ជាមួយសង្វាក់នៃជីវិតសម័យទំនើប និងការផ្លាស់ប្តូរជាច្រើន ការរក្សាអត្តសញ្ញាណវប្បធម៌ជាតិបានក្លាយជាដំណើរមួយដែលទាមទារការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍ទាំងមូល។ ក្នុងដំណើរការនេះ មានអ្នកដែល «រក្សាអណ្តាតភ្លើង» ដោយស្ងាត់ស្ងៀម បង្ហាញនូវក្តីស្រឡាញ់របស់ខ្លួនចំពោះវប្បធម៌ដល់យុវជនជំនាន់ក្រោយដោយអស់ពីចិត្ត និងមោទនភាពចំពោះប្រភពដើមរបស់ពួកគេផងដែរ។

សិប្បការិនី Thạch Thị Thea Ry ជួយបង្ហាត់បង្ហាញចង្វាក់រាំសល់ប្អូនៗយ៉ាងអស់ពីចិត្ត។
អស់រយៈពេលជាច្រើនឆ្នាំកន្លងមក បន្ទាប់ពីម៉ោងសិក្សា ទីធ្លាវត្តគម្ពីរសាគរ ព្រែកជ្រៅ (Xiêm Cán) តែងមានភាពអ៊ូអរជាមួយនឹងសម្លេងសូរសព្ទតន្ត្រី និងរបាំប្រពៃណី Khmer ។ នៅទីកន្លែងដែលពោរពេញទៅដោយប្រពៃណីនេះ សិប្បករ Thạch Thị Thea Ry ប្រធានក្រុមរបាំ Khmer ប្រចាំវត្តគម្ពីរសាគរ ព្រែកជ្រៅ (Xiêm Cán) ស្ថិតនៅសង្កាត់ Hiệp Thành បានណែនាំប្អូនៗកុមារអំពីកាយវិការ និងភាពអត់ធ្មត់តាមរយៈចលនានីមួយៗ។ ដំបូងឡើយ រាល់ចង្វាក់រាំទាំងឡាយមិនសូវស៊ីសង្វាក់គ្នា តែតាមរយៈការណែនាំដ៏អស់ពិចិត្តរបស់នាង ប្អូនៗកុមារកាន់តែមានទំនុកចិត្ត និងបត់បែនបានកាន់តែល្អរាល់ចង្វាក់រាំវង់ និងសារ៉ាវ៉ាន់ដែលពេញនិយមផងដែរ។
ក្រៅពីបង្រៀនខាងបច្ចេកទេស បងស្រីថែមទាំងបណ្តុះសេចក្តីស្រឡាញ់ចំពោះវប្បធម៌ជាតិ។ បន្ទាប់ពីម៉ោងរៀន ប្អូនៗនាំគ្នាទៅវត្តហាត់រាំដើម្បីចូលរួមរាំលេងកម្សាន្តក្នុងឱកាសបុណ្យទានប្រពៃណី Khmer ។ ដូច្នេះ ទីធ្លាវត្តមិនត្រឹមតែជាកន្លែងជួបជុំសហគមន៍ប៉ុណ្ណោះទេ ថែមទាំងក្លាយជា "ថ្នាក់រៀន" ដ៏ពិសេសមួយសម្រាប់ថែរក្សាសិល្បៈប្រជាប្រិយពីមួយជំនាន់ទៅមួយជំនាន់ទៀតផង។
ផ្តើមពីបណ្តា "គ្រាប់ពូជ" ដែលបានបណ្តុះនៅក្នុងភូមិស្រុក មានយុវជនជាច្រើនបានវិវឌ្ឍខ្លួន ហើយអាចចូលរួមសម្តែងដោយជំនាញ។ នេះក៏ជារបៀបដែលអណ្តាតភ្លើងនៃចំណង់ចំណូលចិត្តចំពោះវប្បធម៌ដែលត្រូវបានរក្សាទុកផងដែរ។
