ទូរស័ព្: 0274 383 347
អង្គារ, 27-10-26 03:15:37

អ្នកមានកិត្យានុភាព

“ទីបង្អែក” ជួយជនរួមជាតិរួចចាកក្រ

ប៉ុន្មានឆ្នាំកន្លងមកនេះ បណ្តាអ្នកមានកិត្យានុភាពក្នុងជនរួមជាតិមួយថ្ងៃកាន់តែបានបញ្ជាក់ នូវតួនាទីរបស់ខ្លួនជា «ស្ពានតភ្ជាប់» ក្នុងការនាំយកគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ ជាពិសេសកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពទៅកាន់ប្រជាជន។ តាមរយៈនេះ ក៏ជំរុញទឹកចិត្តបងប្អូនឱ្យខិតំឈានឡើងក្នុងការកសាងជីវភាពសុខក្សេមក្សាន្តជូនបងប្អូនជនរួមជាតិ។

លោក Lý Văn Của ចលនាបងប្អូន Khmer ឱ្យសកម្មអភិវឌ្ឍសេដ្ឋកិច្ច និងកសាងជីវភាពរស់នៅសុខក្សេមក្សាន្ត ភូមិស្រុកស្រស់ស្អាតដែលផ្តើមពីក្លឹបដាំផ្កា និងថែទាំផ្កាលម្អ។

ក្នុងដំណាក់កាលឆ្នាំ២០២៦-២០៣០ ខេត្ត Cà Mau នឹងមានឃុំចំនួន ១២ ដែលមានជនជាតិភាគតិចរស់នៅច្រើន ក្នុងនោះមាន ៧ ឃុំដែលជួបលំបាកខ្លាំង (ឃុំតំបន់ III)។ មាន ១៦៥ភូមិសង្កាត់នៃតំបន់ជនជាតិភាគតិច ក្នុងនោះមាន ៩១ ភូមិលំបាកខ្លាំងទូទាំងភូមិសាស្ត្រ  ៣៩ ឃុំ និងសង្កាត់។ បច្ចុប្បន្ន ទូទាំងខេត្តនេះមានគ្រួសារក្រីក្រចំនួន ៥៥០ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រ ៨៥០ គ្រួសារជាចនជាតិភាគតិច ភាគច្រើនគឺជាជនរួមជាតិ Khmer។ ក្នុងដំណើរឆ្ពោះទៅរកការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពក្នុងតំបន់ជនជាតិភាគតិច អ្នកមានកិត្យានុភាពទាំងឡាយគឺមានតួនាទីសំខាន់ខ្លាំងណាស់។

បច្ចុប្បន្ននេះ ខេត្ត Cà Mau មានអ្នកមានកិត្យានុភាពក្នុងជនរួមជាតិចំនួន ១៩៥ នាក់។ អ្នកទាំងឡាយមិនត្រឹមជាអ្នកឈានមុខក្នុងរាល់បណ្តាប្រពៃណីអភិវឌ្ឍសេដ្ឋកិច្ច កសាងជបវទថ្មីសម្រាប់ប្រជាជនធ្វើតាមប៉ុណ្ណោះទេ ថែមទាំងមានតួនាទីយ៉ាងសំខាន់នៅកម្រិតមូលដ្ឋាន និងក្លាយជាទីបង្អែកដ៏រឹងមាំសម្រាប់សហគមន៍ជនជាតិភាគតិចក្នុងការឈានឡើងរួចចាកក្រ ចីរភាពទៀតផង។

នៅភូមិ Rạch Cui ឃុំ Khánh Bình ជាភូមិភាគដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើន ឥទ្ធិពលរបស់អ្នកមានកិត្យានុភាពបានបង្ហាញយ៉ាងច្បាស់យោងតាមការរួមចំណែកផ្លាស់ប្តូរមុខមាត់ភូមិស្រុក និងជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិ។ បច្ចុប្បន្ន ភូមិ Rạch Cui លែងមានគ្រួសារក្រីក្រ ឬគ្រួសារប្រកៀកបន្ទាត់ក្រក្នុងជនរួមជាតិភាគតិចទៀតហើយ។

