ទូរស័ព្: 0274 383 347
អង្គារ, 14-4-26 14:20:32

ឈានឡើងអាស្រ័យពលកម្មច្នៃប្រតិដ្ឋ

លោក Danh Phe នៅភូមិ Bà Gồng ឃុំ Hồng Dân ជាកសិករដ៏ឆ្នើមមួយរូបប្រចាំតំបន់ Ngan Dừa ដែលត្រូវបានអ្នករាល់គ្នាស្គាល់ដោយសារភាពឧស្សាហ៍ព្យាយាម និងការច្នៃប្រតិដ្ឋក្នុងការផលិត និងការចូលរួមយ៉ាងសកម្ម រួមចំណែកជាក់ស្តែងសម្រាប់ភូមិភាគ។

អាស្រ័យការគិតគូរបានល្អ គ្រួសារលោក Danh Phe ក៏សង់បានផ្ទះមួយខ្នងដ៏ធំទូលាយស្អាតផងដែរ។

អាស្រ័យការគិតគូរបានល្អខាងវិស័យសេដ្ឋកិច្ច លោក ​Danh Phe បានគួបផ្សំជាច្រើនទម្រង់ សេដ្ឋកិច្ច បង្កើនប្រភពប្រាក់ចំណូលលើផ្ទៃដីតែមួយ។ លទ្ធផលបន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំរបស់កសិករ Khmer រូបនេះ គឺជាផ្ទះដ៏ធំទូលាយស្អាត និងគួរឱ្យចាប់អារម្មណ៍ទៀតផង។

ពីមុន តំបន់ Bà Gồng ភាគច្រើនធ្វើស្រែ ២ រដូវ ប្រសិទ្ធភាពសេដ្ឋកិច្ចមិនសូវបានផលខ្ពស់។ តែដោយមិនចង់ពឹងផ្អែកតែលើការធ្វើស្រែមួយមុខ លោក Phe បានផ្លាស់ប្តូរផ្នត់គំនិតក្នុងការផលិតរបស់ខ្លួន ដោយឆ្លៀតយកដីដែលនៅទំនេរជុុំវិញផ្ទះដើម្បីដាំបន្លៃ។ ដោយប្រកាន់គំនិតថា "ដីមួយតឹកតម្លៃស្មើមួយតឹកមាស" ដូច្នេះហើយគាត់ក៏បានកែច្នៃដីស្រែទំនាបដែលធ្លាប់តែលេចលង់ពីមុនឱ្យខ្ពស់ឡើងវិញដើម្បីដាំបន្លែបង្ការជាច្រើនប្រភេទ។ អាស្រ័យការគិតគូរបានល្អក្នុងការផលិត គ្រួសារលោកក៏មានប្រភពចំណូលនឹងនរពេញមួយឆ្នាំ។

លោក Danh Phe បានឱ្យដឹង៖ “ជាមធ្យម គ្រួសារខ្ញុំប្រមូលផលបន្លែជាច្រើនប្រភេទបានពី ១០-៣០ គីឡូក្រាមជារៀងរាល់ថ្ងៃ លក់បានតម្លៃចាប់ពី ៧-១៨ ពាន់ដុងក្នុងមួយគីឡូក្រាម។ ទោះបីជាទីផ្សារមានការប្រែប្រួលក៏ដោយ ក៏ការផលិតជាបន្តបន្ទាប់ធានាបាននូវប្រាក់ចំណូលនឹងនរល្អដែរ”។

អាស្រ័យទម្រង់ “យករយៈពេលខ្លីចិញ្ចឹមរយៈពេលវែង” ប្រភពចំណុលពីបន្លែក៏បានជួយឱ្យគ្រួសារលោក​ Phe ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ ចំណូលបានពីស្រូវក៏ត្រូវបានលោកសន្សំទុកដើម្បីគិតគូរឱ្យកូនសិក្សារៀនសូត្រ។ ពីព្រោះសម្រប់លោកផ្ទាល់ សម្បត្តិដ៏មានតម្លៃធំជាងគេគឺចិញ្ចឹមកូនឱ្យចេះដឹង និងរៀនសូត្របានល្អ។

ក្រៅពីការគិតគូរអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ លោក Danh Phe ថែមទាំងបានរួមចំណែកយ៉ាងសកម្មកិច្ចការសង្គម និងកសាងជនបទថ្មីនៅភូមិភាគទៀតផង។ ជារៀងរាល់ឆ្នាំ គ្រួសារលោកតែងស្ម័គ្រចិត្តចំណាយទឹកប្រាក់មួយចំនួនដើម្បីចូលរួមប្រពៃណីរបស់ភូមិភាគ។