សិល្បករវ័យក្មេង Kim Pin Na Ri នៃក្រុមសិល្បៈ Khmer (រោងមហោស្រព Cao Văn Lầu) គឺជាសិល្បករម្នាក់ក្នុងចំណោមអ្នកដែលបន្តដំណើរនេះ។ កើតក្នុងត្រកូលគ្រួសារដែលមានប្រពៃណីខាងសិល្បៈយូកេ បងគិតថាការសម្តែងនីមួយៗនៅលើឆាកមិនត្រឹមតែជាការសម្តែងធម្មតាប៉ុណ្ណោះទេ ប៉ុន្តែជាការទទួលខុសត្រូវក្នុងការថែរក្សាបេតិកភណ្ឌដែលបន្សល់ទុកដោយ បុព្វបុរសជំនាន់ដើមផងដែរ។ ក្តីស្រឡាញ់ខាងវិស័យសិល្បៈប្រពៃណីបានក្លាយជាកម្លាំងចិត្តសម្រាប់បងខិតខំសិក្សារៀនសូត្រ និងលត់ដំខ្លួន និងបន្តពង្រីកសាយភាយនូវតម្លៃវប្បធម៌ជនជាតិដល់សាធារណៈជនទៀតផង។
ក្រៅពីការអភិរក្ស សិល្បករទាំងឡាយគ្រប់រូបនាពេលបច្ចុប្បន្ន កំពុងច្នៃប្រឌិតយ៉ាងសកម្មដើម្បីនាំយកសិល្បៈប្រពៃណីឱ្យកាន់តែខិតជិតជីវិតសម័យទំនើប។ តួយ៉ាងដូចជាបង Thạch Thiệu អនុប្រធានក្រុមសិល្បៈ Khmer (រោងមហោស្រព Cao Văn Lầu) រយៈពេលជាច្រើនឆ្នាំជាមួយសិល្បៈយូកេ បងតែងតែយកចិត្តទុកដាក់ក្នុងការស្វែងរកទិសដៅថ្មីៗសម្រាប់ទម្រង់សិល្បៈនេះ។ ចាប់ពីការច្នៃប្រឌិតខាងនិពន្ធ ដឹកនាំសម្តែង និងការបញ្ចូលដង្ហើមនៃជីវិតទៅក្នុងវណ្ណកម្មរហូតដល់ការសម្តែងនៅលើឆាក តន្ត្រី និងអាគ្គិសនីបំភ្លឺ ទាំងអស់សុទ្ធតែជាភាពទាក់ទាញមិត្តទស្សនិកជនវ័យក្មេង។

សិល្បករ Kim Pin Na Ri ក្នុងឈុតរឿងយូកេរមួយដែលបានសម្តែងបម្រើមាមីងនៅភូមិស្រុក។
រួមជាមួយនឹងដំណើរចេញទៅសម្តែង ដោះដូរវប្បធម៌ ចូលរួមការប្រឡង និងសម្តែង លោកក៏មានឱកាសស្វែងរកទេពកោសល្យវ័យក្មេងដែលមានចិត្តស្រឡាញ់ខាងវិស័យសិល្បៈប្រពៃណី ផ្តើមពីនោះអាចជួយបណ្តុះបណ្តាលអ្នកជំនាន់ក្រោយសម្រាប់ផ្នែកខាងសិល្បៈយូកេរ Khmer ។
សេចក្តីរីករាយពីការទទួលយកអំពីភ្ញៀវទស្សនិកជន និងពានរង្វាន់ដែលទទួលបានមិនត្រឹមតែជាការទទួលស្គាល់សម្រាប់សិល្បករប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្តល់នូវការលើកទឹកចិត្តបន្ថែមទៀតសម្រាប់សិល្បករ សិល្បការិនីទាំងឡាយគ្រប់រូបបន្តរួមដំណើរការរក្សាអត្តសញ្ញាណជាតិផងដែរ។
ក្នុងសម័យទំនើប បណ្តាអ្នកដែល "រក្សាអណ្តាតភ្លើង" តែងបន្តបណ្តុះពូជដោយស្ងៀមស្ងាត់នូវការស្រឡាញ់ខាងវិស័យវប្បធម៌ដែលផ្តើមពីភាពសាមញ្ញបំផុត។ ពួកគេកំពុងរួមចំណែកក្នុងការធានាថាអត្តសញ្ញាណវប្បធម៌ជាតិមិនត្រឹមតែត្រូវបានថែរក្សាប៉ុណ្ណោះទេ ថែមទាំងបន្តរីករាលដាលប្រកបដោយចីរភាពក្នុងជីវិតសម័យបច្ចុប្បន្ន និងអនាគតទៀតផង៕
Kim Trúc - Anh Tuấn
