ទូរស័ព្: 0274 383 347
អង្គារ, 14-4-26 14:34:14

ប្តីប្រពន្ធស្រុះចិត្តគ្នាធ្វើតាមគំរូ Bác Hồ

ក្នុងប្រពៃណីចលនារៀនសូត្រ និងធ្វើតាមគំរូសីលធម៌ និងឥរិយាបទរបស់លោកប្រធាន Hồ Chí Minh កសិករ Khmerជាច្រើនបានក្លាយជាគំរូដ៏ភ្លឺស្វាងខាងស្មារតីឧស្សាហ៍ព្យាយាមក្នុងរាល់កិច្ចការងារ។ ក្នុងនោះមានប្តីប្រពន្ធលោក Sơn Văn Chiến និងអ្នកមីង Quách Thị Kim Luôn នៅភូមិ Kinh Đứng B ឃុំ Khánh Hưng ដែលមិនត្រឹមក្លាយជាអ្នកមានឆន្ទៈនៃការងារដ៏ខ្ជាប់ខ្ជួនប៉ុណ្ណោះទេ ថែមទាំងបានផ្សព្វផ្សាយអំពីស្មារតីនៃការសិក្សារៀនសូត្រ និងធ្វើតាមគំរូ Bác Hồ ដ៏សាមញ្ញ និងជិតស្និទ្ធទៀតផង។

ទម្រង់ដាំបន្លែរបស់គ្រួសារលោក  Sơn Văn Chiến ត្រូវបានវាយតម្លៃថាជាទម្រង់សេដ្ឋកិច្ចដ៏មានប្រសិទ្ធភាពរបស់ភូមិភាគ។

ទោះបីជាមានអាយុជាង ៦០ ឆ្នាំហើយក៏ដោយ ក៏លោក Sơn Văn Chiến នៅតែបន្តការងារស្រែចម្ការ មិនដែលទុកដីឱ្យនៅទំនេរសូម្បីតែមួយថ្ងៃ។ សម្រាប់លោក ការរៀនសូត្រតាមគំរូ Bác Hồ  គឺត្រូវតែឧស្សាហ៍ព្យាយាម មិនព្រមចុះចាញ់នឹងភាពក្រីក្រ។ ដូច្នេះហើយ លោកតែងសិក្សារៀនសូត្រ និងពិគ្រោះយោបល់អំពីបទពិសោធន៍នៃគំរូផក្នុងការលិតដែលមានប្រសិទ្ធភាពទាំងក្នុងនិងក្រៅភូមិភាគផងដែរ។

ពីមុនដែលធ្លាប់តែផលិតស្រូវមួយមុខ លោកបានសម្រេចចិត្តប្តូរមកជាទម្រង់ដាំដំណាំចម្រុះ ដោយយកម្រះ និងត្រសក់ជាដំណាំចម្បង រួមផ្សំជាមួយសណ្តែកកួរ ខ្ទឹមស្លឹក ននោង ឃ្លោក ។ល។ ដំបូងឡើយ ទម្រង់នេះបានបរាជ័យជាច្រើនលើកដោយសារសត្វល្អិតបំផ្លាញ ប៉ុន្តែលោក Chiến មិនបានបាក់ទឹកចិត្តឡើយ គឺលោកធ្វើផងដកពិសោធន៍ផង បន្តកែសម្រួលវិធីសាស្ត្រដាំដុះ ហើយលោកបានអនុវត្តវិទ្យាសាស្ត្របច្ចេកទេសចូលក្នុងការផលិត។ ពីរដូវមួយបន្តទៅរដូវមួយ ទិន្នផលក៏កាន់តែខ្ពស់។

លោក Sơn Văn Chiến បានចែករំលែកថា៖ “ធ្វើស្រែចម្ការមានការនឿយហត់ខ្លាំងណាស់ ប៉ុន្តែមានតែធ្វើ ទើបមានហូប និងបានស្លៀកពាក់ល្អដូចគេ។ ដូច្នេះហើយ យើងត្រូវតែឧស្សាហ៍ព្យាយាមធ្វើការងារ យកចិត្តទុកដាក់សង្កេតមើលតាមរដូវកាល តាមដានអាកាសធាតុ និងជម្រើសពូជទៅតាមរដូវនីមួយៗ ព្រមទាំងថែទាំឱ្យបានល្អត្រឹមត្រូវ ទើបទទួលបានផលខ្ពស់”។

