ទូរស័ព្: 0274 383 347
អង្គារ, 14-4-26 14:33:30

យកចិត្តទុកដាក់ឧបត្ថម្ភបងប្អូនជនរួមជាតិខ្មែរ

ដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវ លោក Trần On (អាយុ ៥៧ ឆ្នាំ) នៅភូមិ |Bình Lê ឃុំ Vĩnh Phước បានក្លាយជាបង្អែកដ៏គួរឱ្យទុកចិត្តសម្រាប់បងប្អូនជនជាតិ Khmer នៅមូលដ្ឋាន។ ជាកត្តាសកម្ម និងជាប្រភពកម្លាំងជំនួយការដ៏មានប្រសិទ្ធភាពរបស់រណសិរ្សមូលដ្ឋាន រួមចំណែករឹតបន្តឹងផែនមហាសាមគ្គីទូទាំងជនជាតិ និងរួមកម្លាំងកសាងអភិវឌ្ឍន៍ស្រុកកំណើតទៀតផង។

លោក Trần On បង្ហាញពីទម្រង់ដាំធុរេនដល់សមាគមអតីតយុទ្ធជនឃុំ Vĩnh Phước។

ដោយមានការយល់ដឹងយ៉ាងស៊ីជម្រៅអំពីទំនៀមទម្លាប់ និងជីវភាពរស់នៅរបស់បងប្អូនជនជាតិ Khmer។ ព្រមទាំងលើកកម្ពស់តួនាទីជាអ្នកមានប្រជាប្រិយភាព លោក ត្រឹងអន តែងសហការជាមួយគណៈប្រតិបត្តិការរណសិរ្សភូមិ ដើម្បីឃោសនា និងផ្សព្វផ្សាយនូវគោលការណ៍របស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ ដល់គ្រប់គ្រួសារប្រជាពលរដ្ឋ។ ការងារនេះផ្តោតលើខ្លឹមសារជាក់ស្តែងដូចជា៖ សុខុមាលភាពសង្គម ការកសាងជនបទថ្មី ការការពារបរិស្ថាន និងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់។ តាមរយៈវិធីសាស្រ្តផ្សព្វផ្សាយដ៏ជិតស្និទ្ធ និងងាយយល់របស់លោក គោលការណ៍និងគោលនយោបាយទាំងនោះបានជ្រាបចូលយ៉ាងឆាប់រហ័សក្នុងជីវភាពរស់នៅ និងទទួលបានការឯកភាពខ្ពស់ពីសំណាក់ប្រជាជន។

មិនត្រឹមតែបំពេញល្អការងារឃោសនា និងចលនាប៉ុណ្ណោះទេ លោក Trần On នៅទាំងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសប្បុរសធម៌ និងសុខុមាលភាពសង្គមផងដែរ។ បច្ចុប្បន្ន លោកជាសមាជិកគណៈកម្មការវត្ត កោះដូងនិងគណៈសប្បុរសធម៌សង្គមរបស់វត្ត។ ក្នុងឱកាសបុណ្យទាន និងបុណ្យចូលឆ្នាំ លោកតែងរួមជាមួយគណៈកម្មការវត្ត ចលនា និងចែកអំណោយដល់គ្រួសារក្រីក្រ និងគ្រួសារជិតក្រ។ ជាពិសេស លោកតែងតែចុះស្វែងយល់ផ្ទាល់ពីស្ថានភាពនៃគ្រួសារនីមួយៗ ដើម្បីស្នើទម្រង់នៃការជំនួយឧបត្ថម្ភដែលសមស្រប បង្កើតបានជាភាពកក់ក្តៅ និងជំនឿជាក់នៅក្នុងសហគមន៍។

ប្រកាន់យកទស្សនៈ “ចង់ឱ្យប្រជាជនស្តាប់ គឺត្រូវធ្វើឱ្យប្រជាជនជឿ” លោកតែងតែជាគំរូក្នុងការងារបង្កបង្កើនផល និងក្លាហានក្នុងការអនុវត្តគំរូសេដ្ឋកិច្ចថ្មីៗ។ លោកបានអនុវត្តគំរូដាំធុរេន Ri6 រួមផ្សំជាមួយនឹងការចិញ្ចឹមសត្វប្រវឹក ដែលនាំមកនូវប្រភពចំណូលស្ថិរភាពសម្រាប់គ្រួសារ។ នេះជាភស្តុតាងជាក់ស្តែង និងគួរឱ្យជឿជាក់ ដើម្បីលោកចលនាប្រជាជនឱ្យហ៊ានរកស៊ី និងអភិវឌ្ឍន៍សេដ្ឋកិច្ច។

