ទូរស័ព្: 0274 383 347
អង្គារ, 27-10-26 03:15:38

“ប្រធានក្រុមនាវិក” អាយុ ២៤ ឆ្នាំ និងក្តីប្រាថ្នាស្រូវស្អាត

នៅខេត្ត Cà Mau មានយុវជនជាច្រើនរូបកំពុងប្រើប្រាស់ចំណេះដឹង និងសមត្ថភាពរបស់ខ្លួនដើម្បីដាស់សក្តានុពលដែលមិនទាន់ដំណើរការ វង្វែងទៅជាលក្ខណៈមានប្រៀបនៃតំបន់ដី ប្រៃ និងដីមានជាតិជូរឱ្យក្លាយជាទម្រង់សេដ្ឋកិច្ចប្រកបដោយចីរភាព។ ក្នុងចំណោមយុវជនទាំងនោះគឺមានយុវជនវ័យក្មេង Huỳnh Duy Thông ជាកសិករមានទម្រង់ខាងវិស័យកសិកម្មដែលមិនប៉ះពាល់ដល់បរិស្ថាន និងផ្តល់លទ្ធផលសេដ្ឋកិច្ចនឹងនរទៀតផង។

ទម្រង់ផលិតនៃការសហការដែលត្រូវបានសហករណ៍ Thành Công យន្តូបនីយកម្ម ប្រមូលទិញកសិផលជូនបងប្អូនប្រជាកសិករ។

នៅភូមិលេខ ៩ ឃុំ Thới Bình, Huỳnh Duy Thông (កើតឆ្នាំ ២០០២) បានបញ្ជាក់ពីសមត្ថភាពរបស់ខ្លួនតាមរយៈលទ្ធផលដែលផ្តើមអាជីព។ ក្នុងវ័យជាងម្ភៃឆ្នាំ ខណៈពេលដែលមិត្តភក្ដិរបស់ខ្លួននាំគ្នាគិតតែពីការកំណត់ទិសដៅ Duy Thông បានទទួលមុខតំណែងជាប្រធានសាខាសម្ប័ន្ធយុវជនភូមិ និងជានាយកសហករណ៍ Thành Công។ បច្ចុប្បន្នបងកំពុងគ្រប់គ្រងប្រព័ន្ធមួយដែលមានសមាជិកចូលរួមចំនួន ២៥ នាក់ ដែលភ្ជាប់ជាមួយ ៧០ គ្រួសារ និងត្រួតពិនិត្យតំបន់វត្ថុធាតុដើមមានទំហំ ១៥០ ហិកតា។

ក្នុងនាមជានាយកសហករណ៍ចាប់តាំងពីឆ្នាំ ២០២២ Duy Thông បានផ្លាស់ប្តូរផ្នត់គំនិតខាងការផលិតបន្តិចម្តងសម្រាប់បងប្អូនប្រជាកសិករ។ ផ្តើមពីវិធីសាស្រ្តកសិកម្មបែបប្រពៃណីដែលពឹងផ្អែកលើសារធាតុគីមី និងថ្នាំសម្លាប់សត្វល្អិត Duy Thông បានតាំងចិត្តចលនាណែនាំមាមីងបងប្អូនកសិករឱ្យស្រុះចិត្តគ្នាធ្វើស្រែដោយផ្ទៃដីប្រមាណជាង ៥០ ហិកតាជាប្រភេទស្រូវសរីរាង្គ។ ក្នុងនោះផ្ទៃដីចំនួន ២៦ ហិកតាត្រូវបានផ្តល់លេខកូដសម្រាប់តំបន់ផលិតស្រូវ ដែលជា “លិខិតឆ្លងដែន” ដ៏សំខាន់មួយសម្រាប់ផលិតផលកសិកម្មរបស់សហករណ៍ឆ្ពោះទៅកាន់ទីផ្សារដ៏ទូលំទូលាយ។

