ទូរស័ព្: 0274 383 347
អង្គារ, 27-10-26 03:15:38

លំនឹងសេដ្ឋកិច្ចអាស្រ័យទម្រង់ចិញ្ចឹមមាន់

ប៉ុន្មានឆ្នាំកន្លងមកនេះ ជីវភាពសេដ្ឋកិច្ចរបស់បងប្អូនជនរួមជាតិ Khmer នៅឃុំ Quách Phẩm មានភាពប្រសើរឡើងជាសន្សឹមៗ ដោយសារការផ្លាស់ប្តូរទម្រង់ផលិតសមស្របទៅតាមលក្ខណៈភូមិភាគ។ ក្នុងនោះ លោក Sơn Chi នៅភូមិ Cái Keo ជាមួយនឹងទម្រង់ចិញ្ចឹមមាន់ គឺជាឧទាហរណ៍ដ៏សំខាន់មួយនៃក្តីជម្នះលើការលំបាក និងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសាររបស់ខ្លួន។

លោក Sơn Chi ថែទាំហ្វូងមាន់ក្នុងទ្រុងចិញ្ចឹមរបស់គ្រួសារ។

ផ្តើមពីស្ថានភាពគ្រួសារដែលត្រូវនៅផ្ទះដើម្បីមើលថែឪពុកចាស់ជរារបស់ខ្លួនដែលមានជំងឺ ហើយខ្លួនមិនអាចទៅធ្វើការនៅឆ្ងាយបាន លោក Sơn Chi បានជម្រើសដំណើរការថ្មីដែលផ្តើមពីទម្រង់នៃការចិញ្ចឹមខ្នាតតូច។ ដំបូងឡើយ មានមាន់ស្រែត្រឹមប៉ុន្មានក្បាលសម្រាប់យកពងប៉ុណ្ណោះ គាត់បានរៀនពីបទពិសោធន៍ ស្វែងយល់ខាងបច្ចេកទេសថែទាំ ការបង្ការជំងឺ និងកែលម្អទ្រុងមាន់របស់គាត់តាមរបៀបជាប្រព័ន្ធ និងធានាសុវត្ថិភាព។ សព្វថ្ងៃនេះ គ្រួសារលោកចិញ្ចឹមមាន់ជាង ៣០០ ក្បាល ដោយលក់ទាំងស៊ុត និងសាច់ ផ្តល់មកនូវប្រាក់ចំណូលស្ថិរភាពជាង ៥០ លានដុងក្នុងមួយឆ្នាំ។

លោក Sơn Chi បានចែករំលែកថា៖ «ដំបូងឡើយ គ្រួសារជួបប្រទះនឹងការលំបាកខ្លាំង ដូច្នេះហើយខ្ញុំក៏បានឆ្លៀតឱកាសទាញយកអត្ថប្រយោជន៍ពីធនធានដែលមានស្រាប់ដើម្បីចិញ្ចឹមមាន់សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច។ ជាសន្សឹមៗ ដោយឃើញពីប្រសិទ្ធភាពនៃទម្រង់នេះ ខ្ញុំក៏បន្តពង្រីកការចិញ្ចឹម។ ដោយសារតែថែទាំបានល្អត្រឹមត្រូវ និងធានាគុណភាពផងនោះ អត្រាប្រាក់ចំណេញសម្រេចបានប្រហែល ៦០% នៃជីវភាពគ្រួសារកាន់តែមានស្ថិរភាពជាសន្សឹមៗផងដែរ»។

ចំណុចលេចធ្លោនៃទម្រង់នេះគឺថា វាមិនបានរត់តាមបរិមាណនោះទេ ប៉ុន្តែផ្តោតលើការកែលម្អគុណភាពផលិតផល និងសុវត្ថិភាពចំណីអាហារ ដោយហេតុនេះហើយ បង្កើតទីផ្សារដែលនឹងនរល្អ។ វាមិនត្រឹមតែបានជួយគ្រួសាររបស់គាត់បង្កើនប្រភពប្រាក់ចំណូលប៉ុណ្ណោះទេ ទម្រង់របស់លោក Chi ក៏បានបង្កើតឥទ្ធិពលជាវិជ្ជមានក្នុងសហគមន៍ផងដែរ ជាពិសេសក្នុងចំណោមជនជាតិភាគតិចនៅភូមិភាគ ដោយបើកទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចជាក់ស្តែងដែលសមស្របសម្រាប់ឱ្យការផលិខ្នាតតូច។

ថ្នាក់ដឹកនាំភូមិភាគចុះពិនិត្យទម្រង់ចិញ្ចឹមមាន់របស់គ្រួសារលោក Sơn Chi ដើម្បីកំណត់ទិសដៅនៃការពង្រីកទម្រង់ផលិតយ៉ាងមានប្រិសទ្ធភាពក្នុងគ្រួសារប្រជាជន។

លោក Từ Văn Tăng អនុប្រធានការិយាល័យវប្បធម៌ និងសង្គមនៃឃុំ Quách Phẩm បានវាយតម្លៃថា៖ «ទម្រង់ចិញ្ចឹមមាន់របស់លោក Sơn Chi គឺជាទិសដៅអភិវឌ្ឍន៍ដែលសមស្របទៅនឹងលក្ខណៈរបស់ភូមិភាគ រួមចំណែកជួយគ្រួសារមានស្ថិរភាពខាងសេដ្ឋកិច្ច។ នាពេលបន្ត ភូមិភាគនឹងបន្តការលើកទឹកចិត្ត និងជួយឧបត្ថម្ភការពង្រីកទូលាយរាល់បណ្តាទម្រង់មានប្រសិទ្ធភាពបែបនេះដើម្បីលើកកម្ពស់ជីវភាពរស់នៅជូនបងប្អូនប្រជាជន»។

តាមរយៈទម្រង់ចិញ្ចឹមសត្វខ្នាតតូច ប៉ុន្តែមានប្រសិទ្ធភាពនេះ លោក Sơn Chi ក៏បានបង្ហាញពីភាពប៉ិនប្រសប់ ភាពឧស្សាហ៍ព្យាយាម និងការតាំងចិត្តរបស់បងប្អូនប្រជាជនក្នុងតំបន់ជនរួមជាតិ Khmer ផងដែរ។ ស្របស្របជាមួយគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ដែលភ្ជាប់ទៅនឹងការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ៕

Trịnh Hồng Nhi

Tags:

រំលេច

ភាគច្រើនអាន

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។

សហគ្រាស - ម៉ាក