មិនត្រឹមតែពូកែធ្វើសេដ្ឋកិច្ចប៉ុណ្ណោះទេ លោកថែមទាំងសកម្មក្នុងការជួយឧបត្ថម្ភបងប្អូនឱ្យខិតខំឈានឡើងដើម្បីរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព។ ជាឧទាហរណ៍ជាក់ស្តែង គឺករណីគ្រួសារលោក Sơn Phên (អាយុ ៥៧ ឆ្នាំ) នៅភូមិប៊ិញឡេ ដែលពីមុនមានជីវភាពលំបាក ប៉ុន្តែដោយសារគំរូដាំដំណាំបន្លែ (ជីរ) ដែលលោក Trần On បានពិគ្រោះយោបល់ និងណែនាំ បច្ចុប្បន្នគ្រួសារនេះមានចំណូលស្ថិរភាពពី ៥០-៧០ លានដុង/ក្នុងមួយឆ្នាំ។

លោក Trần On អញ្ជើញសួរសុខទុក្ខមនុស្សចាស់ដែលជួបលំបាកខ្លាំង។

ទន្ទឹមនឹងនោះ ក្នុងនាមជាមេធាវី និងជាសមាជិកនៃគណៈមេធាវីខេត្តកាម៉ាវ លោកតែងតែផ្តល់ការពិគ្រោះយោបល់ផ្នែកច្បាប់ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ជាពិសេសគឺបងប្អូនជនជាតិ Khmer។ ចូលរួមសម្របសម្រួលទំនាស់ និងជម្លោះនៅមូលដ្ឋាន ដែលរួមចំណែកថែរក្សាមនោសញ្ចេតនាអ្នកភូមិផងរបងជាមួយ និងស្ថិរភាពសណ្តាប់ធ្នាប់សង្គម។

ជាមួយនឹងការរួមចំណែកដ៏ជាក់ស្តែងទាំងនោះ លោក Trần On គឺជាបុគ្គលដែលមានប្រជាប្រិយភាពឆ្នើម ជាកត្តាស្នូលក្នុងការចលនាប្រឡងប្រណាំងស្នេហាជាតិនៅភូមិភាគ និងជាគំរូដ៏ភ្លឺស្វាងសម្រាប់សហគមន៍រៀនសូត្រតាម៕

Tú Quyên - Quốc Vũ

Tags:

វត្តកោះដូង៖ បង្អែកនៃទឹកចិត្តសប្បុរសសម្រាប់ជីវិតឯកកោ

ស្ថិតនៅឃុំ Vĩnh Phước ខេត្ត Cà Mau វត្តកោះដូង មិនត្រឹមជាទីកន្លែងសម្រាប់ប្រតិបត្តិសាសនារបស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងបានក្លាយជា "ផ្ទះរួម" ដ៏កក់ក្តៅ ដែលមានសន្តានចិត្តសប្បុរស តែងត្រៀមខ្លួនក្នុងការជួយជ្រោមជ្រែងដល់ចាស់ជរាគ្មានទីពឹង និងគ្រួសារដែលមានជីវភាពខ្វះខាតខ្លាំង។

អ្នក “ផ្លុំព្រលឹង” ចូលក្នុងថ្ម

នៅភូមិ Cái Giá ឃុំ Hưng Hội មានបុរសម្នាក់ដែលជំនាញខាងចម្លាក់ថ្មឱ្យក្លាយជាសមិត្ថផលផ្នែកខាងសិល្បៈដ៏ល្អប្រណិត បង្កប់ដោយព្រលឹងនៃវប្បធម៌ Khmer។ នោះគឺសិប្បករ Lý Đa Ni ដែលបងប្អូនក្នុងតំបន់និយមហៅថា “អ្នកផ្លុំព្រលឹងចូលទៅថ្ម”។

លំនឹងជីវភាពផ្តើមពីគោលនយោបាយឧបត្ថម្ភ

ដោយធ្លាប់ជាគ្រួសារប្រកៀកបន្ទាត់ក្រ និងជួបលំបាកក្នុងការរស់នៅ តែជាមួយការខិតខំព្យាយាមពលកម្ម រួមជាមួយការយកចិត្តទុកដាក់ឧបត្ថម្ភទាន់ពេលរបស់រដ្ឋអំណាចភូមិភាគ រហូតមកទល់ពេលនេះ គ្រួសារបង Trương Văn Tòng នៅភូមិ Huế ១ ឃុំ Vĩnh Phước បានលំនឹងការរស់នៅ មានផ្ទះសមប្រាកប និងមុខរបរនឹងនរផងដែរ។

រួមដំណើរការកសាងសង្គមកាន់តែល្អប្រសើរ

លោក Hữu Nhiều កើតនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៩១ បច្ចុប្បន្នជាព្រះចៅអធិការវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ។ ព្រះអង្គមានកិត្តិយសណាស់ដែលបានឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនឃុំសម្រាប់អាណត្តិ ២០២៦-២០៣១ នៅអង្គភាពបោះឆ្នោតលេខ ៧។

ប្រធានសាខាសមាគមនារីពង្រីកស្មារតីសាយភាយស្មារតីជំនះការលំបាក

នៅភូមិ Kinh Đứng B ឃុំ Khánh Hưng អ្នកស្រី Quách Thị Kim Luông ប្រធានសាខាសមាគមនារី តែងត្រូវបានមាមីងបងប្អូនក្នុងភូមិជឿទុកចិត្ត និងគោរពស្រឡាញ់។ គាត់មិនត្រឹមតែក្លាហានក្នុងការផ្លាស់ប្តូរផលិត និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងមានការទទួលខុសត្រូវ និងអស់ពីចិត្តជាមួួយសមាជិក និងប្រពៃពីចលនារបស់បងប្អូននារីនៅមូដ្ឋានទៀតផង។

