ទូរស័ព្: 0274 383 347
អង្គារ, 27-10-26 03:15:40

បង្កើនប្រាក់ចំណូល និងប្រសិទ្ធភាពនៃការរក្សាផ្ទៃដីតាមរយៈដើមដូង

នៅតាមតំបន់ជាច្រើនក្នុងខេត្ត ទម្រង់ដាំដូងកំពុងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចយ៉ាងសំខាន់។ វាមិនត្រឹមតែបានប្រើប្រាស់ផ្ទៃដីដែលមានស្រាប់ប៉ុណ្ណោះទេ ប៉ុន្តែវិធីសាស្ត្រនេះក៏ជួយបង្កើនប្រាក់ចំណូល ផ្តល់អាហារដល់គ្រួសារ និងសមស្របសម្រាប់ស្ថានភាពធម្មជាតិរបស់ភូមិភាគទៀតផង។

ជ្រុងមួយនៃភ្លឺព័ទ្ធជុំវិញស្រះចិញ្ចឹមត្រីរបស់គ្រួសារលោក Nguyễn Hữu Ánh ត្រូវបានឆ្លៀតយកសម្រាប់ដាំដូងសៀម (Xiêm Lùn) និងដូងធម្មតា បង្កើនប្រសិទ្ធភាពខាងការប្រើប្រាស់ផ្ទៃដី។

ដោយមានផ្ទៃដីជាង ៦ ហិកតាសម្រាប់ចិញ្ចឹមត្រីខ្ចឹង និងត្រីខ្សាច់ដំរី លោក Nguyễn Hữu Ánh នៅភូមិលេខ ១ សង្កាត់ Tân Thành បានម្ចាស់ការប្រើប្រាស់ច្រាំងស្រះចិញ្ចឹមត្រីសម្រាប់ដាំដូងរួមផ្សំជាមួយនិងប្រភេទឈើហូបផ្លៃជាច្រើនប្រភេទទៀត។ ដោយសារការដាំដុះមានភាពងាយស្រួល តម្រូវការថែទាំទាប និងការសម្របខ្លួនបានល្អទៅនឹងដីផងនោះ ចម្ការដូងរបស់គ្រួសារលោកក៏មានការអភិវឌ្ឍនឹងនរផងដែរ។

បន្ទាប់ពីជាង ៣ ឆ្នាំ ដូងបានចាប់ផ្តើមបង្កើតផល។ ក្នុងរយៈពេលពីរឆ្នាំកន្លង ចម្ការដូងមិនត្រឹមតែឆ្លើយតបតម្រូវការរបស់គ្រួសារប៉ុណ្ណោះទេ ថែមទាំងនាំមកនូវប្រាក់ចំណូលយ៉ាងច្រើនផងដែរ។ យោងតាមលោក Ánh ក្នុងចំណោមដើមដូងប្រហែល ១.០០០ ដើម បច្ចុប្បន្នមានជិត ៧០០ ដើមកំពុងផ្តល់ផ្លែផងដែរ។

គ្រួសារបានឆ្លៀតប្រើប្រាស់ផ្ទៃដីដែលជីកចេញពីស្រះដើម្បីបង្កើតជាជីជាតិសម្រាប់ដើមដូង ជំរុញការលូតលាស់បានល្អ និងទិន្នផលខ្ពស់ទៀតផង។ ជារៀងរាល់ថ្ងៃ ខណៈពេលដែលឱ្យត្រីស៊ី លោកបានរួមផ្សំជាមួយនិងប្រមូលផលដូង រួចហើយដឹកជញ្ជូនទៅតាមតូបលក់ភេសជ្ជៈ និងលក់នៅផ្ទះ។ តម្លៃដូងបច្ចុប្បន្នចាប់ពី ១០-១៤ ពាន់ដុងក្នុងមួយផ្លែ រួមចំណែកបង្កើត ប្រាក់ចំណូលស្ថិរភាព។

មិនត្រឹមតែនៅតាមច្រាំងនៃស្រះបង្គា ឬស្រះត្រីប៉ុណ្ណោះទេ ប៉ុន្តែនៅតំបន់ជនបទជាច្រើន ប្រជាជនក៏កំពុងពង្រឹងច្រាំងភ្លឺ និងដាំដើមដូងតាមភ្លឺស្រះផងដែរ។ ទម្រង់នេះប្រើប្រាស់ធនធានដីធ្លីប្រកបដោយប្រសិទ្ធភាព រួមចំណែកដល់ការហូរច្រោះ និងការបាក់ដី ការពារដីពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងលំហូរទឹក។

បណ្តាដើមដូង (Xiêm Lùn) ជាជួរនៅក្បែរមាត់ព្រែកបានជួយគ្រួសារលោក Trương Văn Giàu ​មានប្រភពភគផលជាប្រចាំ ព្រមទាំងបង្កើនប្រាក់ចំណូលទៀតផង។

លោក Trương Văn Giàu នៅភូមិ Trùm Thuật A ឃុំ Khánh Hưng បានឱ្យដឹង៖ ពីមុនតំបន់មាត់ព្រែកតែងតែរងការហូរច្រោះ និងការបាក់ដី បណ្តោយឱ្យប៉ះពាល់ដល់ដីកសិកម្ម និងការដឹកជញ្ជូនទៀតផង។ ចាប់តាំងពីការសាងសង់ច្រាំងទន្លេ និងដាំដើមដូងមក ស្ថានភាពរអិលបាក់ដីបានប្រសើរឡើងគួរឱ្យកត់សម្គាល់ ដីមានស្ថេរភាពជាងមុន ហើយក៏មានប្រភពដូងបន្ថែមសម្រាប់គ្រួសារ និងប្រាក់ចំណូលកើនឡើងផងដែរ។

យោងតាមទិន្នន័យនៃផ្នែកកសិកម្ម ខេត្ត Cà Mau បច្ចុប្បន្នមានចម្ការដូងប្រមាណជាង ១២.៦៥០ ហិកតា។ តាមពិតទៅ ការប្រើប្រាស់ប្រកបដោយភាពបត់បែននៃច្រាំងភ្លឺស្រះ ចិញ្ចឹមត្រី បង្គា និងដីមាត់ក្បែរមាត់ព្រែកសម្រាប់ការដាំដូងមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ខាងវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងរួមចំណែកស្ថិរភាពខាងផលិតកម្មរយៈពេលវែងផងដែរ។ នៅក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុកាន់តែស្មុគស្មាញ វិធីសាស្រ្តនេះបន្តបង្ហាញពីនិរន្តរភាពដោយការរួមបញ្ចូលគ្នាយ៉ាងសុខដុមរមនានៃការអភិវឌ្ឍសេដ្ឋកិច្ច និងការការពារបរិស្ថានទៀតផង៕

Cẩm Nhi

Tags:

រំលេច

ភាគច្រើនអាន

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។

សហគ្រាស - ម៉ាក