បន្ទាប់ចេញពីយោងធាវិលត្រឡប់មកស្រុកកំណើតវិញ ជាមួយនឹងគុណសម្បត្តិជាទាហានរបស់ Bác Hồ អតីតយុទ្ធជន Nguyễn Văn Thu នៅភូមិ Thanh Tùng ឃុំ Biển Bạch បានបញ្ជាក់ពីទិសដៅដ៏ល្អត្រឹមត្រូវជាមួយនឹងទម្រង់ចិញ្ចឹមពស់ផ្អក។ មិនត្រឹមតែបានបង្កើននូវប្រភពប្រាក់ចំណូលគ្រួសារប៉ុណ្ណោះទេ លោកថែមទាំងត្រៀមជាស្រេចសម្រាប់ការចែករំលែកនូវបទពិសោធរបស់ខ្លួនដើម្បីមាមីងបងប្អូនរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ច។
អតីតយុទ្ធជន Nguyễn Văn Thu រីករាយខណៈដែលពស់មានទម្ងន់យ៉ាងឆាប់រហ័សបន្ទាប់ពីចិញ្ចឹមបាន ១២ ខែ។
ឆ្នាំ២០២៥ បន្ទាប់ពីបានទៅទស្សនាទម្រង់សេដ្ឋកិច្ចនៅតាមបណ្តាភូមិភាគមួយចំនួនក្នុងខេត្ត លោក Thu យល់ថាការចិញ្ចឹមពស់ផ្អកជាប្រភេទពស់ដែលងាយចិញ្ចឹមបំផុត ព្រមទាំងសមស្របជាមួយលក្ខណៈភូមិភាគទៀតផង ទើបក្លាហានទិញពូជយកមកចិញ្ចឹមសាកល្បង ពស់ផ្អកទាំងឡាយរបស់លោកក៏មានការធំធាត់ល្អ ដោយមានទាំងអស់ចំនួន ៣០០ ក្បាល ក្នុងនោះមានពស់មេប្រមាណ ១០០ ក្បាលផងដែរដែលកំពុងបន្តពូជ។
លោក Thu បានឆ្លៀតយកផ្ទៃដីប្រមាណ ៥០ ម៉ែត្រការ៉េជុំវិញផ្ទះរបស់គាត់ ដើម្បីសាងអាងស៊ីម៉ង់ត៍សម្រាប់ចិញ្ចឹមពស់។ ចំណុចសំខាន់នៃទម្រង់របស់លោកគឺការប្រើប្រាស់ប្រភពធនធានដែលមានស្រាប់នៅក្នុងស្រុក។ ជំនួសឱ្យការទិញចំណីឧស្សាហ៍កម្ម ជារៀងរាល់ថ្ងៃគាត់ចាប់ត្រីទីភីឡាព្យា និងត្រីបាយក្នុងស្រះបង្គារបស់ខ្លួន ដើម្បីធ្វើជាចំណីសម្រាប់ចិញ្ចឹមពស់។
“ចំណីសម្រាប់ពស់ភាគច្រើនជាត្រីតូចៗ។ ប្រសិនបើឧស្សាហ៍បង់សំណាញ់ជាប្រចាំ និងដាក់លបក្នុងស្រះ អ្នកនឹងមានត្រីស្រាប់ មិនចាំបាច់ចំណាយប្រាក់ដើម្បីទិញវានោះទេ។ អាស្រ័យមានប្រភពចំណីស្រស់ៗទាំងនេះហើយ ពស់ក៏ឆាប់ធំធាត់ល្អ និងមិនចាំបាច់ចំណាយពេលថែទាំច្រើន តែនាំមកប្រាក់ចំណេញស្ទើរតែពេញលេញ” លោក Thu ចែករំលែក។
យោងតាមបទពិសោធន៍របស់លោក Thu ពស់ផ្អកចិញ្ចឹមត្រឹមប្រហែល ១២ ខែ នឹងអាចលក់បានហើយ ខណៈនេះពស់អាចមានទម្ងន់ចាប់ពី ៦00 ក្រាម ដល់ជាង ១ គីឡូក្រាម/ក្បាល។ សម្រាប់ពស់ទុកបង្កាត់ពូជវិញ ចិញ្ចឹមរយៈពេលចាប់ពី ១៥-១៨ ខែ។ ជារៀងរាល់ឆ្នាំ ពស់ផ្អកបង្កាត់ពូជម្តងនៅចន្លោះខែ ៥-៦ (តាមចន្ទគតិ) ដោយពស់កូននីមួយៗបង្កើតបានពី ១០-៣០ ក្បាល អាស្រ័យលើទំហំរបស់ពស់មេ។ បច្ចុប្បន្ន ទីផ្សារសម្រាប់ពស់មានភាពនឹងនរល្អ។ ជាមួយតម្លៃលក់ចេញរបស់ពស់ដែលបន្តរក្សាបានចាប់ពី ២៥0 ពាន់ដុង/គីឡូក្រាម និងពស់បង្កាត់ពូជ ៤0 ពាន់ដុង/ក្បាល ជារៀងរាល់ឆ្នាំគ្រួសារលោកទទួលបានប្រាក់ចំណេញចាប់ពី ៨០-១00 លានដុងផងដែរ។
