ឆ្លៀតយកផ្ទៃដីចម្ការចម្រុះលើភ្លឺស្រែបង្គាដើម្បីដាំពុទ្រាក្រហម បង ង្វៀនវៀតទៀន នៅភូមិលេខ ៣ ឃុំដុងហាយ បានកសាងទម្រង់ផលិតកម្មដែលនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចជាជំហានៗ បើកចេញនូវទិសដៅទាញយកផលពីដីធ្លីកាន់តែមានប្រសិទ្ធភាពសម្រាប់កសិករ។

លោក ត្រឹងមិញដឿង ប្រធានសមាគមកសិករឃុំដុងហាយ ចុះទស្សនាទម្រង់ដាំពុទ្រាក្រហមរបស់បង ង្វៀនវៀតទៀន។
ពីមុនមក ផ្ទៃដីលើភ្លឺស្រះចិញ្ចឹមបង្គារបស់គ្រួសារបង ទៀន ភាគច្រើនជាដីចម្ការចម្រុះ មិនទាន់នាំមកនូវតម្លៃសេដ្ឋកិច្ចសមស្របនៅឡើយ។ ដោយមើលឃើញថាលក្ខណៈដីធ្លីអាចឆ្លៀតយកមកអភិវឌ្ឍដំណាំផ្សេងទៀតបាន បងក៏បានក្លាហានបង្វែរមកដាំពុទ្រាដំបូងបង្អស់ដោយមាន ៣០០ ដើមដំបូង។
លើដំបូងដាំពុទ្រាក្រហម បងជួបប្រទះការលំបាកមិនតិចឡើយ ចាប់តាំងពីដំណាក់កាលលើកដីដំបូក ដាក់ពូជដាំ រហូតដល់ការថែទាំ និងស្វែងរកទីផ្សារប្រើប្រាស់សម្រាប់ផលិតផល។ អាស្រ័យដោយបានលោកពូរបស់ខ្លួនដែលមានបទពិសោធន៍ជាច្រើនឆ្នាំជួយណែនាំយ៉ាងយកចិត្តទុកដាក់ បងក៏បានក្តាប់ជាប់បច្ចេកទេស និងសន្សំទុកបទពិសោធន៍ជាជំហានៗ។
តាមប្រសាសន៍បង ទៀន ក្នុងឆ្នាំដំបូងត្រូវផ្តោតលើការបំប៉នដើម ឈានចូលឆ្នាំទី ២ ដើមចាប់ផ្តើមឱ្យផ្លែ ហើយដល់ឆ្នាំទី ៣ ទើបផ្តល់ទិន្នផលប្រមូលផលប្រកបដោយស្ថិរភាព។
បង ង្វៀនវៀតទៀន បានចែករំលែកថា៖ «មកទល់ពេលនេះ ការដាំពុទ្រាក្រហមមានការវិវឌ្ឍជាវិជ្ជមានច្រើនហើយ ប៉ុន្តែខ្ញុំនៅតែត្រូវបន្តស្វែងយល់បន្ថែមអំពីបច្ចេកទេស និងស្វែងរកទីផ្សារប្រើប្រាស់ដើម្បីអភិវឌ្ឍទម្រង់នេះឱ្យបានយូរអង្វែង»។
បទពិសោធន៍មួយក្នុងចំណោមបទពិសោធន៍ដែលបងយកចិត្តទុកដាក់ជាងគេ គឺការរៀបចំដាំដើមពុទ្រាឈ្មោលតាមសមាមាត្រសមស្រប ដើម្បីជួយដល់ដំណើរការលម្អងផ្កា បង្កើនទិន្នផល។ ក្នុងរដូវប្រាំង បងស្រោចទឹកមួយថ្ងៃ ចោលមួយថ្ងៃ ដើម្បីធានាសំណើមដល់ដើម។ ក្រោយពេលប្រមូលផលរួចរាល់ក្នុងរដូវនីមួយៗ ដើមពុទ្រាត្រូវបានកាត់តម្រឹមគល់ ថែទាំ និងបំប៉នមែកថ្មីប្រមាណ ៥ ខែ មុនពេលឈានចូលរដូវផ្តល់ផ្លែបន្តប។ អាស្រ័យដោយអនុវត្តតាមដំណើរការថែទាំសមស្រប ចម្ការពុទ្រាក្រហមផ្តល់ពេលវេលាប្រមូលផលប្រមាណ ៦ ខែ។ ជាមធ្យមកន្លងមួយថ្ងៃ បង ទៀន ប្រមូលផលបានពុទ្រាប្រមាណ ២០០ គីឡូក្រាម ហើយក្នុងដំណាក់កាលសំខាន់ ទិន្នផលសម្រេចបានរហូតដល់ ៤០០ គីឡូក្រាម។

