ទូរស័ព្: 0274 383 347
អង្គារ, 27-10-26 02:54:22

បណ្ឌិតសង្ឃវ័យក្មេងអស់ពីចិត្តជាមួយការងារសប្បុរសធម៌

ព្រះតេជគុណ Danh Út ប្រសូត្រក្នុងឆ្នាំ ១៩៨២ ជាព្រះចៅ អធិការវត្តកែវមុនី ជ្រុងយោង (Thôn Dôn)  សង្កាត់ Rạch Giá ខេត្ត An Giang ត្រូវបានមាមីងពុទ្ធបរិស័ទជិតឆ្ងាយដឹងស្គាល់អាស្រ័យទឹកព្រះទ័យសប្បុរសធម៌ ត្រៀមជាស្រេចក្នុងការជំនួយឧបត្ថម្ភជនទុរគត និងគ្រួសារក្រីក្រនៅភូមិភាគ។

គិតមកទល់សព្វថ្ងៃ ក៏មានស្ពានជនបទប្រមាណជាង ១០០ ខ្សែដែលព្រះតេជគុណ Danh Út បានផ្តើមចលនាកសាង និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ឆ្លើយតបតម្រូវការធ្វើដំណើរទៅមករបស់បងប្អូនប្រជាជននៅភូមិភាគ។

សាងផ្នួសតាំងពីអាយុ ១២ ឆ្នាំនៅវត្តកែវមុនី ជ្រុងយោង​ (Thôn Dôn) ដោយឆ្លងកាត់ការសិក្សាអប់រំក្នុងសំណាក់ព្រះពុទ្ធសាសនា និងប្រតិបត្តិព្រះធម៌វិន័យ រួមទាំងការសិក្សាផ្លូវលោកបានយ៉ាងល្អផងនោះ ព្រះតេជគុណ Danh Út តែងគិតថា មានតែការសិក្សារៀនសូត្រទេ ទើបជួយជាប្រយោជន៍ដល់សង្គម និងសាសនាបាន ដូចច្នេះហើយ ទើបព្រះអង្គតែងតែខិតខំសិក្សារៀនសូត្រគ្មានទីបញ្ចប់ដើម្បីរៀនបានពូកែដូចសព្វថ្ងៃនេះ។ ក្នុង​រយៈពេល ១៥ ឆ្នាំ​នៃ​ការ​សិក្សា ព្រះ​តេជគុណ Danh Út ក៏សម្រេច​បាន​ស្នាដៃ​ខ្ពស់ក្នុងការរៀនសូត្រ និងកេរ្តិ៍ឈ្មោះដ៏ល្បីសុះសាយទូទាំងសង្គមផងដែរ។ ដោយបានឃើញពីសមត្ថភាពរបស់ព្រះតេជគុណ Danh Út សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តក៏ បានតែងតាំងព្រះអង្គឱ្យធ្វើជាចៅអធិការវត្តកែវមុនី ជ្រុងយោង (Thôn Dôn) កាលពីឆ្នាំ ២០០៨ រហូតមកទល់បច្ចុប្បន្ន។

ព្រះតេជគុណ Danh Út បានបង្កើតបន្ទាប់ពិនិត្យព្យាបាលវេជ្ជសាស្ត្របុរាណ ព្រមទាំងសហការជាមួយផ្នែកសុខាភិបាលជារឿយដើម្បីធ្វើការពិនិត្យព្យាបាលជំងឺជូនមាមីងក្រីក្រនោភូមិភាគ។

ដោយឆន្ទៈ និងការតាំងព្រះទ័យទុកដាក់ជម្នះរាល់ឧបសគ្គ ព្រះតេជគុណ Danh Út ក៏សម្រេចល្អរាល់ការសិក្សាចំណេះដឹងផ្សេងៗ ព្រមទាំងបានទទួលបរិញ្ញាបត្រផ្នែកសង្គមវិទ្យា (២០១០) និងបរិញ្ញាបត្រផ្នែកសិក្សា Việt Nam (២០១២)។ មិនឈប់ត្រឹមនេះ ព្រះអង្គក៏បានបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកវប្បធម៌ Khmer Nam Bộ បន្ទាប់មកបន្តសិក្សាថ្នាក់បណ្ឌិតផ្នែកខាងវប្បធម៌នៅសាកលវិទ្យាល័យ Trà Vinh  ហើយបានក្លាយជាបណ្ឌិតសង្ឃ Khmer ដំបូងគេបង្អស់របស់ខេត្ត Kiên Giang នៅដើមឆ្នាំ ២០២២ (ដែលបច្ចុប្បន្នជាខេត្ត An Giang) ក្នុងព្រះជន្ម ៤១ ឆ្នាំ។

