ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 00:22:36

អភិរក្សភាសា Triều Châu

ពេលដែលនិយាយអំពីអត្តសញ្ញាណវប្បធម៌របស់ប្រជាជាតិមួយ ភាសាគឺជាសញ្ញាសម្គាល់ដំបូងមួយ។ នេះមុខសញ្ញាជាមូលដ្ឋានគ្រឹះសម្រាប់កំណត់អត្តសញ្ញាណ និងការបែងចែករវាងបណ្តាជនជាតិនឹងគ្នា ពីព្រោះភាសាគឺជាមធ្យោបាយសម្រាប់ទំនាក់ទំនង និងជាមុខសញ្ញាដើម្បីការអភិរក្សផងដែរ។

បណ្តាគ្រួសារជនជាតិ Hoa ទាំងឡាយគួរប្រើភាសា Triều Châu សម្រាប់ក្នុងការទំនាក់ទំនងជាប្រចាំថ្ងៃ។ (ក្នុងរូបថត៖ គ្រួសារជនជាតិ Hoa នៅសង្កាត់ Vĩnh Trạch)។

រួមជាមួយបណ្តាជនជាតិជាបងប្អូនដទៃទៀតនៅ Cà Mau សហគមន៍ជនជាតិ Hoa មានទំហំធំណាស់។ ក្នុងចំណោមពួកគេ ជនជាតិ Hoa ដែលមានដើមកំណើត Triều Châu ភាគច្រើននិយមប្រើភាសា Triều Châu ជាប្រចាំ។ កាលពីអតីតកាល នៅតាមទីផ្សារលក់ដុំ និងមណ្ឌលនៃទីផ្សារ Bạc Liêu (តាមបណ្តោយព្រែកទន្លេ Bạc Liêu សង្កាត់ Bạc Liêu) រាល់សកមម្មភាពខាងសេវាលក់ដូរសុទ្ធតែប្រើជាភាសា Triều Châu ដោយភាគច្រើនបណ្តាហាងលក់ទំនិញទាំងឡាយសុទ្ធតែជារបស់បងប្អូនជនជាតិ Triều Châu ធ្វើជាម្ចាស់។ ដូច្នេះ ការមិនអាចនិយាយភាសា Triều Châu បានសម្រាប់ការជួញដូរគឺវាជាការលំបាកយ៉ាងខ្លាំងណាស់ដែរ។

ការបង្រៀនខាងវប្បធម៌គួរប្រើភាសា Triều Châu ដើម្បីរួមចំណែកដល់ការអភិរក្សនូវភាសា និងអក្សរសាស្ត្រ។ (ក្នុងរូបថត៖ ថ្នាក់បង្រៀនតន្ត្រី Triều Châu នៅមហាវិទ្យាល័យ Bạc Liêu)។

ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ ការប្រើប្រាស់ជាភាសា Triều Châu ភាគច្រើនត្រូវបានកំណត់ចំពោះពិធីកិច្ចសាសនា ឬសកម្មភាពវប្បធម៌សហគមន៍ ដែលភាគច្រើនក្នុងចំណោមមនុស្សចាស់ ខណៈដែលយុវជនជំនាន់ក្រោយស្ទើរតែបាត់បង់សមត្ថភាពក្នុងការនិយាយភាសានេះ។ សម្រាប់បញ្ហានេះបានក្លាយជាកង្វល់យ៉ាងធ្ងន់ធ្ងរក្នុងការអភិរក្សភាសា និងវប្បធម៌ Triều Châu នៅ Cà Mau ផងដែរ។

មូលហេតុចម្បងគឺថា គ្រួសារជនជាតិ Hoa ជាច្រើនមិនបានយកចិត្តទុកដាក់ក្នុងការអភិរក្ស និងបង្រៀនភាសា Triều Châu នោះទេ។ លោក Lâm Văn Lợi នៅសង្កាត់ Vĩnh Trạch បាននិយាយថា “ពីមុន គ្រួសារ Hoa ទាំងឡាយតែងមានប្រពៃណីជាគ្រួសារមួយ ក្រៅពីរៀនភាសា Việt Nam នៅសាលាសាកល ការទំនាក់ទំនងជាប្រចាំថ្ងៃទាំងអស់ក្នុងសង្គមគ្រួសារត្រូវតែប្រើប្រាស់ភាសា Triều Châu ជាប្រចាំដាច់ខាត។ ប្រការនេះនឹងបង្កើតជាទម្លាប់នៃការប្រើប្រាស់ភាសាជាតិ និងរួមចំណែកដល់ការអភិរក្សវប្បធម៌ផងដែរ”។