សមាគមកសិករឃុំ Hồng Dân អញ្ជើញទៅទស្សនាទម្រង់ផលិតរបស់គ្រួសារលោក Danh Phe។

លោក Danh Thanh Ỷ ប្រធានសមាគមកសិករឃុំ Hồng Dân បានគត់សម្គាល់ថា៖ “លោក Danh Phe គឺជាសមាជិកកសិករគំរូម្នាក់របស់ភូមិ មិនត្រឹមតែឧស្សាហ៍ព្យាយាម និងប្តេជ្ញាចិត្តក្នុងការជំនះភាពក្រីក្រប្រកបដោយចីរភាពប៉ុណ្ណោះទេ ថែមទាំងជាគំរាល់ប្រពៃណី និងគោលនយោបាយរបស់ភូមិភាគទៀតផង”។

រឿងរ៉ាវនៃដំណើរឆាកជីវិតឈានឡើងរបស់លោក Danh Phe គឺជាសក្ខីភាពដ៏រស់រវើកមួយខាងស្មារតីនៃការច្នៃប្រតិដ្ឋរបស់បងប្អូនជនរួមជាតិ Khmer។ ផ្តើមពីដីចម្ការរបស់ខ្លួន ជាមួយគោលគំនិតប្រកបដោយភាពច្នៃប្រតិដ្ឋ និងការឧស្សាហ៍ព្យាយាម កសិករទាំងឡាយពិតជាអាចក្លាយជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ រួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍតំបន់ភូមិស្រុករបស់ខ្លួនជាក់ជាមិនខាន៕

Thuỳ Liên

Tags:

វត្តកោះដូង៖ បង្អែកនៃទឹកចិត្តសប្បុរសសម្រាប់ជីវិតឯកកោ

ស្ថិតនៅឃុំ Vĩnh Phước ខេត្ត Cà Mau វត្តកោះដូង មិនត្រឹមជាទីកន្លែងសម្រាប់ប្រតិបត្តិសាសនារបស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងបានក្លាយជា "ផ្ទះរួម" ដ៏កក់ក្តៅ ដែលមានសន្តានចិត្តសប្បុរស តែងត្រៀមខ្លួនក្នុងការជួយជ្រោមជ្រែងដល់ចាស់ជរាគ្មានទីពឹង និងគ្រួសារដែលមានជីវភាពខ្វះខាតខ្លាំង។

អ្នក “ផ្លុំព្រលឹង” ចូលក្នុងថ្ម

នៅភូមិ Cái Giá ឃុំ Hưng Hội មានបុរសម្នាក់ដែលជំនាញខាងចម្លាក់ថ្មឱ្យក្លាយជាសមិត្ថផលផ្នែកខាងសិល្បៈដ៏ល្អប្រណិត បង្កប់ដោយព្រលឹងនៃវប្បធម៌ Khmer។ នោះគឺសិប្បករ Lý Đa Ni ដែលបងប្អូនក្នុងតំបន់និយមហៅថា “អ្នកផ្លុំព្រលឹងចូលទៅថ្ម”។

លំនឹងជីវភាពផ្តើមពីគោលនយោបាយឧបត្ថម្ភ

ដោយធ្លាប់ជាគ្រួសារប្រកៀកបន្ទាត់ក្រ និងជួបលំបាកក្នុងការរស់នៅ តែជាមួយការខិតខំព្យាយាមពលកម្ម រួមជាមួយការយកចិត្តទុកដាក់ឧបត្ថម្ភទាន់ពេលរបស់រដ្ឋអំណាចភូមិភាគ រហូតមកទល់ពេលនេះ គ្រួសារបង Trương Văn Tòng នៅភូមិ Huế ១ ឃុំ Vĩnh Phước បានលំនឹងការរស់នៅ មានផ្ទះសមប្រាកប និងមុខរបរនឹងនរផងដែរ។

រួមដំណើរការកសាងសង្គមកាន់តែល្អប្រសើរ

លោក Hữu Nhiều កើតនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៩១ បច្ចុប្បន្នជាព្រះចៅអធិការវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ។ ព្រះអង្គមានកិត្តិយសណាស់ដែលបានឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនឃុំសម្រាប់អាណត្តិ ២០២៦-២០៣១ នៅអង្គភាពបោះឆ្នោតលេខ ៧។

ប្រធានសាខាសមាគមនារីពង្រីកស្មារតីសាយភាយស្មារតីជំនះការលំបាក

នៅភូមិ Kinh Đứng B ឃុំ Khánh Hưng អ្នកស្រី Quách Thị Kim Luông ប្រធានសាខាសមាគមនារី តែងត្រូវបានមាមីងបងប្អូនក្នុងភូមិជឿទុកចិត្ត និងគោរពស្រឡាញ់។ គាត់មិនត្រឹមតែក្លាហានក្នុងការផ្លាស់ប្តូរផលិត និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងមានការទទួលខុសត្រូវ និងអស់ពីចិត្តជាមួួយសមាជិក និងប្រពៃពីចលនារបស់បងប្អូននារីនៅមូដ្ឋានទៀតផង។

