ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 10-9-26 09:41:51

ប្រធានភូមិលេខ ៧ Hữu Thị Thuỳ Mỵ:

អភិរក្សវប្បធម៌ និងកសាងមាតុភូមិ

បងស្រី Hữu Thị Thuỳ Mỵ (អាយុ ២៨ ឆ្នាំ) ប្រធានភូមិលេខ ៧ ឃុំ Tân Lộc គឺជាសមាជិកវ័យក្មេងដ៏ ស្វាហាប់ និងឧស្សាហ៍ព្យាយាមមួយរូប។ បងស្រីមិនត្រឹមតែបានបំពេញភារកិច្ចគ្រប់គ្រងតំបន់ភូមិសាស្ត្រសម្រេចដោយជោគជ័យប៉ុណ្ណោះទេ បងស្រីថែមទាំងអនុវត្តគោលនយោបាយជនជាតិយ៉ាងសកម្ម ជាពិសេសរួមចំណែកអភិរក្ស និងពង្រីកនូវតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer។

បន្ទាប់ពីបញ្ចប់កម្មវិធីសិក្សាគរុកោសល្យមតេយ្យ Hữu Thị Thuỳ Mỵ បានវិលកត្រឡប់មកស្រុកកំណើតវិញធ្វើជាប្រធានភូមិលេខ ៧ រួមកម្លាំងដើម្បីបុព្វហេតុនៃការអភិវឌ្ឍប្រទេសជាតិ។

បងស្រី Thuỳ Mỵ បានទទួលមុខតំណែងជាប្រធានភូមិលេខ ៧ ក្នុងខែមីនា ឆ្នាំ ២០២៥។ ដើម្បីបម្រើបងប្អូនប្រជាជនបានកាន់តែល្អថែ​មទៀតនោះ​ សព្វថ្ងៃបងស្រីកំពុងបន្តការសិក្សាមហាវិទ្យាល័យខាងច្បាប់សម្រាប់បំពេញចំណេះដឹងផ្នែកច្បាប់ឱ្យកាន់តែបានជ្រៅជ្រះ ធ្វើជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សកម្មភាពខាងសេនាធិការឱ្យគណៈកម្មាធិការបក្សគ្រប់លំដាបើថ្នាក់ និងរដ្ឋអំណាចភូមិភាគដើម្បីដោះស្រាយបានទាន់ពេលវាលា និងមានរបៀបរៀបរយរាល់បណ្តាបញ្ហាផ្សេងៗដែលកើតមាននូវភូមិភាគ។ ទន្ទឹមនិងនោះ ផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីគោលនយោបាយរបស់បក្ស និងក្រឹត្យច្បាប់របស់រដ្ឋដល់បងប្អូនជនរួមជាតិ។ ស្មារតីនៃការសិក្សារៀនសូត្ររបស់បងស្រី ធ្វីមី ដើម្បីអភិវឌ្ឍខ្លួនឯង និងរួមចំណែកជាមួយសហគមន៍ បងស្រីគឺជាគំរូដ៏ភ្លឺស្វាងសម្រាប់យុវជនជាជនជាតិភាគតិចក្នុងតំបន់ដើម្បីអនុវត្តតាម។

ស្នងបន្តតួនាទិរបស់លោកឪពុក Hữu Hoàng Đoan អតីតប្រធានភូមិលេខ ៧ បងស្រី​ Hữu Thị Thuỳ Mỵ តែងចាត់តាំងការងារជនជាតិជាចម្បង និងសកម្មចូលរួមអនុវត្តមានប្រសិទ្ធភាពរាល់បណ្តាគោលនយោបាយជនជាតិនៅភូមិភាគ។

ភូមិលេខ ៧ មានគ្រួសារ Khmer ចំនួន ២៣៩ គ្រួសារ ស្មើនឹង ៤៤% នៃចំនួនគ្រួសារសរុបនៅក្នុងភូមិ។ ក្នុងនាមជាមេភូមិ និងខ្លួនត្រូវជាកូន Khmer ផងនោះ Thuỳ Mỵ តែងចាត់ទុកកិច្ចការងារជនជាតិ និងការអនុវត្តគោលនយោបាយជនជាតិជាអាទិភាពជានិច្ច។ “ខ្ញុំតែងយកចិត្តទុកដាក់ប្រកៀកជិតជាមួយតំបន់ ស្តាប់គំនិត និងសេចក្តីប្រាថ្នារបស់បងប្អូនប្រជាជន ផ្តើមពីនោះ ដើម្បីមានការស្នើដំណោះស្រាយទាន់ពេលសម្រាប់ឧបត្ថម្ភដល់ការអភិវឌ្ឍសេដ្ឋកិច្ច លំនឹងជីវភាព ជាពិសេសការលើកកម្ពស់ប្រសិទ្ធភាពនៃកម្មវិធី និងគម្រោងការផ្សេងៗ ដើម្បីឧបត្ថម្ភតំបន់ជនជាតិភាគតិច” បងស្រី Thuỳ Mỵ បានចែករំលែកបែបនេះ។

