ទូរស័ព្: 0274 383 347
អាទិត្យ, 8-11-26 19:57:53

យុវជនអភិវឌ្ឍន៍ពាណិជ្ជសញ្ញាបង្កើតរបរចិញ្ចឹមជីវិតជូនប្រជាជន

ផ្តើមពីវង្គារនៃតំបន់ទឹកប្រៃ រហូតដល់គ្រាប់អង្ករ ST២៥ សរីរាង្គ យុវជនខេត្តកាម៉ាវកំពុងចាប់ផ្តើមអាជីវកម្មដោយគំនិតថ្មី យកគុណភាពបង្គើតពាណិជ្ជសញ្ញា និងការតភ្ជាប់ផលិតកម្មធ្វើជាគ្រឹះ ដើម្បីឆ្ពោះទៅរកការលើកកម្ពស់តម្លៃផលិតផលកសិកម្ម និងកែលម្អជីវភាពរស់នៅជូនប្រជាជន។

 បង ង្វៀនទ្រឿងហាយ ទទួលបានការលើកសរសើរស្ដីពី “យុវជនរស់នៅល្អថ្នាក់ខេត្តឆ្នាំ ២០២៦” (អ្នកទីប្រាំបួនរាប់ពីឆ្វេង)។

ឆ្នាំ ២០២១ ពេលចាប់ផ្តើមប្រមូលទិញវត្ថុធាតុដើម បង ង្វៀនទ្រឿងហាយ សមាជិកគណៈកម្មាធិការនៃសមាគមសហព័ន្ធយុវជនវៀតណាមខេត្តកាម៉ាវ បានជួបប្រទះការលំបាកជាច្រើនដោយសារតម្លៃមានការប្រែប្រួល និងទីផ្សារកន្លែងលក់ចេញមិនសូវមានស្ថេរភាព។ យល់ឃើញថាការលក់បង្គាមិនទាន់បានទាញយកតម្លៃទាំងស្រុង លោកក៏សម្រេចចិត្តប្តូរទិសដៅទៅលើការកែច្នៃស៊ីជម្រៅ និងបង្កើតពាណិជ្ជសញ្ញាផ្ទាល់ខ្លួនវិញ។

ផ្តើមពីផលិតផលដំបូងបង្អស់ បង ហាយ បានអភិវឌ្ឍជាជំហានៗនូវបង្គាក្រៀម ប្រហិតបង្គា នំបង្កងបំពង និងបង្គាបង្កងបង្កក ដោយយកចិត្តទុកដាក់លើគុណភាពវត្ថុធាតុដើម សុវត្ថិភាពចំណីអាហារ កញ្ចប់វេចខ្ចប់ និងពង្រីកបណ្តាញចែកចាយជាដើម។

“ពាណិជ្ជសញ្ញាត្រូវតែបានបង្កើតឡើងពីគុណភាពពិតៗ ភាពគួរឱ្យជឿទុកចិត្ត និងភាពស៊ីសង្វាក់សម្រាប់ផលិតផលនីមួយៗ” បង ហាយ ចែករំលែក។

អាស្រ័យការតស៊ូផ្លាស់ប្តូរថ្មី ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតពាណិជ្ជកម្ម និងនាំចេញ-នាំចូលអាហារសមុទ្រ ទ្រឿងហាយ សម្រេចបានប្រាក់ចំណូលប្រមាណ ១០ ពាន់លានដុងក្នុងមួយឆ្នាំ។ ផលិតផលបង្គាក្រៀមត្រូវបានទទួលស្គាល់ជា OCOP ៣ ផ្កា បានទទួលស្គាល់ថាជាផលិតផលកសិកម្មជនបទគំរូថ្នាក់ខេត្តទៀតផង។ ក្នុងឆ្នាំ ២០២៥ បង ហាយ បានទទួលពានរង្វាន់ លឿងឌិញគួ​ផងដែរ។ ពេលខាងមុខ បងមានទិសដៅស្តង់ដារកម្មវិធីផលិត ជំរុញពាណិជ្ជកម្មអេឡិចត្រូនិច ពង្រីកទីផ្សារ និងឈានចូលជាជំហានៗដើម្បីឆ្ពោះទៅរកការនាំចេញ។

