ទូរស័ព្: 0274 383 347
អង្គារ, 14-4-26 14:37:54

លោក Lý Tỷ ប្រធានគណៈកម្មការរណសិរ្ស៖ ជាស្ពានតភ្ជាប់ឆន្ទៈបក្ស និងទឹកចិត្តប្រជាជន

កងកម្លាំងរណសិរ្សនៅមូលដ្ឋាន មានតួនាទីតភ្ជាប់ដ៏សំខាន់សម្រាប់ខាងប្រព័ន្ធនយោបាយ និងប្រជាជន។ ជាមួយស្មារតី និងឆន្ទៈលះបង់ ពួកគាត់តែងតែនាំមុខក្នុងការងារចលនា និងបំផុសប្រពៃណីប្រឡងប្រណាំងស្នេហាជាតិយ៉ាងទូលំទូលាយក្នុងស្រទាប់វណ្ណៈប្រជាជន និងពង្រឹងផែនមហាសាមគ្គីទូទាំងប្រជាជន។ នៅសង្កាត់ Hiệp Thành លោក Lý Tỷ ប្រធានគណៈកម្មាធិការរណសិរ្សភូមិ Biển Đông A គឺជាគំរូបែបនេះ។

ដោយសារការជួយលើកទឹកចិត្ត ណែនាំ ក៏ដូចជាការតភ្ជាប់របស់លោក Lý Tỷ កសិករជាច្រើនមានលក្ខណៈឈានឡើងផ្គត់ផ្គង់ជីវភាពសុខក្សេមក្សាន្ត។

ក្នុងនាមជាប្រធានគណៈកម្មាធិការរណសិរ្សភូមិ និងជាប្រធានសាខាសមាគមកសិករភូមិ Biển Đông A លោក Lý Tỷ ត្រូវបានគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគ និងប្រជាជន ជឿទុកចិត្ត និងផ្តល់ទំនុកចិត្ត និងស្មារតីទទួលខុសត្រូវខ្ពស់។ លោក Lý Tỷ មិនត្រឹមតែជាកម្មាភិបាលដ៏ឧស្សាហ៍ព្យាយាមប៉ុណ្ណោះទេ ថែមទាំងជាបង ជាពូដ៏គួរឱ្យកោតគោរពរបស់ប្រជាជននៅភូមិភាគទៀតផង។ រាប់សិបឆ្នាំកន្លងមក លោកបានផ្សារភ្ជាប់យ៉ាងស្ងៀមស្ងាត់ និងតាមដានយ៉ាងជិតស្និទ្ធជាមួយគ្រប់គ្រួសារ និងគ្រប់ទីកន្លែង ដោយពឹងលើទំនុកចិត្ត និងភាពស្មោះត្រង់របស់ខ្លួន ដើម្បីតភ្ជាប់ទឹកចិត្តមនុស្ស ប្រែក្លាយជាគោលការណ៍ណែនាំ និងគោលនយោបាយដែលហាក់ដូចជាស្ងួត ឱ្យទៅជាសកម្មភាពជាក់ស្តែង នាំមកនូវជីវភាពធូរធារ និងសន្តិភាពជូនសហគមន៍ជនជាតិទៀតផង។

ពង្រីកតួនាទីជាប្រធានគណៈកម្មាធិការរណសិរ្សភូមិ លោកក៏បានចូលរួមសម្របសម្រួលដោះស្រាយជម្លោះផ្សេងៗជាច្រើនការណីក្នុងបងប្អូនប្រជាជនទទួលបានជោគជ័យ ចាប់ពីជម្លោះខាងដីធ្លី ព្រំប្រទល់ រហូតដល់បញ្ហាផ្ទាល់ខ្លួន។ អាស្រ័យកិត្យានុភាពរបស់ខ្លួន និងភាពយុត្តិធម៌ ប្រកបដោយមនោសញ្ចេតនា លោក Lý Tỷ បានជួយបងប្អូនប្រជាជនលុបបំបាត់ការគុំកួនខ្វែងគំនិតគ្នា សាមគ្គីទៅវិញទៅមកក្នុងការរកស៊ី និងកសាងជីវភាពឱ្យកាន់តែរីកចម្រើនប្រសើរឡើង។ សម្រាប់គ្រួសារជួបលំបាកខាងផ្ទះស្នាក់នៅក៏មានមានលក្ខណៈទទួលបានផ្ទះថ្មីប្រកបដោយភាពកក់ក្តៅ។

លោកពូ Lý Tỷ បានផ្សារភ្ជាប់យ៉ាងស្ងៀមស្ងាត់ និងតាមដានយ៉ាងជិតស្និទ្ធជាមួយគ្រប់គ្រួសារ ដោយផ្តោតលើការយកចិត្តទុកដាក់ និងភាពស្មោះត្រង់របស់ខ្លួន ដើម្បីផ្សារភ្ជាប់ទឹកចិត្តមនុស្ស។

