ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 00:22:37

ស្តារឡើងវិញនូវរបររកស៊ីដោយទម្រង់ចិញ្ចឹមពពែនៅ Đất Mũi

ដើម្បីសម្រេចបានល្អនូវការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព គឺការស្វែងរកទម្រង់ចិញ្ចឹមជីវិតដែលសមស្របនឹងលក្ខណៈភូមិភាគពិតជាមានសារៈសំខាន់ខ្លាំងណាស់។ ឃុំដឹកមូយ កំពុងស្តារឡើងវិញជាសន្សឹមៗនូវទម្រង់ចិញ្ចឹមពពែ និងការងារធ្វើជាប្រចាំរបស់បងប្អូនប្រជាជននៅតាមតំបន់ឆ្នេរសមុទ្រ ត្រូវបានអនុវត្តយ៉ាងមានរៀបរៀបរយជាងមុន បើកឱកាសរកបានប្រាក់ចំណូលស្ថិរភាពសម្រាប់គ្រួសារជាច្រើន ជាពិសេសមនុស្សចាស់។

លោក Nguyễn Văn Chào នៅភូមិ Rạch Thọ ឃុំ Đất Mũi ថែទាំហ្វូងពពែរបស់ខ្លួន។

នៅភូមិ Rạch Thọ ឃុំ Đất Mũi ចិញ្ចឹមពពែគឺជារបរដែលត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយដោយសារដើមទុនវិនិយោគទាប ឆ្លៀតយកប្រភពចំណីធម្មជាតិ​ ដូចជា៖ ស្លឹកស្មែ អង្គាដី ស្លឹកដំឡូងឈ្វា ត្រកួន។ល។ សមស្របទៅតាមលក្ខណៈនៃទម្រង់ផលិតខ្នាតតូច។​ទោះជាយ៉ោងណាក្តី ចាប់ពីឆ្នាំ២០២០ រួមជាមួយការជះឥទ្ធពលនៃជំងឺអាសន្នរោគកូវិដ-១៩បណ្តោយឱ្យទីផ្សារនាំចេញមិននឹងនរ តម្លៃប្រែប្រួលខុសប្រក្រតី គ្រួសារជាច្រើនត្រូវផ្អាក់ការចិញ្ចឹម។ ទម្រង់នេះត្រូវបង្អាក់មកវិញ បណ្តោយឱ្យប៉ះពាល់ដល់ជីវភាពគ្រួសារជាច្រើនទៀតផង។

ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនេះ កាលពីខែមីនា ឆ្នាំ២០២៦ សមាគមកសិករឃុំ Đất Mũi បានសហការជាមួយការិយាល័យសេដ្ឋកិច្ចឃុំ ជំនួយឧបត្ថម្ភ ១៥ គ្រួសារនៅភូមិ Rạch Thọ ក្នុងការបង្កើនហ្វូងពពែរបស់ខ្លួនឡើងវិញ។ គ្រួសារនីមួយៗទទួលបានថវិកាចំនួន ២៨ លានដុង ស្មើនឹងពពែបង្កាត់ពូជចំនួន ៨ ក្បាល។ នេះមិនត្រឹមតែជាទុនដំបូងប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងចលករមួយសម្រាប់លើកទឹកចិត្តបងប្អូនប្រជាជនឱ្យខិតខំបង្កើតហ្វូងពពែរបស់ខ្លួនឡើងវិញដោយទំនុកចិត្ត និងស្តារជីវភាពរស់នៅរបស់សង្គមគ្រួសារ។

លោក Tạ Văn Hợp អនុប្រធានសមាគមកសិករឃុំ Đất Mũi បានមានប្រសាសន៍ថា៖ “នៅភូមិភាគនេះ យើងទទួលស្គាល់ថា ទម្រង់ចិញ្ចឹមពពែគឺមានលក្ខណៈសមស្របជាក់ស្តែងខ្លាំងណាស់ ជាពិសេសសម្រាប់មនុស្សមានវ័យចាស់ ដូច្នេះយើងខ្ញុំកំពុងអនុវត្តការឧបត្ថម្ភសម្រាប់បង្កើតហ្វូងចិញ្ចឹមឡើងវិញ។ សំខាន់គឺជួយប្រជាជនឱ្យមានជីវភាពរស់នៅនឹស្ថិរភាព ដោយមិនចាំបាច់មានការវិនិយោគច្រើន ប៉ុន្តែនៅតែទទួលបានប្រាក់ចំណូលជាប្រចាំ”។