នៅពីក្រោយការផ្លាស់ប្តូរនោះ មិនត្រឹមតែជាគោលនយោបាយយកចិត្តទុកដាក់របស់បក្ស និងរដ្ឋប៉ុណ្ណោះទេ ថែមទាំងមានការគាំមិនឈប់ឈរពីអ្នកដែល «រក្សាពន្លឺ» ក្នុងសហគមន៍ទៀតផង។ លោក Lý Văn Của គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំងនោះ។ ចាប់ពីឆ្នាំ ២០១២ រហូតមកដល់បច្ចុប្បន្ន លោកតែងតែចូលរួមយ៉ាងជិតស្និទ្ធនៅក្នុកិច្ចការងារភូមិភាគ ដោយក្តាប់បានច្បាស់ពីស្ថានភាពនៃគ្រួសារនីមួយៗផងដែរដើម្បីមានការស្នើរសូមឱ្យបានទាន់ពេលវេលាចំពោះការឧបត្ថម្ភរបស់រដ្ឋអំណាចភូមិភាគ និងសមស្របជាមួយបណ្តាគ្រួសារដែលខ្វះដីផលិត ព្រមទាំងមិនទាន់មានផ្ទះស្នាក់នៅនឹងនរ ឬក៏ជួបលំបាកខ្លាំងក្នុងការរស់នៅ។ល។ អាស្រ័យហេតុនេះហើយ មានចំនួន ៩៣ គ្រួសារជនជាតិភាគតិចក្នុងភូមិមានលក្ខណៈឆ្លងផុតការលំបាក និងឈានឡើងលំនឹងជីវភាពផងដែរ។

សម្រាប់ការរួមដំណើរការរបស់អ្នកមានកិត្យានុភាពនឹងគោលនយោបាយឧបត្ថម្ភយ៉ាងជាក់ស្តែងរបស់បក្ស និងរដ្ឋក៏បានជួយឱ្យភូមិ Rạch Cui ក្លាយជាចំណុចដ៏ភ្លឺស្វាងនៃការកាត់បន្ថយក្រស្ថិរភាពក្នុងតំបន់ជនជាតិភាគតិច។

ខណៈដែលជីវភាពសម្ភារៈមានភាពប្រសើរឡើង លោកក៏បានបន្តលើកទឹកចិត្តអ្នកភូមិឱ្យកែជួសជុលផ្ទះរបស់ខ្លួន រក្សាអនាម័យបរិស្ថាន និងដាំដើមឈើនៅតាមមុខផ្ទះរបស់ខ្លួម ដើម្បីបង្កើតទេសភាពជនបទឱ្យល្អប្រសើរ បៃតង ស្រស់ ស្អាត។ ក្លឹបនារបរដាំ និងថែទាំរុក្ខជាតិលម្អត្រូវបានបង្កើតឡើងនៅក្នុងភូមិ ដោយទាក់ទាញសមាជិកចំនួន ២៥ នាក់ ដែលភាគច្រើនជាជនជាតិ Khmer។ នេះមិនត្រឹមតែផ្តល់ប្រាក់ចំណូលបន្ថែមប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកដល់ការផ្លាស់ប្តូរទេសភាពតំបន់ជនបទ បង្កើតការរស់នៅស៊ីវិល័យ និងសាមគ្គីភាពវាងសហគមន៍ផងដែរ។

ជាមួយភារកិច្ចទទួលខុសត្រូវ និងយកចិត្តទុកដាក់ អ្នកមានកិត្យានុភាពទាំងឡាយទូទាំងខេត្តក៏បានរួមដំណើរការ និងពងរីកសាយភាយនូវឆន្ទៈឈានឡើងដើម្បីរួចចាកក្រ កសាងមាតុភូមិឱ្យកាន់តែសម្បូររុងរឿង។ សម្រាប់ការផ្លាស់ប្តូរនៅភូមិ Rạch Cui នាពេលសព្វថ្ងៃ គឺជាសាក្សីដ៏រស់រវើកមួយខាងតួនាទីដ៏សំខាន់រវាងអ្នកដែលតែងបង្កភាពជិតស្និទ្ធជាមួយប្រជាជន យល់ច្បាស់ប្រជាជនក្នុងដំណើរការលុបបំបាត់ក្រទាំងស្រុង និងអភិវឌ្ឍស្ថិរភាពនៅតាមតំបន់ជនជាតិភាគតិចលើភូមិសាស្ត្រខេត្ត Cà Mau៕

Kiều Nương - Triều Vương

Tags:

រំលេច

ភាគច្រើនអាន

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។

សហគ្រាស - ម៉ាក