ទូរស័ព្: 0274 383 347
អង្គារ, 14-4-26 12:38:06

រដូវដំណាំពេញដោយក្តីសង្ឃឹម

នៅពេលជំនោរខ្យល់បូព៌ាចាប់ផ្តើមបក់ខ្លាំង ក៏ជាពេលដែលបរិយាកាសពលកម្មនៅតាមតំបន់ដាំដំណាំបន្លែបង្ការឯកទេស សង្កាត់ Hiệp Thành ខេត្ត Cà Mau បានក្លាយជាមមាញឹកជាងពេលណាៗទាំងអស់។ ក្នុងផ្ទាំងទស្សនីយភាពនៃការផលិតដ៏រស់រវើកនោះ អ្នកមីង Lâm Thị Hà នៅភូមិ Biển Đông A គឺជាទម្រង់មួយនៃការឧស្សាហ៍ព្យាយាមរបស់នារី Khmer ដោយជំនឿជឿជាក់ថានឹងទទួលបានជោគជ័យក្នុងរដូវដាំដុះដ៏សំខាន់បំផុតប្រចាំឆ្នាំ។

អ្នកមីង Lâm Thị Hà (ឆ្វេង) បែងចែកខ្ទឹមត្រៀមប្រគល់ជូនភ្ញៀវ។

ដោយបទពិសោធន៍ដាំដុះដ៏យូរឆ្នាំនៅលើដីផ្នោរជាប់ឆ្នេរសមុទ្រ អ្នកមីង Lâm Thị Hà បានគិតគូរយ៉ាងហ្មត់ចត់នូវយុទ្ធសាស្ត្រ “យកខ្លីចិញ្ចឹមវែង” ដើម្បីធានាប្រភពប្រាក់ចំណូល។ ជំនួសឱ្យការដាំដុះតែមួយមុខ អ្នកមីង Hà បានដាំដំណាំជាច្រើនប្រភេទ មានដូចជា៖ ស្លឹកខ្ទឹម ៣ កុង ប៉េងប៉ោះ ១ កុង និង ស្ពៃមើម ២ កុងផងដែរ។ កម្លាំងចលករសម្រាប់ម្ចាស់ការផ្លាស់ប្តូរក្នុងការផលិត គឺផ្តើមចេញពីរដូវដាំដុះឆ្នាំមុន គ្រួសារគាត់ទទួលបានទិន្នផលខ្ពស់ ដោយបរិមាណបន្លែបង្ការប្រមូលផលបានដល់ទៅ ៥ តោន លក់បានតម្លៃខ្ពស់ (ចាប់ពី ២០ - ២២ ពាន់ដុង/គីឡូក្រាម)។

ក្រៅពីខ្ទឹមស្លឹក​ អ្នកមីង Lâm thị Hà ថែមទាំងដាំបន្លែបង្ការជាច្រើនប្រភេទទៀតសម្រាប់បម្រើទីផ្សារបុណ្យ Tết។

ចែករំលែកអំពីក្តីសង្ឃឹមឆ្នាំនេះ អ្នកមីង Lâm Thị Hà ឱ្យដឹងថា៖ “រដូវបន្លែបង្ការឆ្នាំនេះ ទោះបីបរិមាណមានតិចជាងធៀបនឹងឆ្នាំមុនបន្តិចក្តី ប៉ុន្តែសង្ឃឹមខ្លាំងថានឹងបន្តបានផល បានថ្លៃ។ ដោយតម្លៃបន្លែបង្ការដូចសព្វថ្ងៃនេះ គឺបងប្អូនមាមីងសប្បាយរីករាយខ្លាំងណាស់”។

មិនត្រឹមតែដោយឡែកគ្រួសារអ្នកមីង Hà ប៉ុណ្ណោះទេ ស្មារតីម្ចាស់ការផ្លាស់ថ្មីក្នុងការផលិត កំពុងបានពង្រីកសាយភាយទូលាយទូភូមិភាគ។ វាយតម្លៃអំពីបរិយាកាសនៃការផលិត និងការគិតគូរខាងដាំដុះរបស់បងប្អូនប្រជាកសិករ លោកស្រី Ngô Thị Ngọc Bích Loan - ប្រធានសមាគមកសិករសង្កាត់ Hiệp Thành បានកត់សម្គាល់ថា ស្មារតីនិងកម្រិតដាំដុះរបស់បងប្អូនប្រជាជន បានលើកកម្ពស់យ៉ាងច្បាស់ក្រឡែត។

 

