ទូរស័ព្: 0274 383 347
អង្គារ, 14-4-26 14:34:14

នារីប្រធានសាខាសម្ព័ន្ធយុវជនធ្វើសេដ្ឋកិច្ចពូកែ

ស្វាហាប់ក្នុងការងារសម្ព័ន្ធយុវជន និងឈ្លាសវៃក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ទាំងនេះគឺជាគុណសម្បត្តិរបស់បងស្រី Thạch Thị Rong ប្រធានសាខាសម្ព័ន្ធយុវជនភូមិ Biển Đông B សង្កាត់ Hiệp Thành។ ជាមួយស្នាដៃដ៏ប៉ិនប្រសព្វខាងកាត់ដេរ និងការតស៊ូអស់រយៈពេលជាង ១០ ឆ្នាំកន្លងមកបងបានពង្រឹងមូលដ្ឋានកាត់ដេររបស់ខ្លួន បង្កើតប្រភពចំណូលស្ថិរភាពសម្រាប់គ្រួសារ និងក្លាយជាទម្រង់យុវជនធ្វើសេដ្ឋកិច្ចមានប្រសិទ្ធភាពនៅភូមិភាគ។

បងស្រី Thạch Thị Rong កាត់ក្រណាត់ត្រៀមឱ្យការកាត់ដេររបស់ខ្លួន។

ផ្តើមអាជីពដោយម៉ាស៊ីនដេរមួយគ្រឿងប៉ុណ្ណោះ បងស្រី Rong បានប្រឹតសន្សំដើមទុនបន្តិចម្តងៗ ហើយបានវិនិយោគលើឧបករណ៍បន្ថែម ដូចជា៖ ម៉ាស៊ីនសង្កត់ជាយ បំពាក់សសៃសូត្រ ធ្វើរន្ធឡេវជាដើម។ ឧបករណ៍នីមួយៗដែលបានទិញយកមក សុទ្ធផ្សារភ្ជាប់នឹងការខិតខំប្រឹងប្រែងរបស់បងដែលផលិតតាមតម្រូវការរបស់ភ្ញៀវអតិថជន។ ដោយសារតែបែបនេះហើយ មូលដ្ឋានកាត់ដែររបស់បង្សរីមួយថ្ងៃកាន់តែដមណោះរការមានប្រសិទ្ធភាព ជាពិសេសក្នុងឱកាសបុណ្យ Tết បងស្រីត្រូវជួលកម្មករធ្វើបន្ថែមម៉ោងដើម្បីធានាបានទាន់ពេល។

ក្រៅពីរបរកាត់ដេរ បងស្រី Rong ថែមទាំងមានដាំបន្លែជន្លង់ និងស្ពៃគ្រប់ប្រភេទផងដែរ។ល។ បង្កើតបានប្រភពចំណូលនឹងនរ។ ចំណូលសរុបរបស់បងស្រីជាង ១០ លានដុង/ខែ ជួយបងស្រីមានលក្ខណៈបន្តវិនិយោគពង្រីកទូលាយថែមទៀតសម្រាប់ទម្រង់របស់ខ្លួន។

បងស្រី Rong ថែមទាំងបានបង្រៀនរបរកាត់ដេរដល់យុវជនដែលចាប់អារម្មណ៍ទៀតផង។ ថ្នាក់រៀននៅផ្ទះរបស់បងផ្ទាល់ ហើយតែងអស់ពីចិត្តជួយណែនាំយ៉ាងល្អិតល្អន់តាមរយៈការដេរនីមួយៗ ដោយជួយពួកគេឱ្យក្លាយជាអ្នកជំនាញបានឆាប់រហ័ស ដើម្បីពួកគេអាចកាត់ដេរ រកប្រាក់ចំណូល និងមានការងារធ្វើនៅក្នុងភូមិភាគរបស់ខ្លួន។