សេដ្ឋកិច្ចស្ថេរភាពជាមួយដំណាំឈឺរី

កណ្តាលកំដៅថ្ងៃដ៏កក់ក្តៅនៃថ្ងៃដើមនិទាឃរដូវពណ៌ក្រហមឆ្អៅនៃចម្ការឈឺរីនៅឃុំ Phú Tân ហាក់បីដូចជាកំពុងសរសេរបន្តនូវរឿងរ៉ាវអំពីភាពសម្បូរសប្បាយ និងក្តីសង្ឃឹម។ ពីតំបន់ដីប្រៃដែលជួបលំបាកជាច្រើនក្នុងការដាំដុះ ឥឡូវនេះកសិករក៏ចេះវិធី “ដាស់” សក្ដានុពលដើម្បីប្រមូលបានផ្លែផ្អែមផងដែរ។

នារីកម្មាភិបាលអស់ពីចិត្តជាមួយកិច្ចការសមាគម

អាស្រ័យការតាំងចិត្ត និងការទទួលខុសត្រូវ ព្រមទាំងគុណសម្បត្តិនិយាយស្តី និងវប្បធម៌ អ្នកស្រី Nguyễn Thu Hà ប្រធានគណៈកម្មាធិការរណសិរ្សភូមិ និងជាប្រធានសមាគមនារីភូមិ Trèm Trẹm ឃុំ Hồng Dân បានក្លាយជា "ស្ពានតភ្ជាប់" ដ៏រឹងមាំរវាងបក្ស និងប្រជាជន រួមចំណែកផ្លាស់ប្តូរមុខមាត់នៃតំបន់ជនបទដែលជួបលំបាកខ្លាំង។

ការបំពាក់ចំណេះដឹង និងបំណិនខាងសមភាពយេនឌ័រសម្រាប់យុវវ័យ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គម្រោងទី ៨ " អនុវត្តសមភាពយេនឌ័រ និងការដោះស្រាយបញ្ហាបន្ទាន់សម្រាប់ស្ត្រី និងកុមារ" ក្រោមកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ (២០២១-២០៣០) បានបង្កើតការផ្លាស់ប្តូរជាវិជ្ជមាននៅតាមសាលារៀន រួមចំណែកបង្កើនការយល់ដឹង និងបំពាក់ជំនាញដល់សិស្ស ជាពិសេសនៅក្នុងតំបន់ដែលមានបងប្អូនជនរួមជាតិភាគតិចរស់នៅច្រើន។

ទទួលបុណ្យ Tết សប្បាយរីករាយ និងប្រឹតសំចៃ

ប៉ុន្មានថ្ងៃចុងឆ្នាំនេះ បរិយាកាសទទួលអំណរបុណ្យ Tết ក៏មានភាពអឹកធឹកគ្រប់ភូមិស្រុក។ រួមជាមួយនឹងក្តីសប្បាយរីករាយនៃការស្វាគមន៍និទាឃរដូវថ្មី ឆ្នាំ ២០២៦ គ្រួសារជាច្រើនកំពុងផ្លាស់ប្តូរទម្លាប់ខាងការចំណាយរបស់ខ្លួនជាសន្សឹមៗឆ្ពោះទៅរកការសន្សំសំចៃ និងសមហេតុផលជាងមុន តែរក្សាបាននូវភាពពេញបរិបូរណ៍ និងកក់ក្តៅសម្រាប់ថ្ងៃបុណ្យ Tết ។

ស្ពានមេត្រីពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ

ពេលមានព្រះជន្មបាន ១៧ ឆ្នាំដែលស្នាកអាស្រ័យនៅវត្ត ឃោសិតារាម (chùa Đầu) ឃុំ Hưng Hội ពេញដោយស្មារតីជាអ្នកសិក្សាធម៌អាថ៌វិន័យ ព្រះឧបជ្ឈាយ៍ Thạch Hà បានតាំងព្រះទ័យផ្សារភ្ជាប់អស់មួយឆាកជីវិតជាមួយពុទ្ធសាសនា។ ជាងកន្លះសតវត្សរ៍បានកន្លងផុតទៅ ចាប់តាំងពីជំហានដំបូងលើមាគ៌ាសិក្សាធម៌វិន័យ រហូតដល់កាន់តំណែងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមពុទ្ធសាសនា Việt Nam ប្រធានគណៈអភិបាលសមាគមពុទ្ធសាសនា Việt Nam ខេត្ត Cà Mau អនុប្រធានប្រចាំការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ព្រះឧបជ្ឈាយ៍បានលះបង់ពេញមួយជីវិតដើម្បីសាសនា និងជនជាតិ។

សហគ្រាស - ម៉ាក