ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 00:22:40

រួមគ្នាជួយរំដោះកសិផលជំនួយទីផ្សារនាំចេញសម្រាប់កសិផល

ប៉ុន្មានថ្ងៃនេះ ប្រជាកសិករឃុំ Đá Bạc កំពុងឈានចូលរដូវប្រមូលផលចម្ការល្ពៅ។ តែឈ្មួញទិញចំនួនតិច ហើយតម្លៃក៏ធ្លាក់ចុះខ្លាំង។ សព្វថ្ងៃចំនួនល្ពៅនៅតាមវាលស្រែនូវមានច្រើន បណ្តោយឱ្យម្ចាស់ចម្ការភ័យបារម្ភ។ ប្រឈរមុខជាមួយបញ្ហានេះ រដ្ឋអំណាចភូមិភាគគ្រប់លំដាប់ថ្នាក់ ព្រមទាំងអង្គការចាត់តាំងឯកជនកំពុងព្រួតដៃគ្នា រួមកម្លាំងស្វែងរកដំណោះស្រាយដើម្បីជំនួយឧបត្ថម្ភការនាំចេញរបស់បងប្អូនប្រជាជន។

គណៈកម្មាធិការប្រជាជនឃុំ Đá Bạc ជួយទិញកសិផលរបស់មាមីងបងប្អូនចំនួន ១០ តោនផងដែរ។

នៅភូមិលេខ ៥ ឃុំ Đá Bạc ផ្ទៃដីដាំល្ពៅឆ្នាំនេះមានប្រមាណ ១៥០ ហិកតា ដែលដាំដោយ១២០ គ្រួសារ។ ក្នុងចំណោមនោះ មានប្រហែល ១០០ ហិកតាជាល្ពៅខ្នាតតូច ខណៈដែលនៅសល់ជាល្ពៅដែលផ្តល់ទិន្នផលខ្ពស់ (រាងដូចផ្លែឃ្លោក)។ ទោះបីជាអាកាសធាតុមិនអំណោយផលនៅដើមរដូវក៏ដោយ ក៏ប្រជាកសិករតែងខិតខំប្រឹងប្រែងថែទាំផលដំណាំរបស់ខ្លួន ដែលផ្តល់ទិន្នផលខ្ពស់។ ទោះជាយ៉ាងណាក៏ដោយ ចំពោះការខ្វល់ខ្វាយរបស់បងប្អូនប្រជាកសិករនាពេលនេះគឺការស្វែងរកទីផ្សារសម្រាប់ផលិតផលរបស់ពួកគេជាការចាំបាច់។

ចម្ការល្ពៅជាច្រើនបានត្រៀមរួចរាល់សម្រាប់ការប្រមូលផល បណ្តោយឱ្យកសិករត្រូវបេះ និងលក់ដោយបញ្ចុះតម្លៃជារៀងរាល់ថ្ងៃ។ ចំពោះពូជល្ពៅធម្មតា ដើមរដូវតម្លៃគឺ ១២.០០០ ដុង ប៉ុន្តែឥឡូវនេះបានធ្លាក់ចុះមកត្រឹម ៥-៦.០០០ ដុង/គីឡូក្រាមប៉ុណ្ណោះ។ ពូជដែលផ្តល់ទិន្នផលខ្ពស់ ធ្លាប់មានតម្លៃ ៧.០០០ ដុង ឥឡូវនេះមានតម្លៃត្រឹមតែ ៣-៤.០០០ ដុង/គីឡូក្រាមប៉ុណ្ណោះ។

