ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 04:44:30

សន្សែសន្សំដើម្បីអនាគតកូន

នៅភូមិ Vĩnh Thạnh ឃុំ Lộc Ninh ជាភូមិសាស្ត្រដែលមានជនរួមជាតិ Khmer រស់នៅជិត ៥០% ដោយយល់ឃើញពីសារៈសំខាន់នៃការអប់រំមួយថ្ងៃកាន់តែកើនខ្លាំងឡើង។ គ្រួសារជាច្រើន ទោះជាពួកគាត់មានជីវភាពជួបលំបាកយ៉ាងណាក្តីក៏ពួកគាត់តែងគិតគូរឱ្យកូនៗរបស់ខ្លួនសិក្សារៀនសូត្រដល់ទីបញ្ចប់ផងដែរ។ ក្នុងចំណោមនោះ មានគ្រួសារបង Danh Mến ដែលជម្នះការលំបាកដើម្បីផ្គត់ផ្គង់ការសិក្សារៀនសូត្ររបស់កូន ហើយធ្វើឱ្យអ្នកផងទាំងពួងគោរពកោតសរសើរ។

បណ្តាប័ណ្ណសរសើរទាំងឡាយ គឺជាភ័ស្តុតាំងបញ្ជាក់ពីការសិក្សារៀនសូត្ររបស់កូនៗដែលត្រូវបានបង Mến រក្សាទុកយ៉ាងប្រុងប្រយ័ត្ន។

គ្រួសារបង Danh Mến មានផ្ទៃដីជិត ២ ហិកតា សម្រាប់ធ្វើស្រែគួបផ្សំជាមួយចិញ្ចឹមបង្គា  ប្រាក់ចំណូលដែលរកបានគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃប៉ុណ្ណោះ។ បន្ទុកធ្ងន់ធ្ងរខាងវិស័យសេដ្ឋ​កិច្ចកាន់តែខ្លាំងឡើងខណៈពេលដែលកូនទាំង ២ នាក់ឈានចូលដំណាក់កាលដ៏សំខាន់ក្នុងការសិក្សារៀនសូត្រ។

កូនប្រុសច្បងរបស់បង បច្ចុប្បន្នជានិស្សិតឆ្នាំទី ២ ផ្នែកពាណិជ្ជកម្មកសិកម្មនៅសាកលវិទ្យាល័យ Cần Thơ ។ ចំណែកកូនប្រុសពៅកំពុងរៀនវិទ្យាល័យ។ បង Mến ​មានប្រសាសន៍៖ មិនតែងការរៀនសូត្រទេ ទើបអនាគតបានភ្លឹស្វាង រួចចាកពីការលំបាកវេទនាដូចឪពុកម្តាយទៀត។ ភាពសប្បាយរីករាយបានចូលមកដល់ពេលដែលបានឃើញកូនៗរបស់ខ្លួនបានបន្តសិក្សាកម្រិតណា គឺការព្រួយបារម្ភខាងថវិការសម្រាប់ចំណាយឱ្យកូនរៀនសូត្រក៏មានបែបនោះដែរ។ ទោះជាយ៉ាងណាក្តី ប្តីប្តពន្ធ បងមិនដែលមានគំនិតចង់ឱ្យកូនផ្អាក់ការរៀនសូត្រនោះទេ។

ប្រពន្ធបង Danh Mến ទទួលកាត់ដេរខោអាវ ដើម្បីរកប្រាក់ចំណូលបន្ថេមសម្រាប់ផ្គត់ផ្គង់ ឱ្យកូនរៀនសូត្រ។

ខណៈពេលដែលជួបបញ្ហាជាមួយនឹងការចំណាយប្រាក់សម្រាប់ការរៀនសូត្រ គោលនយោបាយបុល ទុនអនុគ្រោះសម្រាប់សិស្សនិស្សិតរបស់ធនាគារគោលនយោបាយសង្គមបានបើកផ្លូវសម្រាប់គ្រួសារ បង។ បង Mến ក៏បានក្លាហានដាក់ពាក្យសុំបុលទុននៅធនាគារគោលនយោបាយសង្គមឃុំ Hồng Dân ផងដែរ។ ខណៈពេលដែលទទួលបានប្រាក់បុលប្រមាណ ២០ លានដុងសម្រាប់មួយឆមាសដើម្បី បង់ថ្លៃសិក្សា និងផ្គត់ផ្គង់ការសិក្សារៀនសូត្ររបស់កូនប្រុស រាល់ភាពលំបាកវេទនាក៏រលាយបាត់អស់ទៅ។ “អាស្រ័យមានដើមទុននេះ គ្រួសារខ្ញុំក៏លំនឹងចិត្តសម្រាប់ដំណើរការគិតគូរឱ្យកូនរៀនសូត្របានដល់ទីបញ្ចប់” បង Mến រីករាយនិយាយបែបនេះ។

