សេចក្តីសម្រេចលេខ ៧១ របស់ក្រសួងការិយាល័យនយោបាយ ស្តីពីការបង្កើតរបត់រីកចម្រើនក្នុងការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាល បានសង្កត់ធ្ងន់លើតួនាទី និងការទទួលខុសត្រូវរបស់សង្គមទាំងមូល ក្នុងការថែទាំបុព្វហេតុនៃការសិក្សាអប់រំ។ ផ្អែកលើទិសដៅនោះ ការកៀរគរប្រភពធនធានសង្គម និងការយកចិត្តទុកដាក់ចំពោះសិស្សានុសិស្សដែលមានជីវភាពក្រលំបាក មិនត្រឹមតែរួមចំណែកជួយឧបត្ថម្ភចំពោះមុខប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសបន្ថែមទៀត ដើម្បីឱ្យប្អូនៗបានសិក្សាក្នុងលក្ខណៈកាន់តែល្អប្រសើរ ឈានទៅរកសមភាពក្នុងវិស័យអប់រំជាបណ្តើរៗ និងចិញ្ចឹមនូវក្តីស្រមៃសម្រាប់ជំនាន់ក្រោយទៀតផង។

សិស្សសាលាអនុវិទ្យាល័យសង្កាត់ An Xuyên មានចិត្តសប្បាយរីករាយឈានចូលឆ្នាំសិក្សាថ្មី។
ឆ្នាំសិក្សា ២០២៦-២០២៧ សង្កាត់ An Xuyên មានកុមារ និងសិស្សានុសិស្សប្រមាណជាង ១២ ពាន់នាក់នៅគ្រប់កម្រិតសិក្សាទាំងអស់ ដែលត្រូវបានរៀបចំឱ្យសិក្សានៅតាមចំណុចសាលាចំនួន ២៤ កន្លែង។ ទន្ទឹមនឹងការរៀបចំលក្ខណៈបម្រើឱ្យការបង្រៀន និងរៀន ការងារថែទាំសិស្សានុសិស្ស ជាពិសេសប្អូនៗដែលមានជីវភាពលំបាក តែងត្រូវបានរដ្ឋអំណាចភូមិភាគ និងបណ្តាសាលាយកចិត្តទុកដាក់យ៉ាងពិសេស។ ដែលគួរឱ្យកត់សម្គាល់នោះគឺ ការងារសង្គមកិច្ចូបនីយកម្មអប់រំ បន្តទទួលបានការចូលរួមយ៉ាងសកម្មពីសំណាក់អង្គការ អាជីវកម្ម សប្បុរសជន និងឪពុកម្តាយសិស្ស។ សាលាជាច្រើនបានកៀរគរប្រភពធនធានយ៉ាងច្រើន សៀវភៅសរសេររាប់ពាន់ក្បាល អាហារូបករណ៍ និងអំណោយជាក់ស្តែងជាច្រើន ដើម្បីជួយឧបត្ថម្ភសិស្សានុសិស្ស។
ជាគំរូគឺ សាលាអនុវិទ្យាល័យសង្កាត់ An Xuyên បានកៀរគរជំនួយជាង ៥៤ លានដុង, បណ្តាសាខាសាលាទាំងឡាយក៏ទទួលបានការឧបត្ថម្ភសៀវភៅ និងឧបករណ៍សិក្សាដែលមានតម្លៃជាង ១០០ លានដុងផងដែរ។ សាលាបឋមសិក្សាសង្កាត់ An Xuyên ទទួលបានការឧបត្ថម្ភទឹកប្រាក់ ៤៨២ លានដុង ដើម្បីលើកកម្ពស់ទីធ្លាសាលា និងសាងសង់ដំបូលហប់ដែលមានផ្ទៃក្រឡា ៤២០ ម៉ែត្រការ៉េ ព្រមទាំងប្រភពជំនួយជាច្រើនទៀតនៅតាមបណ្តាសាលា។
ប្អូន Nguyễn Trọng Nghĩa សិស្សថ្នាក់ទី ៩A សាលាអនុវិទ្យាល័យសង្កាត់ An Xuyên បានសម្តែងអារម្មណ៍ថា៖ «នៅពេលទទួលបានអំណោយពីសប្បុរសជន ប្អូនមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ និងមានកម្លាំងចិត្តបន្ថែមទៀតក្នុងការសិក្សា ដើម្បីកុំឱ្យលោកគ្រូអ្នកគ្រូខកបំណង»។