ប្រការដែលគួរឱ្យកត់សម្គាល់នៅះគឺ របរនេះមានលក្ខណៈស្ថិរភាព។ បណ្តាគ្រួសារដែលមានបទពិសោធន៍ត្រូវបានចាត់តាំងឱ្យណែនាំកសិករថ្មីថ្មោង ដោយចែករំលែកបច្ចេកទេសសម្រាប់ការថែទាំ និងការបង្ការជំងឺ ដើម្បីកាត់បន្ថយហានិភ័យផ្សេងៗនៅដំណាក់កាលដំបូង និងបង្កើនប្រសិទ្ធភាពក្នុងការចិញ្ចឹម។

សហករណ៍ចិញ្ចឹមពពែនៅភូមិ Rạch Thọ កំពុងត្រូវពង្រឹងឡើងវិញ ដោយឆ្ពោះទៅរកការបង្កើតសហករណ៍មួយដើម្បីភ្ជាប់ផលិត លក់និងទិញ។ នៅពេលដែលគ្រួសារភ្ជាប់ទំនាក់ទំនងគ្នា ពួកគេមិនត្រឹមតែមានការគ្រប់គ្រងកាន់តែច្រើនលើទិន្នផលប៉ុណ្ណោះទេ ថែមទាំងអាចទទួលបានគោលនយោបាយឧបត្ថម្ភ និងពង្រីកទំហំផលិតផងដែរ។

លោក Tạ Văn Hợp អនុប្រធានសមាគមកសិករឃុំ Đất Mũi (កណ្តាល) ដោះដូរបទពិសោធក្នុងការចិញ្ចឹមសត្វជាមួយបងប្អូនប្រជាជនក្នុងភូមិ Rạch Thọ។

ជាអ្នកផ្សារភ្ជាប់នឹងរបរអស់រយៈកាលយូរឆ្នាំផងនោះ លោក Nguyễn Văn Chào នៅភូមិ Thạch Thọ បានចែករំលែកថា៖ “នៅទីនេះ បងប្អូនប្រជាជនពឹងផ្អែកលើការចិញ្ចឹមពពែ ពីព្រោះពពែមិនសូវងាយនឹងកើតមានជំងឺ ងាយស្រួលចិញ្ចឹម ហើយកង្វល់ចម្បងគឺការប្រែប្រួលខាងតម្លៃ។ ប្រសិនបើទីផ្សារមានស្ថិរភាព វានឹងចំណេញកាន់តែច្រើន”។

លោក Lê Văn Mười Lớn ជាអ្នកចិញ្ចឹមពពែយូរឆ្នាំនៅភូមិ Rạch Thọ បានឱ្យដឹង៖ "ពពែងាយស្រួលថែទាំ និងប្រើប្រាស់ប្រភពចំណីដែលអាចរកបានយ៉ាងងាយស្រួល។ ប្រសិនបើចិញ្ចឹមបានល្អត្រឹមត្រូវ ប្រាក់ចំណូលប្រចាំឆ្នាំអាចឡើងដល់ប្រហែល ២០០ លានដុង គ្រប់គ្រាន់សម្រាប់ចំណាយ និងសន្សំសំចៃផងដែរ"។

