ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 00:22:41

ពុះពារនៃសកម្មភាពខែយុវជន

ឆ្ពោះទៅខួបលើកទី ៩៥ នៃការបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្ត Hồ Chí Minh (ថ្ងៃ ២៦ មីនា ឆ្នាំ ១៩៣១ - ថ្ងៃ ២៦ មីនា ឆ្នាំ ២០២៦) វិទ្យាល័យជនជាតិអន្តេវាសិក Bạc Liêu បានរៀបចំយ៉ាងច្រើនសកម្មភាពដ៏ឱឡារឹកក្នុងគោលបំណងដើម្បីអប់រំសិស្សអំពីប្រពៃណីនេះ ផ្តើមពីនោះក៏បង្កើតទីលានកម្សាន្តសប្បាយដ៏មានប្រយោជន៍សម្រាប់ប្អូនៗផងដែរ។

មិទ្ទិញរំលឹកឡើងវិញនូវប្រពៃណីនៃថ្ងៃបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្ត Hồ Chí Minh នៅវិទ្យាល័យជនជាតិអន្តេវាសិក Bạc Liêu។

បណ្តាថ្ងៃ ខែមីនា ប្រពៃណី "ប្រឡងប្រណាំងរៀនសូត្រ និងធ្វើការពលកម្ម" ព្រមទាំងពិធីប្រឡង "ផ្កា ១០ ពិន្ទុ" ក៏ត្រូវបានសាលាធ្វើការផ្សព្វផ្សាយយ៉ាងសកម្មសម្រាប់ ១៨​ ថ្នាក់ ដើម្បីលើកសរសើរឯកជន និងសមូហភាពដែលមានស្នាដៃឆ្នើម។ ជាពិសេស សកម្មភាព "ទីផ្សារជនបទ" សម្រាប់សិស្សថ្នាក់ទី ៩ និងកម្រិតមធ្យមសិក្សា។ ចូលរួមសកម្មភាពនេះ ប្អូនក៏បានលុតដំបំណិនក្នុងការរស់នៅ និងការបត់បែនខាងលក់ដូរមុខមហ្ហូបជាដើម។ រួមជាមួយនោះដែរ សាលាថែមទាំងបានចាត់តាំងល្បែងប្រជាប្រិយជាច្រើនសម្រាប់ប្អូនៗសិស្សថ្នាក់ទី ៦, ៧ និងទី​ ៨ ដោយខ្លឹមសារមានភាពទាក់ទាញ ដូចជា៖ ហុចបន្តផ្លែក្រូចដោយស្លាបព្រា លោតបៅជំនួយកម្លាំង ព្រមទាំងចាក់ទឹកចូលក្នុងដប។

 ប្អូនៗចូលរួមលេងល្បែងហុចបន្តផ្លែក្រូចដោយស្លាបព្រា។

ប្អូនៗសិស្សសាលាចូលរួមសកម្មភាពនៃវេនផ្សារជនបទ។

 សមាជិកសម្ព័ន្ធយុវជនឧទ្ទេសនាមពីមុខទំនិញនៅវេនផ្សារជនបទ។

សកម្មភាពកសាង និងពង្រឹងអង្គការរបស់ខ្លួន តែងបានសម្ព័ន្ធយុវជនសាលាយកចិត្តទុកដាក់អនុវត្ត។ ក្នុងចំណោមសកម្មភាពដ៏មានអត្ថន័យឆ្ពោះទៅខួបអនុស្សាវរីយ៍លើកទី ៩៥ នៃការបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្ត Hồ Chí Minh គឺសម្ព័ន្ធយុវជនបានរៀបចំថ្នាក់ណែនាំសមាជិកយុវជន និងបញ្ចូលជាសមាជិកថ្មីសម្រាប់ប្អូនៗសិស្សថ្នាក់ទី ១០, ១១ និង ១២។ ទន្ទឹមនិងនោះ សាលាបានជំរុញទឹកចិត្តសមាជិកយុវជនទាំងឡាយឱ្យស្លៀកពាក់ឯកសណ្ឋានយុវជនថ្ងៃព្រហស្បតិ៍រៀងរាល់សប្តាហ៍ ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយ និងប្រឡងប្រណាំងយ៉ាងពុះពារក្នុងខែយុវជន។ ជាមួយនឹងការរៀបចំយ៉ាងហ្មត់ចត់ សកម្មភាពនេះបានរួមចំណែកពង្រឹងសាមគ្គីភាព និងវិវឌ្ឍទេពកោសល្យសម្រាប់ប្អូនសិស្សានុសិស្សនៃវិទ្យាល័យជនជាតិអន្តេវាសិក Bạc Liêu ទៀតផង៕

