព្: 0274 383 347
អង្គារ, 27-10-26 02:54:23

ពង្រីកតួនាទីរបស់បក្ខជន Khmer

ឃុំ Khánh Bình មាន៣៨១ គ្រួសារជនជាតិភាគតិច ដែលច្រើនជាងគេគឺជនរួមជាតិ Khmer ។ ជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិតែងមានការអភិវឌ្ឍន៍មិនឈប់ឈរ មកទល់សព្វថ្ងៃនូវត្រឹម ២៣ គ្រួសារក្រីក្រ និងប្រកៀកបន្ទាត់ក្រប៉ុណ្ណោះ។ ក្នុងដំណើរការអភិវឌ្ឍន៍នោះ កងកម្លាំងនៃបក្ខជនជាជនជាតិ Khmer ក៏បានរួមចំណែកយ៉ាងសកម្មផងដែរ។

លោក Lý Văn Của (ឆ្វេង)​ បក្ខជន និងជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិ Khmer ភូមិ Rạch Cui តែងជាគំរូស្តីពីការរស់នៅ ស្មោះត្រង់ និងមានការទទួលខុសត្រូវរាល់គ្រប់កិច្ចការងាររួម។

មានគ្រួសារ ជនជាតិភាគតិចចំនួន ៣៨១ គ្រួសារ ដែលភាគច្រើនជាជនជាតិ Khmer។ ជីវភាពរបស់បងប្អូនជនរួមជាតិក្នុងតំបន់កាន់តែប្រសើរឡើង ដោយនៅសល់ត្រឹម ២៣ គ្រួសារក្រ និងប្រកៀកបន្ទាត់ក្រ ក្នុងដំណើរអភិវឌ្ឍន៍នោះ សមាជិកបក្សដែលជាជនជាតិភាគតិចក៏បានចូលរួមយ៉ាងសកម្ម និងសំខាន់ខ្លាំងណាស់ដែរ។

លោក Phạm Văng Vẹn ប្រធាននៃគណៈកម្មាធិការកសាងបក្សឃុំ Khánh Bình បានប្តេជ្ញាចិត្តថា​៖ ការរៀបចំចាត់បញ្ចូលជាសមាជិកបក្សក្នុងជនរួមជាតិតែងជាភារកិច្ចដ៏ចម្បងសម្រាប់ការកសាងនិងលើកតម្កើងបក្សរបស់បក្ខភាគ។ បណ្តាបក្ខជនជាជនជាតិ Khmer  ទាំងឡាយគ្រប់រូបគឺជាស្ពានតភ្ជាប់ដ៏រឹងមាំ​ និងតែងផ្តល់ទំនុកចិត្ត ប្រសិទ្ធភាពរវាងឆន្ទៈបក្ស និងទឹកចិត្តប្រជាជនក្នុងការកសាងផែនមហាសាមគ្គីទូទាំងជនជាតិ ប្រមូលផ្តុំអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយសម្រាប់ជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិនៅភូមិភាគ។

បក្ខភាគឃុំ Khánh Bình មាន៤៣សាខាបក្ស និងមានបក្ខជនចំនួន ៩០៧ រូប ក្នុងនោះមាន២៨ រូបជាជនជាតិ Khmer។ សកម្មភាពនៃការអភិវឌ្ឍន៍បក្ខជន និងការកសាងប្រភពធនធានបក្ខជនដែលជាជនជាតិ Khmer ធានាទាំងចំនួនផង​ និងទាំងគុណភាពផងដែរដែលត្រូវបានគណៈកម្មាធិការបក្សគ្រប់បណ្តាថ្នាក់យកចិត្តទុកដាក់។

លោក Lâm Văn Sil ជាគំរូក្នុងការពលកម្មផលិតដើម្បីបងប្អូនដទៃទៀតយកតម្រាប់តាម។

លោក Lý Văn Của បក្ខជននិងជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិភូមិ Rạch Cui ឱ្យដឹង៖ “ជាបក្ខជន ដំបូងបង្អស់យើងត្រូវធ្វើជាគំរូ និយាយបាន ត្រូវធ្វើបាន បង្កើនទំនុកចិត្តចំពោះបងប្អូនប្រជាជន ទើបមាមីងបងប្អូនជឿនិងធ្វើតាម”។