ភាពជោគជ័យរបស់គ្រួសារលោក Sơn Văn Chiến មិនត្រឹមជាការឧស្សាហ៍ខិតខំព្យាយាមក្នុងការពលកម្មផលិតនោះទេ ថែមទាំងជាលទ្ធផលនៃការស្រុះស្រួលចិត្តគ្នា ចែករំលែករាល់កិច្ចការងារប្តពន្ធប្តីទៀតផង។ អ្នកមីង Quách Thị Kim Luôn ជាភរិយាយដ៏ល្អ​និងឈ្លាសវៃ រួមចំណេកយ៉ាងសំខាន់ក្នុងការជួយខាងកិច្ចការងារគ្រួសារឱ្យមានភាពថ្កុំថ្កើង។ ក្រៅពីគិតគូរក្នុងសង្គមគ្រួសារ ជារៀងរាល់ថ្ងៃ អ្នកមីងតែងក្រោកពីព្រលឹមដើម្បីដកបន្លែ បេះម្រះ ត្រសក់។ល។ បញ្ជូនឡើងម៉ូតូបរលក់តាមភូមិកាលណាអស់ទើបវិលត្រឡប់មកផ្ទះវិញ។

អ្នកមីង Luôn មានប្រសាសន៍៖ “ប្តីខ្ញុំគិតគូខាងការដាំដំណាំ ចំណែកខ្ញុំលក់ដូរ។ ហត់នឿយមែន តែសប្បាយចិត្ត ព្រោះវាជាញើសឈាម និងកម្លាំងពិតៗដែលយើងរកបានដោយខ្លួនឯង មិនចាំបាច់ពឹងផ្អែកលើអ្នកណាសោះឡើយ”។

ដោយសារតែការឯកភាពនេះហើយ ទើបគ្រួសារលោកមានលក្ខណៈឈានឡើងលំនឹងជីវភាព និងចិញ្ចឹមកូនសិក្សារៀនសូត្របានល្អ។

ជារៀងរាល់ថ្ងៃ អ្នកមីង  Quách Thị Kim Luôn តែងក្រោកពីព្រលឹមដើម្បីបែងភាគរាល់ប្រភេទបន្លែសម្រាប់យកទៅលក់។

លោក Kim Chí Nghĩa​ លេខាសាខាបក្សភូមិ Kinh Đứng B បានកត់សម្គាល់ថា៖ “ គ្រួសារលោក Sơn Văn Chiến  និងអ្នកមីង Quách Thị Kim Luôn គឺជាគំរូដ៏ភ្លឺស្វាងក្នុងការចលនាសិក្សារៀនសូត្រ និងធ្វើតាមគំរូ Bác Hồ នៅភូមិភាគ។ មិនត្រឹមតែខិតខំប្រឹងប្រែងដើម្បីចាកចេញពីភាពក្រីក្រប៉ុណ្ណោះទេ លោកនិងភរិយាតែងប្រកាន់គំនិតនិងស្មារតីពឹងផ្អែកលើខ្លួនឯង ឧស្សាហ៍ព្យាយាមពលកម្មផលិតដើម្បីក្លាយជាប្រភពនៃការលើកទឹកចិត្តដ៏ធំធេងសម្រាប់បងប្អូនប្រជាជនដទៃទៀតក្នុងភូមិ រួមគ្នាខិតខំកសាងជីវិតប្រកបដោយភាពសុខសាន្ត និងសុភមង្គល”។

រឿងរ៉ាវនៃដំណើរខ្សែជីវិតរបស់ប្តីប្រពន្ធលោក Sơn Văn Chiến និងអ្នកមីង Quách Thị Kim Luôn មិនត្រឹមតែជាដំណើរនៃការឈានឡើងរួចចាកភាពក្រីក្រដែលប្រកបដោយការឧស្សាហ៍ព្យាយាមប៉ុណ្ណោះទេ ថែមទាំងជាភស្តុតាងសម្រាប់ខាងស្មារតីសិក្សារៀនសូត្រ និងធ្វើតាមគំរូ Bác Hồ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃទៀតផង។ ផ្តើមពីដីស្រែចម្ការនៃតំបន់មាតុភូមិ លោកនិងភរិយាបានបញ្ជាក់ឱ្យឃើញថា គ្រាន់តែយើងមានចិត្តឧស្សាហ៍ព្យាយាមធ្វើការងារ ប្តីប្រពន្ធស្រុះស្រួលចិត្តគ្នា និងខិតខំរៀនសូត្រ រាល់គ្រប់គ្រួសារសុទ្ធតែអាចមានលក្ខណៈឈានឡើងជីវភាពធូរ ធា រួមចំណែកកសាងមាតុភូមិឱ្យកាន់តែសម្បូរសប្បាយនិងរីកចម្រើនឆ្ពោះទៅមុខ៕

