ទូរស័ព្: 0274 383 347
អង្គារ, 14-4-26 12:38:58

នាំនិទាឃរដូវពេញដោយភាពកក់ក្តៅជូនជនរួមជាតិ

ដើម្បីជនរងគ្រោះដោយសារទឹកជំនន់បានទទួលបុណ្យ Tết គ្រប់គ្រាន់ អាស្រមសមាធិ Bửu An ឃុំ Vĩnh Mỹ ក៏បានផ្តើមចលនាជាច្រើនអំណោយសម្រាប់បងប្អូនប្រជាជននៅភូមិភាគកណ្តាល រួមមានដូចជា៖ អង្ករ និងគ្រឿងឧបភោគបរិភោគចាំបាច់ជាច្រើនរួមទាំងទឹកប្រាក់សុទ្ធពីសប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយទៀតផង។ សរុបតម្លៃរាល់អំណោយមួយចំណែកឡើងដល់ ៦០០ លានដុង។

ភិក្ខុនីទាំងឡាយត្រៀមអំណោយសម្រាប់បញ្ជូនទៅចែកជូនមាមីងបងប្អូនតំបន់រងគ្រោះទឹកជំនន់។

ព្រះតេជគុណ Thích Giác Tạng ចៅអធិការ អាស្រមសមាធិ Bửu An មានសង្ឃដីការ៖ “ក្នុងអំឡុងកើតមានករណីព្យុះទឹកជំនន់ និងក្រោយទឹកជំនន់ មានយ៉ាងច្រើនក្រុមសប្បុរសធម៌បានមកជំនួយឧបត្ថម្ភសម្រាប់បងប្អូន miền Trung បានលំនឹងស្មារតីក្នុងការរស់នៅ។ អាស្រមក៏បានសម្រេចចិត្តចលនាទឹកចិត្តសប្បុរសជន និងពុទ្ធបរិស័តជិតឆ្ងាយដើម្បីមានអំណោយបុណ្យ Tết ជូនបងប្អូនជនរួមជាតិ”។

ក្នុងឱកាសនេះដែរ ក្រៅពីអាស្រម Bửu An កងកម្លាំងនគរបាលឃុំ Vĩnh Mỹ ក៏បានផ្តើមចលនាបន្ថែមពីប្រភពមូលនិធិដើម្បីមានអំណោយសម្រាប់ចែកជូនដល់បងប្អូនជនរួមជាតិនៅភូមិភាគកណ្តាល។ វរសេនីយ៍ឯកបម្រុង Nguyễn Văn Mận ស្នងការនគរបាលឃុំ Vĩnh Mỹ បានចែករំលែក​៖ “រយៈពេលកន្លង សកម្មភាពសហការបានយ៉ាងល្អរវាងស្នងការនគរបាលក្នុងការការពារសន្តិសុខ និងសណ្តាប់ធ្នាប់។ ទន្ទឹមនិងនោះ ស្នងការនគរបាលឃុំរួមជាមួយអាស្រមតែងសកម្មចលនាសប្បុរសជនដើម្បីជំនួយឧបត្ថម្ភបងប្អូនប្រជាជនដែលជួបលំបាក ក្នុងនោះចលនាចូលរួមវិភាគទានជាទឹកប្រាក់ដើម្បីជំនួយឧបត្ថម្ភបងប្អូនជនរួមជាតិនៅភូមិភាគកណ្តាលបានទទួលបុណ្យ Tết ដោយភាពកក់ក្តៅ និងពេញលេញ។ យើងខ្ញុំសង្ឃឹមថា រាល់អំណោយទាំងនេះនឹងជួយបងប្អូនប្រជាជនដែលមានត្រូវការជំនួយឧបត្ថម្ភ”។

កម្មាភិបាល និងសម្ព័ន្ធយុវជននៃនគរបាលឃុំ Vĩnh Mỹ ជំនួយការងារខ្ចប់អំណោយ និងបញ្ជូនអំណោយ។

សកម្មភាពនៃការនាំយកអំណោយនិទាឃរដូវទៅជូនប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់មិនត្រឹមតែផ្សព្វផ្សាយស្មារតីនៃសេចក្តីមេត្តាករុណាប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ពីសកម្មភាពផ្តល់អំណោយនិទាឃរដូវជូនមាមីងបងប្អូនប្រជាជនដែលរងគ្រោះដោយសារទឹកជំនន់ មិនត្រឹមតែរីកសាយភាយខាងទឹកចិត្តសប្បុរសប៉ុណ្ណោះទេ ថែមទាំងបានបញ្ជាក់យ៉ាងច្បាស់ពីប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិក្នុងឱកាសបុណ្យចូលឆ្នាំ Tết ទៀតផង។ ចំពោះបញ្ហាដ៏សែនលំបាកវេទនានោះ និទាឃរដូវក៏បន្តឈានចូលមកដល់ ដោយនាំមកជាមួយក្តីសង្ឃឹម ឆ្នាំថ្មីវិបុលសុខ និងគ្របើគ្រាន់ថែមទៀតសម្រាប់បងប្អូនប្រជាជនតំបន់ទឹកជំនន់។