បង ហ្វិញយ្វីថុង កើតឆ្នាំ ២០០២ នាយកសហករណ៍ថាញ់កុង អនុប្រធានសមាគមសហព័ន្ធយុវជនវៀតណាមឃុំធើយប៊ិញ បានជ្រើសរើសប្រភេទពូជស្រូវសម្រាប់ជាទិសដៅអភិវឌ្ឍន៍។ ក្រោយពីបញ្ចប់ការសិក្សាផ្នែកច្បាប់ បង ថុង បានវិលត្រឡប់មកស្រុកកំណើតវិញ បន្តសម្រេចក្តីប្រាថ្នារបស់គ្រួសារ និងកែទម្រង់សកម្មភាពសហករណ៍ដែលបានបង្កើតឡើងកាលពីឆ្នាំ ២០១៨។

បង ហ្វិញយ៉ីថុង អនុប្រធានសហព័ន្ធយុវជនវៀតណាមឃុំធើយប៊ិញ ទទួលប័ណ្ណសរសើរដែលយកយន្តូបនីយកម្មចូលក្នុងការផលិតស្រូវដើម្បីបង្កើនតម្លៃស្រូវ បង្គា។

ផ្តើមពីផ្ទៃដីបំពាក់គ្រឿងយន្តដំបូងប្រមាណ ៣០ ដល់ ៤០ ហិកតា របស់គ្រួសារ អាស្រ័យដោយការតស៊ូ ចលនា និងសហការជាមួយអង្គភាពជំនាញ ទម្រង់នោះត្រូវបានប្រជាកសិករទទួលយកជាបន្តបន្ទាប់។ រហូតមកទល់ពេលនេះ ផ្ទៃដីអនុវត្តគ្រឿងយន្តសម្រេចបានប្រមាណ ៣៥០ ហិកតាផងដែរ។

ប្រការដែលគួរឱ្យរំលឹកផងដែរថា សហករណ៍បានអភិវឌ្ឍប្រភេទពូជស្រូវ ST២៥ តាមស្ដង់ដារសរីរាង្គ ដោយមានផ្ទៃដីចំនួន ៥០ ហិកតា បានទទួលស្គាល់ជាសរីរាង្គនៅឃុំធើយប៊ិញ។ សហករណ៍ក៏បានសហការជាមួយអាជីវកម្មដើម្បីដាក់ឱ្យដំណើរការទទួលស្គាល់បង្គា AFC ដោយសង្ឃឹមថានឹងជួយឱ្យអ្នកចិញ្ចឹមបង្គាទាំងឡាយអាចលក់ផលិតផលបានក្នុងតម្លៃខ្ពស់ជាងទីផ្សារប្រមាណ ១០%។

“ប្រសិនបើចង់អភិវឌ្ឍសហករណ៍ គឺត្រូវតែផ្លាស់ប្តូរវិធីសាស្ត្រ បំពាក់គ្រឿងយន្ត និងលើកកម្ពស់គុណភាពផលិតផលកសិកម្ម។ ពេលណាគ្រាប់អង្ករ និងបង្គាសម្រេចបានស្ដង់ដារខ្ពស់ជាងមុន ទើបប្រជាជនមានឱកាសលក់ផលិតផលបានដោយតម្លៃល្អជាង” បង ថុង ចែករំលែក។

បច្ចុប្បន្ន សហករណ៍ថាញ់កុង បានបង្កើតការងារធ្វើជូនយុវជនប្រមាណជាង ៥០ នាក់ ដោយទទួលបានប្រាក់ចំណូលប្រចាំឆ្នាំប្រមាណចាប់ពី ៣០០ ដល់ ៥០០ លានដុង៕

អត្ថបទនិងរូប៖ ឡាមខាញ់

 

Tags:

សម្រាលឈឺចាប់ពណ៌លឿងទុំពីគោលនយោបាយមនុស្សធម៌

ប៉ុន្មានឆ្នាំកន្លងមក ការយកចិត្តទុកដាក់ចំពោះអ្នកធ្វើសង្គ្រាមតស៊ូដែលឆ្លងជាតិពុលគីមី ព្រមទាំងសាច់ញាតិ គឺតែងត្រូវបានបក្ស និងរដ្ឋយើងយកចិត្តទុកដាក់ជាប្រចាំ។ គោលនយោបាយជាក់ស្តែងជាច្រើនត្រូវបានដាក់ចេញទាន់ពេលវេលា ដូចជា៖ ប្រាក់ឧបត្ថម្ភប្រចាំខែ ផ្តល់ប័ណ្ណធានារ៉ាប់រងសុខភាព អាទិភាពក្នុងការបុលប្រាក់។ល។ ជាពិសេស ខេត្តបាន ចលនាសាងសង់ផ្ទះចំនួន ១.០៦៩ ខ្នងជូនគ្រួសារក្រ គ្រួសារប្រកៀកក្រ និងកូនបង្កើតរបស់អ្នកឆ្លងជាតិពុលគីមី ជាមួយនឹងថវិកាសរុបជាង ៨០ ពាន់លានដុង)។ គោលនយោបាយទាំងនេះមិនត្រឹមតែជួយឧបត្ថម្ភផ្នែកសម្ភារៈប៉ុណ្ណោះទេ ថែមទាំងបង្កើនទំនុកចិត្ត ជួយជនរងគ្រោះជាតិពុលពណ៌លឿងទុំ មានលក្ខណៈឈានឡើងដើម្បីស្ថិរភាពជីវភាពរស់នៅ។