លោកពូ Tỷ ក្តាប់បានស្ថានភាពគ្រួសារនីមួយៗរួចហើយស្នើដល់សង្កាត់ ទើបគ្រួសារខ្ញុំត្រូវបានសប្បុរសធនជំនួយឧបត្ថម្ភសង់ផ្ទះដោយទឹកប្រាក់ ១០០ លានដុង។ គ្រួសារខ្ញុំក៏លំនឹងទឹកចិត្តក្នុងការរស់នៅ និងដឹងគុណលោកពូខ្លាំងណាស់ អ្នកមីង Sêl នៅភូមិ Biển Đông A បានចែករំលែកដូច្នេះ។

ក្នុងតួនាទីជាប្រធានសាខាសមាគមកសិករភូមិ លោកពូ Lý Tỷ មានទស្សនៈថា៖ "ចង់ឱ្យជីវភាពបងប្អូនមានស្ថិរភាព គឺត្រូវតែផ្លាស់ប្តូររបៀបរកស៊ី"។ ផ្តើមពីគំនិតនោះ លោកបានម្ចាស់ការស្វែងយល់ពីគំរូសេដ្ឋកិច្ចដែលមានប្រសិទ្ធភាពនៅតាមគ្របតំបន់ភូមិភាគជិតខាង និងក្លាហាន ស្នើឡើងអង្គការចាត់តាំងរាល់វគ្គបណ្តុះបណ្តាលបច្ចេកទេសជូនបងប្អូនប្រជាជន ព្រមទាំងតភ្ជាប់ប្រភពជំនួយដើមទុន ពូជឈើដាំ សត្វចិញ្ចឹម និងអនុវត្តបច្ចេកទេសថ្មី ផ្តើមពីនោះបង្កើនប្រភពប្រាក់ចំណូល ឈានឡើងរួចចាកក្រចីរភាព៕

Thanh Hải

Tags:

វត្តកោះដូង៖ បង្អែកនៃទឹកចិត្តសប្បុរសសម្រាប់ជីវិតឯកកោ

ស្ថិតនៅឃុំ Vĩnh Phước ខេត្ត Cà Mau វត្តកោះដូង មិនត្រឹមជាទីកន្លែងសម្រាប់ប្រតិបត្តិសាសនារបស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងបានក្លាយជា "ផ្ទះរួម" ដ៏កក់ក្តៅ ដែលមានសន្តានចិត្តសប្បុរស តែងត្រៀមខ្លួនក្នុងការជួយជ្រោមជ្រែងដល់ចាស់ជរាគ្មានទីពឹង និងគ្រួសារដែលមានជីវភាពខ្វះខាតខ្លាំង។

អ្នក “ផ្លុំព្រលឹង” ចូលក្នុងថ្ម

នៅភូមិ Cái Giá ឃុំ Hưng Hội មានបុរសម្នាក់ដែលជំនាញខាងចម្លាក់ថ្មឱ្យក្លាយជាសមិត្ថផលផ្នែកខាងសិល្បៈដ៏ល្អប្រណិត បង្កប់ដោយព្រលឹងនៃវប្បធម៌ Khmer។ នោះគឺសិប្បករ Lý Đa Ni ដែលបងប្អូនក្នុងតំបន់និយមហៅថា “អ្នកផ្លុំព្រលឹងចូលទៅថ្ម”។

លំនឹងជីវភាពផ្តើមពីគោលនយោបាយឧបត្ថម្ភ

ដោយធ្លាប់ជាគ្រួសារប្រកៀកបន្ទាត់ក្រ និងជួបលំបាកក្នុងការរស់នៅ តែជាមួយការខិតខំព្យាយាមពលកម្ម រួមជាមួយការយកចិត្តទុកដាក់ឧបត្ថម្ភទាន់ពេលរបស់រដ្ឋអំណាចភូមិភាគ រហូតមកទល់ពេលនេះ គ្រួសារបង Trương Văn Tòng នៅភូមិ Huế ១ ឃុំ Vĩnh Phước បានលំនឹងការរស់នៅ មានផ្ទះសមប្រាកប និងមុខរបរនឹងនរផងដែរ។

រួមដំណើរការកសាងសង្គមកាន់តែល្អប្រសើរ

លោក Hữu Nhiều កើតនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៩១ បច្ចុប្បន្នជាព្រះចៅអធិការវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ។ ព្រះអង្គមានកិត្តិយសណាស់ដែលបានឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនឃុំសម្រាប់អាណត្តិ ២០២៦-២០៣១ នៅអង្គភាពបោះឆ្នោតលេខ ៧។

ប្រធានសាខាសមាគមនារីពង្រីកស្មារតីសាយភាយស្មារតីជំនះការលំបាក

នៅភូមិ Kinh Đứng B ឃុំ Khánh Hưng អ្នកស្រី Quách Thị Kim Luông ប្រធានសាខាសមាគមនារី តែងត្រូវបានមាមីងបងប្អូនក្នុងភូមិជឿទុកចិត្ត និងគោរពស្រឡាញ់។ គាត់មិនត្រឹមតែក្លាហានក្នុងការផ្លាស់ប្តូរផលិត និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងមានការទទួលខុសត្រូវ និងអស់ពីចិត្តជាមួួយសមាជិក និងប្រពៃពីចលនារបស់បងប្អូននារីនៅមូដ្ឋានទៀតផង។