មិនត្រឹមកសាងសេដ្ឋកិច្ចគ្រួសារបានល្អនោះទេ លោក Của ថែមទាំងលះបង់ការងារផ្ទាល់ខ្លួនដើម្បីរួមដំណើរការជាមួយបងប្អូនជនរួមជាតិកសាងជីវភាពមួយថ្ងៃកាន់តែជឿនលឿនប្រសើរឡើង។ ដល់ដើមឆ្នាំ២០២៥ ភូមិ Rạch Cui មិនមានគ្រួសារក្រ និងប្រកៀកបន្ទាត់ក្រ ក្នុងចំណោមទាំង ១២៩ គ្រួសារ Khmer ទៀតនោះទេ។ (ទូទាំងភូមិ Rạch Cui មាន ៣៤៧ គ្រួ សារ)។ លទ្ធផលនេះក៏អាស្រ័យតួនាទី និងការចូលរួមកម្លាំងរបស់លោក Của ផងដែរ។

លោក Trần Tấn Lực លេខាសាខាបក្សភូមិ និងជាប្រធានភូមិលេខ៦ សង្ឃឹមថា៖ ទូទាំងភូមិមាន ៣៨៨ គ្រួសារ ក្នុងនោះមាន ៤១ គ្រួសារ Khmer។ មកទល់ពេលនេះ បងប្អូនជនរួមជាតិ Khmer នូវត្រឹម ៣ គ្រួសារក្រប៉ុណ្ណោះ។ សាខាបក្សមានបក្ខជន ២១ រូប ក្នុងនោះតួនាទី និងការរួមកម្លាំងរបស់សមមិត្តបក្ខជន Khmer ទាំង ២ រូបនេះគឺមានសារៈសំខាន់ខ្លាំងណាស់។

លោក Lâm Văn Sil ជាបក្ខជន Khmer នៅភូមិលេខ៦ ឃុំ Khánh Bình បានប្តេជ្ញាចិត្តថា៖ “ខ្ញុំប្តូរផ្តាច់ស្មោះត្រង់ជាមួយគំនិតនៃបដិវត្តន៍របស់បក្ស និង Bác Hồ ជានិច្ច។

បក្ខជន Lâm Văn Sil ជាជនរួមជាតិ Khmer គំរូម្នាក់របស់ភូមិលេខ៦ ខិតខំយកតម្រាប់តាម។ លោក Sil មានប្រសាសន៍៖ “ខ្ញុំមានកិត្តិយសខ្លាំងណាស់ដែលបានក្លាយជាបក្ខជន សូមសន្យាដាច់ខាតថានឹងស្មោះត្រង់ជាមួយបក្ស ជាមួយ Bác Hồ ខិតខំបំពេញការងារដើម្បីបម្រើមាមីងបងប្អូន និងប្រទេសជាតិ មាតុភូមិ”។

លោក Nguyễn Quốc Tiến លេខាបក្សឃុំ Khánh Bình បានអះអាងថា៖ “បក្ខភាគ ប្រជាជន និងកងទ័ពឃុំ Khánh Bình តែងអនុវត្តល្អនូវរាល់ភារកិច្ចបានយ៉ាងហ្មត់ចត់ ប្រសិទ្ធភាពរាល់បណ្តាគោលនយោបាយ និងក្រឹត្យច្បាប់របស់រដ្ឋស្តីពីការងារជនជាតិ។ ជីវភាពបងប្អូនជនរួមជាតិមួយថ្ងៃកាន់តែមានភាពរីក ចម្រើន។ ពិសេស​កងកម្លាំងបក្ខជនជាជនជាតិ Khmer បានក្លាយជាស្នូល បង្ហាញអំពីតួនាទីជាគំរូដើម្បីប្រមូលផ្តុំ សាមគ្គី ពង្រីកកម្លាំងផ្ទៃក្នុង​និងឆន្ទៈ ឈានឡើងរបស់បងប្អូនប្រជាជនក្នុងដំណើរការអភិវឌ្ឍន៍ថ្មី”៕

Phạm Quốc Rin

Tags:

រំលេច

ភាគច្រើនអាន

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។

សហគ្រាស - ម៉ាក