ប្រពន្ធបង ហ៊ឺវវៀតទៀន បានឱ្យដឹងពុទ្រាប្រមូលផលរាល់ថ្ងៃ តែក៏នូវមិនគ្រប់លក់ឱ្យឈ្មួញផងដែរ។
ពុទ្រាក្រហមមានរសជាតិផ្អែម សាច់ស្រួយ ត្រូវបានអតិថិជននិយមចូលចិត្តយ៉ាងខ្លាំង។ កសិផលរបស់ក្រុមគ្រួសារបង ទៀន ត្រូវបានឈ្មួញមកប្រមូលទិញដល់ចម្ការតែម្តងក្នុងតម្លៃប្រមាណ ២៥ ពាន់ដុង/គីឡូក្រាម ដោយមិនទាន់បែងចែកតាមទំហំនៅឡើយ។ ដោយមានដើមពុទ្រា ៣០០ ដើម ក្នុងមួយខែផ្តល់ទិន្នផលប្រមាណ ៣ តោន បន្ទាប់ពីគិតគូរចំណាយរួច នៅចំណេញបានប្រមាណ ៣០ លានដុងផងដែរ។
លោក ត្រឹងមិញដឿង ប្រធានសមាគមកសិករឃុំដុងហាយ បានឱ្យដឹងថា៖ «ទម្រង់ដាំពុទ្រាក្រហមបានទាក់ទាញសមាជិកកាន់តែច្រើនមកស្វែងយល់ រៀនសូត្រ និងអនុវត្តតាម។ សមាគមនឹងបន្តឃោសនា ចលនាប្រជាជនផ្លាស់ប្តូរបទពិសោធន៍ ជ្រើសរើសទម្រង់ដែលសមស្របនឹងលក្ខណៈផលិតរបស់គ្រួសារ សំដៅបង្កើតប្រភពចំណូលមានស្ថិរភាព និងអភិវឌ្ឍសេដ្ឋកិច្ចជនបទ»។
លោក ង្វៀនវ៉ាំងថាញ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំដុងហាយ បានមានប្រសាសន៍ថា៖ «ភូមិភាគបានកំណត់ទិសដៅចលនាឱ្យបងប្អូនប្រជាជនឆ្លៀតយកផ្ទៃដីទំនេរ ដីចម្ការចម្រុះដែលមិនទាន់ទាញយកផលប្រកបដោយប្រសិទ្ធភាព ដើម្បីអភិវឌ្ឍបណ្ដាទម្រង់ ផលិតសមស្រប។ ចំពោះពុទ្រាក្រហម ឃុំនឹងយកចិត្តទុកដាក់ដល់ទីផ្សារប្រើប្រាស់ សំដៅបង្កលក្ខណៈឱ្យប្រជាជនមានភាពកក់ក្តៅក្នុងផលិតកម្មនៅពេលមានតម្រូវការពង្រីកទម្រង់»។
នៅលើភ្លឺស្រះចិញ្ចឹមបង្គា ចម្ការពុទ្រាក្រហមផ្កាធ្លាក់មែក កំពុងបង្កើនតម្លៃដីធ្លី កែលម្អប្រាក់ចំណូលគ្រួសារ និងបង្កើតបន្ថែមនូវបទពិសោធន៍ជាក់ស្ដែង ដើម្បីឱ្យកសិករក្នុងមូលដ្ឋានពិគ្រោះ ជ្រើសរើសទិសដៅអភិវឌ្ឍសេដ្ឋកិច្ចសមស្របទៅនឹងលក្ខណៈជាក់ស្តែងរបស់ខ្លួន៕
អត្ថបទនិងរូប៖ ឡេថាយ - ឡឹមគឿង
