ទូរស័ព្: 0274 383 347
អង្គារ, 27-10-26 03:15:40

លទ្ធភាពអនាគតនៃការចិញ្ចឹមគ្រែងឈាមធម្មជាតិ

ដោយភាពមានប្រៀបខ្លាំងចំពោះដីផលិតនៅជិតមាត់ព្រែក ជាច្រើនឆ្នាំកន្លងមកនេះ លោក Thạch Ha នៅភូមិ Phước Thắng A ឃុំ Định Thành បានស្វែងយល់ និងពិសោធន៍ទទួលបានជោគជ័យជាមួយទម្រង់ចិញ្ចឹមគ្រែងឈាមធម្មជាតិផងដែរ។

លោក Thạch Ha ប្រមូលផលគ្រែងបន្ទាប់ពី ៦ ខែចិញ្ចឹម។

កាលពីជាង ១០ ឆ្នាំមុន លោក Thạch Ha មានភ័ព្ទនិស្ស័យជាមួយគ្រែងឈាមតាមរយៈការចុះប្រមូលទិញពូជគ្រែងពីគ្រួសារនៅតាមតំបន់ដីល្បាប់នៃមាត់សមុទ្រ។ តាមរយៈការទិញនិងលក់កូនពូជ លោក Thạch Ha រកឃើញថា តំបន់ដីដែលលោកកំពុងរស់នៅ ស័ក្តិសមបំផុតសម្រាប់ចិញ្ចឹមគ្រែងឈាម។ ចំណីចម្បងរបស់គ្រែងឈាមគឺដីល្បាប់ និងកាកសំណល់នៃសរីរាង្គ។ ដោយទាញយកផលប្រយោជន៍ពីរបបទឹកជោរនាចតាមកាលកំណត់ ដើម្បីបង្កើតប្រភពចំណីធម្មជាតិ លោក Thạch Ha បានចិញ្ចឹមគ្រែងឈាមលើផ្ទៃដី ៥ កុង នៅជិតមាត់ព្រែក។ បន្ទាប់ពី ៦ ខែ ទៅ ១ ឆ្នាំ ពេលគ្រែងឈាមមានទម្ងន់ ៦០ ក្បាល/គីឡូក្រាម ចាប់ផ្តើមប្រមូលផល។ គ្រែងឈាមដែលចិញ្ចឹមបែបធម្មជាតិមានតម្លៃលក់ចេញខ្ពស់ និងមានម៉ូយទិញច្រើនទៀតផង ក្នុងមួយឆ្នាំៗ លោក Thạch Ha ទទួលបានប្រាក់ចំណេញចាប់ពី ២៥០-៣០០ លានដុង។

លោក Thạch Ha ឱ្យដឹងថា៖ “ដោយទម្រង់ចិញ្ចឹមគ្រែងឈាមធម្មជាតិ កូនពូជបានរុករកពីធម្មជាតិនៅតាមតំបន់ដីល្បាប់ ហើយចិញ្ចឹមដោយប្រភពចំណីមានស្រាប់នៅក្នុងស្រះ ដូច្នេះជួយប្រឹតសំចៃការចំណាយ និងកាត់បន្ថយការខូចខាតដោយសារឥទ្ធិពលនៃអាកាសធាតុ។ គ្រែងដែលចិញ្ចឹមដោយចំណីធម្មជាតិមានសាច់ក្រាស់ ស្រួយ និងផ្អែម បានអតិថិជននិយមចូលចិត្ត ទីផ្សារលក់ចេញតែងស្ថេរភាពក្នុងតម្លៃខ្ពស់”។

“មិនត្រឹមតែនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចចីរភាពសម្រាប់គ្រួសារប៉ុណ្ណោះទេ ប៉ុន្តែរបៀបចិញ្ចឹមគ្រែងបែបធម្មជាតិ នៅទាំងរួមចំណែកការពារបរិស្ថានធម្មជាតិ និងប្រភពទឹកសម្រាប់តំបន់ផលិតតាមឆ្នេរសមុទ្រផងដែរ” លោក Thạch Ha ចែករំលែកបន្ថែម។

ទោះបីគ្រែងឈាមងាយស្រួលចិញ្ចឹម មិនត្រូវការបច្ចេកទេសខ្ពស់ និងចំណាយដើមទុនតិចក៏ដោយ ប៉ុន្តែមិនមែនគ្រប់តំបន់សុទ្ធតែអាចចិញ្ចឹមតាមបែបធម្មជាតិបានដោយរលូននោះទេ តំបន់ចិញ្ចឹមត្រូវធានាការបញ្ចូលនិងបញ្ចេញទឹក ដើម្បីបង្កើតប្រភពចំណី និងដោះស្រាយបរិស្ថានស្រះចិញ្ចឹម។

កម្មាភិបាលជំរុញកសិកម្មឃុំ Định Thành ទស្សនាទម្រង់ចិញ្ចឹមគ្រែងឈាមធម្មជាតិរបស់លោក Thạch Ha។

លោក Võ Văn Giới អ្នកឯកទេសជំរុញកសិកម្ម មជ្ឈមណ្ឌលផលប្រយោជន៍សាធារណៈឃុំ Định Thành បានឱ្យដឹងថា៖ “ដោយប្រសិទ្ធភាពនៃទម្រង់ចិញ្ចឹមគ្រែងឈាមធម្មជាតិនៅលើភូមិសាស្ត្រឃុំ Định Thành ភូមិភាគនឹងតម្រង់ទិសអភិវឌ្ឍន៍ទម្រង់នេះ ចំពោះគ្រួសារដែលមានផ្ទៃដីបង្កបង្កើនផលសមស្រប។ ការអភិវឌ្ឍន៍ត្រូវពិចារណាលើប្រៀបខ្លាំងដីបង្កបង្កើនផល ទ្រង់ទ្រាយនៃការផ្គត់ផ្គង់ប្រភពពូជគ្រែងធម្មជាតិ និងបញ្ហាការពារបរិស្ថាន”។

ដោយគោលដៅរក្សាប្រភពបែបធម្មជាតិ ដើម្បីបង្កើតរសជាតិពិសេសសម្រាប់ប្រភេទគ្រឿងសមុទ្រនៃស្រុកកំណើត ទម្រង់ចិញ្ចឹមគ្រែងធម្មជាតិរបស់លោក Thạch Ha សន្យថានឹងក្លាយជាទម្រង់ចីរភាព នាំមកនូវចំណូលមាននឹងនរសម្រាប់បងប្អូននៅតំបន់ឆ្នេរមាត់សមុទ្រ Cà Mau៕

Thiên Hương - Nguyễn Linh

Tags:

រំលេច

ភាគច្រើនអាន

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។

សហគ្រាស - ម៉ាក