ទន្ទឹមនិងនោះផងដែរ បងស្រីក៏បានធ្វើសកម្មភាពចលនាបងប្អូនប្រជាជនសាមគ្គីភាពរវាងជនជាតិ រួមគ្នាកសាងតំបន់ភូមិស្រុកមួយថ្ងៃកាន់តែមានការអភិវឌ្ឍ ស៊ីវិល័យ រួមចំណែកក្នុងការពង្រឹងប្រព័ន្ធនយោបាយនៅតាមមូលដ្ឋាន។

ជាពិសេស ការចូលរួមចំណែកដ៏លេចធ្លោបំផុតរបស់ Thuỳ Mỵ គឺការអភិរក្ស និងពង្រីកលក្ខណៈវប្បធម៌ប្រពៃណីរបស់ប្រជាជនក្នុងតំបន់។ ថ្មីៗនេះដែរ បងស្រីរួមជាមួយសមូហភាពប្រជាជនភូមិចលនាមាមីងបងប្អូនបន្តចាត់តាំងបណ្តាពិធីបុណ្យសំខាន់ៗ ដូចជា៖ បុណ្យចូលឆ្នាំថ្មី បុណ្យកឋិនទាន និងបុណ្យអកអំបុក។ល។

Hữu Thị Thuỳ Mỵ ជំរុញទឹកចិត្តបងប្អូនក្រុមកីឡាទូក.ងវត្តវង្សស្រង់ក្របីឃ្លៀច (cao Dân)  ឱ្យខិតខំប្រឹងប្រែងហ្វឹកហាត់ដើម្បីត្រៀមឱ្យពិធីប្រណាំងក្នុងឱកាសបុណ្យអកអំបុកនៅទីក្រុង Cần Thơ ដែលប្រាព្រឹត្តិឡើងនាដើមខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។

លោក Hữu Qual ប្រធានក្រុមកីឡាទូក.ង វត្តវង្សស្រង់ ក្របីឃ្លៀច (Cao Dân) ឃុំ Tân Lộc មានប្រសាសន៍ថា៖ “ថ្មីៗនេះ ខ្ញុំបានយល់ច្បាស់ពីការយកចិត្តទុកដាក់របស់រដ្ឋអំណាចភូមិភាគ។ គ្រប់លំដាប់ថ្នាក់ និងគ្រប់គណៈផ្នែកបានចូលរួមយ៉ាងសកម្មរៀបចំ និងគាំទ្រការប្រណាំងទូក.ងដែលជាប្រភេទកីឡាស្តេច ហើយក៏ជាលក្ខណៈដ៏ពិសេសសម្រាប់ខាងវប្បធម៌របស់បងប្អូន Khmer ផងដែរ។ ជាពិសេស បងស្រី Hữu Thị Thuỳ Mỵ ប្រធានភូមិលេខ ៧ តែងនៅក្បែរ លើកទឹកចិត្ត និងជំនួយឧបត្ថម្ភជានិច្ច ដើម្បីយើងខ្ញុំលំនឹងចិត្តក្នុងការហ្វឹកហាត់ រួមចំណែកដល់ការថែរក្សា និងលើកតម្កើងវប្បធម៌ប្រពៃណីជាតិទៀតផង”។

ភាពស្វាហាប់ ការស្ម័គ្រចិត្ត និងបណ្តាលទ្ធផលដែលសម្រេចបានរាល់កិច្ចការងារក៏បានបញ្ជាក់ពីតួនាទីជាអ្នកឈានមុខរបស់ប្រធានភូមិលេខ ៧ Hữu Thị Thuỳ Mỵ ។​ ស្មារតីលះបង់របស់បងស្រីគឺជាភស្តុតាងដ៏រស់រវើកក្នុងការលើកកម្ពស់តួនាទីរបស់កម្មាភិបាលវ័យក្មេងជាជនជាតិភាគតិចក្នុងការកសាងប្រព័ន្ធនយោបាយរឹងមាំ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាព និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិខេត្តកាម៉ាវ៕

Nguyễn Quốc - Thanh Phúc

Tags:

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។

កងទ័ពរបស់ Bác Hồ ឆ្លាតវៃក្នុងការធ្វើសេដ្ឋកិច្ច

ក្រោយពីបានបំពេញកាតព្វកិច្ចអន្តរជាតិនៅសមរភូមិកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ ហើយវិលត្រឡប់មកជីវិតធម្មតាវិញ អតីតយុទ្ធជន Đinh Tấn Công នៅភូមិ Phước Tân ឃុំ Vĩnh Phước បានបន្តរក្សាគុណសម្បត្តិរបស់ទាហានក្នុងការផលិត និងកម្លាំងពលកម្ម។ ដោយមានស្មារតីស្វាហាប់ ហ៊ានគិត ហ៊ានធ្វើ គាត់បានបង្កើតទម្រង់សេដ្ឋកិច្ចយ៉ាងសមស្របជាច្រើនដោយក្លាហាន និងនាំមកនូវប្រាក់ចំណូលស្ថិរភាពដល់គ្រួសារទៀតផង ផ្តើមពីនោះក៏សកម្មក្នុងការចែករំលែកបទពិសោធន៍ ជំនួយឧបត្ថម្ភមិត្តរួមកងទ័ពដើម្បីរួមគ្នាអភិវឌ្ឍ។

