ទូរស័ព្: 0274 383 347
អង្គារ, 27-10-26 03:15:36

ឈានឡើងផ្តើមពីរបរដាំបន្លែបៃតង

នៅភូមិ Huê ១ ឃុំ Vĩnh Thanh អ្នកមីង Sơn Thị The ត្រូវបានគេស្គាល់យ៉ាងច្បាស់ដោយសារការតស៊ូ និងខិតខំប្រឹងប្រែងរបស់គាត់ក្នុងការជំនះលំបាកដើម្បីសម្រេចបាននូវជីវភាពដែលមានស្ថិរភាព។ ផ្តើមពីគ្រួសារក្រីក្រដែលគ្មានដីសម្រាប់ផលិត ពឹងផ្អែកជាចម្បងលើកម្លាំងពលកម្មស៊ីឈ្នួល ឥឡូវនេះជីវិតគ្រួសារគាត់បានផ្លាស់ប្តូរដោយសារទម្រង់នៃការដាំបន្លែរយៈពេលខ្លីនៅមុខផ្ទះរបស់ខ្លួន។

ត្រកួនគឺជាដំណាំដ៏ប្រចាំនិងផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់សម្រាប់គ្រួសារអ្នកមីង Sơn Thị The ។

ពីមុន គ្រួសាររបស់អ្នកមីង The បានប្រឈមមុខនឹងការលំបាកខ្លាំងផ្នែកខាងសេដ្ឋកិច្ច។ គ្មានដីស្រែ ពីរនាក់ប្តីប្រពន្ធត្រូវធ្វើការស៊ីឈ្នួលដើម្បីរកប្រាក់ចិញ្ចឹមជីវិតប្រចាំថ្ងែ ប្រាក់ចំណូលក៏មិននឹងនរ។ ទោះបីជាយ៉ាងនេះក្តី ក៏អ្នកមីងមិនព្រមចុះចាញ់ភាពលំបាកនោះទេ។ សម្រាប់ការគិតគូររបស់ស្ត្រីជនបទរូបនេះ ដោយការខិតខំប្រឹងប្រែង ជីវិតនឹងផ្លាស់ប្តូរបន្តិចម្តងៗផងដែរ។

ចំណុចរបត់មួយបានកើតឡើងនៅពេលដែលអ្នកមីង The ត្រូវបានរដ្ឋអំណាចភូមិភាគជំនួយឧបត្ថម្ភផ្នែកបច្ចេកទេសតាមរយៈពេលខ្លី។ អ្នកមីងបានឆ្លៀតយកផ្ទៃដីដែលទំនេរជាង ៤០០ ម៉ែត្រការ៉េនៅជុំវិញផ្ទះរបស់ខ្លួន ដើម្បីធ្វើជាសួនបន្លែ។ ដំបូងឡើយ អ្នកមីងបានដាំបន្លែដែលធ្លាប់ស្គាល់ដូចជា ត្រកួន ស្ពៃខៀវ និងបន្លេជីក្រអូបជាដើម។ ទោះបីជាមិនទាន់មានបទពិសោធន៍ច្រើនក៏ដោយ តាមរយៈការរៀនសូត្រ និងការថែទាំយ៉ាងខ្ជាប់ខ្ជួន តែអាស្រ័យការខិតខំប្រឹងប្រែងសិក្សាស្វែងយល់ និងថែទាំបានល្អ ដំណាំត្រកួតក៏សន្សឹមៗមានការលូតលាស់ល្អ បើកទិសដៅថ្មី

បច្ចុប្បន្ន អ្នកមីងផ្តោតលើការដាំត្រកួត ព្រោះវាងាយស្រួលថែទាំ រយៈពេលប្រមូលផលក៏ឆាប់ និងទីផ្សារនិយមចូលចិត្តទៀតផង ជាមួយនឹងតម្លៃលក់ចេញបាននឹនរល្អដោយ ១០ ពាន់ដុង/គីឡូក្រាម ក៏បានជួយឱ្យគ្រួសារអ្នកមីងមានប្រភពប្រាក់ចំណូលប្រចាំថ្ងៃយ៉ាងនឹងនរផងដែរ។ ក្រៅពីនោះ អ្នកមីងក៏ដាំបន្លែចម្រុះជាច្រើនប្រភេទទៀតដើម្បីធ្វើពិពិធកម្មក្នុងការផលិតរបស់ខ្លួន ដើម្បីឆ្លើយតបតម្រូវការរបស់បងប្អូនប្រជាជនក្នុងតំបន់ និងកាត់បន្ថយហានិភ័យក្នុងការផលិត។