លោក Huỳnh Minh Vân ចាងហ្វាងធនាគារគោលនយោបាយសង្គមឃុំ Hồng Dân មានប្រសាសន៍ថា៖ “ធនាគារមានការចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់ការផ្តល់ប្រាក់កម្ចីអនុគ្រោះដល់សិស្សនិស្សិត ជាពិ សេសបណ្តាសិស្សនិស្សិតជាកូន Khmer ទាំងឡាយក្នុងភូមិសាស្ត្រ។ អាស្រ័យគោលនយោបាយនេះ ក្នុង រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ចំនួនកូនជនក្មួយជនរួមជាតិជាតិភាគតិចដែលកំពុងសិក្សានៅ សកលវិទ្យាល័យ និងអនុមហាវិទ្យាល័យក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ មានប្អូនៗជាច្រើនបន្ទាប់ចេញសាលាក៏មានការងារមានស្ថិរភាព ព្រមទាំងមានលក្ខណៈសងអស់បំណុលទៀត ផង។

បង Danh Mến (ខាងឆ្វេង) រួមជាមួយកម្មាភិបាលភូមិពិនិត្យផ្ទៃដីធ្វើស្រែរបស់គ្រួសារ។

មិនត្រឹមតែទទួលបានការឧបត្ថម្ភពីប្រភពប្រាក់កម្ចីប៉ុណ្ណោះទេ អនាគតកូនៗក៏ត្រូវបានចិញ្ចឹម យកចិត្តទុកដាក់ដោយការខិតខំប្រឹងប្រែងរបស់ប្តីប្រពន្ធបង Mến ផងដែរ។ ក្រៅ​ពី​ធ្វើ​ស្រែ​ចម្ការ ប្រ ពន្ធបងថែមទាំង​ឆ្លៀត​ទទួលកាត់ដេរ​សំលៀក​បំពាក់ និង​សម្ភារៈ​ប្រើប្រាស់​ដើម្បី​រក​ចំណូល​បន្ថែម។ បងស្រីបាន​ចែករំលែក​ថា ទោះ​លំបាក​យ៉ាងណាក្តី គ្រាន់​តែ​គិត​ពី​អនាគត​កូន​ៗរបស់ខ្លួនក៏​ធ្វើឱ្យ​ភាព​នឿយ​ហត់​ទាំង​អស់​រលាយ​បាត់ទៅ។

បង Danh Mến ជាកសិករឧស្សាហ៍ព្យាយាមពលកម្មផលិត និងចិញ្ចឹមកូនសិក្សារៀនសូត្រដល់ទីបញ្ចប់។

ដោយ​យល់​ពី​ការ​លះបង់​ដោយ​ស្ងាត់​ស្ងៀម​របស់​ឪពុក​ម្ដាយ កូន​ទាំង​ពីរ​របស់បង Mến តែងស្តាប់​បង្គាប់ ចេះ​គោរព និង​ឧស្សាហ៍​ព្យាយាម​រៀនសូត្រទៀតផង។ បណ្តាប័ណ្ណសរសើរដែលបានរក្សាទុកយ៉ាងល្អត្រឹមត្រូវក្នុងផ្ទះ គឺជាភស្តុតាងមួយសម្រាប់ការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ប្អូនៗ។ រាល់ពេលដែលគាត់ក្រឡេកមើលស្នាដៃសិក្សារៀនសូត្ររបស់កូនម្តងៗ ក្តីរំភើបរីករាយ និងមោទនភាពក៏បានបំភ្លឺឡើងក្នុងក្រសែភ្នែករបស់ប្តីប្រពន្ធបង។ បង Mến ជឿ​ជាក់​ថា ទោះ​បី​ជា​ជួប​ការ​លំ បាក​យ៉ាង​ណា​ក៏​ដោយ អនាគត​ដ៏​ភ្លឺ​ស្វាង​នឹង​មក​ដល់​ក្រុម​គ្រួសារបងជាក់ជាមិនខាន៕

Đờ Ni - Danh Điệp

Tags:

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។

កងទ័ពរបស់ Bác Hồ ឆ្លាតវៃក្នុងការធ្វើសេដ្ឋកិច្ច

ក្រោយពីបានបំពេញកាតព្វកិច្ចអន្តរជាតិនៅសមរភូមិកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ ហើយវិលត្រឡប់មកជីវិតធម្មតាវិញ អតីតយុទ្ធជន Đinh Tấn Công នៅភូមិ Phước Tân ឃុំ Vĩnh Phước បានបន្តរក្សាគុណសម្បត្តិរបស់ទាហានក្នុងការផលិត និងកម្លាំងពលកម្ម។ ដោយមានស្មារតីស្វាហាប់ ហ៊ានគិត ហ៊ានធ្វើ គាត់បានបង្កើតទម្រង់សេដ្ឋកិច្ចយ៉ាងសមស្របជាច្រើនដោយក្លាហាន និងនាំមកនូវប្រាក់ចំណូលស្ថិរភាពដល់គ្រួសារទៀតផង ផ្តើមពីនោះក៏សកម្មក្នុងការចែករំលែកបទពិសោធន៍ ជំនួយឧបត្ថម្ភមិត្តរួមកងទ័ពដើម្បីរួមគ្នាអភិវឌ្ឍ។

