ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 00:22:38

បើកផ្លូវឱ្យរបរចិញ្ចឹមជីវិត

នៅតាមបណ្តាភូមនិភាគទូទាំងខេត្ត ទម្រង់ចិញ្ចឹមសត្វប្រកបដោយប្រសិទ្ធភាពជាច្រើនត្រូវបានពង្រីក ដែលជួយឱ្យបងប្អូនកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព បង្កើនចំណូល និងកែលម្អជីវភាពរស់នៅ។

 

កម្មាភិបាលសមាគមកសិករឃុំ An Trạch ចុះទស្សនាទម្រង់ចិញ្ចឹមកញ្រ្ជោងរបស់គ្រួសារបង Lê Văn Thảo (ខាងស្តាំបង្អស់)។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ទម្រង់ចិញ្ចឹមកញ្រ្ជោង បានកសិករឃុំ An Trạch អនុវត្ត និងសម្រេចបានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ប្រឹតសំចៃចំណាយ ដោយសារចំណីរបស់វាភាគច្រើនត្រីល្អិត និងចេកដែលមានស្រាប់នៅក្នុងមូលដ្ឋាន។ លោក Võ Hoàng Minh ប្រធានសមាគមកសិករឃុំបានចែករំលែកថា៖ “ដោយមើលឃើញថាទម្រង់នេះមានប្រសិទ្ធភាព ងាយស្រួលអនុវត្ត ប៉ុន្តែគ្រួសារជាច្រើនជួបការលំបាកខាងប្រភពទុន ដូច្នេះសមាគមកសិករឃុំបានស្នើទៅសមាគមថ្នាក់លើ វិនិយោគទុន ៥០០ លានដុង ដែលមានកសិករ ១០ នាក់ទទួលបានទុនឧបត្ថម្ភដើម្បីពង្រីកទម្រង់នេះ”។

បងស្រី Lê Văn Thảo នៅភូមិ Quyết Thắng ឃុំ An Trạch ដែលជាគ្រួសារមួយក្នុងចំណោមគ្រួសារដែលទទួលបានទុនឧបត្ថម្ភ បានសម្តែងការសប្បាយរីករាយថា៖ “ដំបូងឡើយ ខ្ញុំចិញ្ចឹមតែកញ្ជ្រោងមេ ២ ក្បាល និងកូន ៤ ក្បាលប៉ុណ្ណោះ ដោយវាស៊ីត្រីល្អិត និងចេកដែលមានស្រាប់នៅក្នុងស្រះបង្កា និងចំការ ដើម្បីប្រឹតសំចៃចំណាយ។ បន្ទាប់ពីចិញ្ចឹមបាន ១ ឆ្នាំ ហ្វូងកញ្ជ្រោងបានកើនឡើងដល់ជាង ២០ ក្បាល។ កញ្ជ្រោងងាយស្រួលចិញ្ចឹម តម្លៃលក់សាច់នៅលើទីផ្សារក៏ខ្ពស់ ដូច្នេះខ្ញុំបានខ្ចីទុនធ្វើទ្រុងបន្ថែម និងពង្រីកខ្នាតចិញ្ចឹម”។

តាមការឱ្យដឹងពីគ្រួសារចិញ្ចឹមជាច្រើន បន្ទាប់ពីចិញ្ចឹមបានប្រហែល ១០-១២ ខែ កញ្ជ្រោងមេចាប់ផ្តើមបង្កើតកូន ចំណែកកញ្ជ្រោងឈ្មោលមានទម្ងន់ចាប់ពី ៣,៥-៤ គីឡូក្រាម តម្លៃលក់សាច់នៅលើទីផ្សារមានចន្លោះពី ១,៤-១,៥ លានដុងក្នុងមួយគីឡូក្រាម ដែលនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។

ទន្ទឹមនឹងការឧបត្ថម្ភកសិករពង្រីកខ្នាតចិញ្ចឹមចំពោះទម្រង់ដែលមានប្រសិទ្ធភាព ពូជសត្វថ្មីៗដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ជាច្រើនក៏ត្រូវបានផ្ទេរជូនបងប្អូនដើម្បីអនុវត្តផងដែរ។ ជាឧទាហរណ៍នៅឃុំ Tân Hưng ទម្រង់ចិញ្ចឹមមាន់ H’mông បានមូលដ្ឋានឧបត្ថម្ភដល់កសិករ ១១ គ្រួសារដើម្បីអនុវត្ត។ ជាមួយនឹងការរៀបចំយ៉ាងហ្មត់ចត់ ចាប់តាំងពីដំណាក់កាលជ្រើសរើសពូជ រហូតដល់បទដ្ឋាននៃការថែទាំ ទម្រង់នេះបានផ្តល់លទ្ធផលវិជ្ជមានជាជំហានដំបូង។

ដោយមើលឃើញពីប្រសិទ្ធភាពនៃទម្រង់ បង Nguyễn Tấn Thường មិនត្រឹមតែលក់សាច់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កាត់ពូជ និងពង្រីកហ្វូងទៀតផង។