បន្ទាប់ពីការឧបត្ថម្ភអំណោយបុណ្យ Tết សម្រាប់បងប្អូនប្រជាជនតំបន់ miền Trung  អាស្រម Bửu An ក៏ខបានខ្នះខ្នែងណាស់ដែរដើម្បីចាត់តាំងទីផ្សារ ០ ដុង សម្រាប់បងប្អូនប្រជាជនក្រីក្រតំបន់ឃុំ Vĩnh Mỹ ដើម្បី ព្រមទាំងគ្រួសារដែលជួបលំបាកដទៃទៀតបានទទួលបុណ្យ Tết ប្រកបដោយភាពកក់ក្តៅជាទីបំផុត៕

Lam Khánh - Tiến Luận

Tags:

វត្តកោះដូង៖ បង្អែកនៃទឹកចិត្តសប្បុរសសម្រាប់ជីវិតឯកកោ

ស្ថិតនៅឃុំ Vĩnh Phước ខេត្ត Cà Mau វត្តកោះដូង មិនត្រឹមជាទីកន្លែងសម្រាប់ប្រតិបត្តិសាសនារបស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងបានក្លាយជា "ផ្ទះរួម" ដ៏កក់ក្តៅ ដែលមានសន្តានចិត្តសប្បុរស តែងត្រៀមខ្លួនក្នុងការជួយជ្រោមជ្រែងដល់ចាស់ជរាគ្មានទីពឹង និងគ្រួសារដែលមានជីវភាពខ្វះខាតខ្លាំង។

អ្នក “ផ្លុំព្រលឹង” ចូលក្នុងថ្ម

នៅភូមិ Cái Giá ឃុំ Hưng Hội មានបុរសម្នាក់ដែលជំនាញខាងចម្លាក់ថ្មឱ្យក្លាយជាសមិត្ថផលផ្នែកខាងសិល្បៈដ៏ល្អប្រណិត បង្កប់ដោយព្រលឹងនៃវប្បធម៌ Khmer។ នោះគឺសិប្បករ Lý Đa Ni ដែលបងប្អូនក្នុងតំបន់និយមហៅថា “អ្នកផ្លុំព្រលឹងចូលទៅថ្ម”។

លំនឹងជីវភាពផ្តើមពីគោលនយោបាយឧបត្ថម្ភ

ដោយធ្លាប់ជាគ្រួសារប្រកៀកបន្ទាត់ក្រ និងជួបលំបាកក្នុងការរស់នៅ តែជាមួយការខិតខំព្យាយាមពលកម្ម រួមជាមួយការយកចិត្តទុកដាក់ឧបត្ថម្ភទាន់ពេលរបស់រដ្ឋអំណាចភូមិភាគ រហូតមកទល់ពេលនេះ គ្រួសារបង Trương Văn Tòng នៅភូមិ Huế ១ ឃុំ Vĩnh Phước បានលំនឹងការរស់នៅ មានផ្ទះសមប្រាកប និងមុខរបរនឹងនរផងដែរ។

រួមដំណើរការកសាងសង្គមកាន់តែល្អប្រសើរ

លោក Hữu Nhiều កើតនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៩១ បច្ចុប្បន្នជាព្រះចៅអធិការវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ។ ព្រះអង្គមានកិត្តិយសណាស់ដែលបានឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនឃុំសម្រាប់អាណត្តិ ២០២៦-២០៣១ នៅអង្គភាពបោះឆ្នោតលេខ ៧។

ប្រធានសាខាសមាគមនារីពង្រីកស្មារតីសាយភាយស្មារតីជំនះការលំបាក

នៅភូមិ Kinh Đứng B ឃុំ Khánh Hưng អ្នកស្រី Quách Thị Kim Luông ប្រធានសាខាសមាគមនារី តែងត្រូវបានមាមីងបងប្អូនក្នុងភូមិជឿទុកចិត្ត និងគោរពស្រឡាញ់។ គាត់មិនត្រឹមតែក្លាហានក្នុងការផ្លាស់ប្តូរផលិត និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងមានការទទួលខុសត្រូវ និងអស់ពីចិត្តជាមួួយសមាជិក និងប្រពៃពីចលនារបស់បងប្អូននារីនៅមូដ្ឋានទៀតផង។

