ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 00:22:40

ជាច្រើនសកម្មភាពអំណរទិវាសុខភាពទូទាំងប្រជាជន

អំណរទិវាសុខភាពទូទាំងប្រជាជន ថ្ងៃទី ៧ មេសា ឆ្នាំ ២០២៦ ខេត្ត Cà Mau នឹងរៀបចំយុទ្ធនាការមួយដ៏សំខាន់ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១០ មេសា ឆ្នាំ ២០២៦ ដោយមានសកម្មភាពជាក់ស្តែងជាច្រើនក្នុងគោលបំណងបង្កើនចំណេះដឹង និងលើកកម្ពស់ការថែទាំសុខភាព និងដំណើរការរបស់ប្រជាជនម្ចាស់ការថែទាំ និងការពារសុខភាព។

វិស័យសុខាភិបាលនឹងរៀបចំពិនិត្យជំងឺ និងពិគ្រោះខាងសុខភាពជូនបងប្អូនប្រជាជនក្នុងអំឡុងសប្តាហ៍ដ៏មមាញឹកនេះ។

ឆ្នាំនេះ Việt Nam បានជ្រើសរើសប្រធានបទម្ចាស់ការបង្ការជំងឺ - ដើម្បីប្រជាជន Việt Nam មានសុខភាពមាំមួនល្អ" សង្កត់ធ្ងន់លើតួនាទីនៃការបង្ការ ក៏បានរកឃើញឆាបឮរហ័ស និងផ្លាស់ប្តូររបៀបរស់នៅក្នុងការថែទាំសុខភាពសហគមន៍។ យោងតាមផែនការ ក្នុងអំឡុងពេលសប្តាហ៍យុទ្ធនាការនេះ វិស័យសុខាភិបាលនឹងសហការរៀបចំការពិគ្រោះយោបល់ និងពិនិត្យសុខភាពដោយឥតគិតថ្លៃ ផ្តល់ដំបូន្មានអាហារូបត្ថម្ភដល់ប្រជាជន និងលើកកម្ពស់សកម្មភាពទំនាក់ទំនងចម្រុះដែលត្រូវបានរៀបចំឡើងសម្រាប់បណ្តាមុខសញ្ញាផ្សេងៗគ្នាផងដែរ។

ថ្លែងយោបល់ក្នុងកិច្ចប្រជុំ លោក Vương Hữu Tiến អនុប្រធានមន្ទីរសុខាភិបាល បានសង្កត់ធ្ងន់ថា ការរៀបចំសកម្មភាពដើម្បីឆ្លើយតបទៅនឹងទិវាសុខភាពទូទាំងប្រជាជន មិនត្រឹមតែបម្រើជាមធ្យោបាយនៃការបង្កើនការយល់ដឹងប៉ុណ្ណោះទេ ថែមទាំងផ្តល់ឱកាសសម្រាប់វិស័យសុខាភិបាលក្នុងការបង្កើនការផ្សព្វផ្សាយរបស់ខ្លួនដល់សាធារណជន និងរកឃើញហានិភ័យនៃជំងឺមេរោគផ្សេងៗឱ្យបានឆាប់ផងដែរ។ “យើងស្នើឱ្យគ្រប់អង្គភាពទាំងអស់ចូលរួមសហការយ៉ាងជិតស្និទ្ធ និងអនុវត្តសកម្មភាពស្របគ្នា ចាប់ពីការត្រួតពិនិត្យ និងការពិគ្រោះយោបល់ខាងសុខភាព រហូតដល់ការទំនាក់ទំនង ដើម្បីបង្កើតផលប៉ះពាល់យ៉ាងទូលំទូលាយនៅក្នុងសហគមន៍ រួមចំណែកលើកកម្ពស់គុណភាពរស់នៅរបស់បងប្អូនប្រជាជន” លោក Tiến ឱ្យដឹងដូច្នេះ។

លោក Nguyễn Bá Long នាយករងនៃមន្ទីរសិក្សាអប់រំ និងបណ្តុះបណ្តាល​ បានឱ្យដឹង៖ “ផ្នែកអប់រំនឹងបង្កើតការងារផ្សព្វផ្សាយ អប់រំសិស្សសាលាទាំងឡាយអំពីការលុតដំកាយសប្បទា និងការថែទាំសុខភាពក្នុងថ្នាក់រៀន។ ផ្តើមពីនោះ សហការចាត់តាំងបណ្តាសកម្មភាព ក្នុងពេលជាមួយគ្នានេះដែរ យើងនឹងសហការរៀបចំសកម្មភាពយ៉ាងសមស្រប ដូចជាចលនាកីឡានៅតាមសាលារៀនជាដើម”។

បណ្តាសកម្មភាពដូចជាការធ្វើដំណើរ រត់​ ធាក់កង់ក៏ត្រូវបានជំរុញទឹកចិត្តដើម្បីលើកកម្ពស់សុខភាពសហគមន៍។