Trịnh Hồng Nhi

Tags:

វត្តកោះដូង៖ បង្អែកនៃទឹកចិត្តសប្បុរសសម្រាប់ជីវិតឯកកោ

ស្ថិតនៅឃុំ Vĩnh Phước ខេត្ត Cà Mau វត្តកោះដូង មិនត្រឹមជាទីកន្លែងសម្រាប់ប្រតិបត្តិសាសនារបស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងបានក្លាយជា "ផ្ទះរួម" ដ៏កក់ក្តៅ ដែលមានសន្តានចិត្តសប្បុរស តែងត្រៀមខ្លួនក្នុងការជួយជ្រោមជ្រែងដល់ចាស់ជរាគ្មានទីពឹង និងគ្រួសារដែលមានជីវភាពខ្វះខាតខ្លាំង។

អ្នក “ផ្លុំព្រលឹង” ចូលក្នុងថ្ម

នៅភូមិ Cái Giá ឃុំ Hưng Hội មានបុរសម្នាក់ដែលជំនាញខាងចម្លាក់ថ្មឱ្យក្លាយជាសមិត្ថផលផ្នែកខាងសិល្បៈដ៏ល្អប្រណិត បង្កប់ដោយព្រលឹងនៃវប្បធម៌ Khmer។ នោះគឺសិប្បករ Lý Đa Ni ដែលបងប្អូនក្នុងតំបន់និយមហៅថា “អ្នកផ្លុំព្រលឹងចូលទៅថ្ម”។

លំនឹងជីវភាពផ្តើមពីគោលនយោបាយឧបត្ថម្ភ

ដោយធ្លាប់ជាគ្រួសារប្រកៀកបន្ទាត់ក្រ និងជួបលំបាកក្នុងការរស់នៅ តែជាមួយការខិតខំព្យាយាមពលកម្ម រួមជាមួយការយកចិត្តទុកដាក់ឧបត្ថម្ភទាន់ពេលរបស់រដ្ឋអំណាចភូមិភាគ រហូតមកទល់ពេលនេះ គ្រួសារបង Trương Văn Tòng នៅភូមិ Huế ១ ឃុំ Vĩnh Phước បានលំនឹងការរស់នៅ មានផ្ទះសមប្រាកប និងមុខរបរនឹងនរផងដែរ។

រួមដំណើរការកសាងសង្គមកាន់តែល្អប្រសើរ

លោក Hữu Nhiều កើតនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៩១ បច្ចុប្បន្នជាព្រះចៅអធិការវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ។ ព្រះអង្គមានកិត្តិយសណាស់ដែលបានឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនឃុំសម្រាប់អាណត្តិ ២០២៦-២០៣១ នៅអង្គភាពបោះឆ្នោតលេខ ៧។

ប្រធានសាខាសមាគមនារីពង្រីកស្មារតីសាយភាយស្មារតីជំនះការលំបាក

នៅភូមិ Kinh Đứng B ឃុំ Khánh Hưng អ្នកស្រី Quách Thị Kim Luông ប្រធានសាខាសមាគមនារី តែងត្រូវបានមាមីងបងប្អូនក្នុងភូមិជឿទុកចិត្ត និងគោរពស្រឡាញ់។ គាត់មិនត្រឹមតែក្លាហានក្នុងការផ្លាស់ប្តូរផលិត និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងមានការទទួលខុសត្រូវ និងអស់ពីចិត្តជាមួួយសមាជិក និងប្រពៃពីចលនារបស់បងប្អូននារីនៅមូដ្ឋានទៀតផង។