ជារៀងរាល់ថ្ងៃ ចាប់ពីព្រឹកព្រលឹម អ្នកមីងបានចេញទៅចម្ការដើម្បីថែទាំ ស្រោចទឹក ដកស្មៅ និងប្រមូលផលបន្លែសម្រាប់លក់។ បន្លែត្រូវបានលក់ដោយផ្ទាល់នៅក្នុងសង្កាត់ ឬឈ្មួញមកទិញដល់ផ្ទះចំនួនច្រើនទាំងខណៈកំពុងប្រមូលផល។ ការងារនេះពិបាក ប៉ុន្តែវានាំមកនូវសេចក្តីរីករាយ ព្រោះវាផ្តល់ប្រាក់ចំណូលស្ថេរភាព ជួយឱ្យអ្នកមីងម្ចាស់ការក្នុងការរស់នៅទៀតផង។

“ទោះបីវាជាការងារលំបាកក៏ដោយ ខ្ញុំពិតជារីករាយណាស់ដែលមានប្រាក់ចំណូលជាប្រចាំថ្ងៃ។ យើងគ្រាន់តែឧស្សាហ៍ព្យាយាម ជីវិតនឹងមានភាពប្រសើរជាងមុនជាក់ជាមិនខាន” អ្នកមីង The ចែករំលែក។

ទន្តឹមនិងនោះ ប្តីប្រពន្ធ និងកូនរបស់អ្នកមីងក៏បានខិតខំធ្វើការរកស៊ីដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារផងដែរ។ ដោយសារការរួមបញ្ចូលគ្នានៃប្រភពចំណូលច្រើនប្រភេទ ប្រាក់ចំណូលសរុបរបស់គ្រួសារឥឡូវនេះមានជាង ១៥ លានដុងក្នុងមួយខែ។ បើប្រៀបធៀបទៅនឹងមុន នេះគឺជាជំហានដ៏ធំមួយសម្រាប់ឆ្ពោះទៅមុខ ជួយធ្វើឱ្យជីវិតរបស់ពួកគេមានស្ថេរភាព កាត់បន្ថយការលំបាក និងផ្តល់ការថែទាំកាន់តែប្រសើរឡើងសម្រាប់កូនចៅៗរបស់ពួកគេ។

លោក Nguyễn Thanh Dũng ប្រធានភូមិ Huê ១ បានឱ្យដឹង ទម្រង់ដាំបន្លែរយៈពេលខ្លីរបស់អ្នកមីង The គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាព សមស្របសម្រាប់ស្ថានភាពរបស់បងប្អូនប្រជាជនក្នុងតំបន់។ ទម្រង់នេះមិនត្រូវការដើមទុនវិនិយោគច្រើននោះទេ ឆ្លៀតយកផ្ទៃដីទំនេរជុំវិញផ្ទះ មានពេលវេលាផ្លាស់ប្តូរការងាររហ័ស និងមានទីផ្សារមានស្ថេរភាព។ ជាពិសេស ទម្រង់នេះបានផ្តល់ការងារធ្វើបន្ថែមសម្រាប់កម្មករកសិកម្មជាច្រើនរូបដែលនៅទំនេរ ជាពិសេសបងប្អូននារីជនបទ។

លោក Dũng ក៏បានបន្ថែមទៀតថា ដោយផ្តោតលើភាពជោគជ័យជាក់ស្តែងរបស់គ្រួសារអ្នកមីង ថេ ក៏មានគ្រួសារជាច្រើនក្នុងភូមិបានរៀនសូត្រ និងអនុវត្តវិធីសាស្ត្រដូចគ្នា។ ចលនាដាំបន្លែជុំវិញផ្ទះកំពុងរីករាលដាលបន្តិចម្តងៗ ដោយផ្លាស់ប្តូរផ្នត់គំនិតនៃការផលិតខ្នាតតូច ជួយបងប្អូនប្រជាជនឱ្យមានភាពសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសាររបស់ពួកគេ និងបង្កើនប្រាក់ចំណូលរបស់ខ្លួនផងដែរ។

ផ្តើមចម្ការដាំ​បន្លែ​បៃតង​ជុំវិញ​ផ្ទះរបស់ខ្លួន អ្នកមីង Sơn Thị The បានចារនូវប្រវត្តសាវតា​មួយ​ស្តីអំពី​ការ​ជម្នះ​ភាព​លំបាក​ដោយ​កម្លាំងពលកម្មខ្លួនង។ រឿងរ៉ាវ​នេះ​មិន​ត្រឹម​តែ​បង្ហាញ​ពី​តម្លៃ​នៃ​ការ​ខិតខំ​ប្រឹងប្រែង​ប៉ុណ្ណោះ​ទេ ​ថែម​ទាំងពង្រីកសាយភាយខាងស្មារតីថា ប្រសិនបើ​យើង​ដឹង​ពី​របៀប​ប្រើប្រាស់​ធនធាន​ដែល​មានស្រាប់ និង​តស៊ូ​ក្នុង​ការងារ ជីវិត​នឹង​ផ្លាស់​ប្តូរ​បន្តិច​ម្តងៗកាន់តែ​ប្រសើរ​ឡើង៕

Nguyễn Đào - Chí Thức

Tags:

រំលេច

ភាគច្រើនអាន

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។

សហគ្រាស - ម៉ាក