ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 00:22:45

ឧស្សាហ៍ព្យាយាមពលកម្ម ម្ចាស់ការក្នុងការរស់នៅ

បច្ចុប្បន្ន មានបងប្អូននារីជនជាតិភាគតិចជាច្រើនបានក្លាហានគិតគូរពីវិធីសាស្ត្រក្នុងការរកស៊ី ឆ្លៀតយកផ្ទៃដីជុំវិញផ្ទះដើម្បីចិញ្ចឹមសត្វ និងផលិតកម្ម រួមចំណែកបង្កើតប្រាក់ចំណូល។ ផ្តើមពីទ្រមង់តូច តែមានលក្ខណៈសមស្របជាក់ស្តែង ក៏មានគ្រួសារជាច្រើនបានរួចចាកផុតពីភាគក្រីក្រជាសន្សឹមៗដោយការខិតខំព្យាយាមផ្ទាល់ខ្លួន និងស្មារតីយ៉ាងមុះមុត។

ទោះបីជាការចិញ្ចឹមមិនមានទ្រង់ទ្រាយធំក៏ដោយ ទម្រង់ចិញ្ចឹមសត្វរបស់បងស្រី Trần Thị Danh តែងផ្តល់ប្រភពចំណូលនឹងនរល្អ ជួយគ្រួសារមានលក្ខណៈឈានឡើងរួចផុតការលំបាកផងដែរ។

បន្ទាប់រយៈពេលជិត ១០ ឆ្នាំដែលខ្លួនបានចេញទៅរកស៊ីនៅស្រុកឆ្ងាយ បងស្រី Đoàn Thị Thương នៅភូមិលេខ ៩ ឃុំ Khánh Bình បានសម្រេចចិត្តវិលត្រឡប់មកស្រុកកំណើតរបស់ខ្លួនវិញដើម្បីធ្វើសេដ្ឋកិច្ច។ ដោយផ្តោលើផ្ទៃដីប្រមាណជិត ៥០០ ម៉ែត្រការេជុំវិញផ្ទះ បងស្រីចិញ្ចឹមមាន់ ទា បង្កើតប្រភពចំណូលដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។

បណ្តាថ្ងៃដំបូងមិនទានមានដើមទុនគ្រប់គ្រាន់ បងស្រីចិញ្ចឹមសត្វត្រឹមប៉ុន្មានក្នាលប៉ុណ្ណោះសម្រាប់ការដកពិសោធ។ សន្សឹមៗមកអាស្រ័យការខិតខំរៀនសូត្របទពិសោធខាងបច្ចេកទេស ហ្វូងសត្វចិញ្ចឹមរបស់បងស្រីក៏មានការលូតលាស់ល្អ ហើយបន្តចិញ្ចឹមដោយទ្រង់ទ្រាយធំផងដែរដើម្បីបង្កើតពូជលក់។ “ទម្រង់នេះសមស្របជាមួយលក្ខណៈជនបទ ពីព្រោះចំណាយក៏តិចតួច ងាយស្រួលចិញ្ចឹម ហើយការលក់ចេញក៏មានភាពរលូនផងដែរ។ ​ចំណូលថ្វីត្បិតតែមិនសូវបានខ្ពស់ប៉ុន្មាន តែមានស្ថិរភាព ជួយគ្រួសារកាត់បន្ថយលំបាកខ្លះដែរ។ ខ្ញុំក៏មានេះពេលវេលាច្រើនសម្រាប់ចិញ្ចឹមមើថែកូន ព្រមទាំងម្ចាស់ការក្នុងការរស់នៅ និងមានចាំបាច់ទៅរកស៊ីស្រុកឆ្ងាយទៀតផង” បងស្រី Thương ចែករំលែក។