សេដ្ឋកិច្ចស្ថេរភាពជាមួយដំណាំឈឺរី

កណ្តាលកំដៅថ្ងៃដ៏កក់ក្តៅនៃថ្ងៃដើមនិទាឃរដូវពណ៌ក្រហមឆ្អៅនៃចម្ការឈឺរីនៅឃុំ Phú Tân ហាក់បីដូចជាកំពុងសរសេរបន្តនូវរឿងរ៉ាវអំពីភាពសម្បូរសប្បាយ និងក្តីសង្ឃឹម។ ពីតំបន់ដីប្រៃដែលជួបលំបាកជាច្រើនក្នុងការដាំដុះ ឥឡូវនេះកសិករក៏ចេះវិធី “ដាស់” សក្ដានុពលដើម្បីប្រមូលបានផ្លែផ្អែមផងដែរ។

នារីកម្មាភិបាលអស់ពីចិត្តជាមួយកិច្ចការសមាគម

អាស្រ័យការតាំងចិត្ត និងការទទួលខុសត្រូវ ព្រមទាំងគុណសម្បត្តិនិយាយស្តី និងវប្បធម៌ អ្នកស្រី Nguyễn Thu Hà ប្រធានគណៈកម្មាធិការរណសិរ្សភូមិ និងជាប្រធានសមាគមនារីភូមិ Trèm Trẹm ឃុំ Hồng Dân បានក្លាយជា "ស្ពានតភ្ជាប់" ដ៏រឹងមាំរវាងបក្ស និងប្រជាជន រួមចំណែកផ្លាស់ប្តូរមុខមាត់នៃតំបន់ជនបទដែលជួបលំបាកខ្លាំង។

ការបំពាក់ចំណេះដឹង និងបំណិនខាងសមភាពយេនឌ័រសម្រាប់យុវវ័យ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គម្រោងទី ៨ " អនុវត្តសមភាពយេនឌ័រ និងការដោះស្រាយបញ្ហាបន្ទាន់សម្រាប់ស្ត្រី និងកុមារ" ក្រោមកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ (២០២១-២០៣០) បានបង្កើតការផ្លាស់ប្តូរជាវិជ្ជមាននៅតាមសាលារៀន រួមចំណែកបង្កើនការយល់ដឹង និងបំពាក់ជំនាញដល់សិស្ស ជាពិសេសនៅក្នុងតំបន់ដែលមានបងប្អូនជនរួមជាតិភាគតិចរស់នៅច្រើន។

ទទួលបុណ្យ Tết សប្បាយរីករាយ និងប្រឹតសំចៃ

ប៉ុន្មានថ្ងៃចុងឆ្នាំនេះ បរិយាកាសទទួលអំណរបុណ្យ Tết ក៏មានភាពអឹកធឹកគ្រប់ភូមិស្រុក។ រួមជាមួយនឹងក្តីសប្បាយរីករាយនៃការស្វាគមន៍និទាឃរដូវថ្មី ឆ្នាំ ២០២៦ គ្រួសារជាច្រើនកំពុងផ្លាស់ប្តូរទម្លាប់ខាងការចំណាយរបស់ខ្លួនជាសន្សឹមៗឆ្ពោះទៅរកការសន្សំសំចៃ និងសមហេតុផលជាងមុន តែរក្សាបាននូវភាពពេញបរិបូរណ៍ និងកក់ក្តៅសម្រាប់ថ្ងៃបុណ្យ Tết ។

ស្ពានមេត្រីពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ

ពេលមានព្រះជន្មបាន ១៧ ឆ្នាំដែលស្នាកអាស្រ័យនៅវត្ត ឃោសិតារាម (chùa Đầu) ឃុំ Hưng Hội ពេញដោយស្មារតីជាអ្នកសិក្សាធម៌អាថ៌វិន័យ ព្រះឧបជ្ឈាយ៍ Thạch Hà បានតាំងព្រះទ័យផ្សារភ្ជាប់អស់មួយឆាកជីវិតជាមួយពុទ្ធសាសនា។ ជាងកន្លះសតវត្សរ៍បានកន្លងផុតទៅ ចាប់តាំងពីជំហានដំបូងលើមាគ៌ាសិក្សាធម៌វិន័យ រហូតដល់កាន់តំណែងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមពុទ្ធសាសនា Việt Nam ប្រធានគណៈអភិបាលសមាគមពុទ្ធសាសនា Việt Nam ខេត្ត Cà Mau អនុប្រធានប្រចាំការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ព្រះឧបជ្ឈាយ៍បានលះបង់ពេញមួយជីវិតដើម្បីសាសនា និងជនជាតិ។

សហគ្រាស - ម៉ាក