សេដ្ឋកិច្ចស្ថេរភាពជាមួយដំណាំឈឺរី

កណ្តាលកំដៅថ្ងៃដ៏កក់ក្តៅនៃថ្ងៃដើមនិទាឃរដូវពណ៌ក្រហមឆ្អៅនៃចម្ការឈឺរីនៅឃុំ Phú Tân ហាក់បីដូចជាកំពុងសរសេរបន្តនូវរឿងរ៉ាវអំពីភាពសម្បូរសប្បាយ និងក្តីសង្ឃឹម។ ពីតំបន់ដីប្រៃដែលជួបលំបាកជាច្រើនក្នុងការដាំដុះ ឥឡូវនេះកសិករក៏ចេះវិធី “ដាស់” សក្ដានុពលដើម្បីប្រមូលបានផ្លែផ្អែមផងដែរ។

នារីកម្មាភិបាលអស់ពីចិត្តជាមួយកិច្ចការសមាគម

អាស្រ័យការតាំងចិត្ត និងការទទួលខុសត្រូវ ព្រមទាំងគុណសម្បត្តិនិយាយស្តី និងវប្បធម៌ អ្នកស្រី Nguyễn Thu Hà ប្រធានគណៈកម្មាធិការរណសិរ្សភូមិ និងជាប្រធានសមាគមនារីភូមិ Trèm Trẹm ឃុំ Hồng Dân បានក្លាយជា "ស្ពានតភ្ជាប់" ដ៏រឹងមាំរវាងបក្ស និងប្រជាជន រួមចំណែកផ្លាស់ប្តូរមុខមាត់នៃតំបន់ជនបទដែលជួបលំបាកខ្លាំង។

ការបំពាក់ចំណេះដឹង និងបំណិនខាងសមភាពយេនឌ័រសម្រាប់យុវវ័យ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គម្រោងទី ៨ " អនុវត្តសមភាពយេនឌ័រ និងការដោះស្រាយបញ្ហាបន្ទាន់សម្រាប់ស្ត្រី និងកុមារ" ក្រោមកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ (២០២១-២០៣០) បានបង្កើតការផ្លាស់ប្តូរជាវិជ្ជមាននៅតាមសាលារៀន រួមចំណែកបង្កើនការយល់ដឹង និងបំពាក់ជំនាញដល់សិស្ស ជាពិសេសនៅក្នុងតំបន់ដែលមានបងប្អូនជនរួមជាតិភាគតិចរស់នៅច្រើន។

ទទួលបុណ្យ Tết សប្បាយរីករាយ និងប្រឹតសំចៃ

ប៉ុន្មានថ្ងៃចុងឆ្នាំនេះ បរិយាកាសទទួលអំណរបុណ្យ Tết ក៏មានភាពអឹកធឹកគ្រប់ភូមិស្រុក។ រួមជាមួយនឹងក្តីសប្បាយរីករាយនៃការស្វាគមន៍និទាឃរដូវថ្មី ឆ្នាំ ២០២៦ គ្រួសារជាច្រើនកំពុងផ្លាស់ប្តូរទម្លាប់ខាងការចំណាយរបស់ខ្លួនជាសន្សឹមៗឆ្ពោះទៅរកការសន្សំសំចៃ និងសមហេតុផលជាងមុន តែរក្សាបាននូវភាពពេញបរិបូរណ៍ និងកក់ក្តៅសម្រាប់ថ្ងៃបុណ្យ Tết ។

ស្ពានមេត្រីពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ

ពេលមានព្រះជន្មបាន ១៧ ឆ្នាំដែលស្នាកអាស្រ័យនៅវត្ត ឃោសិតារាម (chùa Đầu) ឃុំ Hưng Hội ពេញដោយស្មារតីជាអ្នកសិក្សាធម៌អាថ៌វិន័យ ព្រះឧបជ្ឈាយ៍ Thạch Hà បានតាំងព្រះទ័យផ្សារភ្ជាប់អស់មួយឆាកជីវិតជាមួយពុទ្ធសាសនា។ ជាងកន្លះសតវត្សរ៍បានកន្លងផុតទៅ ចាប់តាំងពីជំហានដំបូងលើមាគ៌ាសិក្សាធម៌វិន័យ រហូតដល់កាន់តំណែងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមពុទ្ធសាសនា Việt Nam ប្រធានគណៈអភិបាលសមាគមពុទ្ធសាសនា Việt Nam ខេត្ត Cà Mau អនុប្រធានប្រចាំការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ព្រះឧបជ្ឈាយ៍បានលះបង់ពេញមួយជីវិតដើម្បីសាសនា និងជនជាតិ។

សហគ្រាស - ម៉ាក