ទូរស័ព្: 0274 383 347
អង្គារ, 27-10-26 02:54:17

អំណោយនៃការសាមគ្គី

ភូមិ Đường Đào ឃុំ Hồ Thị Kỷ បច្ចុប្បន្ន មានជាង ៥០០ គ្រួសារ និងចំនួនប្រជាជនប្រមាណ ២០០០នាក់ ក្នុងនោះ មានគ្រួសារ Khmer ជាង ៣៣០ គ្រួសារ និងចំនួនប្រជាជនជិត ១.៦០០ នាក់។ ក្នុងបរិយាកាសដ៏សប្បាយរីករាយដែលបានទទួលអំណោពិសេសនៃទិវាបុណ្យឯករាជ្យជាតិ។ ចំពោះបងប្អូនប្រជាជន នេះគឺជាអំណោយដ៏មានអត្ថន័យខ្លឹមសារសម្រាប់ផ្នែកខាងស្មារតីនៃការសាមគ្គីភាព។

តាំងពីព្រលឹម បងប្អូនប្រជាជននៅភូមិ Đường Đào បានមកជួបជុំគ្នានៅតាមកន្លែងដែលអំណោយេះាទឹកប្រាក់នៅគេហដ្ឋានរបស់លោកប្រធានភូមិ Nguyễn Trọng Yêm។

លោក Lý Hữu Bạch​ ជាជនជាតិ Khmer នៅភូមិ Đường Đào ឃុំ Hồ Thị Kỷ រីករាយ​ឱ្យដឹង៖ “នេះគឺជាអំណោយដែលបានមកអាស្រ័យលើគុណបំណាច់របស់បក្ស​និងរដ្ឋ ព្រមទាំងពង្រីកស្មារតីសាមគ្គី មហាសាមគ្គីរបស់ប្រជាជនយើងទៀតផង”។

ស្មារតីនោះបានពង្រីកសាយភាយក្នុងទឹកចិត្តបងប្អូនប្រជាជនទាំងខណៈដែលបានអញ្ជើញទៅផ្ទាល់គេហដ្ឋានរបស់ប្រធានភូមិ Đường Đào  លោក Nguyễn Trọng Yêm។ អាស្រ័យភូមិសាស្ត្រធំទូលាយផងនោះ ទើបត្រូវបានចែកជា ២ កន្លែងសម្រាប់ផ្តល់ប្រាក់ បង្កលក្ខណៈងាយស្រួលសម្រាប់មាមីងបងប្អូនចុះឡើង។ នៅតាមបណ្តាទីកន្លែងផ្តល់ប្រាក់ រដ្ឋអំណាចភូមិភាគក៏បានជូនដំណឹងដល់បងប្អូនប្រជាជនអំពីពេលវេលាជាក់ស្តែងសម្រាប់ងាយស្រួលក្នុងការរង់ចាំរបស់មាមីងបងប្អូន។ ត្រឹមតែមួយពេលព្រឹកថ្ងៃទី១កញ្ញាប៉ុណ្ណោះ​ ក៏មានជាងប្រមាណជាង ៥០% គ្រួសារប្រជាជនសម្រេចរួចរាល់ខាងឯកសារដើម្បីទទួលប្រាក់។ ចំណែកពេលរសៀលវិញ សកម្មភាពនេះត្រូវបានរៀបចំបន្តនៅអាគារវប្បធម៌ភូមិ Đường Đào ចាប់តាំងពីម៉ោង១៣​​ និង៣០នាទីខណៈពេលដែលបងប្អូនប្រជាជនក្នុងភូមិបានទទួលប្រាក់សព្វគ្រប់។

លោក Nguyễn Trọng Yêm ឱ្យដឹង៖ “ខណៈពេលដែលទទួលបានដំណឹងពីការទទួលអំណោយបុណ្យជាតិ ២កញ្ញា បងប្អូនប្រជាជនម្នាក់តែងមានក្តីរំភើបសប្បាយជាខ្លាំង។ ដោយមានចំនួន ២២ ក្រុមប្រជាស្វយ័ត ទើបភូមិត្រូវបានរៀបចំពេលវេលាខុសៗគ្នា។ ថ្ងៃនេះមាមីងបងប្អូនបានអញ្ជើញមកទទួលប្រាក់ឧបត្ថម្ភគឺសុទ្ធសឹងមានណ្តាប់ធ្នាប់ល្អ ចំនួនទឹកប្រាក់របស់រដ្ឋាភិបាលបានផ្តល់ឱ្យគ្រប់គ្រួសារទាំងឡាយលើកនេះ ពិតជាមានអត្ថន័យខ្លឹមសារខ្លាំងណាស់ មាមីងបងប្អូនសប្បាយរីករាយ ចូលរួមសប្បាយថ្ងៃបុណ្យឯករាជ្យជាតិរួចរាល់ នឹងបន្តខិតខំពលកម្មផលិត រួមចំណែកកសាងប្រទេសជាតិ។

អ្នកមីង Quách Thị Loan Anh បានឱ្យដឹងថា អំណោយនេះគឺជាការលើកទឹកចិត្តដ៏ធំសម្រាប់គ្រួសារខ្ញុំបន្តខិតខំពលកម្មផលិត។

