ទូរស័ព្: 0274 383 347
អង្គារ, 27-10-26 03:15:35

លោក Danh Sai ណែនាំកូនប្រកបរបរដាំបន្លែស្អាត

លោក Danh Sai (នៅភូមិ Bà Gồng ឃុំ Hồng Dân) ជាកសិករខ្មែរដែលមានបទពិសោធន៍ ៤០ ឆ្នាំ ប្រកបរបរដាំបន្លែសុវត្ថិភាព។ ដោយការឧស្សាហ៍ព្យាយាម និងទម្រង់ផលិតកម្មប្រសិទ្ធភាព លោកមិនត្រឹមតែកសាងជីវភាពធូរធារសម្រាប់គ្រួសារប៉ុណ្ណោះទេ ថែមទាំងក្លាយជាគំរូដ៏ល្អ ជួយកូនចៅរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតលើទឹកដីភូមិកំណើតរបស់ខ្លួនទៀតផង។

ប្តីប្រពន្ធលោក យ័ញសាយ នៅក្នុងផ្ទះដ៏ស្អាតស្អំ។

លើផ្ទៃដីចំការទំហំ ១.៣០០ ម៉ែត្រការ៉េ លោក យ័ញសាយ ដាំដំណាំច្រើនប្រភេទឆ្លាស់គ្នាដូចជា៖ ស្ពៃខៀវ សាឡាត់ ជីគ្រប់មុខ ពោតបារាំង សណ្តែកកួរ ត្រសក់។ល។ ដើម្បីផ្គត់ផ្គង់ឱ្យឈ្មួញនៅផ្សារ។ ជាមធ្យម រៀងរាល់ថ្ងៃ ចំការបន្លែនាំមកនូវប្រាក់ចំណូលប្រហែល ២០០ ពាន់ដុង សម្រាប់ប្តីប្រពន្ធរបស់លោក។ ជាពិសេស ពេលប្រមូលផលត្រសក់ អាចរកចំណូលបានជាង ៥០០ ពាន់ដុង/ថ្ងៃ។

លោក Danh Sai មានប្រសាសន៍ថា៖ “ក្នុងដំណើរការដាំដុះ ខ្ញុំកាត់បន្ថយការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ថ្នាំសម្លាប់ស្មៅ និងជីគីមី ដើម្បីការពារសុខភាពអ្នកប្រើប្រាស់ និងបរិស្ថាន"។ ស្របជាមួយនឹងការដាំបន្លែស្អាត ប្ដីប្រពន្ធលោក Danh Sai ក៏ចិញ្ចឹមជ្រូក ទា ត្រីជាដើមដើម្បីបង្កើនប្រាក់ចំណូលផងដែរ។

មិនតែប៉ុណ្ណោះ ផ្តើមពីប្រភពទុនប្រឹតសំចៃគាត់បានទិញម៉ាស៊ីនភ្ជួរដី ២ គ្រឿង ដើម្បីបម្រើការផលិតរបស់គ្រួសារ និងប្រជាជនក្នុងតំបន់ អាស្រ័យហេតុនេះ ប្រាក់ចំណូលសរុបប្រចាំឆ្នាំមានជាង ១៥០ លានដុង។

កាលពីមុន លោក Danh Sai ធ្លាប់ជាសមាជិកគណៈប្រតិបត្តិសមាគមកសិករ ទីរួមស្រុក Ngan Dừa (ចាស់)។ បច្ចុប្បន្ន គាត់មានតួនាទីជាប្រធានក្រុមបូមទឹករបស់ភូមិ។ ក្នុងតួនាទីនេះ គាត់បានដឹកនាំ និងប្រមូលផ្តុំប្រជាជនដោយផ្ទាល់ ដើម្បីជីកព្រែក បូមទឹក ផ្គត់ផ្គង់ទឹកសម្រាប់ផលិតកម្ម និងបង្ហូរទឹកដើម្បីប​ង្ការទឹកលិចក្នុងតំបន់។ ជាពិសេស ដោយស្មារតីជួយគ្នាទៅវិញទៅមក ពេលភ្ជួរដីជួយប្រជាជន គាត់តែងអនុញ្ញាតឱ្យពួកគាត់ជំពាក់ថ្លៃឈ្នួលសិន ហើយចាំ សងវិញបន្ទាប់ពីប្រមូលផលរួច។ អ្នកណាជួបលំបាក ត្រូវការជំនួយផ្នែកពូជដំណាំ ពូជសត្វ ឬបច្ចេកទេស គាត់តែងស្ម័គ្រចិត្តជួយជានិច្ច។

អាស្រ័យដោយការឧស្សាហ៍ព្យាយាមច្រើនឆ្នាំជាប់ៗគ្នា លោក Danh Sai បានទទួលស្គាល់ថាជាកសិករផលិតលក់ដូរឆ្នើមក្នុងតំបន់។ រស់នៅដោយស្មោះត្រង់ អស់ ពីចិត្តដើម្បីប្រជាជន គាត់បានមនុស្សគ្រប់គ្នាស្រឡាញ់រាប់អាន និងទុកចិត្ត។

ដើរតាមគំរូរបស់លោកឪពុក កូនទាំង ៥ នាក់របស់កាត់ ក៏បានចាប់ផ្តើមអាជីពដោយទម្រង់ដាំបន្លែសុវត្ថិភាព ហើយបានសាងសង់ផ្ទះសម្បែងស្អាតស្អំ ហើយមានជីវភាពធូរធារ។ “ប្តីប្រពន្ធខ្ញុំមានកូន ៥ នាក់ ប៉ុន្តែគ្មាននរណាម្នាក់ចាកចោលស្រុកកំណើតទៅធ្វើការនៅទីក្រុងធំៗទេ។ គ្រាន់តែឧស្សាហ៍ព្យាយាម ខិត ខំប្រកបរបរនៅស្រុកកំណើត ក៏មានជីវភាពនឹងនរ និងធូរធារប្រសើរផងដែរ” អ្នកមីង ធីហឿន ភរិយារបស់លោក Danh Sai បានចែករំលែកដូច្នេះ។

ប្តីប្រពន្ធលោក Danh Sai កំពុងប្រមូលផលជី។

ក្នុងវ័យ ៧០ ឆ្នាំ ការខិតខំពេញមួយជីវិតរបស់ប្តីប្រពន្ធលោក យ័ញសាយ បានតបស្នងយ៉ាងសក្តិសម។ ក្នុងឱកាសបុណ្យចូលឆ្នាំ ២០២៥ គ្រួសាររបស់គាត់បានជួសជុលផ្ទះឡើងវិញយ៉ាងស្អាតស្អំមានតម្លៃជាងកន្លះពាន់លានដុង ជាក្តីសុបិនរបស់ប្រជាជនជាច្រើននៅទីនេះ។

លោក Danh Sai មិនត្រឹមតែជាកសិករផលិតឆ្នើមប៉ុណ្ណោះទេ ថែមទាំងជាឪពុកគំរូ ដោយប្រើភាពឧស្សាហ៍ព្យាយាម និងវិធីធ្វើអាជីវកម្មប្រសិទ្ធភាពរបស់ខ្លួន ដើម្បីដឹកនាំ ធ្វើឱ្យកូនចៅស្រឡាញ់ ហើយកសាងជីវភាពធូរធារលើទឹកដីកំណើតរបស់ខ្លួនទៀតផង៕

Thanh Hải

Tags:

រំលេច

ភាគច្រើនអាន

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។

សហគ្រាស - ម៉ាក