ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 00:22:42

ផ្លាស់ប្តូរផ្នាត់គំនិតរកស៊ីបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច

ប៉ុន្មានឆ្នាំកន្លងមកនេះ អាស្រ័យការវិនិយោគព្រមគ្នារបស់រដ្ឋខាងវិស័យហេដ្ឋារចនាសម្ព័ន្ធរួមជាមួយបណ្តាគោលនយោបាយឧបត្ថម្ភផលិត ជីវភាពបងប្អូនតំបន់ជនរួមជាតិមួយថ្ងៃកាន់តែមានការអភវឌ្ឍគ្រប់វិស័យ។ ប្រការនេះបង្កើតបានការផ្លាស់ប្តូរយ៉ាងសកម្មតាំងពីផ្នាត់គំនិតក្នុងការរកស៊ីរបស់បងប្អូនប្រជាជន ខណៈពេលដែលផ្លាស់ប្តូរការផលិតដោយផ្តោតលើបទពិសោធទៅជាគម្រោងការ ចេះអនុវត្តបច្ចេកវិទ្យា សន្សឹមៗលើកកម្ពស់ប្រសិទ្ធភាពខាងសេដ្ឋកិច្ច។

លោក Liêu Hó នៅឃុំ Thới Bình ដោះដូរជាមួយរដ្ឋអំណាចភូមិភាគអំពីទម្រង់ចិញ្ចឹមបង្គាវិបុលវប្បកម្មធ្វើឱ្យប្រសើរឡើង។

នៅឃុំ Thới Bình លោក Liêu Hó ជាជនជាតិ Hoa នៅភូមិលេខ ១៥ ក្នុងចំណោមគ្រួសារដ៏ឆ្នើមមួយផងដែរ។ កាលពីមុន គ្រួសារលោកប្រកបរបរចិញ្ចឹមបង្គាបែបធម្មជាតិ បន្ទាប់ពីលែងពូជទន្ទឹងរង់ចាំដល់ថ្ងៃប្រមូលផល មិនសូវយកចិត្តទុកដាក់ខាងបច្ចេកទេសនោះទេ ទើបមិនសូវមានប្រសិទ្ធភាព។

ដោយគិតថាត្រូវតែមានការផ្លាស់ប្តូរដើម្បីអភិវឌ្ឍការចិញ្ចឹម លោក Hó ក៏បានខិតខំស្វែងយល់បន្ថែម ព្រមទាំងចូលរួមវគ្គបណ្តុះបណ្តាល និងបានប្តូរទៅចិញ្ចឹមបង្គាតាមទិសដៅវិបុលវប្បកម្មធ្វើឱ្យប្រសើរឡើង។ លោកក៏បានផ្តោតលើដំណើរការជាប្រព័ន្ធ ចាប់ពីការកែលម្អស្រះ និងប្រព្រឹត្តិកម្មបរិស្ថានទឹក រហូតដល់ការជ្រើសពូជ ព្រមទាំងពិនិត្យតាមដានជាប្រចាំ។ល។ ហេតុដូច្នេះទើបលទ្ធផលនៃការផលិតមួយថ្ងៃកាន់តែខ្ពស់។ ​យោងតាមលោក Liêu Hó ប្រសិនបើចង់រកស៊ីរយៈពេលយូរអង្វែង គឺត្រូវមានការផ្លាស់ប្តូរផ្នាត់គំនិត ចេះសិក្សាស្រាវជ្រាវ និងអនុវត្តបច្ចេកវិទ្យាទំនើប តែផ្ទុយទៅវិញបើគិតតែតាមរៀបចាស់ៗនឹងមិនអាចមានការអភិវឌ្ឍបាននោះទេ។