ខិតខំប្រឹងប្រែងដើម្បីរួចចាកក្រ

ពីមុន ដោយមានផ្ទៃដីត្រឹមតែ ២ កុងសម្រាប់ធ្វើស្រែ ហើយប្រាក់ចំណូលមិនស្ថិតស្ថេរ គ្រួសារបង Lưu Thanh Tuấn ជាជនជាតិ Khmer នៅភូមិ Kinh Đứng ឃុំ Khánh Hưng គឺជាគ្រួសារក្រីក្រអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ ដោយមិនព្រមចុះចាញ់ជាមួយការលំបាក គាត់បានផ្លាស់ប្តូរវិធីសាស្រ្តធ្វើស្រែចទៅជាដាំដំណាំជាច្រើនប្រភេទ ដែលមានដូចជា៖ ក្រូចថ្លុង ផ្លែល្ហុង ម្ទេស និងបន្លែបបង្ការ ព្រមទាំងធ្វើការជាកម្មករសំណង់ផងដែរ។ អាស្រ័យដូច្នេះហើយ នៅឆ្នាំ ២០២៤ គ្រួសារបងក៏បានរួចផុតពីភាពក្រីក្រ ជីវភាពកាន់តែមានស្ថិរភាព និងអភិវឌ្ឍផងដែរ។

លទ្ធផលនៃទម្រង់ចិញ្ចឹមបង្គាសុវត្ថិភាពជីវសាស្ត្រ។

បន្ទាប់ពីការរួមបញ្ចូលគ្នាផ្នែករដ្ឋបាល វិស័យជលផលនៅតែត្រូវបានកំណត់ថាជាវិស័យសេដ្ឋកិច្ចដ៏សំខាន់របស់ឃុំ Tân Hưng។ ពង្រីកសក្តានុពលស្តីពីលក្ខណៈធម្មជាតិ ភូមិភាគបានប្រមូលផ្តុំអភិវឌ្ឍទម្រង់ចិញ្ចឹមបង្គាវិបុលវប្បធម៌ទំនើបតាមទិសដៅធម្មជាតិ និងអនុវត្តផលិតផលមីក្រូជីវសាស្ត្រ និងការកែលម្អគុណភាពផលិតផល និងតម្លៃសេដ្ឋកិច្ច។

បក្ខជនមានគុណធម៌និងមនោសញ្ចេតនាពេញលេញ

នៅតាមជនបទភាគខាងត្បូងដ៏ស្ងប់ស្ងាត់ ដែលជាកន្លែងស្នូររគាំងវត្ត Khmer លាយឡំជាមួយចង្វាក់ជីវិតដ៏សុខសាន្ត មានបក្ខជន កម្មាភិបាល អស់ពីចិត្តម្នាក់ តែងលះបង់កម្លាំងកាយចិត្តយ៉ាងស្ងៀមស្ងាត់ដើម្បីការអភិវឌ្ឍភូមិស្រុក។ លោក Châu Phát ជាគំរូដ៏ភ្លឺស្វាងពីស្មារតី «ចាស់ទុំគំរូ» ក្នុងកិច្ចការកសាងភូមិស្រុក។

នារីកាន់សាសនារួមដំណើរការកសាងជីវិតដ៏រុងរឿង

ពង្រីកស្មារតី "ជាតិល្អ បវរសាសនា" នារីសង្កាត់ង្វាថាញ់តែងសកម្មចូលរួមគ្រប់បណ្តាប្រពៃណីការពារបរិស្ថាន និងពង្រីកសេដ្ឋកិច្ចគ្រួសារ រួមចំណែកពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

ការផ្លាស់ប្តូរដ៏ធំនៃដើមទុនខ្នាតតូច

មិនត្រឹមបង្កើតឱកាសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ឥណទានផ្អែកលើគោលនយោបាយកំពុងក្លាយជាប្រព័ន្ធនៃការឧបត្ថម្ភមួយដែលជួយគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ជាច្រើន ព្រមទាំងគ្រួសារជនជាតិភាគតិចនៅខេត្ត Cà Mau ឱ្យវិនិយោគយ៉ាងក្លាហានលើការផលិត កសាងជីវភាពរស់នៅ ធ្វើឱ្យជីវិតរបស់ពួកគេមានស្ថិរភាពជាសន្សឹម និងឈានឡើងរួចចាកពីភាពក្រីក្រប្រកបដោយចីរភាពទៀតផង។

សហគ្រាស - ម៉ាក