លោក Nguyễn Văn Hiệt នៅភូមិលេខ ៥ ឃុំ Đá Bạc មានប្រសាសន៍ថា៖ “ទីផ្សារនាំចេញរបស់ល្ពៅ និងឪឡឹកមានការលំបាកខ្លាំងណាស់សម្រាប់ឆ្នាំនេះ។ គ្រួសារខ្ញុំបានដាំល្ពៅចំនួន ១០.០០០ កុម្ព ដោយសង្ឃឹមថានឹងប្រមូលផលបាន ៥០ តោន ក្នុងនោះក៏ប្រមូលផលបាន ៣០ តោនហើយដែរ ប៉ុន្តែមិនទាន់ទទួលបានផលសូម្បីតែមួយភាគបីនៃថ្លៃដើម ខណៈដែលតម្លៃនៅតែបន្តធ្លាក់ចុះជារៀងរាល់ថ្ងៃ”។

បងស្រី Trương Thị Bích Ngân ជួយមាមីងបងប្អូនលក់កសិផលបានជាង ៣ តោនផងដែរ រួមមាន៖ ល្ពៅ ប៉េងប៉ោះ និងឪឡឹកជាដើម។

បច្ចុប្បន្ន ចម្ការល្ពៅជាច្រើននៅភូមិលេខ ៥ នូវតែមានចំនួនល្ពៅច្រើនសន្ធឹកសន្ធបដែលមិនទាន់មានឈ្មួញមកទិញ។ ប្រសិនបើមិនបានលក់ឱ្យទាន់ពេលវេលានោះទេ កសិករនឹងប្រឈមមុខនឹងហានិភ័យនៃការខាតបង់ខាងសេដ្ឋកិច្ចជាក់ជាមិនខាន។ ដោយសារតែស្ថានភាពនេះហើយ គណៈកម្មាធិការបក្ស និងគណៈកម្មាធិការប្រជាជនឃុំកំពុងជំរុញអង្គការ សមាគម និងប្រជាជនរួមដៃគ្នាដើម្បីជួយទិញបងប្អូនប្រជាកសិករផងដែរ។ ទន្ទឹមជាមួយនោះដែរ ក៏ ពឹងលើតាមបណ្តាញសង្គមសម្រាប់ផ្សព្វផ្សាយ ដោយមានដូចជា៖ Facebook, Zalo ដើម្បីអំពាវនាវឱ្យមានការគាំទ្រពីសាធារណជនផងដែរ។

ជាមួយស្មារតីជួយគ្នាទៅវិញទៅមក ក្នុងគ្រាលំបាក តាមរយៈការចែករំលែក និងអំពាវនាវពីអង្គការ និងបុគ្គលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ព្រមទាំងការខិតខំប្រឹងប្រែងទាំងនេះកំពុងទទួលបានការចាប់អារម្មណ៍ និងការចែករំលែកពីសហគមន៍ រួមចំណែកពង្រីកស្មារតីជួយគ្នាទៅវិញទៅមកដើម្បីគាំទ្រដល់ បងប្អូនប្រជាកសិករអ្នកដាំល្ពៅទាំងឡាយផងដែរ។

សព្វថ្ងៃ ចំនួនល្ពៅនៅភូមិលេខ ៥ ឃុំ Đá Bạc កំពុងនៅសល់តាមវាលស្រែប្រមាណជាង ៩០ តោន។

បងស្រី Trương Thị Bích Ngân នៅអនុសង្កាត់លេខ ៧ សង្កាត់ Lý Văn Lâm បានឱ្យដឹង៖ “ដោយឃើញថាមាមីងបងប្អូនដាំល្ពៅជួបលំបាកវេទនាខ្លាំង តែទីបញ្ចប់មិនអាចលក់ចេញបាន ខ្ញុំក៏មានការអាណិតអាសូរខ្លាំងណាស់ដែរ ទើបជួយទិញបានចំនួន ៣ តោន ព្រមទាំងបន្តរកគ្រប់វិធីសាស្ត្រដើម្បីជួយទិញ”។