សេដ្ឋកិច្ចស្ថេរភាពជាមួយដំណាំឈឺរី

កណ្តាលកំដៅថ្ងៃដ៏កក់ក្តៅនៃថ្ងៃដើមនិទាឃរដូវពណ៌ក្រហមឆ្អៅនៃចម្ការឈឺរីនៅឃុំ Phú Tân ហាក់បីដូចជាកំពុងសរសេរបន្តនូវរឿងរ៉ាវអំពីភាពសម្បូរសប្បាយ និងក្តីសង្ឃឹម។ ពីតំបន់ដីប្រៃដែលជួបលំបាកជាច្រើនក្នុងការដាំដុះ ឥឡូវនេះកសិករក៏ចេះវិធី “ដាស់” សក្ដានុពលដើម្បីប្រមូលបានផ្លែផ្អែមផងដែរ។

នារីកម្មាភិបាលអស់ពីចិត្តជាមួយកិច្ចការសមាគម

អាស្រ័យការតាំងចិត្ត និងការទទួលខុសត្រូវ ព្រមទាំងគុណសម្បត្តិនិយាយស្តី និងវប្បធម៌ អ្នកស្រី Nguyễn Thu Hà ប្រធានគណៈកម្មាធិការរណសិរ្សភូមិ និងជាប្រធានសមាគមនារីភូមិ Trèm Trẹm ឃុំ Hồng Dân បានក្លាយជា "ស្ពានតភ្ជាប់" ដ៏រឹងមាំរវាងបក្ស និងប្រជាជន រួមចំណែកផ្លាស់ប្តូរមុខមាត់នៃតំបន់ជនបទដែលជួបលំបាកខ្លាំង។

ការបំពាក់ចំណេះដឹង និងបំណិនខាងសមភាពយេនឌ័រសម្រាប់យុវវ័យ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គម្រោងទី ៨ " អនុវត្តសមភាពយេនឌ័រ និងការដោះស្រាយបញ្ហាបន្ទាន់សម្រាប់ស្ត្រី និងកុមារ" ក្រោមកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ (២០២១-២០៣០) បានបង្កើតការផ្លាស់ប្តូរជាវិជ្ជមាននៅតាមសាលារៀន រួមចំណែកបង្កើនការយល់ដឹង និងបំពាក់ជំនាញដល់សិស្ស ជាពិសេសនៅក្នុងតំបន់ដែលមានបងប្អូនជនរួមជាតិភាគតិចរស់នៅច្រើន។

ទទួលបុណ្យ Tết សប្បាយរីករាយ និងប្រឹតសំចៃ

ប៉ុន្មានថ្ងៃចុងឆ្នាំនេះ បរិយាកាសទទួលអំណរបុណ្យ Tết ក៏មានភាពអឹកធឹកគ្រប់ភូមិស្រុក។ រួមជាមួយនឹងក្តីសប្បាយរីករាយនៃការស្វាគមន៍និទាឃរដូវថ្មី ឆ្នាំ ២០២៦ គ្រួសារជាច្រើនកំពុងផ្លាស់ប្តូរទម្លាប់ខាងការចំណាយរបស់ខ្លួនជាសន្សឹមៗឆ្ពោះទៅរកការសន្សំសំចៃ និងសមហេតុផលជាងមុន តែរក្សាបាននូវភាពពេញបរិបូរណ៍ និងកក់ក្តៅសម្រាប់ថ្ងៃបុណ្យ Tết ។

ស្ពានមេត្រីពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ

ពេលមានព្រះជន្មបាន ១៧ ឆ្នាំដែលស្នាកអាស្រ័យនៅវត្ត ឃោសិតារាម (chùa Đầu) ឃុំ Hưng Hội ពេញដោយស្មារតីជាអ្នកសិក្សាធម៌អាថ៌វិន័យ ព្រះឧបជ្ឈាយ៍ Thạch Hà បានតាំងព្រះទ័យផ្សារភ្ជាប់អស់មួយឆាកជីវិតជាមួយពុទ្ធសាសនា។ ជាងកន្លះសតវត្សរ៍បានកន្លងផុតទៅ ចាប់តាំងពីជំហានដំបូងលើមាគ៌ាសិក្សាធម៌វិន័យ រហូតដល់កាន់តំណែងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមពុទ្ធសាសនា Việt Nam ប្រធានគណៈអភិបាលសមាគមពុទ្ធសាសនា Việt Nam ខេត្ត Cà Mau អនុប្រធានប្រចាំការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ព្រះឧបជ្ឈាយ៍បានលះបង់ពេញមួយជីវិតដើម្បីសាសនា និងជនជាតិ។

សហគ្រាស - ម៉ាក