ក្រោយពីបញ្ចប់ការសិក្ស ប៉ុន្មានឆ្នាំកន្លងមកនេះ បណ្ឌិតសង្ឃវ័យក្មេង Danh Út មិនត្រឹមតែយកចិត្តទុកដាក់ដល់ការកសាងវត្តអារាមប៉ុណ្ណោះទេ ថែមទាំងគិតគូរដល់សង្គមទៀតផង ព្រះអង្គតែងសកម្មចលនាសប្បុរសជនជិតឆ្ងាយដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងជនទូរគតឱ្យមានលក្ខណៈ ឈានឡើងក្នុងការរស់នៅ។ ទន្ទឹមនិងនោះផងដែរ ព្រះអង្គថែមទាំងបានបង្កើតសមាគមសប្បុរសធម៌វត្តកែវមុនី ជ្រុងយោង (Thôn Dôn) និងបន្ទាប់ពិនិត្យព្យាបាលតាបបែបវេជ្ជសាស្ត្របុរាណក្នុងវត្តសម្រាប់ពិនិត្យព្យាបាលជំងឺដោយឥតគិតប្រាក់ជូនមាមីងបងប្អូននៅភូមិភាគ។

ស្ពានដែលព្រះតេជគុណ Danh Út ជាអ្នករចនាប្លង់ដោយផ្ទាល់ ដោយមាននិម្មិតរូបសត្វនាគរាជសម្រាប់ផ្សព្វផ្សាយពីលក្ខណៈវប្បធម៌ព្រះពុទ្ធសាសនាទក្ខណានិកាយ Khmer។

រួមជាមួយការជំនួយឧបត្ថម្ភអ្នកក្រ ព្រះតេជគុណ Danh Út ក៏បានចលនាសប្បុរសជនទាំងក្នុង និងក្រៅខេត្តដើម្បីវិភាគទានទឹកប្រាក់ រួមចំណែកកសាងថ្មី និងកែជួសជុលស្ពានបានប្រមាណជាង ១០០ ខ្សែ រួមទាំងផ្លូវថ្នល់ ផ្ទះមេត្តាធម៌ផងដែរ ជាពិសេស ក្នុងនោះមានស្ពាន ១០ ខ្សែដែលត្រូវបានព្រះតេជគុណជាអ្នករចនាប្លង់​ដោយផ្ទាល់ ប្រកបដោយលក្ខណៈវប្បធម៌របស់ជនរួមជាតិ Khmer។

ព្រះតេជគុណ Danh Út ជូនអំណោយគ្រួសារជួបលំបាក។

ព្រះតេជគុណ Danh Út មានសង្ឃដីការ៖ “ជាមួយឆន្ទៈដើម្បីរួមចំណែកកសាងជនបទ ហើយព្រះតេជគុណកាលពីនៅក្មេងក៏ធ្លាប់ជាអ្នករស់នៅតាមតំបន់ជនបទផងដែរ ព្រមទាំងធ្លាប់ឆ្លងកាត់ការលំបាកសព្វគ្រប់បែបយ៉ាងក្នុងការធ្វើដំណើរទៅត្រូវឆ្លងព្រែកដោយទូក ដូច្នេះហើយទើបអាត្មាតែងមានបំណងចង់បានស្ពានសម្រាប់ចាប់ឆ្លងព្រែក។ ផ្តើមពីឆន្ទៈទាំង២យ៉ាងនេះ អាត្មាក៏សកម្មចលនាសទ្ធាទឹកចិត្តសប្បុរសជនដើម្បីជំនួយឧបត្ថម្ភកសាងស្ពានយ៉ាងរឹងមាំនិងភ្ជាប់ដោយដោយលក្ខណៈវប្បធម៌ Khmer ដែលអាត្មាជាអ្នករចនាក្បូរក្បាច់ដោយផ្ទាល់ទៀតផង។ ផ្តើមពីនោះ ក៏ជួយមាមីងបងប្អូនធ្វើដំណើរទៅមកប្រកបដោយភាពងាយស្រួល ហើយប្អូនៗកូនក្មួយបានទៅសាលាធានាសុវត្ថិភាពផង និងជួយរដ្ឋអំណាចភូមិភាគកាត់បន្ថយការលំបាកខាងប្រភពថវិការសម្រាប់កសាងស្ពានចរាចរណ៍ក្នុងការអនុវត្តកម្មវិធីជនបទថ្មីផងដែរ”។

ព្រះតេជគុណ Danh Út ជាបណ្ឌិតសង្ឃវ័យក្មេរដំបូងគេបង្អស់របស់ខេត្ត Kiên Giang (បច្ចុប្បន្នជាខេត្ត An Giang)

ព្រះទ័យសប្បុរសធម៌របស់ព្រះតេជគុណបណ្ឌិតសង្ឃ Danh Út ត្រូវបានរដ្ឋអំណាចភូមិភាគរួមទាំងមាមីងប្រជាពុទ្ធបរិស័ទទាំងឡាយនៅភូមិភាគកត់សម្គាល់ និងវាយតម្លៃខ្ពស់ទៀតផង។ ផ្តើមពីទង្វើនៃគុណធម៌ដ៏ល្អប្រសើរដែលព្រះតេជគុណ Danh Út បានធ្វើដើម្បីផលប្រយោជន៍សង្គម ក៏បានរួមចំណែកយ៉ាងធំផងដែរក្នុងការជំនួយកម្លាំងដល់រដ្ឋអំណាចភូមិភាគដើម្បីសម្រេចល្អនូវរាល់ភារកិច្ច និងបទដ្ឋាននៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម កសាងជនបទថ្មី៕

Chanh Đa

 

 

Tags:

រំលេច

ភាគច្រើនអាន

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។

សហគ្រាស - ម៉ាក