ការផ្លាស់ប្តូរផ្នាត់គំនិតថែមទាំងបានបង្ហាញច្បាស់ក្នុងសកម្មភាពនៃការជួញដូររបស់បងប្អូនប្រជាជនទៀតផង។ នៅឃុំ Cái Đôi Vàm លោក Lê Văn Tư ជាគ្រួសារ Khmer ទោះបីជាមានអាយុកាលជាង ៦០ ឆ្នាំក៏ដោយ ក៏លោកនៅតែបន្តមុខរបរប្រមូលទិញក្តាមសាច់ដោយទទួលបានប្រាក់ចំណុលនឹងនរល្អ។ ពីមុន លោកត្រូវទៅប្រមូលទិញនៅគ្រប់ទីកន្លែង តែសព្វថ្ងៃលោកក៏បានសម្រេចចិត្តប្រមូលទិញនៅផ្ទះរបស់ខ្លួន អាស្រ័យការលក់ដូរមានប្រិយភាពទើបប្រភពទំនិញរបស់ខ្លួនមានគ្រប់ជាប្រចាំ។ លោក Tư បានចែករំលែកថា៖ “ខ្ញុំក៏មានវ័យចាស់ដែរហើយ មិនអាចទៅប្រមូលទិញបានច្រើនដូចមុនទៀតនោះទេ តែមាមីងបងប្អូនមានទមនុកចិត្តលើខ្លួនខ្លាំងណាស់ទើបតែងយកក្តាមមកលក់ឱ្យខ្ញុំរហូត ​ហើយភ្ញៀវអ្នកទិញក៏មករកយើងជានិច្ច។ ខ្ញុំចងក្តាមដោយខ្សែតូចៗ និងជម្រើសក្តាមធានាឆ្ងាញ់ និងលក់សុទ្ធតែក្តាមមានគុណភាពទើបអាចទាក់ទាញភ្ញៀវបានយូរអង្វែង”។

សម្រាប់ក្តាមមួយៗត្រូវបានជម្រើសយ៉ាងល្អិតល្អន់ និងធានាគុណភាពទៀតផង ​របៀបធ្វើនេះតែងផ្តោតលើប្រជាបិ្រយភាពដែលជួយឱ្យលោក Lê Văn Tư អាចទំនាក់ទំនងភ្ញៀវអតិថិជន និងបន្តរកបានប្រភពប្រាក់ចំណូលនឹងនរផងដែរ។

របៀបធ្វើរបស់លោកបានសឱ្យឃើញច្បាស់ចំពោះផ្នាត់គំនិតក្នុងការជួញដូរ ដោយមានចាំបាច់រត់តាមចំនួន គឺត្រូវគិតពីគុណភាព និងប្រជាប្រិយភាព ផ្តើមពីនោះបង្កើតទំនាក់ទំនងស្ថិរភាបជាមួយភ្ញៀវអតិថិជនទៀតផង។

តាមប្រសាសន៍លោក Tô Tấn Nghiệp អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Cái Đô Vàm ដោយសារតែម្ចាស់ការផ្លាស់ប្តូរផ្នាត់គំនិត និងរបៀបធ្វើរបស់ខ្លួន បានជួយបងប្អូនប្រជាជនរុករកល្អជាងនូវសក្តានុពលប្រចាំភូមិភាគ។ ខណៈពេលដែលបានអនុវត្តបច្ចេកវិទ្យា និងគិតគូរបានល្អក្នុងការផលិត ជួញដូរ ប្រសិទ្ធភាពសេដ្ឋកិច្ចក៏មានការរីកចម្រើន ជីវភាពបងប្អូនប្រជាជនមួយថ្ងៃកាន់តែធូរធារប្រសើរឡើង។

តាំងពីផ្នាត់គំនិតរហូតដល់របៀបធ្វើ អាចសឱ្យឃើញថា ផ្នាត់គំនិតក្នុងការរកស៊ីបានចាប់ផ្តើម “បើកផ្លូវ” ជីវភាពបងប្អូនប្រជាជនក៏មានការផ្លាស់ប្តូរណាស់ដែរ។  ពោលគឺមិនមានគំនិតពឹងលើជំនួយទៀតនោះទេ អ្នករាល់គ្នាតែងម្ចាស់ការដើម្បីស្វែងរកទិសដៅដែលសមស្រប និងក្លាហានក្នុងការឈានឡើងទៀតផង។ បណ្តាស្រះចិញ្ចឹមបង្គារដែលត្រូវបានអនុវត្តតាមបច្ចេកទេស ព្រមទាំងរាល់មុខទំនិញបញ្ជូលទៅយ៉ាងមានប្រជាបិយភាព និងគុណភាបផងនោះ មិន​ត្រឹមរកបានប្រាក់ចំណូលតែម្យ៉ាងប៉ុណ្ណោះទេ ថែមទាំងជួយពូនផ្តុំនូវទំនុកចិត្តសម្រាប់នាពេលអនាគតមានភាពលំនឹងល្អ​និងអភិវឌ្ឍជនបទចីរភាព៕