ការរួមកម្លាំងរបស់រដ្ឋអំណាចភូមិភាគ និងសហគមន៍កំពុងរួមចំណែកជួយកសិផលរបស់បងប្អូនប្រជាកសិករភូមិលេខ ៥ ឃុំ Đá Bạc ដើម្បីមានទីផ្សារសម្រាប់នាំចេញ។ រាល់ការជំនួយឧបត្ថម្ភគាំទ្របែបនេះ រាល់ការចែករំលែកព័ត៌មានទាំងឡាយគឺសុទ្ធតែជាប្រភពចលនាទឹកចិត្តយ៉ាងជាក់ស្តែងសម្រាប់បងប្អូនប្រជាកសិករទាំងឡាយដែលជួបលំបាកអំពីបញ្ហាបែបនេះ៕

Loan Phương

Tags:

ពង្រីកកម្លាំងយុវជនក្នុងសកម្មភាពសន្តិសុខសង្គម

ជាមួយស្មារតី “ជួយគ្នាទៅវិញទៅមក” នាពេលកន្លង គណៈសម្ព័ន្ធយុវជនឃុំ Hoà Bình បានដាក់ពង្រាយសកម្មភាពសន្តិសុខសង្គមជាក់ស្តែងជាច្រើន ចែករំលែករាល់ការលំបាកទាន់ពេលជាមួយបណ្តាគ្រួសារ ជំនួយឧបត្ថម្ភសិស្សក្រីក្រឱ្យឈានឡើងក្នុងការសិក្សា។ ឆ្លងតាមនោះ ក៏រីកសាយភាយស្មារតីត្រួសត្រាយ ស្ម័គ្រចិត្ត និងការទទួលខុសត្រូវរបស់យុវវ័យចំពោះសហគមន៍ផងដែរ។

ថ្នាក់រៀន «គ្មានវ័យ» នៅ Cái Đôi Vàm

ពេលរសៀលរៀបលិច បណ្តាម្តាយ លោកយាយក្នុងវ័យជរានៅឃុំ Cái Đôi Vàm បានផ្អាកទុកការងារចង្ក្រានជើងឆ្នាំង ដើម្បីស្វែងមករកថ្នាក់រៀនដ៏ពិសេសមួយ។ នៅទីនោះ បាតដៃក្រិនគ្រើមដោយសារកំដៅព្រះអាទិត្យ និងខ្យល់សមុទ្រ កំពុងតែផ្ចិតផ្ចង់សរសេររាល់តួអក្សរ និងតួលេខនីមួយៗយ៉ាងមិនទាន់ស្ទាត់ដៃនៅឡើយ។ ថ្នាក់លុបបំបាត់អក្ខរកម្មនេះ អាស្រ័យសមាគមនារីឃុំ Cái Đôi Vàm សហការជាមួយប៉ុស្តិ៍ការពារព្រំដែន Cái Đôi Vàm រក្សាដំណើរការជាច្រើនឆ្នាំកន្លងមក។

រួមកម្លាំងដើម្បីចិញ្ចឹមក្តីស្រមៃ

សេចក្តីសម្រេចលេខ ៧១ របស់ក្រសួងការិយាល័យនយោបាយ ស្តីពីការបង្កើតរបត់រីកចម្រើនក្នុងការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាល បានសង្កត់ធ្ងន់លើតួនាទី និងការទទួលខុសត្រូវរបស់សង្គមទាំងមូល ក្នុងការថែទាំបុព្វហេតុនៃការសិក្សាអប់រំ។ ផ្អែកលើទិសដៅនោះ ការកៀរគរប្រភពធនធានសង្គម និងការយកចិត្តទុកដាក់ចំពោះសិស្សានុសិស្សដែលមានជីវភាពក្រលំបាក មិនត្រឹមតែរួមចំណែកជួយឧបត្ថម្ភចំពោះមុខប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសបន្ថែមទៀត ដើម្បីឱ្យប្អូនៗបានសិក្សាក្នុងលក្ខណៈកាន់តែល្អប្រសើរ ឈានទៅរកសមភាពក្នុងវិស័យអប់រំជាបណ្តើរៗ និងចិញ្ចឹមនូវក្តីស្រមៃសម្រាប់ជំនាន់ក្រោយទៀតផង។

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

សហគ្រាស - ម៉ាក