ដើម្បីឧបត្ថម្ភទម្រង់អភិវឌ្ឍន៍ស្ថិរភាព សម្ព័ន្ធយុវជនសង្កាត់ Hiệp Thành បានបង្កលក្ខណៈដើម្បីបងស្រី Rong បានបុនប្រាក់សម្រាប់ដោះស្រាយការងារ និងវិនិយោគគ្រឿងយន្ត ព្រមទាំងពង្រីកមូលដ្ឋានកាត់ដេរសម្លៀកបំពាក់របស់គាត់។ នេះគឺជាប្រភពធនធានដ៏សំខាន់មួយដែលជួយឱ្យបងស្រីបង្កើនសមត្ថភាពផលិតរបស់ខ្លួន ត្រៀមជាស្រេចក្នុងការទទួលដាក់ពាក្យកាត់ដេរ និងបន្តបណ្តុះបណ្តាលយុវជនផងដែរ។

សម្រាប់ការងារសម្ព័ន្ធយុវជន បងស្រី Rong តែងបញ្ជាក់ពីតួនាទីជាន្រធានសាខាម្នាក់ដែលមានការទទួលខុសត្រូវ។ សកម្មចូលរួមរាល់បណ្តាសកម្មភាពរបស់ភូមិស្រុក រួមដំណើរការ យ៉ាងសកម្មក្នុងសកម្មភាពសហគមន៍ក្នុងតំបន់ និងរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយសមាជិកទៀតផង។ ដូច្នេះហើយ សាខាសម្ព័ន្ធយុវជននៃអនុសង្កាត់ Biển Đông B តែងរក្សាបាននូវការសាមគ្គី និងកិត្យានុភាពរបស់ខ្លួនក្នុងរាល់សកម្មភាព។

បងស្រី Thạch Thị Rong កាត់ដេរខោអាវនៅផ្ទះរបស់ខ្លួន។

វាយតម្លៃពីបងស្រី Rong បង Nguyễn Hữu Thương សមាជិកគណៈអចិន្ត្រៃនៃម្ព័ន្ធយុវជនសង្កាត់ ហ៊ីបថាញ់ បានឱ្យដឹង៖ “បងស្រី Rong ជាប្រធានសាខាសម្ព័ន្ធយុវជនឈ្លាសវៃ តែងសម្រេចល្អនូវរាល់សកម្មភាពរបស់ភូមិភាគ។​ ទម្រង់កាត់ដេររបស់បងស្រីបាននាំមកនូវប្រសិទ្ធភាពយ៉ាងច្បាស់ក្រឡែត ផ្តើមពីនោះ ក៏បានជួយឧបត្ថម្ភមានលក្ខណៈបានរៀនរបរ។ អាស្រ័យដូច្នេះហើយ សម្ព័ន្ធយុវជនសង្កាត់បានបង្កលក្ខណៈងាយស្រួលដើម្បីបងស្រីបានបុលទុនដោយទឹកប្រាក់ចំនួន ៩០ លានដុង សម្រាប់ពង្រីកមូលដ្ឋានកាត់ដេរ”។

ជាមួយការខិតខំតស៊ូ និងស្មារតីមុះមុត បងស្រី Thạch Thị Rong មិនត្រឹមបង្កើតសេដ្ឋកិច្ចគ្រួសារបាននឹងនរល្អប៉ុណ្ណោះទេ ថែមទាំងបើកទិសដៅជាច្រើនសម្រាប់មិត្តយុវវ័យបង្កើតអាជីពទៀតផង។ រូបភាពនារីប្រធានសាខាសម្ព័ន្ធយុវជនដ៏ពូកែខាងការងារក្រុមផង និងឈ្លាសវៃក្នុងការធ្វើសេដ្ឋកិច្ចក្លាយជាចំណុចដ៏ភ្លឺស្វាងសម្រាប់ខាងស្មារតីខិតខំឈានឡើងរបស់យុវជននាពេលបច្ចុប្បន្ននេះ៕

Kim Trúc

Tags:

វត្តកោះដូង៖ បង្អែកនៃទឹកចិត្តសប្បុរសសម្រាប់ជីវិតឯកកោ

ស្ថិតនៅឃុំ Vĩnh Phước ខេត្ត Cà Mau វត្តកោះដូង មិនត្រឹមជាទីកន្លែងសម្រាប់ប្រតិបត្តិសាសនារបស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងបានក្លាយជា "ផ្ទះរួម" ដ៏កក់ក្តៅ ដែលមានសន្តានចិត្តសប្បុរស តែងត្រៀមខ្លួនក្នុងការជួយជ្រោមជ្រែងដល់ចាស់ជរាគ្មានទីពឹង និងគ្រួសារដែលមានជីវភាពខ្វះខាតខ្លាំង។

អ្នក “ផ្លុំព្រលឹង” ចូលក្នុងថ្ម

នៅភូមិ Cái Giá ឃុំ Hưng Hội មានបុរសម្នាក់ដែលជំនាញខាងចម្លាក់ថ្មឱ្យក្លាយជាសមិត្ថផលផ្នែកខាងសិល្បៈដ៏ល្អប្រណិត បង្កប់ដោយព្រលឹងនៃវប្បធម៌ Khmer។ នោះគឺសិប្បករ Lý Đa Ni ដែលបងប្អូនក្នុងតំបន់និយមហៅថា “អ្នកផ្លុំព្រលឹងចូលទៅថ្ម”។

លំនឹងជីវភាពផ្តើមពីគោលនយោបាយឧបត្ថម្ភ

ដោយធ្លាប់ជាគ្រួសារប្រកៀកបន្ទាត់ក្រ និងជួបលំបាកក្នុងការរស់នៅ តែជាមួយការខិតខំព្យាយាមពលកម្ម រួមជាមួយការយកចិត្តទុកដាក់ឧបត្ថម្ភទាន់ពេលរបស់រដ្ឋអំណាចភូមិភាគ រហូតមកទល់ពេលនេះ គ្រួសារបង Trương Văn Tòng នៅភូមិ Huế ១ ឃុំ Vĩnh Phước បានលំនឹងការរស់នៅ មានផ្ទះសមប្រាកប និងមុខរបរនឹងនរផងដែរ។

រួមដំណើរការកសាងសង្គមកាន់តែល្អប្រសើរ

លោក Hữu Nhiều កើតនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៩១ បច្ចុប្បន្នជាព្រះចៅអធិការវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ។ ព្រះអង្គមានកិត្តិយសណាស់ដែលបានឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនឃុំសម្រាប់អាណត្តិ ២០២៦-២០៣១ នៅអង្គភាពបោះឆ្នោតលេខ ៧។

ប្រធានសាខាសមាគមនារីពង្រីកស្មារតីសាយភាយស្មារតីជំនះការលំបាក

នៅភូមិ Kinh Đứng B ឃុំ Khánh Hưng អ្នកស្រី Quách Thị Kim Luông ប្រធានសាខាសមាគមនារី តែងត្រូវបានមាមីងបងប្អូនក្នុងភូមិជឿទុកចិត្ត និងគោរពស្រឡាញ់។ គាត់មិនត្រឹមតែក្លាហានក្នុងការផ្លាស់ប្តូរផលិត និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងមានការទទួលខុសត្រូវ និងអស់ពីចិត្តជាមួួយសមាជិក និងប្រពៃពីចលនារបស់បងប្អូននារីនៅមូដ្ឋានទៀតផង។

សេដ្ឋកិច្ចស្ថេរភាពជាមួយដំណាំឈឺរី

កណ្តាលកំដៅថ្ងៃដ៏កក់ក្តៅនៃថ្ងៃដើមនិទាឃរដូវពណ៌ក្រហមឆ្អៅនៃចម្ការឈឺរីនៅឃុំ Phú Tân ហាក់បីដូចជាកំពុងសរសេរបន្តនូវរឿងរ៉ាវអំពីភាពសម្បូរសប្បាយ និងក្តីសង្ឃឹម។ ពីតំបន់ដីប្រៃដែលជួបលំបាកជាច្រើនក្នុងការដាំដុះ ឥឡូវនេះកសិករក៏ចេះវិធី “ដាស់” សក្ដានុពលដើម្បីប្រមូលបានផ្លែផ្អែមផងដែរ។