បងស្រី Trần Thị Danh នៅភូមិលេខ ១៥ ឃុំ Khánh An ជាគ្រួសារក្រអស់រយៈពេលច្រើនឆ្នាំកន្លង ថែមទាំងគ្មានដីផលិតទៀតផង ទើបគ្រួសារបងស្រីឆ្លៀតយកដីធារជុំវិញផ្ទះរបស់ខ្លួន ចិញ្ចឹមមាន់ ទាដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ។ យោងតាមប្រសាសន៍របស់បងស្រី Danh ទម្រង់នេះអាចឆក់យកប្រភពចំណីដែលមានស្រាប់ និងដើមទុនសមស្របជាមួយសមត្ថភាពខ្លួន និងងាយស្រួលលក់ចេញនៅភូមិភាគ អាស្រ័យហេតុនេះ ជីវភាពគ្រួសារក៏បានលំនឹងជាសន្សឹមៗជាងមុនផងដែរ។

ប្រការដែលគួរឱ្យកត់សម្គាល់សម្រាប់បងប្អូននារី Khmer នាពេលបច្ចុប្បន្ននោះគឺការផ្លាស់ប្តូរផ្នត់គំនិត និងរបៀបក្នុងការរកស៊ី។ ប្រសិនបើកាលពីមុនមានមនុស្សជាច្រើនតែងប្រកាន់គំនិតរង់ចំពឹងផ្អែកលើប្រាក់ចំណូលរបស់ស្វាមីខ្លួនតែម្យ៉ាង ឥឡូវនេះបងប្អូននារីជាច្រើនកំពុងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងគិតគូរពីការរកស៊ី និងចិញ្ចឹមកូនសិក្សារៀនសូត្របានល្អ ព្រមទាំងសន្សំសំចៃសម្រាប់ជីវភាពរស់នៅយូរអង្វែងទៀតផង។

នៅឃុំ Vĩnh Phước បងប្អូននារី Khmer ជាច្រើនក៏កំពុងខិតខំលើកកម្ពស់ជីវភាពរស់នៅរបស់ខ្លួនតាមរយៈកម្មវិធីឧបត្ថម្ភជីវភាពរស់នៅរបស់ភូមិភាគ។ ផ្តើមពីប្រភពដើមទុនអនុគ្រោះ និងការឧបត្ថម្ភពូជសត្វចិញ្ចឹម រហូតដល់ការណែនាំបច្ចេកទេសលើផលិតកម្ម គ្រួសារជាច្រើនក៏មានលក្ខណៈអភិវឌ្ឍការចិញ្ចឹមសត្វ និងបង្កើនប្រាក់ចំណូលរបស់ខ្លួនជាសន្សឹមៗទៀតផង។

ទម្រង់ចិញ្ចឹមបសុបក្សីដែលមានលក្ខណៈសមស្របជាមួយលក្ខណៈភូមិភាគ និងសម្រាប់គ្រួសារដែលមិនសូវមានផ្ទៃដីផលិត។

លោក Trần Quốc Toàn អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Vĩnh Phước បានឱ្យដឹង៖ បងប្អូននារី Khmer លើភូមិសាស្ត្រឃុំតែងបង្ហាញពីស្មារតីអត់ធ្មត់របស់ខ្លួន ព្រមទាំងខិតខំព្យាយាមពលកម្មផលិត​ និងមានឆន្ទៈក្នុងការឈានឡើងដើម្បីរួចចាកក្រ។ “រយៈពេលខាងមុខ ភូមិភាគនឹងបន្តសហការផ្សព្វផ្សាយបណ្តាកម្មវិធីឧបត្ថម្ភផលិត បង្កលក្ខណៈដើម្បីបងប្អូនប្រជាជនបានបុលទុនអនុគ្រោះ ផ្តើមពីនោះក៏ពង្រីកយ៉ាងទូលំទូលាយនូវបណ្តាទម្រង់រកស៊ីមានប្រសិទ្ធភាពដើម្បីជួយមាមីងបងប្អូនលើកកម្ពស់ប្រភពប្រាក់ចំណូល និងកាត់បន្ថយក្រចីរភាព” លោក Toàn ឱ្យដឹងដូច្នេះ។

