ជាមួយស្មារតីទទួលខុសត្រូវ អស់ពិីចិត្តនៃកម្លាំងយុវជន តាមទិស្លោក៖ “ជិតស្និទ្ធប្រជាជន - ជាប់ជាមួយប្រជាជន - បម្រើប្រជាជន” អនុសេនីយ៍ឯក យ័ញធេន និងជាអនុលេខាសាខាសម្ព័ន្ធយុវជននគរបាលឃុំវិញឡុកបានខិតខំប្រឹងប្រែងបំពេញភារកិច្ចជំនាញយ៉ាងល្អប្រសើរ និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសន្តិសុខសង្គមនៅមូលដ្ឋានផងដែរ។
ជាមួយនឹងការខិតខំប្រឹងប្រែង និងរួមចំណែកជាក់ស្តែង អនុសេនីយ៍ឯក យ័ញធេន ត្រូវបានគណៈកម្មាធិការសម្ព័ន្ធយុវជនភូមិភាគឃុំស្ងើចសរសើរ “យុវជនឆ្នើមធ្វើតាមដំបូន្មានអ៊ំ” ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី ៧០ ទិវាប្រពៃណីសហព័ន្ធយុវជនវៀតណាម (១៥/១០/១៩៥៦ - ១៥/១០/2026)។
រឿងដែលធ្វើឱ្យអនុសេនីយ៍ឯក យ័ញធេន ចងចាំជាងគេក្នុងដំណើរការចូលរួមសកម្មភាពស្ម័គ្រចិត្ត គឺសេចក្តីរីករាយរបស់ឪពុកចាស់ម្នាក់ពេលឃើញកូនរបស់ខ្លួនត្រូវបានជួយឧបត្ថម្ភកែជួសជុលផ្ទះ។ ក្នុងពេលរួមដំណើរជាមួយសមាជិកសម្ព័ន្ធយុវជន និងយុវជននគរបាលឃុំ ចុះជួយឧបត្ថម្ភគ្រួសារលោក ត្រឹនវុំាងលិញ ដែលជាគ្រួសារជួបលំបាកផ្នែកខាងលំនៅឋាន និងនិងមិត្តរួមការងារមិនត្រឹមតែចូលរួមសហការកម្លាំងដឹកសម្ភារៈ លាយបេតុង ជញ្ជូនឥដ្ឋ ជម្លៀសសម្ភារៈប៉ុណ្ណោះទេ ថែមទាំងចំណាយពេលសួរសុខទុក្ខ និងសំណេះសំណាលជាមួយសមាជិកក្នុងគ្រួសារទៀតផង។
អាស្រ័យលើបទពិសោធន៍ជាក់ស្តែងទាំងនោះ អនុសេនីយ៍ឯក យ័ញធេន ក៏យល់ច្បាស់ពីការទទួលខុសត្រូវរបស់យុទ្ធជននគរបាលមូលដ្ឋាន។
“ខ្ញុំរួមជាមួយអង្គភាពបានចលនា និងប្រគល់អំណោយ ៣៥ ចំណែកសម្រាប់ជូនដល់សិស្សានុសិស្សជួបការលំបាក គ្រួសារមានសគុណលើបដិវត្តន៍ យុទ្ធជនពិការ និងអ្នកជំងឺពិការភាព ចូលរួមជួយជាកម្លាំងពលកម្ម និងជួសជុលផ្ទះឱ្យប្រជាជនមានការលំបាក។ ទន្ទឹមនឹងនោះ សម្របសម្រួលផ្សព្វផ្សាយអប់រំច្បាប់ រួមចំណែកលើកកម្ពស់ការយល់ដឹង និងស្មារតីគោរពច្បាប់ក្នុងចំណោមសមាជិកសម្ព័ន្ធយុវជន យុវជន និងប្រជាជនផងដែរ” អនុសេនីយ៍ឯក យ័ញធេន ឱ្យដឹងដូច្នេះ។