នារីកម្មាភិបាលអស់ពីចិត្តជាមួយកិច្ចការសមាគម

អាស្រ័យការតាំងចិត្ត និងការទទួលខុសត្រូវ ព្រមទាំងគុណសម្បត្តិនិយាយស្តី និងវប្បធម៌ អ្នកស្រី Nguyễn Thu Hà ប្រធានគណៈកម្មាធិការរណសិរ្សភូមិ និងជាប្រធានសមាគមនារីភូមិ Trèm Trẹm ឃុំ Hồng Dân បានក្លាយជា "ស្ពានតភ្ជាប់" ដ៏រឹងមាំរវាងបក្ស និងប្រជាជន រួមចំណែកផ្លាស់ប្តូរមុខមាត់នៃតំបន់ជនបទដែលជួបលំបាកខ្លាំង។

ការបំពាក់ចំណេះដឹង និងបំណិនខាងសមភាពយេនឌ័រសម្រាប់យុវវ័យ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គម្រោងទី ៨ " អនុវត្តសមភាពយេនឌ័រ និងការដោះស្រាយបញ្ហាបន្ទាន់សម្រាប់ស្ត្រី និងកុមារ" ក្រោមកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ (២០២១-២០៣០) បានបង្កើតការផ្លាស់ប្តូរជាវិជ្ជមាននៅតាមសាលារៀន រួមចំណែកបង្កើនការយល់ដឹង និងបំពាក់ជំនាញដល់សិស្ស ជាពិសេសនៅក្នុងតំបន់ដែលមានបងប្អូនជនរួមជាតិភាគតិចរស់នៅច្រើន។

ទទួលបុណ្យ Tết សប្បាយរីករាយ និងប្រឹតសំចៃ

ប៉ុន្មានថ្ងៃចុងឆ្នាំនេះ បរិយាកាសទទួលអំណរបុណ្យ Tết ក៏មានភាពអឹកធឹកគ្រប់ភូមិស្រុក។ រួមជាមួយនឹងក្តីសប្បាយរីករាយនៃការស្វាគមន៍និទាឃរដូវថ្មី ឆ្នាំ ២០២៦ គ្រួសារជាច្រើនកំពុងផ្លាស់ប្តូរទម្លាប់ខាងការចំណាយរបស់ខ្លួនជាសន្សឹមៗឆ្ពោះទៅរកការសន្សំសំចៃ និងសមហេតុផលជាងមុន តែរក្សាបាននូវភាពពេញបរិបូរណ៍ និងកក់ក្តៅសម្រាប់ថ្ងៃបុណ្យ Tết ។

ស្ពានមេត្រីពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ

ពេលមានព្រះជន្មបាន ១៧ ឆ្នាំដែលស្នាកអាស្រ័យនៅវត្ត ឃោសិតារាម (chùa Đầu) ឃុំ Hưng Hội ពេញដោយស្មារតីជាអ្នកសិក្សាធម៌អាថ៌វិន័យ ព្រះឧបជ្ឈាយ៍ Thạch Hà បានតាំងព្រះទ័យផ្សារភ្ជាប់អស់មួយឆាកជីវិតជាមួយពុទ្ធសាសនា។ ជាងកន្លះសតវត្សរ៍បានកន្លងផុតទៅ ចាប់តាំងពីជំហានដំបូងលើមាគ៌ាសិក្សាធម៌វិន័យ រហូតដល់កាន់តំណែងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមពុទ្ធសាសនា Việt Nam ប្រធានគណៈអភិបាលសមាគមពុទ្ធសាសនា Việt Nam ខេត្ត Cà Mau អនុប្រធានប្រចាំការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ព្រះឧបជ្ឈាយ៍បានលះបង់ពេញមួយជីវិតដើម្បីសាសនា និងជនជាតិ។

សហគ្រាស - ម៉ាក