Chim Đôn Ta - Chanh Đa

Tags:

ពង្រីកកម្លាំងយុវជនក្នុងសកម្មភាពសន្តិសុខសង្គម

ជាមួយស្មារតី “ជួយគ្នាទៅវិញទៅមក” នាពេលកន្លង គណៈសម្ព័ន្ធយុវជនឃុំ Hoà Bình បានដាក់ពង្រាយសកម្មភាពសន្តិសុខសង្គមជាក់ស្តែងជាច្រើន ចែករំលែករាល់ការលំបាកទាន់ពេលជាមួយបណ្តាគ្រួសារ ជំនួយឧបត្ថម្ភសិស្សក្រីក្រឱ្យឈានឡើងក្នុងការសិក្សា។ ឆ្លងតាមនោះ ក៏រីកសាយភាយស្មារតីត្រួសត្រាយ ស្ម័គ្រចិត្ត និងការទទួលខុសត្រូវរបស់យុវវ័យចំពោះសហគមន៍ផងដែរ។

ថ្នាក់រៀន «គ្មានវ័យ» នៅ Cái Đôi Vàm

ពេលរសៀលរៀបលិច បណ្តាម្តាយ លោកយាយក្នុងវ័យជរានៅឃុំ Cái Đôi Vàm បានផ្អាកទុកការងារចង្ក្រានជើងឆ្នាំង ដើម្បីស្វែងមករកថ្នាក់រៀនដ៏ពិសេសមួយ។ នៅទីនោះ បាតដៃក្រិនគ្រើមដោយសារកំដៅព្រះអាទិត្យ និងខ្យល់សមុទ្រ កំពុងតែផ្ចិតផ្ចង់សរសេររាល់តួអក្សរ និងតួលេខនីមួយៗយ៉ាងមិនទាន់ស្ទាត់ដៃនៅឡើយ។ ថ្នាក់លុបបំបាត់អក្ខរកម្មនេះ អាស្រ័យសមាគមនារីឃុំ Cái Đôi Vàm សហការជាមួយប៉ុស្តិ៍ការពារព្រំដែន Cái Đôi Vàm រក្សាដំណើរការជាច្រើនឆ្នាំកន្លងមក។

រួមកម្លាំងដើម្បីចិញ្ចឹមក្តីស្រមៃ

សេចក្តីសម្រេចលេខ ៧១ របស់ក្រសួងការិយាល័យនយោបាយ ស្តីពីការបង្កើតរបត់រីកចម្រើនក្នុងការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាល បានសង្កត់ធ្ងន់លើតួនាទី និងការទទួលខុសត្រូវរបស់សង្គមទាំងមូល ក្នុងការថែទាំបុព្វហេតុនៃការសិក្សាអប់រំ។ ផ្អែកលើទិសដៅនោះ ការកៀរគរប្រភពធនធានសង្គម និងការយកចិត្តទុកដាក់ចំពោះសិស្សានុសិស្សដែលមានជីវភាពក្រលំបាក មិនត្រឹមតែរួមចំណែកជួយឧបត្ថម្ភចំពោះមុខប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសបន្ថែមទៀត ដើម្បីឱ្យប្អូនៗបានសិក្សាក្នុងលក្ខណៈកាន់តែល្អប្រសើរ ឈានទៅរកសមភាពក្នុងវិស័យអប់រំជាបណ្តើរៗ និងចិញ្ចឹមនូវក្តីស្រមៃសម្រាប់ជំនាន់ក្រោយទៀតផង។

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

សហគ្រាស - ម៉ាក