លោកស្រី Nguyễn Thị Lâm Anh នាយករងនៃកាសែត វិទ្យុ និងទូរទស្សន៍ Cà Mau បានស្នើឱ្យវិស័យសុខាភិបាលពង្រឹងកិច្ចសហការ និងបង្កើនពេលវេលាចុះផ្សាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដោយផ្តោតលើការឆ្លុះបញ្ចាំងសកម្មភាពជាបន្ទាន់ដើម្បីឆ្លើយតបទៅនឹងយុទ្ធនាការ ខណៈពេលដែលបង្កើតលក្ខណៈពិសេស និងរបាយការណ៍បន្ថែមទៀតអំពីការថែទាំសុខភាព និងការបង្ការជំងឺក្នុងសហគមន៍។

យោងតាមផែនការ ពិធីបើកចលនាហ្វឹកហាត់កាយសម្បទាសហគមន៍នឹងត្រូវធ្វើបានប្រព្រឹត្ត្តឡើងនៅថ្ងៃទី ៧ មេសា ឆ្នាំ ២០២៦ នៅអាគារកុមារខេត្ត Cà Mau ដោយរំពឹងថានឹងទាក់ទាញអ្នកចូលរួមប្រហែល ៣០០-៤00 នាក់។ នេះនឹងក្លាយជាចំណុចដ៏សំខាន់មួយក្នុងព្រឹត្តិការណ៍នៃសកម្មភាព រួមចំណែកដល់ការផ្សព្វផ្សាយសារ "ម្ចាស់ការបង្ការជំងឺ - ដើម្បីប្រជាជនវៀតណាមមានសុខភាពមាំមួនល្អ"៕

Trúc Linh - Chí Linh

Tags:

ពង្រីកកម្លាំងយុវជនក្នុងសកម្មភាពសន្តិសុខសង្គម

ជាមួយស្មារតី “ជួយគ្នាទៅវិញទៅមក” នាពេលកន្លង គណៈសម្ព័ន្ធយុវជនឃុំ Hoà Bình បានដាក់ពង្រាយសកម្មភាពសន្តិសុខសង្គមជាក់ស្តែងជាច្រើន ចែករំលែករាល់ការលំបាកទាន់ពេលជាមួយបណ្តាគ្រួសារ ជំនួយឧបត្ថម្ភសិស្សក្រីក្រឱ្យឈានឡើងក្នុងការសិក្សា។ ឆ្លងតាមនោះ ក៏រីកសាយភាយស្មារតីត្រួសត្រាយ ស្ម័គ្រចិត្ត និងការទទួលខុសត្រូវរបស់យុវវ័យចំពោះសហគមន៍ផងដែរ។

ថ្នាក់រៀន «គ្មានវ័យ» នៅ Cái Đôi Vàm

ពេលរសៀលរៀបលិច បណ្តាម្តាយ លោកយាយក្នុងវ័យជរានៅឃុំ Cái Đôi Vàm បានផ្អាកទុកការងារចង្ក្រានជើងឆ្នាំង ដើម្បីស្វែងមករកថ្នាក់រៀនដ៏ពិសេសមួយ។ នៅទីនោះ បាតដៃក្រិនគ្រើមដោយសារកំដៅព្រះអាទិត្យ និងខ្យល់សមុទ្រ កំពុងតែផ្ចិតផ្ចង់សរសេររាល់តួអក្សរ និងតួលេខនីមួយៗយ៉ាងមិនទាន់ស្ទាត់ដៃនៅឡើយ។ ថ្នាក់លុបបំបាត់អក្ខរកម្មនេះ អាស្រ័យសមាគមនារីឃុំ Cái Đôi Vàm សហការជាមួយប៉ុស្តិ៍ការពារព្រំដែន Cái Đôi Vàm រក្សាដំណើរការជាច្រើនឆ្នាំកន្លងមក។

រួមកម្លាំងដើម្បីចិញ្ចឹមក្តីស្រមៃ

សេចក្តីសម្រេចលេខ ៧១ របស់ក្រសួងការិយាល័យនយោបាយ ស្តីពីការបង្កើតរបត់រីកចម្រើនក្នុងការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាល បានសង្កត់ធ្ងន់លើតួនាទី និងការទទួលខុសត្រូវរបស់សង្គមទាំងមូល ក្នុងការថែទាំបុព្វហេតុនៃការសិក្សាអប់រំ។ ផ្អែកលើទិសដៅនោះ ការកៀរគរប្រភពធនធានសង្គម និងការយកចិត្តទុកដាក់ចំពោះសិស្សានុសិស្សដែលមានជីវភាពក្រលំបាក មិនត្រឹមតែរួមចំណែកជួយឧបត្ថម្ភចំពោះមុខប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសបន្ថែមទៀត ដើម្បីឱ្យប្អូនៗបានសិក្សាក្នុងលក្ខណៈកាន់តែល្អប្រសើរ ឈានទៅរកសមភាពក្នុងវិស័យអប់រំជាបណ្តើរៗ និងចិញ្ចឹមនូវក្តីស្រមៃសម្រាប់ជំនាន់ក្រោយទៀតផង។

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

សហគ្រាស - ម៉ាក