ទូរស័ព្: 0274 383 347
អង្គារ, 27-10-26 03:15:40

ភ្ជាប់ក្តីមេត្តាកណ្ដាលភូមិស្រុក

ក្រោមកំដៅថ្ងៃនៃតំបន់ភាគខាងលិច ផ្លូវឆ្ពោះទៅកាន់ឃុំ Vĩnh Phước ហាក់ដូចជាជិតជាងមុន ដោយជំហានសប្បុរសធម៌ពោរពេញដោយភាពស្វាហាប់។ ថ្មីៗនេះ វត្តកោះដូង ដ៏បុរាណ និងស្ងប់ស្ងាត់ បានក្លាយជាអ៊ូអរ និងសប្បាយរីករាយជាងពេលណាៗទាំងអស់ នៅពេលទទួលស្បើយបេះដូងស្ម័គ្រចិត្តជិត ១០០ នាក់ មកជួបជុំគ្នានៅទីនេះ ក្នុងកម្មវិធី "តភ្ជាប់ក្ដីស្រឡាញ់" លើកទី ៦៦។

សិស្សានុសិស្ស Khmer ឃុំ Vĩnh Phước ចូលរួមលេងល្បែងប្រជាប្រិយក្នុងកម្មវិធី "តភ្ជាប់ក្ដីស្រឡាញ់" លើកទី ៦៦ នៅវត្តកោះដូង។

នេះគឺជាកាដូដ៏វិសេសវិសាល និងជាក់ស្តែង ដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា ២០២៦ ដែលជិតមកដល់។ ចែករំលែកអំពីគោលបំណងនៃដំណើរនេះ បព្វជិត Thích An Đạt ចៅអធិការទីសក្ការបូជា Ngọc Quý - ទីក្រុង Hồ Chí Minh ប្រធានប្រតិភូសប្បុរសធម៌ បានថ្លែងថា៖ "ដោយវត្ថុបំណងនាំមកនូវភាពសប្បាយ រីករាយជូនដល់បងប្អូនជនជាតិភាគតិច យើងខ្ញុំបានបង្វែរទីធ្លាវត្តឱ្យទៅជាពិធីបុណ្យដ៏ពិតប្រាកដមួយ។ នេះមិនត្រឹមតែជាដំណើរសួរសុខទុក្ខប៉ុណ្ណោះទេ ប៉ុន្តែគឺជាការចែករំលែក និងរឹតបន្តឹងសាមគ្គីភាពរវាងសប្បុរសជន និងបងប្អូនខ្មែរ នៅតំបន់ជាយដែនចុងបំផុតនៃភាគខាងត្បូងមាតុភូមិ"។

ទិវាកុមារអន្តរជាតិឆ្នាំនេះ ពិតជាបានមកដល់មុនកំណត់សម្រាប់កុមារ Khmer នៅឃុំ Vĩnh Phước តាមរយៈបទពិសោធន៍នៅតាមស្តង់ទំនិញ "០ ដុង" និងកាដូជាក់ស្តែង ៤០០ ចំណែក រួមមាន៖ សៀវភៅសរសេរ ប៊ិច និងគ្រឿងឧបភោគបរិភោគ ដែលបានប្រគល់ជូនដល់ដៃ។ ជាពិសេស ប្រតិភូក៏បានប្រគល់អាហារូបករណ៍ចំនួន ២០ កន្លែង ជូនដល់ព្រះសង្ឃដែលកំពុងសិក្សាថ្នាក់បាលីនៅវត្តកោះដូងផងដែរ។

ចំពោះសកម្មភាពពោរពេញដោយមនុស្សធម៌ទាំងនេះ លោក Trần On អនុប្រធានគណៈកម្មការគ្រប់គ្រងវត្តកោះដូង មានប្រសាសន៍ដោយក្ដីរំភើបថា៖ "នេះគឺជាការជួយជ្រោមជ្រែងទាន់ពេលវេលា បង្ហាញពីការផ្តល់តម្លៃចំពោះអ្នកដែលកំពុងខិតខំថែរក្សា និងលើកកម្ពស់ភាសា និងវប្បធម៌ប្រពៃណីរបស់ជនជាតិ។ សកម្មភាពជាក់ស្តែងទាំងនេះ បានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរក្នុងក្រសែភ្នែកបងប្អូន Khmer នៅទីនេះ ជាពិសេសប្អូនៗកុមារនៅតំបន់ដាច់ស្រយាលនៃខេត្ត Cà Mau"។

ព្រះតេជគុណ Thạch Dương Trung ព្រះចៅអធិការវត្តកោះដូង ជូនប័ណ្ណទទួលអំណោយដល់ប្អូនៗសិស្សានុសិស្ស Khmer ក្នុងឃុំ Vĩnh Phước។

ភាពពុះពោរនៃពិធីបុណ្យនេះ កាន់តែបានបំភ្លឺឡើងដោយការយកចិត្តទុកដាក់របស់ក្រុមអ្នកស្ម័គ្រចិត្ត និងចុងភៅជំនាញៗមកពីទីក្រុង Hồ Chí Minh។ នៅពេលពន្លឺព្រះអាទិត្យរៀបអស្តង្គត របាំប្រពៃណីបានបន្លើឡើងយ៉ាងអឹងកងអមដោយសូរសព្ទសំនៀង និងសំណើចយ៉ាងក្អាកក្អាយ ប្រទេសជាតិមាតុភូមិ បានធ្វើឱ្យរលាយបាត់នូវរបាំងរវាងអ្នកផ្តល់ និងអ្នកទទួល។ កម្មវិធីបានបញ្ចប់ ប៉ុន្តែចំណាប់អារម្មណ៍នៃចិត្តមេត្តានៅតែបន្តបន្លឺឡើង និងចារបន្តនូវរឿងរ៉ាវដ៏ស្រស់ស្អាតពីសាមគ្គីភាពនៅគ្រប់តំបន់នៃប្រទេសជាតិ៕

Đờ Ni - Danh Điệp

Tags:

រំលេច

ភាគច្រើនអាន

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។

សហគ្រាស - ម៉ាក