ចំការខ្ទឹមស្លឹកលូតលាស់បៃតងស្រស់របស់អ្នកមីង Lâm Thị Hà។

តាមលោកស្រី Loan ទោះបីអាកាសធាតុរដូវបុណ្យតេតឆ្នាំនេះ មិនសូវអំណោយផលទាំងស្រុងក្តី ប៉ុន្តែអាស្រ័យការឃោសនាផ្សព្វផ្សាយ និងចលនា បងប្អូនមាមីងបានម្ចាស់ការអនុវត្តវិទ្យាសាស្ត្របច្ចេកទេស ដើម្បីបង្កើនទិន្នផល។ កសិករក៏បត់បែនចុះពូជបន្លែបង្ការយ៉ាងច្រើនប្រភេទ ដើម្បីឆ្លើយតបតម្រូវការទីផ្សារ។

កម្រាលបន្លែពណ៌បៃតងស្រស់ លាតសន្ធឹងនៅភូមិ Biển Đông A ថ្ងៃនេះ គឺជាសក្ខីភាពនៃញើសនិងកម្លាំងពលកម្មរបស់កសិករ ដូចជាអ្នកមីង Hà ជាដើម។ ដោយសញ្ញាទីផ្សារវិជ្ជមាន បងប្អូនកសិករនៅតំបន់ដីផ្នោរ សង្ឃឹមថានឹងបានទទួលបុណ្យ Tết ២០២៦ ប្រកបដោយភាព សម្បូរសប្បាយនិងពេញលេញផងដែរ៕

Đờ Ni - Danh Điệp

Tags:

វត្តកោះដូង៖ បង្អែកនៃទឹកចិត្តសប្បុរសសម្រាប់ជីវិតឯកកោ

ស្ថិតនៅឃុំ Vĩnh Phước ខេត្ត Cà Mau វត្តកោះដូង មិនត្រឹមជាទីកន្លែងសម្រាប់ប្រតិបត្តិសាសនារបស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងបានក្លាយជា "ផ្ទះរួម" ដ៏កក់ក្តៅ ដែលមានសន្តានចិត្តសប្បុរស តែងត្រៀមខ្លួនក្នុងការជួយជ្រោមជ្រែងដល់ចាស់ជរាគ្មានទីពឹង និងគ្រួសារដែលមានជីវភាពខ្វះខាតខ្លាំង។

អ្នក “ផ្លុំព្រលឹង” ចូលក្នុងថ្ម

នៅភូមិ Cái Giá ឃុំ Hưng Hội មានបុរសម្នាក់ដែលជំនាញខាងចម្លាក់ថ្មឱ្យក្លាយជាសមិត្ថផលផ្នែកខាងសិល្បៈដ៏ល្អប្រណិត បង្កប់ដោយព្រលឹងនៃវប្បធម៌ Khmer។ នោះគឺសិប្បករ Lý Đa Ni ដែលបងប្អូនក្នុងតំបន់និយមហៅថា “អ្នកផ្លុំព្រលឹងចូលទៅថ្ម”។

លំនឹងជីវភាពផ្តើមពីគោលនយោបាយឧបត្ថម្ភ

ដោយធ្លាប់ជាគ្រួសារប្រកៀកបន្ទាត់ក្រ និងជួបលំបាកក្នុងការរស់នៅ តែជាមួយការខិតខំព្យាយាមពលកម្ម រួមជាមួយការយកចិត្តទុកដាក់ឧបត្ថម្ភទាន់ពេលរបស់រដ្ឋអំណាចភូមិភាគ រហូតមកទល់ពេលនេះ គ្រួសារបង Trương Văn Tòng នៅភូមិ Huế ១ ឃុំ Vĩnh Phước បានលំនឹងការរស់នៅ មានផ្ទះសមប្រាកប និងមុខរបរនឹងនរផងដែរ។

រួមដំណើរការកសាងសង្គមកាន់តែល្អប្រសើរ

លោក Hữu Nhiều កើតនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៩១ បច្ចុប្បន្នជាព្រះចៅអធិការវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ។ ព្រះអង្គមានកិត្តិយសណាស់ដែលបានឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនឃុំសម្រាប់អាណត្តិ ២០២៦-២០៣១ នៅអង្គភាពបោះឆ្នោតលេខ ៧។

ប្រធានសាខាសមាគមនារីពង្រីកស្មារតីសាយភាយស្មារតីជំនះការលំបាក

នៅភូមិ Kinh Đứng B ឃុំ Khánh Hưng អ្នកស្រី Quách Thị Kim Luông ប្រធានសាខាសមាគមនារី តែងត្រូវបានមាមីងបងប្អូនក្នុងភូមិជឿទុកចិត្ត និងគោរពស្រឡាញ់។ គាត់មិនត្រឹមតែក្លាហានក្នុងការផ្លាស់ប្តូរផលិត និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងមានការទទួលខុសត្រូវ និងអស់ពីចិត្តជាមួួយសមាជិក និងប្រពៃពីចលនារបស់បងប្អូននារីនៅមូដ្ឋានទៀតផង។