ផ្តើមពីហ្វូងមាន់ និងទាដែលបានចិញ្ចឹមយ៉ាងល្អិតល្អន់ជាប្រចាំ គ្រួសារបងប្អូនជនរួមជាតិខ្មែរជាចច្រើនមានប្រភពចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ព្រមទាំងចិញ្ចឹមកូនសិក្សារៀនសូត្របានល្អ និងលើកមម្ពស់ជីវភាពរស់នៅសម្រាប់បងប្អូនតំបន់ជនរួមជាតិភាគតិចផងដែរ៕

Nguyễn Đào – Chí Thức

Tags:

ពង្រីកកម្លាំងយុវជនក្នុងសកម្មភាពសន្តិសុខសង្គម

ជាមួយស្មារតី “ជួយគ្នាទៅវិញទៅមក” នាពេលកន្លង គណៈសម្ព័ន្ធយុវជនឃុំ Hoà Bình បានដាក់ពង្រាយសកម្មភាពសន្តិសុខសង្គមជាក់ស្តែងជាច្រើន ចែករំលែករាល់ការលំបាកទាន់ពេលជាមួយបណ្តាគ្រួសារ ជំនួយឧបត្ថម្ភសិស្សក្រីក្រឱ្យឈានឡើងក្នុងការសិក្សា។ ឆ្លងតាមនោះ ក៏រីកសាយភាយស្មារតីត្រួសត្រាយ ស្ម័គ្រចិត្ត និងការទទួលខុសត្រូវរបស់យុវវ័យចំពោះសហគមន៍ផងដែរ។

ថ្នាក់រៀន «គ្មានវ័យ» នៅ Cái Đôi Vàm

ពេលរសៀលរៀបលិច បណ្តាម្តាយ លោកយាយក្នុងវ័យជរានៅឃុំ Cái Đôi Vàm បានផ្អាកទុកការងារចង្ក្រានជើងឆ្នាំង ដើម្បីស្វែងមករកថ្នាក់រៀនដ៏ពិសេសមួយ។ នៅទីនោះ បាតដៃក្រិនគ្រើមដោយសារកំដៅព្រះអាទិត្យ និងខ្យល់សមុទ្រ កំពុងតែផ្ចិតផ្ចង់សរសេររាល់តួអក្សរ និងតួលេខនីមួយៗយ៉ាងមិនទាន់ស្ទាត់ដៃនៅឡើយ។ ថ្នាក់លុបបំបាត់អក្ខរកម្មនេះ អាស្រ័យសមាគមនារីឃុំ Cái Đôi Vàm សហការជាមួយប៉ុស្តិ៍ការពារព្រំដែន Cái Đôi Vàm រក្សាដំណើរការជាច្រើនឆ្នាំកន្លងមក។

រួមកម្លាំងដើម្បីចិញ្ចឹមក្តីស្រមៃ

សេចក្តីសម្រេចលេខ ៧១ របស់ក្រសួងការិយាល័យនយោបាយ ស្តីពីការបង្កើតរបត់រីកចម្រើនក្នុងការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាល បានសង្កត់ធ្ងន់លើតួនាទី និងការទទួលខុសត្រូវរបស់សង្គមទាំងមូល ក្នុងការថែទាំបុព្វហេតុនៃការសិក្សាអប់រំ។ ផ្អែកលើទិសដៅនោះ ការកៀរគរប្រភពធនធានសង្គម និងការយកចិត្តទុកដាក់ចំពោះសិស្សានុសិស្សដែលមានជីវភាពក្រលំបាក មិនត្រឹមតែរួមចំណែកជួយឧបត្ថម្ភចំពោះមុខប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសបន្ថែមទៀត ដើម្បីឱ្យប្អូនៗបានសិក្សាក្នុងលក្ខណៈកាន់តែល្អប្រសើរ ឈានទៅរកសមភាពក្នុងវិស័យអប់រំជាបណ្តើរៗ និងចិញ្ចឹមនូវក្តីស្រមៃសម្រាប់ជំនាន់ក្រោយទៀតផង។

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

សហគ្រាស - ម៉ាក