ចែករំលែកពីក្តីបំណងប្រាថ្នារបស់ខ្លួន Duy Thông បានសារភាពថា៖ “កាលពីមុន ផ្ទៃដីជាច្រើនគ្រាន់តែជាវាលស្រែទុកចោលឱ្យនូវទំនេរ ប៉ុន្តែចាប់តាំងពីមានកិច្ចសហការមក កសិករទាំងឡាយបានធ្វើឱ្យជីវភាពរបស់ពួកគេមានស្ថិរភាពបន្តិចម្តងៗ។ នាពេលអនាគត ទិសដៅរបស់សហករណ៍គឺបន្តសហការជាមួយអាជីវកម្មនានា ដើម្បីបានទទួលស្គាល់ជា VietGAP សម្រាប់បង្គានៅលើផ្ទៃដីរួមតែមួយ បង្កើតខ្សែសង្វាក់តម្លៃស្រូវ-បង្គាប្រកបដោយចីរភាព។ នេះក៏ជាទម្រង់មួយដែលសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្នផងដែរ”។

លោក Trần Quốc Toản នៅភូមិលេខ ១ ឃុំ Hồ Thị Kỷ បានកត់សម្គាល់ថា៖ “ដំបូងឡើយ យើងមានការព្រួយបារម្ភជាខ្លាំង ក៏ប៉ុន្តែដោយឃើញថា Duy Thông ជាយុវជនម្នាក់ដែលមានភាពរវាសរវៃ និងយកចិត្តទុកដាក់ចំពោះកិច្ចការងារ ទើបមាមីងបងប្អូនជឿលើខ្លួន ហើយលទ្ធផលគឺមានប្រយោជន៍ខ្លាំងណាស់។ ទាំងការនាំចូល និងលក់ចេញក៏មានភាពនឹងនរល្អ ចំណែកខាងសហករណ៍ប្រមូលទិញទាំងស្រុងបរិមាណផលជូនមាមីងបងប្អូន។ ជាពិសេសឆ្នាំនេះ តម្លៃមានស្ថេរភាពខ្លាំង ទើបអ្នកភូមិក៏សប្បាយចិត្តជាខ្លាំងណាស់ដែរ”។

សហករណ៍សម្ព័ន្ធធានាទិញ ធានាទីផ្សារ និងតម្លៃក្នុងការលក់ចេញ។

យោងតាមការវាយតម្លៃពីតួនាទីរបស់ខ្លួនក្នុងកិច្ចការងារសម្ព័ន្ធយុវជន បងស្រី Trịnh Huyền Trân លេខាសាខាសម្ព័ន្ធយុវជនឃុំ Thới Bình បានបញ្ជាក់ថា៖ “ក្នុងតួនាទីជាលេខាសាខាសម្ព័ន្ធយុវជន Duy Thông ជាអ្នកមានភាពស្វាហាប់ និងយកចិត្តទុកដាក់ខ្លាំងណាស់។ ចំណែកក្នុងតួនាទីជានាយកសហករណ៍វិញ Duy Thông ពិតជានាំមកនូវខ្យល់ជំនោរថ្មីសម្រាប់ភូមិភាគផងខណៈពេលដែលចេះឆ្លៀតយកឱកាសដែលមានប្រៀបដើម្បីអភិវឌ្ឍសេដ្ឋកិច្ច ជួយមាមីងបងប្អូនមានលក្ខណៈបានរួចចាកក្រ។ ខ្ញុំគិតថា ដើម្បីទទួលបានភាពជោគជ័យ យុវជនទាំងឡាយគ្រប់រូបត្រូវខិតខំប្រឹងប្រែង និងយល់ដឹងឱ្យបានច្បាស់លាស់ថែមទៀតពីការបង្កើនសក្តានុពលរបស់ភូមិភាគខ្លួន”។

“ខ្ញុំបានជ្រើសរើសបន្តការងារខាងវិស័យកសិកម្ម មិនត្រឹមតែលក់ផលិតផលពីអង្ករ និងបង្គាប៉ុណ្ណោះទេ គឺវាជាកិច្ចសន្យាមួយស្តីពីសុខភាពចំពោះអ្នកប្រើប្រាស់ និងការរស់ឡើងវិញនៃទឹកដីស្រុកកំណើតរបស់ខ្លួន” Huỳnh Duy Thông បានអះអាងបែបនេះ៕

Trịnh Hải

Tags:

រំលេច

ភាគច្រើនអាន

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។

សហគ្រាស - ម៉ាក