សេដ្ឋកិច្ចស្ថេរភាពជាមួយដំណាំឈឺរី

កណ្តាលកំដៅថ្ងៃដ៏កក់ក្តៅនៃថ្ងៃដើមនិទាឃរដូវពណ៌ក្រហមឆ្អៅនៃចម្ការឈឺរីនៅឃុំ Phú Tân ហាក់បីដូចជាកំពុងសរសេរបន្តនូវរឿងរ៉ាវអំពីភាពសម្បូរសប្បាយ និងក្តីសង្ឃឹម។ ពីតំបន់ដីប្រៃដែលជួបលំបាកជាច្រើនក្នុងការដាំដុះ ឥឡូវនេះកសិករក៏ចេះវិធី “ដាស់” សក្ដានុពលដើម្បីប្រមូលបានផ្លែផ្អែមផងដែរ។

នារីកម្មាភិបាលអស់ពីចិត្តជាមួយកិច្ចការសមាគម

អាស្រ័យការតាំងចិត្ត និងការទទួលខុសត្រូវ ព្រមទាំងគុណសម្បត្តិនិយាយស្តី និងវប្បធម៌ អ្នកស្រី Nguyễn Thu Hà ប្រធានគណៈកម្មាធិការរណសិរ្សភូមិ និងជាប្រធានសមាគមនារីភូមិ Trèm Trẹm ឃុំ Hồng Dân បានក្លាយជា "ស្ពានតភ្ជាប់" ដ៏រឹងមាំរវាងបក្ស និងប្រជាជន រួមចំណែកផ្លាស់ប្តូរមុខមាត់នៃតំបន់ជនបទដែលជួបលំបាកខ្លាំង។

ការបំពាក់ចំណេះដឹង និងបំណិនខាងសមភាពយេនឌ័រសម្រាប់យុវវ័យ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គម្រោងទី ៨ " អនុវត្តសមភាពយេនឌ័រ និងការដោះស្រាយបញ្ហាបន្ទាន់សម្រាប់ស្ត្រី និងកុមារ" ក្រោមកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ (២០២១-២០៣០) បានបង្កើតការផ្លាស់ប្តូរជាវិជ្ជមាននៅតាមសាលារៀន រួមចំណែកបង្កើនការយល់ដឹង និងបំពាក់ជំនាញដល់សិស្ស ជាពិសេសនៅក្នុងតំបន់ដែលមានបងប្អូនជនរួមជាតិភាគតិចរស់នៅច្រើន។

ទទួលបុណ្យ Tết សប្បាយរីករាយ និងប្រឹតសំចៃ

ប៉ុន្មានថ្ងៃចុងឆ្នាំនេះ បរិយាកាសទទួលអំណរបុណ្យ Tết ក៏មានភាពអឹកធឹកគ្រប់ភូមិស្រុក។ រួមជាមួយនឹងក្តីសប្បាយរីករាយនៃការស្វាគមន៍និទាឃរដូវថ្មី ឆ្នាំ ២០២៦ គ្រួសារជាច្រើនកំពុងផ្លាស់ប្តូរទម្លាប់ខាងការចំណាយរបស់ខ្លួនជាសន្សឹមៗឆ្ពោះទៅរកការសន្សំសំចៃ និងសមហេតុផលជាងមុន តែរក្សាបាននូវភាពពេញបរិបូរណ៍ និងកក់ក្តៅសម្រាប់ថ្ងៃបុណ្យ Tết ។

ស្ពានមេត្រីពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ

ពេលមានព្រះជន្មបាន ១៧ ឆ្នាំដែលស្នាកអាស្រ័យនៅវត្ត ឃោសិតារាម (chùa Đầu) ឃុំ Hưng Hội ពេញដោយស្មារតីជាអ្នកសិក្សាធម៌អាថ៌វិន័យ ព្រះឧបជ្ឈាយ៍ Thạch Hà បានតាំងព្រះទ័យផ្សារភ្ជាប់អស់មួយឆាកជីវិតជាមួយពុទ្ធសាសនា។ ជាងកន្លះសតវត្សរ៍បានកន្លងផុតទៅ ចាប់តាំងពីជំហានដំបូងលើមាគ៌ាសិក្សាធម៌វិន័យ រហូតដល់កាន់តំណែងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមពុទ្ធសាសនា Việt Nam ប្រធានគណៈអភិបាលសមាគមពុទ្ធសាសនា Việt Nam ខេត្ត Cà Mau អនុប្រធានប្រចាំការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ព្រះឧបជ្ឈាយ៍បានលះបង់ពេញមួយជីវិតដើម្បីសាសនា និងជនជាតិ។

សហគ្រាស - ម៉ាក