សម្រាប់អនុសេនីយ៍ឯក យ័ញធេន សកម្មភាពសន្តិសុខសង្គមជាឱកាសដើម្បីជំរុញកម្លាំងនគរបាលឱ្យកាន់តែជិតស្និទ្ធនិងយល់ច្បាស់ពីប្រជាជនថែមទៀត។ បងតែងយកចិត្តទុកដាក់ផ្សារភ្ជាប់សកម្មភាពស្ម័គ្រចិត្តជាមួយនឹងការផ្សព្វផ្សាយ ពិគ្រោះយោបល់ខាងច្បាប់ និងណែនាំប្រជាជនឱ្យស្គាល់ពីសេវាសាធារណៈតាមប្រព័ន្ធអនឡាញ ក៏ដូចជាបង្កើនការប្រុងប្រយ័ត្នចំពោះល្បិចកលបោកប្រាស់តាមលំហអ៊ីនធឺណិតជាដើម។
ក្នុងកិច្ចការជំនាញ អនុសេនីយ៍ឯក យ័ញធេន តែងផ្តួចផ្តើមគំនិតផ្តល់យោបល់ជូនគណៈបញ្ជាការនគរបាលឃុំ ដើម្បីដាក់ចេញនូវវិធានការធានាសន្តិសុខ សណ្តាប់ធ្នាប់ ព្រមទាំងសហការជាមួយប្រភពកម្លាំងដទៃទៀតដើម្បីក្តាប់ស្ថានភាពភូមិសាស្ត្រ និងដោះស្រាយទាន់ពេលវេលានូវរាល់ករណីដែលកើតឡើងតាំងពីមូលដ្ឋាន។

អនុសេនីយ៍ឯក យ័ញធេន (ស្តាំបង្អស់) ប្រគល់អំណោយជូនសិស្សានុសិស្សដែលជួបលំបាកក្នុងឃុំវិញឡុក។
“ខ្ញុំតែងផ្លាស់ថ្មីនៃការកែទម្រង់វិធីសាស្ត្រផ្សព្វផ្សាយច្បាប់ក្នុងទិសដៅងាយយល់ ងាយចងចាំ ផ្សារភ្ជាប់នឹងស្ថានភាពជាក់ស្តែងក្នុងជីវភាពរស់នៅ។ បទបញ្ញត្តិផ្លូវច្បាប់ដែលពិបាកយល់ ត្រូវបានបញ្ជូនតាមរយៈរឿងរ៉ាវជិតស្និទ្ធ។ បណ្តាញសង្គម Facebook, Zalo និងទម្រង់ “Zalo - ភ្ជាប់ភាពសុខសាន្ត” ក៏ត្រូវបានលើកកម្ពស់ដើម្បីផ្ដល់ព័ត៌មានមានអត្ថប្រយោជន៍ ផ្តល់ដំណឹងអំពីល្បិចកលបំពានច្បាប់ ព្រមទាំងទទួលយកការឆ្លុះបញ្ចាំង និងសំណូមពររបស់ប្រជាជន” អនុសេនីយ៍ឯក យ័ញធេន ចែករំលែក។
ស្មារតីហ៊ានគិត ហ៊ានធ្វើរបស់នាយទាហានវ័យក្មេងរូបនេះ បានបង្ហាញតាមរយៈការឆ្លើយតបយ៉ាងសកម្មចំពោះចលនាត្រាប់តាម “បីប្រការបំផុត” ក្នុងកងកម្លាំងនគរបាលប្រជាជន៖ វិន័យបំផុត - ភក្ដីភាពបំផុត - ជិតស្និទ្ធនឹងប្រជាជនបំផុត។ ចំពោះអនុសេនីយ៍ឯក យ័ញធេន នេះមិនត្រឹមជាពាក្យស្លោកប៉ុណ្ណោះទេ ថែមទាំងជាតម្រូវការហ្វឹកហាត់ខ្លួនឯងក្នុងរាល់ភារកិច្ចទាំងឡាយទៀតផង ចាប់តាំងពីការគោរពវិន័យ បង្កើនស្មារតីនយោបាយ រហូតដល់ការកែទម្រង់វិធីសាស្ត្រការងារ ជំរុញការអនុវត្តបច្ចេកវិទ្យា និងលើកកម្ពស់គុណភាពបម្រើប្រជាជនផងដែរ៕
អត្ថបទនិងរូប៖ ឡាមខាញ់