Nguyễn Đào - Chí Thức

Tags:

ពង្រីកកម្លាំងយុវជនក្នុងសកម្មភាពសន្តិសុខសង្គម

ជាមួយស្មារតី “ជួយគ្នាទៅវិញទៅមក” នាពេលកន្លង គណៈសម្ព័ន្ធយុវជនឃុំ Hoà Bình បានដាក់ពង្រាយសកម្មភាពសន្តិសុខសង្គមជាក់ស្តែងជាច្រើន ចែករំលែករាល់ការលំបាកទាន់ពេលជាមួយបណ្តាគ្រួសារ ជំនួយឧបត្ថម្ភសិស្សក្រីក្រឱ្យឈានឡើងក្នុងការសិក្សា។ ឆ្លងតាមនោះ ក៏រីកសាយភាយស្មារតីត្រួសត្រាយ ស្ម័គ្រចិត្ត និងការទទួលខុសត្រូវរបស់យុវវ័យចំពោះសហគមន៍ផងដែរ។

ថ្នាក់រៀន «គ្មានវ័យ» នៅ Cái Đôi Vàm

ពេលរសៀលរៀបលិច បណ្តាម្តាយ លោកយាយក្នុងវ័យជរានៅឃុំ Cái Đôi Vàm បានផ្អាកទុកការងារចង្ក្រានជើងឆ្នាំង ដើម្បីស្វែងមករកថ្នាក់រៀនដ៏ពិសេសមួយ។ នៅទីនោះ បាតដៃក្រិនគ្រើមដោយសារកំដៅព្រះអាទិត្យ និងខ្យល់សមុទ្រ កំពុងតែផ្ចិតផ្ចង់សរសេររាល់តួអក្សរ និងតួលេខនីមួយៗយ៉ាងមិនទាន់ស្ទាត់ដៃនៅឡើយ។ ថ្នាក់លុបបំបាត់អក្ខរកម្មនេះ អាស្រ័យសមាគមនារីឃុំ Cái Đôi Vàm សហការជាមួយប៉ុស្តិ៍ការពារព្រំដែន Cái Đôi Vàm រក្សាដំណើរការជាច្រើនឆ្នាំកន្លងមក។

រួមកម្លាំងដើម្បីចិញ្ចឹមក្តីស្រមៃ

សេចក្តីសម្រេចលេខ ៧១ របស់ក្រសួងការិយាល័យនយោបាយ ស្តីពីការបង្កើតរបត់រីកចម្រើនក្នុងការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាល បានសង្កត់ធ្ងន់លើតួនាទី និងការទទួលខុសត្រូវរបស់សង្គមទាំងមូល ក្នុងការថែទាំបុព្វហេតុនៃការសិក្សាអប់រំ។ ផ្អែកលើទិសដៅនោះ ការកៀរគរប្រភពធនធានសង្គម និងការយកចិត្តទុកដាក់ចំពោះសិស្សានុសិស្សដែលមានជីវភាពក្រលំបាក មិនត្រឹមតែរួមចំណែកជួយឧបត្ថម្ភចំពោះមុខប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសបន្ថែមទៀត ដើម្បីឱ្យប្អូនៗបានសិក្សាក្នុងលក្ខណៈកាន់តែល្អប្រសើរ ឈានទៅរកសមភាពក្នុងវិស័យអប់រំជាបណ្តើរៗ និងចិញ្ចឹមនូវក្តីស្រមៃសម្រាប់ជំនាន់ក្រោយទៀតផង។

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

សហគ្រាស - ម៉ាក