សេដ្ឋកិច្ចស្ថេរភាពជាមួយដំណាំឈឺរី

កណ្តាលកំដៅថ្ងៃដ៏កក់ក្តៅនៃថ្ងៃដើមនិទាឃរដូវពណ៌ក្រហមឆ្អៅនៃចម្ការឈឺរីនៅឃុំ Phú Tân ហាក់បីដូចជាកំពុងសរសេរបន្តនូវរឿងរ៉ាវអំពីភាពសម្បូរសប្បាយ និងក្តីសង្ឃឹម។ ពីតំបន់ដីប្រៃដែលជួបលំបាកជាច្រើនក្នុងការដាំដុះ ឥឡូវនេះកសិករក៏ចេះវិធី “ដាស់” សក្ដានុពលដើម្បីប្រមូលបានផ្លែផ្អែមផងដែរ។

នារីកម្មាភិបាលអស់ពីចិត្តជាមួយកិច្ចការសមាគម

អាស្រ័យការតាំងចិត្ត និងការទទួលខុសត្រូវ ព្រមទាំងគុណសម្បត្តិនិយាយស្តី និងវប្បធម៌ អ្នកស្រី Nguyễn Thu Hà ប្រធានគណៈកម្មាធិការរណសិរ្សភូមិ និងជាប្រធានសមាគមនារីភូមិ Trèm Trẹm ឃុំ Hồng Dân បានក្លាយជា "ស្ពានតភ្ជាប់" ដ៏រឹងមាំរវាងបក្ស និងប្រជាជន រួមចំណែកផ្លាស់ប្តូរមុខមាត់នៃតំបន់ជនបទដែលជួបលំបាកខ្លាំង។

ការបំពាក់ចំណេះដឹង និងបំណិនខាងសមភាពយេនឌ័រសម្រាប់យុវវ័យ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គម្រោងទី ៨ " អនុវត្តសមភាពយេនឌ័រ និងការដោះស្រាយបញ្ហាបន្ទាន់សម្រាប់ស្ត្រី និងកុមារ" ក្រោមកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ (២០២១-២០៣០) បានបង្កើតការផ្លាស់ប្តូរជាវិជ្ជមាននៅតាមសាលារៀន រួមចំណែកបង្កើនការយល់ដឹង និងបំពាក់ជំនាញដល់សិស្ស ជាពិសេសនៅក្នុងតំបន់ដែលមានបងប្អូនជនរួមជាតិភាគតិចរស់នៅច្រើន។

ទទួលបុណ្យ Tết សប្បាយរីករាយ និងប្រឹតសំចៃ

ប៉ុន្មានថ្ងៃចុងឆ្នាំនេះ បរិយាកាសទទួលអំណរបុណ្យ Tết ក៏មានភាពអឹកធឹកគ្រប់ភូមិស្រុក។ រួមជាមួយនឹងក្តីសប្បាយរីករាយនៃការស្វាគមន៍និទាឃរដូវថ្មី ឆ្នាំ ២០២៦ គ្រួសារជាច្រើនកំពុងផ្លាស់ប្តូរទម្លាប់ខាងការចំណាយរបស់ខ្លួនជាសន្សឹមៗឆ្ពោះទៅរកការសន្សំសំចៃ និងសមហេតុផលជាងមុន តែរក្សាបាននូវភាពពេញបរិបូរណ៍ និងកក់ក្តៅសម្រាប់ថ្ងៃបុណ្យ Tết ។

ស្ពានមេត្រីពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ

ពេលមានព្រះជន្មបាន ១៧ ឆ្នាំដែលស្នាកអាស្រ័យនៅវត្ត ឃោសិតារាម (chùa Đầu) ឃុំ Hưng Hội ពេញដោយស្មារតីជាអ្នកសិក្សាធម៌អាថ៌វិន័យ ព្រះឧបជ្ឈាយ៍ Thạch Hà បានតាំងព្រះទ័យផ្សារភ្ជាប់អស់មួយឆាកជីវិតជាមួយពុទ្ធសាសនា។ ជាងកន្លះសតវត្សរ៍បានកន្លងផុតទៅ ចាប់តាំងពីជំហានដំបូងលើមាគ៌ាសិក្សាធម៌វិន័យ រហូតដល់កាន់តំណែងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមពុទ្ធសាសនា Việt Nam ប្រធានគណៈអភិបាលសមាគមពុទ្ធសាសនា Việt Nam ខេត្ត Cà Mau អនុប្រធានប្រចាំការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ព្រះឧបជ្ឈាយ៍បានលះបង់ពេញមួយជីវិតដើម្បីសាសនា និងជនជាតិ។

សហគ្រាស - ម៉ាក