លោក Đặng Văn Mạnh ជំនាញការការិយាល័យសេដ្ឋកិច្ចឃុំ Tân Hưng ឱ្យដឹងថា៖ “បន្ទាប់ពីផ្តល់ពូជ និងចំណី រដ្ឋបាលឃុំបានចាត់មន្ត្រីចុះណែនាំបងប្អូនអំពីបច្ចេកទេសថែទាំ ដូច្នេះហ្វូងមាន់លូតលាស់ល្អ និងមិនសូវមានការខាតបង់។ បងប្អូនកសិករវាយតម្លៃថា ទម្រង់នេះងាយស្រួលចិញ្ចឹម តម្លៃលក់ខ្ពស់ពី ១២០-១៤០ ពាន់ដុងក្នុងមួយគីឡូក្រាម ហើយទីផ្សារលក់ចេញជាមូលដ្ឋានឆ្លើយតបបានតាមតម្រូវការប្រើប្រាស់ក្នុងមូលដ្ឋាន។ ឃុំមានទិសដៅពង្រីកទម្រង់នេះនាពេលខាងមុខ”។

មិនត្រឹមតែឈប់ត្រឹមការលក់សាច់ប៉ុណ្ណោះទេ ដោយមើលឃើញពីសក្តានុពលដ៏ធំធេងពីពូជមាន់ដ៏មានតម្លៃនេះ កសិករមួយចំនួនបានចាប់ផ្តើមបង្កាត់ពូជ និងពង្រីកហ្វូង។ បង Nguyễn Tấn Thường ភូមិ Phong Lưu A ឃុំ Tân Hưng បានឱ្យដឹងថា៖ “ពូជមាន់ម៉ុងឆាប់ធំ មិនសូវមានជំងឺ បន្ទាប់ពីចិញ្ចឹមបានជិត ៤ ខែ វាអាចមានទម្ងន់ដល់ ៣ គីឡូក្រាមក្នុងមួយក្បាល។ មាន់នេះមានសាច់ឆ្ងាញ់ តម្លៃសេដ្ឋកិច្ចខ្ពស់ ដូច្នេះខ្ញុំបានជ្រើសរើសមាន់ដែលស្អាត និងមានសុខភាពល្អដើម្បីបង្កាត់ពូជ”។

ការពង្រីកទម្រង់ដែលមានប្រសិទ្ធភាព និងការដាក់ចេញនូវទម្រង់ថ្មីដែលសមស្រប បានជួយឱ្យបងប្អូនបង្កើនចំណូល កែលម្អជីវភាពរស់នៅ និងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។

Thuỳ Liên

Tags:

ពង្រីកកម្លាំងយុវជនក្នុងសកម្មភាពសន្តិសុខសង្គម

ជាមួយស្មារតី “ជួយគ្នាទៅវិញទៅមក” នាពេលកន្លង គណៈសម្ព័ន្ធយុវជនឃុំ Hoà Bình បានដាក់ពង្រាយសកម្មភាពសន្តិសុខសង្គមជាក់ស្តែងជាច្រើន ចែករំលែករាល់ការលំបាកទាន់ពេលជាមួយបណ្តាគ្រួសារ ជំនួយឧបត្ថម្ភសិស្សក្រីក្រឱ្យឈានឡើងក្នុងការសិក្សា។ ឆ្លងតាមនោះ ក៏រីកសាយភាយស្មារតីត្រួសត្រាយ ស្ម័គ្រចិត្ត និងការទទួលខុសត្រូវរបស់យុវវ័យចំពោះសហគមន៍ផងដែរ។

ថ្នាក់រៀន «គ្មានវ័យ» នៅ Cái Đôi Vàm

ពេលរសៀលរៀបលិច បណ្តាម្តាយ លោកយាយក្នុងវ័យជរានៅឃុំ Cái Đôi Vàm បានផ្អាកទុកការងារចង្ក្រានជើងឆ្នាំង ដើម្បីស្វែងមករកថ្នាក់រៀនដ៏ពិសេសមួយ។ នៅទីនោះ បាតដៃក្រិនគ្រើមដោយសារកំដៅព្រះអាទិត្យ និងខ្យល់សមុទ្រ កំពុងតែផ្ចិតផ្ចង់សរសេររាល់តួអក្សរ និងតួលេខនីមួយៗយ៉ាងមិនទាន់ស្ទាត់ដៃនៅឡើយ។ ថ្នាក់លុបបំបាត់អក្ខរកម្មនេះ អាស្រ័យសមាគមនារីឃុំ Cái Đôi Vàm សហការជាមួយប៉ុស្តិ៍ការពារព្រំដែន Cái Đôi Vàm រក្សាដំណើរការជាច្រើនឆ្នាំកន្លងមក។

រួមកម្លាំងដើម្បីចិញ្ចឹមក្តីស្រមៃ

សេចក្តីសម្រេចលេខ ៧១ របស់ក្រសួងការិយាល័យនយោបាយ ស្តីពីការបង្កើតរបត់រីកចម្រើនក្នុងការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាល បានសង្កត់ធ្ងន់លើតួនាទី និងការទទួលខុសត្រូវរបស់សង្គមទាំងមូល ក្នុងការថែទាំបុព្វហេតុនៃការសិក្សាអប់រំ។ ផ្អែកលើទិសដៅនោះ ការកៀរគរប្រភពធនធានសង្គម និងការយកចិត្តទុកដាក់ចំពោះសិស្សានុសិស្សដែលមានជីវភាពក្រលំបាក មិនត្រឹមតែរួមចំណែកជួយឧបត្ថម្ភចំពោះមុខប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសបន្ថែមទៀត ដើម្បីឱ្យប្អូនៗបានសិក្សាក្នុងលក្ខណៈកាន់តែល្អប្រសើរ ឈានទៅរកសមភាពក្នុងវិស័យអប់រំជាបណ្តើរៗ និងចិញ្ចឹមនូវក្តីស្រមៃសម្រាប់ជំនាន់ក្រោយទៀតផង។

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

សហគ្រាស - ម៉ាក