សហគមន៍ជនជាតិ Triều Châu ប្រើភាសា Triều Châu ក្នុងពិធីបូជានៅវត្ត Bà Địa Mẫu សង្កាត់ Bạc Liêu។

ដើម្បីអភិរក្សាលក្ខណៈវប្បធម៌ពិសេសរបស់សហគមន៍របស់បណ្តាជនជាតិជាបងប្អូននៅ Cà Mau ក្រៅពីការពង្រីកនូវតួនាទីជា “ស្នូល” របស់គ្រួសារ និងពូជពង្សវង្សត្រកូលក្នុងការលើកទឹកចិត្តកូនចៅរបស់ពួកគេឱ្យខិតខំរៀន និងនិយាយភាសា Triều Châu ចាំបាច់ត្រូវមានការរៀបចំការប្រឡង និងចលនាដោយមានការចូលរួមពីអង្គភាព និងអង្គការដែលទទួលខុសត្រូវផងដែរ៕

Lâm Hỷ

Tags:

ពង្រីកកម្លាំងយុវជនក្នុងសកម្មភាពសន្តិសុខសង្គម

ជាមួយស្មារតី “ជួយគ្នាទៅវិញទៅមក” នាពេលកន្លង គណៈសម្ព័ន្ធយុវជនឃុំ Hoà Bình បានដាក់ពង្រាយសកម្មភាពសន្តិសុខសង្គមជាក់ស្តែងជាច្រើន ចែករំលែករាល់ការលំបាកទាន់ពេលជាមួយបណ្តាគ្រួសារ ជំនួយឧបត្ថម្ភសិស្សក្រីក្រឱ្យឈានឡើងក្នុងការសិក្សា។ ឆ្លងតាមនោះ ក៏រីកសាយភាយស្មារតីត្រួសត្រាយ ស្ម័គ្រចិត្ត និងការទទួលខុសត្រូវរបស់យុវវ័យចំពោះសហគមន៍ផងដែរ។

ថ្នាក់រៀន «គ្មានវ័យ» នៅ Cái Đôi Vàm

ពេលរសៀលរៀបលិច បណ្តាម្តាយ លោកយាយក្នុងវ័យជរានៅឃុំ Cái Đôi Vàm បានផ្អាកទុកការងារចង្ក្រានជើងឆ្នាំង ដើម្បីស្វែងមករកថ្នាក់រៀនដ៏ពិសេសមួយ។ នៅទីនោះ បាតដៃក្រិនគ្រើមដោយសារកំដៅព្រះអាទិត្យ និងខ្យល់សមុទ្រ កំពុងតែផ្ចិតផ្ចង់សរសេររាល់តួអក្សរ និងតួលេខនីមួយៗយ៉ាងមិនទាន់ស្ទាត់ដៃនៅឡើយ។ ថ្នាក់លុបបំបាត់អក្ខរកម្មនេះ អាស្រ័យសមាគមនារីឃុំ Cái Đôi Vàm សហការជាមួយប៉ុស្តិ៍ការពារព្រំដែន Cái Đôi Vàm រក្សាដំណើរការជាច្រើនឆ្នាំកន្លងមក។

រួមកម្លាំងដើម្បីចិញ្ចឹមក្តីស្រមៃ

សេចក្តីសម្រេចលេខ ៧១ របស់ក្រសួងការិយាល័យនយោបាយ ស្តីពីការបង្កើតរបត់រីកចម្រើនក្នុងការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាល បានសង្កត់ធ្ងន់លើតួនាទី និងការទទួលខុសត្រូវរបស់សង្គមទាំងមូល ក្នុងការថែទាំបុព្វហេតុនៃការសិក្សាអប់រំ។ ផ្អែកលើទិសដៅនោះ ការកៀរគរប្រភពធនធានសង្គម និងការយកចិត្តទុកដាក់ចំពោះសិស្សានុសិស្សដែលមានជីវភាពក្រលំបាក មិនត្រឹមតែរួមចំណែកជួយឧបត្ថម្ភចំពោះមុខប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសបន្ថែមទៀត ដើម្បីឱ្យប្អូនៗបានសិក្សាក្នុងលក្ខណៈកាន់តែល្អប្រសើរ ឈានទៅរកសមភាពក្នុងវិស័យអប់រំជាបណ្តើរៗ និងចិញ្ចឹមនូវក្តីស្រមៃសម្រាប់ជំនាន់ក្រោយទៀតផង។

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

សហគ្រាស - ម៉ាក