ខិតខំប្រឹងប្រែងដើម្បីរួចចាកក្រ

ពីមុន ដោយមានផ្ទៃដីត្រឹមតែ ២ កុងសម្រាប់ធ្វើស្រែ ហើយប្រាក់ចំណូលមិនស្ថិតស្ថេរ គ្រួសារបង Lưu Thanh Tuấn ជាជនជាតិ Khmer នៅភូមិ Kinh Đứng ឃុំ Khánh Hưng គឺជាគ្រួសារក្រីក្រអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ ដោយមិនព្រមចុះចាញ់ជាមួយការលំបាក គាត់បានផ្លាស់ប្តូរវិធីសាស្រ្តធ្វើស្រែចទៅជាដាំដំណាំជាច្រើនប្រភេទ ដែលមានដូចជា៖ ក្រូចថ្លុង ផ្លែល្ហុង ម្ទេស និងបន្លែបបង្ការ ព្រមទាំងធ្វើការជាកម្មករសំណង់ផងដែរ។ អាស្រ័យដូច្នេះហើយ នៅឆ្នាំ ២០២៤ គ្រួសារបងក៏បានរួចផុតពីភាពក្រីក្រ ជីវភាពកាន់តែមានស្ថិរភាព និងអភិវឌ្ឍផងដែរ។

លទ្ធផលនៃទម្រង់ចិញ្ចឹមបង្គាសុវត្ថិភាពជីវសាស្ត្រ។

បន្ទាប់ពីការរួមបញ្ចូលគ្នាផ្នែករដ្ឋបាល វិស័យជលផលនៅតែត្រូវបានកំណត់ថាជាវិស័យសេដ្ឋកិច្ចដ៏សំខាន់របស់ឃុំ Tân Hưng។ ពង្រីកសក្តានុពលស្តីពីលក្ខណៈធម្មជាតិ ភូមិភាគបានប្រមូលផ្តុំអភិវឌ្ឍទម្រង់ចិញ្ចឹមបង្គាវិបុលវប្បធម៌ទំនើបតាមទិសដៅធម្មជាតិ និងអនុវត្តផលិតផលមីក្រូជីវសាស្ត្រ និងការកែលម្អគុណភាពផលិតផល និងតម្លៃសេដ្ឋកិច្ច។

បក្ខជនមានគុណធម៌និងមនោសញ្ចេតនាពេញលេញ

នៅតាមជនបទភាគខាងត្បូងដ៏ស្ងប់ស្ងាត់ ដែលជាកន្លែងស្នូររគាំងវត្ត Khmer លាយឡំជាមួយចង្វាក់ជីវិតដ៏សុខសាន្ត មានបក្ខជន កម្មាភិបាល អស់ពីចិត្តម្នាក់ តែងលះបង់កម្លាំងកាយចិត្តយ៉ាងស្ងៀមស្ងាត់ដើម្បីការអភិវឌ្ឍភូមិស្រុក។ លោក Châu Phát ជាគំរូដ៏ភ្លឺស្វាងពីស្មារតី «ចាស់ទុំគំរូ» ក្នុងកិច្ចការកសាងភូមិស្រុក។

នារីកាន់សាសនារួមដំណើរការកសាងជីវិតដ៏រុងរឿង

ពង្រីកស្មារតី "ជាតិល្អ បវរសាសនា" នារីសង្កាត់ង្វាថាញ់តែងសកម្មចូលរួមគ្រប់បណ្តាប្រពៃណីការពារបរិស្ថាន និងពង្រីកសេដ្ឋកិច្ចគ្រួសារ រួមចំណែកពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

ការផ្លាស់ប្តូរដ៏ធំនៃដើមទុនខ្នាតតូច

មិនត្រឹមបង្កើតឱកាសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ឥណទានផ្អែកលើគោលនយោបាយកំពុងក្លាយជាប្រព័ន្ធនៃការឧបត្ថម្ភមួយដែលជួយគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ជាច្រើន ព្រមទាំងគ្រួសារជនជាតិភាគតិចនៅខេត្ត Cà Mau ឱ្យវិនិយោគយ៉ាងក្លាហានលើការផលិត កសាងជីវភាពរស់នៅ ធ្វើឱ្យជីវិតរបស់ពួកគេមានស្ថិរភាពជាសន្សឹម និងឈានឡើងរួចចាកពីភាពក្រីក្រប្រកបដោយចីរភាពទៀតផង។

សហគ្រាស - ម៉ាក