មិនត្រឹមតែឧបត្ថម្ភខាងសម្ភារៈប៉ុណ្ណោះទេ បណ្តាសាលាទាំងឡាយនៅតែម្ចាស់ការក្តាប់ជាប់ស្ថានភាពគ្រួសាររបស់សិស្សម្នាក់ៗ សហការជាមួយគ្រួសារ និងរដ្ឋអំណាចភូមិភាគ ដើម្បីជួយឧបត្ថម្ភប្អូនៗឱ្យបានទាន់ពេលវេលាពេញមួយដំណើរការសិក្សា។ តាមរយៈនោះ កាត់បន្ថយស្ថានភាពសិស្សត្រូវបោះបង់ការសិក្សាដោយសារជីវភាព ទន្ទឹមនឹងនោះបង្កលក្ខណៈដើម្បីឱ្យប្អូនៗបានសិក្សាក្នុងបរិយាកាសដែលមានសុវត្ថិភាព និងមេត្រីភាព។
លោក Nguyễn Xuân Tâm នាយកសាលាអនុវិទ្យាល័យសង្កាត់ An Xuyên បានឱ្យដឹងថា៖ «សាលាមានបំណងចង់ឱ្យពេលវេលាខាងមុខ បន្តទទួលបានការយកចិត្តទុកដាក់ពីរដ្ឋអំណាចភូមិភាគ ឪពុកម្តាយសិស្ស គ្រប់បណ្តាអង្គការចាត់តាំងជាទូទៅ និងអាជីវកម្ម សប្បុរសជន ដើម្បីមានប្រភពធនធានបន្ថែមទៀតសម្រាប់ផ្គត់ផ្គង់ដល់សិស្សានុសិស្ស ជាពិសេសប្អូនៗដែលមានជីវភាពលំបាក»។

បណ្តាអំណោយទាំងឡាយបានបង្ហាញពីការយកចិត្តទុកដាក់ចំពោះការថែទាំ អប់រំ និងជួយឧបត្ថម្ភសិស្សដែលមានជីវភាពលំបាក។
ចាប់ពីអាហារូបករណ៍ សៀវភៅសរសេរ អំណោយ រហូតដល់សំណង់បម្រើឱ្យការបង្រៀន និងការរៀន ប្រភពធនធានសង្គមកិច្ចូបនីយកម្ម កំពុងត្រូវបានធ្វើឱ្យជាក់ស្តែងតាមរយៈសកម្មភាពដែលមានអត្ថប្រយោជន៍។ រាល់ការចូលរួម ទោះបីធំឬតូចក៏ដោយ ក៏សុទ្ធតែបង្ហាញពីការយកចិត្តទុកដាក់ និងការទទួលខុសត្រូវរបស់សហគមន៍ចំពោះជំនាន់ក្រោយផងដែរ។
លោក Nguyễn Trần Đăng Khoa អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam សង្កាត់ An Xuyên និងជាលេខាសម្ព័ន្ធយុវជនសង្កាត់ បានឱ្យដឹង៖ «រណសិរ្សសង្កាត់តែងយកចិត្តទុកដាក់លើការធ្វើឱ្យមានលក្ខណៈចំហ និងតម្លាភាពនូវរាល់កាឧបត្ថម្ភទាំងឡាយ។ ទោះបីអំណោយធំឬតូច សុទ្ធតែជាទឹកចិត្តរបស់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ និងសប្បុរសជនផងដែរ តាមរយៈនោះ បន្ថែមកម្លាំងចិត្តដើម្បីឱ្យប្អូនៗបន្តអនុវត្តនូវក្តីស្រមៃរបស់ខ្លួនក្នុងការបន្តទៅសាលា»។
ការរួមកម្លាំងរបស់សហគមន៍ កំពុងបន្ថែមកម្លាំងចិត្តដល់សិស្សានុសិស្សនៅលើដំណើរទៅសាលារៀន។ ដើម្បីឱ្យរាល់ថ្ងៃទៅសាលា មិនត្រឹមតែជាការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែប្អូនៗនៅតែទទួលបានក្តីស្រឡាញ់ ការចែករំលែក និងបង្កើនទំនុកចិត្តដើម្បីចិញ្ចឹមក្តីស្រមៃរបស់ខ្លួនទៀតផង៕
Nhật Minh