បង Dương Phong Phú លេខាសម្ព័ន្ធយុវជន ឃុំ Hồ Thị Kỷ បានឱ្យដឹងថា៖ ឃុំបានបង្កើត ១០ ក្រុមការងារសម្រាប់ផ្តល់អំណោយជូនបងប្អូនប្រជាជន នៅតាមក្រុមនីមួយៗមានសមាជិកតិចបំផុត ២នាក់សម្រាប់ជំនួយការងារ។ មិត្តទាំងឡាយមានមុខងារខុសៗគ្នា មានដូចជា៖ ឆែករកការ បញ្ចូលទិន្នន័យកុំព្យូទ័រ ពិនិត្យព័ត៌មានលម្អិតពីគ្រួសារនីមួយៗ ព្រមទាំងពិនិត្យប្រាក់ និងកិច្ចការជាច្រើនទៀត។ “សមាជិកសម្ព័ន្ធយុវជនគ្រប់រូបនឹងបន្តរួមដំណើរការជាមួយមាមីងបងប្អូន ដើម្បីបានទទួលប្រាក់យ៉ាងឆាប់រហ័ស” បងភូ​បានអះអាងបែនេះ។

បណ្តាកងកម្លាំងមុខងារសម្រាប់ក្នុងការផ្តល់ប្រាក់ជូនបងប្អូនប្រជាជនត្រូវបនាចែកចេញជាដំណាក់កាលយោងតាមតាមប្រព័ន្ធឯកទិសដែលផ្តើមពីការទទួលព័ត៌មាន ឆែករក បញ្ចូលទិន្នន័យ សវនកម្ម ប្រគល់ប្រាក់...។​ អនុវត្តតាមលំដាប់លំដោយ ឆាប់រហ័ស និងធានាល្អសម្រាប់កម្មវិធីដែលប្រកបដោយអត្ថន័យខ្លឹមសារនេះ។ ឃុំហូធីគី ក៏បានផ្តល់ប័ណ្ណបញ្ជាក់សម្រាប់បណ្តាគ្រួសារឯកោ និងមេគ្រួសារដែលជួបលំបាកក្នុងការធ្វើដំណើរទៅមកមានភាពងាយស្រួលក្នុងការទទួលប្រាក់ឧបត្ថម្ភបានទាន់ពេល។

ប្អូន Sơn Thị Ngọc Thơm បាននិយាយប្រាប់ថា ៖ ប្អូនមកទទួលប្រាក់ចំណុះឱ្យលោកតារបស់ប្អូនដែលគាត់ជាមេគ្រួសារ លោកតាប្អូនចាស់ជរា ពិបាកក្នុងការធ្វើដំណើរទៅមក។ “ប្អូនបានផ្តល់ប័ណ្ណបញ្ជាក់រួចហើយសរសេរឈ្មោះ ព័ត៌មានលម្អិតអំពីគ្រួសារ ព្រមទាំងសមាជិកក្នុងសង្គមគ្រួសារផងដែរ បន្ទាប់មករង់ចាំប្រធានភូមិសញ្ញេឈ្មោះរួច គឺអាចទទួលបានប្រាក់ភ្លាម។ ប្អូនឃើញថា អំណោយនេះពិតជាមានអត្ថន័យខ្លាំងណាស់ សូមអរគុណបក្ស និងរដ្ឋដែលបានជំនួយឧបត្ថម្ភគ្រួសារប្អូននូវទឹកប្រាក់មួយចំនួនដើម្បីចូលរួមអំណរទិវាបុណ្យជាតិ”។

សម្ព័ន្ធយុវជនឃុំ Hồ Thị Kỷ ក៏បានធ្វើការអំពាវនាវបងប្អូនប្រជាជនទូទាំងប្រទេសឱ្យជំនួយឧបត្ថម្ភប្រទេស Cuba។

ជាអ្នកមានអារម្មណ៍ដូចគ្នាដែរ អ្នកមីង Quách Thị Loan Anh ក៏បានផ្ញើនូវវាចារអំណរអរគុណដល់រដ្ឋអំណាចភូមិភាគ អ្នកមីងបានឱ្យដឹង ចំនួនទឹកប្រាក់ ៦០០ ពាន់ដុងដែលបានមកពីការឧបត្ថម្ភ ក៏ជាវាចារសម្រាប់លើកទឹកចិត្តផងដែរ អនាគតខាងមុខ គ្រួសារខ្ញុំនឹងបន្តខិតខំរកស៊ីឱ្យបានល្អថែមទៀត។

 មិនត្រឹមតែទទួលបានអំណោយនោះទេ ថែមទាំងបានចែករំលែកទៀតថា សម្ព័ន្ធយុវជនឃុំ Hồ Thị Kỷ ក៏បានបិទបណ្តាព័ត៌មានផ្សេងៗដើម្បីបងប្អូនប្រជាជនអាចជួយចូលរួមចែករំលែកអំពីទឹកប្រាក់ដែលខ្លួនទទួលបានជូនដល់ប្រជាជន Cuba។ ភាពរីករាយ និងក្តីរំជើបរំជួលបានពង្រីកសាយភាយ រួមជាមួយនោះផងដែរ គឺស្មារតីនៃមហាសាមគ្គី ក៏ត្រូវបានពង្រីកថែមទៀតដែរ៕

Trịnh Hải

Tags:

រំលេច

ភាគច្រើនអាន

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។

សហគ្រាស - ម៉ាក