យុវជនអភិវឌ្ឍន៍ពាណិជ្ជសញ្ញាបង្កើតរបរចិញ្ចឹមជីវិតជូនប្រជាជន

ផ្តើមពីវង្គារនៃតំបន់ទឹកប្រៃ រហូតដល់គ្រាប់អង្ករ ST២៥ សរីរាង្គ យុវជនខេត្តកាម៉ាវកំពុងចាប់ផ្តើមអាជីវកម្មដោយគំនិតថ្មី យកគុណភាពបង្គើតពាណិជ្ជសញ្ញា និងការតភ្ជាប់ផលិតកម្មធ្វើជាគ្រឹះ ដើម្បីឆ្ពោះទៅរកការលើកកម្ពស់តម្លៃផលិតផលកសិកម្ម និងកែលម្អជីវភាពរស់នៅជូនប្រជាជន។

បង្កើនប្រាក់ចំណូលពីទម្រង់ដាំពុទ្រាក្រហមតាមភ្លឺស្រះចិញ្ចឹមបង្គារ

ឆ្លៀតយកផ្ទៃដីចម្ការចម្រុះលើភ្លឺស្រែបង្គាដើម្បីដាំពុទ្រាក្រហម បង ង្វៀនវៀតទៀន  នៅភូមិលេខ ៣ ឃុំដុងហាយ បានកសាងទម្រង់ផលិតកម្មដែលនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចជាជំហានៗ បើកចេញនូវទិសដៅទាញយកផលពីដីធ្លីកាន់តែមានប្រសិទ្ធភាពសម្រាប់កសិករ។

ផ្ដើមអាជីពពីការធ្វើសណ្ដែកបណ្ដុះស្អាត

ចាប់ពីធុងសណ្ដែកបណ្ដុះប៉ុន្មានធុងដើរលក់ចល័ត បង Hữu Vẹn នៅភូមិ Đường Đào ឃុំ Hồ Thị Kỷ សន្សឹមៗបង្កើតបានជាមូលដ្ឋានផលិតសណ្ដែកបណ្ដុះ ដែលមានទីផ្សារលក់ចេញយ៉ាងលំនឹងផងដែរ។ មិនត្រឹមតែបង្កើតប្រភពចំណូលចិញ្ចឹមគ្រួសារប៉ុណ្ណោះទេ បងថែមទាំងមានបំណងនាំយកផលិតផលសណ្ដែកបណ្ដុះស្អាត និងមានសុវត្ថិភាព ទៅដល់ប្រជាជនជាច្រើននៅក្នុងភូមិភាគទៀតផង។

ធ្វើមានផ្តើមពីទម្រង់ចិញ្ចឹមសត្វចម្រុះ

ដោយភាពឧស្សាហ៍ព្យាយាម អត់ធ្មត់ និងស្មារតីសង្វាតរៀនសូត្រ លោក Danh Sil នៅភូមិ Ninh Thạnh Tây ឃុំ Ninh Thạnh Lợi ក៏មានលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារជាសន្សឹមៗ ពីទម្រង់ចិញ្ចឹមសត្វចម្រុះ។ ជាមួយសត្វប្រមាជាង ២០០ ក្បាល ជ្រូកមេ ៧ ក្បាល និងទម្រង់ចិញ្ចឹមចាន់ល្មម គ្រួសារលោកមានចំណូលជាង ៣០០ លានដុងក្នុងមួយឆ្នាំៗផងដែរ។ មិនត្រឹមតែយកចិត្តទុកដាក់អភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ លោកថែមទាំងចិញ្ចឹមបីបាច់កូន ២ នាក់ឱ្យធំដឹងក្តី មានការងារធ្វើនឹងនរ សាងជីវភាពគ្រួសារធូរធារ សុភមង្គល។

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

សហគ្រាស - ម៉ាក