ទោះបីជាបានវាយតម្លៃពីការចិញ្ចឹមពស់មិនមែនជារឿងពិបាកក៏ដោយ លោក Thu ក៏បានអះអាងថា អ្នកចិញ្ចឹមត្រូវមានភាពហ្មត់ចត់ និងមានជំនាញសង្កេតតាមដានឱ្យបានច្បាស់លាស់។
លោក Nguyễn Văn Thu បានបង្ហើបថា៖ “ការចិញ្ចឹមពស់ផ្អកចាំបាច់ត្រូវបានបទពិសោធន៍។ ហើយបទពិសោធន៍ដ៏ចម្បងរបស់ខ្ញុំគឺការដាក់ស្មៅដើមខ្មាញ់ចូលទៅក្នុងស្រះចិញ្ចឹម។ ប្រភេទរុក្ខជាតិនេះមានតួនាទីសំខាន់ប្រៀបដូចជាឱសថបុរាណ ជួយសម្លាប់មេរោគបរិស្ថានទឹក និងការពារជំងឺរំលាយអាហារ និងស្បែកសម្រាប់ពស់បានយ៉ាងមានប្រសិទ្ធភាពទៀតផង”។
ហ្វូងពស់ផ្អកប្រមាណជាង ៣០០ ក្បាលរបស់គ្រួសារលោក Nguyễn Văn Thu កំពុងធំធាត់ល្អអាស្រ័យមាប្រភពចំណីស្រស់នៅនឹងកន្លែង។
ទន្ទឹមនិងនោះ លោកថែមទាំងបានណែនាំបងប្អូនឱ្យផ្លាស់ប្តូរប្រភពទឹកជាប្រចាំដើម្បីរក្សាបរិស្ថានស្អាត។ ការរួមបញ្ចូលគ្នារវាងធម្មជាតិឧស្សាហ៍ព្យាយាម និងវិធីសាស្រ្តខាងវិស័យកសិកម្មប្រកបដោយភាពច្នៃប្រតិដ្ឋរបស់ខ្លួន បានជួយអតីតយុទ្ធជន Nguyễn Văn Thu សម្រេចបានជោគជ័យ ក្លាយជាគំរូដ៏ភ្លឺស្វាងក្នុងប្រពៃណីចលនារបស់សមាជិកអតីតយុទ្ធជន ព្រមទាំងផលិតពាណិជ្ជកម្មពូកែរបស់ភូមិភាគទៀតផង។
សមមិត្ត Lê Thành Văn លេខាសាខាបក្សភូមិ Thanh Tùng បានមានប្រសាសន៍ថា៖ “ទម្រង់ចិញ្ចឹមពស់ផ្អករបស់សមមិត្ត Nguyễn Văn Thu គឺជាចំណុចដ៏ភ្លឺស្វាងមួយក្នុងការចលនាអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ភូមិភាគ។ នេះគឺជាទម្រង់ដ៏មានប្រសិទ្ធភាពខ្ពស់ សមស្របទៅនឹងលក្ខខណៈជាក់ស្តែងរបស់ភូមិថាញ់ទុងផងដែរ ពីព្រោះវាមិនត្រូវការផ្ទៃដីធំទូលាយនោះទេ ប៉ុន្តែផ្តល់ប្រាក់ចំណូលនឹងនរ។ លោកមិនត្រឹមតែធ្វើឱ្យគ្រួសាររបស់ខ្លួនមានជីវភាពធូរធារប៉ុណ្ណោះទេ លោក Thu ថែមទាំងមានចំណង់ចំណូលចិត្តយ៉ាងខ្លាំងក្នុងការចែករំលែកពូជ និងបទពិសោធន៍ចិញ្ចឹមជាមួយអ្នកជិតខាងខ្លួនផងដែរ។ នាពេលអនាគត សាខាបក្ស និងគណៈកម្មាធិការប្រជាជនភូមិនឹងជំរុញទឹកចិត្តគ្រួសារដទៃទៀតឱ្យចូលរួមការរៀនសូត្រ និងពង្រីកយ៉ាងទូលំទូលាយដើម្បីអភិវឌ្ឍសេដ្ឋកិច្ចរួមគ្នា រួមចំណែកដល់ការកសាងជនបទថ្មីរបស់ឃុំ Biển Bạch”៕
Hồng Nghi - Minh Luân