បច្ចុប្បន្ន សហករណ៍ចិញ្ចឹមពពែនៅភូមិ Rạch Thọ មានសមាជិកចំនួន ២៤ នាក់ ហើយកំពុងស្តារឡើងវិញជាសន្សឹមងៗនូវទំហំហ្វូងពពែរបស់ខ្លួន។ ការពង្រឹងឡើងវិញនូវទម្រង់ដោយផ្តោត លើបទពិសោធន៍ដែលមានស្រាប់បានជួយបងប្អូនប្រជាជនមានស្ថិរភាពផលិតកម្មយ៉ាងឆាប់រហ័ស និងបង្កើតភាពស្អិតរមួតក្នុងសហគមន៍នៃការចិញ្ចឹមសត្វទៀតផង។ វិធីសាស្រ្តនេះមិនត្រឹមតែនាំមកនូវប្រាក់ចំណូលដល់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការបង្កើតខ្សែសង្វាក់តម្លៃប្រកបដោយចីរភាព ជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយនៃគោលដៅកាត់បន្ថយភាពក្រីក្ររយៈពេលវែងរបស់តំបន់ភូមិភាគផងដែរ៕

Hồng Nhi - Quốc Ngữ

Tags:

ពង្រីកកម្លាំងយុវជនក្នុងសកម្មភាពសន្តិសុខសង្គម

ជាមួយស្មារតី “ជួយគ្នាទៅវិញទៅមក” នាពេលកន្លង គណៈសម្ព័ន្ធយុវជនឃុំ Hoà Bình បានដាក់ពង្រាយសកម្មភាពសន្តិសុខសង្គមជាក់ស្តែងជាច្រើន ចែករំលែករាល់ការលំបាកទាន់ពេលជាមួយបណ្តាគ្រួសារ ជំនួយឧបត្ថម្ភសិស្សក្រីក្រឱ្យឈានឡើងក្នុងការសិក្សា។ ឆ្លងតាមនោះ ក៏រីកសាយភាយស្មារតីត្រួសត្រាយ ស្ម័គ្រចិត្ត និងការទទួលខុសត្រូវរបស់យុវវ័យចំពោះសហគមន៍ផងដែរ។

ថ្នាក់រៀន «គ្មានវ័យ» នៅ Cái Đôi Vàm

ពេលរសៀលរៀបលិច បណ្តាម្តាយ លោកយាយក្នុងវ័យជរានៅឃុំ Cái Đôi Vàm បានផ្អាកទុកការងារចង្ក្រានជើងឆ្នាំង ដើម្បីស្វែងមករកថ្នាក់រៀនដ៏ពិសេសមួយ។ នៅទីនោះ បាតដៃក្រិនគ្រើមដោយសារកំដៅព្រះអាទិត្យ និងខ្យល់សមុទ្រ កំពុងតែផ្ចិតផ្ចង់សរសេររាល់តួអក្សរ និងតួលេខនីមួយៗយ៉ាងមិនទាន់ស្ទាត់ដៃនៅឡើយ។ ថ្នាក់លុបបំបាត់អក្ខរកម្មនេះ អាស្រ័យសមាគមនារីឃុំ Cái Đôi Vàm សហការជាមួយប៉ុស្តិ៍ការពារព្រំដែន Cái Đôi Vàm រក្សាដំណើរការជាច្រើនឆ្នាំកន្លងមក។

រួមកម្លាំងដើម្បីចិញ្ចឹមក្តីស្រមៃ

សេចក្តីសម្រេចលេខ ៧១ របស់ក្រសួងការិយាល័យនយោបាយ ស្តីពីការបង្កើតរបត់រីកចម្រើនក្នុងការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាល បានសង្កត់ធ្ងន់លើតួនាទី និងការទទួលខុសត្រូវរបស់សង្គមទាំងមូល ក្នុងការថែទាំបុព្វហេតុនៃការសិក្សាអប់រំ។ ផ្អែកលើទិសដៅនោះ ការកៀរគរប្រភពធនធានសង្គម និងការយកចិត្តទុកដាក់ចំពោះសិស្សានុសិស្សដែលមានជីវភាពក្រលំបាក មិនត្រឹមតែរួមចំណែកជួយឧបត្ថម្ភចំពោះមុខប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសបន្ថែមទៀត ដើម្បីឱ្យប្អូនៗបានសិក្សាក្នុងលក្ខណៈកាន់តែល្អប្រសើរ ឈានទៅរកសមភាពក្នុងវិស័យអប់រំជាបណ្តើរៗ និងចិញ្ចឹមនូវក្តីស្រមៃសម្រាប់ជំនាន់ក្រោយទៀតផង។

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

សហគ្រាស - ម៉ាក