ទូរស័ព្: 0274 383 347
អង្គារ, 27-10-26 03:15:40

រួមដៃដើម្បីសុខភាពសហគមន៍

ក្នុងបរិយាកាសដ៏មមាញឹកនៃថ្ងៃជិតចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៦ ស្មារតី "ជួយគ្នាទៅវិញទៅមក" កាន់តែរីកសាយភាយយ៉ាងខ្លាំងក្លា។ កម្មវិធីពិនិត្យជំងឺ និងផ្តល់ថ្នាំឥតគិតថ្លៃដ៏មានអត្ថន័យបានរៀបចំឡើង ដើម្បីនាំមកនូវក្តីរីករាយ និងភាពកក់ក្តៅជូនដល់ប្រជាជននៅអនុសង្កាត់ An Trạch Đông សង្កាត់ Vĩnh Trạch។

លោក Bùi Văn Phúc (អ្នកអង្គុយកាន់ប័ណ្ណ) កំពុងរង់ចាំដល់វេនពិនិត្យជំងឺ។

កម្មវិធីនេះរៀបចំឡើងដោយមានកិច្ចសហការរវាង មន្ទីរពេទ្យ Bạc Liêu មន្ទីរពេទ្យ Phạm Ngọc Thạch ទីក្រុង Hồ Chí Minh រួមនឹងសប្បុរសជនដទៃទៀត។ ក្នុងគោលបំណងរួមដៃដើម្បីសុខភាពសហគមន៍ ប្រតិភូការងារបានរៀបចំការពិនិត្យជំងឺទូទៅ ពិនិត្យធ្មេញ-ថ្គាម-មុខ និងពិនិត្យស្វែងរកជំងឺទឹកនោមផ្អែម និងផ្តល់ឱសថព្យាបាលដោយឥតគិតថ្លៃជូនអ្នកជំងឺដែលមានជីវភាពជួបលំបាកចំនួន ៣០០ នាក់។

មុខសញ្ញាអាទិភាពក្នុងលើកនេះ គឺគ្រួសារគោលនយោបាយ មនុស្សចាស់ និងគ្រួសារក្រ។ ក្រុមគ្រូពេទ្យបានបំពេញភារកិច្ចយ៉ាងអស់ពីចិត្ត ដើម្បីធានាថាបងប្អូនប្រជាជនទាំងអស់ដែលមកពិនិត្យ សុទ្ធតែទទួលបានការប្រឹក្សា និងថែទាំសុខភាពយ៉ាងដិតដល់។

វេជ្ជបណ្ឌិតឯកទេសកម្រិត ១ Bùi Chí Liêm តំណាងមន្ទីរពេទ្យបង្អែក Bạc Liêu បានចែករំលែកថា៖  “ការថែទាំសុខភាពជូនប្រជាជន តែងតែជាភារកិច្ចស្នូល ដែលបង្ហាញពីមនោសញ្ចេតនា និងការទទួលខុសត្រូវរបស់កងជួរគ្រូពេទ្យចំពោះសហគមន៍”។

មិនបង្អង់ត្រឹមការពិនិត្យជំងឺប៉ុណ្ណោះទេ កម្មវិធីនៅទាំងបានជូនអំណោយដ៏មានអត្ថន័យខ្លឹមសារ ដើម្បីជួយឱ្យបងប្អូនមានលក្ខណៈគ្រប់គ្រាន់ក្នុងការទទួលអំណរឆ្នាំថ្មី។

លោក Đào Văn Bảy លេខាសាខាបក្ខភាគ និងជាប្រធានអនុសង្កាត់ An Trạch Đông មានប្រសាសន៍ទាំងក្តីរំភើបថា៖ សំណុំថ្នាំ និងអំណោយទាំងនេះមានអត្ថន័យធំធេងខ្លាំងណាស់សម្រាប់ខាងផ្នែកស្មារតីរបស់បងប្អូនប្រជាជននៅទីនេះ។

ប្រជាពលរដ្ឋកំពុងបានគ្រូពេទ្យពិនិត្យ និងប្រឹក្សាសុខភាព។

កាន់ថង់ថ្នាំ និងអំណោយបុណ្យចូលឆ្នាំ Tết ក្នុងដៃដែលទទួលបានពីកម្មវិធី លោក Bùi văn Phúc អនុសង្កាត់ An Trạch Đông បានរៀបរាប់ទាំងក្តីរំភើបថា៖  “ចំពោះខ្ញុំនិងបងប្អូនជាច្រើននៅទីនេះ ការយកចិត្តទុកដាក់របស់បក្សភាគ រដ្ឋអំណាច និងសប្បុរសជន គឺជាពាក្យជូនពរសុខភាពដ៏មានតម្លៃបំផុត ដែលជួយឱ្យយើងខ្ញុំមានភាពកក់ក្តៅក្នុងចិត្ត នៅពេលបុណ្យចូលឆ្នាំថ្មីឈានចូលមកដល់”។

សកម្មភាពសប្បុរសធម៌ទាំងនេះ បាននិងកំពុងរួមចំណែកតុបតែងឱ្យផ្ទាំងទស្សនីយភាពនិទាឃរដូវ ឆ្នាំ២០២៦ កាន់តែស្រស់បំព្រង។ នោះមិនត្រឹមតែជាតម្លៃសម្ភារៈធម្មតាប៉ុណ្ណោះទេ ប៉ុន្តែនៅជាការចែករំលែក និងជាស្មារតី "អ្នកជា ជួយអ្នកមានជំងឺ" ដែលជាកាយវិការដ៏ខ្ពង់ខ្ពស់របស់ប្រជាជាតិយើងតាំងពីយូរលង់ណាស់មកហើយដែរ៕

 Đờ Ni - Chanh Ty

Tags:

រំលេច

ភាគច្រើនអាន

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។

សហគ្រាស - ម៉ាក