ទូរស័ព្: 0274 383 347
អង្គារ, 27-10-26 03:15:39

ស្ពានតភ្ជាប់សម្រាប់ការរក្សាសាមគ្គីភាព

បច្ចុប្បន្នទូទាំងខេត្តមានអ្នកមានកិត្យានុភាពក្នុងជនរួមជាតិភាគតិចទាំងអស់ជាង ២០០ នាក់។ ទោះបីម្នាក់មានស្ថាភាព និងមុខងារខុសៗគ្នាតែងពួកគាត់សុទ្ធសឹងជា "ស្ពានតភ្ជាប់" រវាងគណៈកម្មាធិការបក្ស រដ្ឋអំនាចភូមិភាគ និងប្រជាជន រួមចំណែករក្សាសាមគ្គីភាព កសាងជីវភាពវប្បធម៌ និងអភិវឌ្ឍសេដ្ឋកិច្ចនៅភូមិភាគ។

លោកស្រី Nguyễn Thu Tư នាយិកាមន្ទីជនជាតិ និងសាសនា ខេត្ត Cà Mau ដោះដូរយោបល់ជាមួយលោក Trần Quế Đình ប្រធានសមាគមជនជាតិ Hoa អំពីតួនាទីអ្នកមានកិត្យានុភាពក្នុងការចលនាសាមគ្គីរវាងជនជាតិនៅភូមិភាគ។

នៅភូមិ Cái Bát ឃុំ lương Thế Trân លោក Kim Văn Cường ត្រូវបានប្រជាជន Khmer គោរពយ៉ាងខ្លាំងចំពោះការលះបង់ និងការទទួលខុសត្រូវរបស់ខ្លួន។ អស់រយៈពេលជាច្រើនឆ្នាំកន្លង លោកតែងចលនាបងប្អូនប្រជាជនឱ្យអនុវត្តល្អច្បាប់ និងគោលការណ៍ណែនាំរបស់បក្ស និងក្រឹត្យច្បាប់របស់រដ្ឋ រក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ កសាងភូមិស្រុកស៊ីវិល័យ។

មិនត្រឹមតែការផ្សព្វផ្សាយប៉ុណ្ណោះទេ លោក Cường ថែមទាំងឈានមុខក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារជាមួយទម្រង់ចិញ្ចឹមបង្គាមានប្រសិទ្ធផាព និងទទួលបានប្រាក់ចំណូល ៣០០ លានដុងជារៀងរាល់ឆ្នាំ។ ផ្តើមពីបទពិសោធន៍ជាក់ស្តែង លោកបានចែករំលែកអំពីបច្ចេកទេស និងចលនាទឹកចិត្តបងប្អូនប្រជាជនឱ្យក្លាហានក្នុងការផ្លាស់ប្តូររបៀបផលិត បង្កើនប្រាក់ចំណូល។

លោក Nguyễn Văn Tý ប្រធានគណៈកម្មាធិការរណសិរ្សភូមិ Cái Bát បានឱ្យដឹង៖ “ប្រការដែលអ្នកភូមិពេញចិត្តចំពោះលោក Cường គឺភាពរីករាយ និងការទទួលខុសត្រូវរបស់គាត់។ ខណៈពេលដែលភូមិភាគបានធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយថ្មី ឬក៏បំផុសចលនារាល់បណ្តាប្រពៃណីផ្សេងៗ លោកតែងអញ្ជើញទៅដល់គ្រួសារនីមួយៗដើម្បីចលនា និងពន្យល់។ ដូច្នេះហើយ ទើបអ្នកភូមិតែងសាមគ្គី និងឯកភាពគ្នាទាំងស្រុងរួមជាមួយភូមិភាគ”។

នៅភូមិ Cái Keo ឃុំ Quách Phẩm លោក Lâm Quốc Ken មិនត្រឹមតែផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងចូលរួមយ៉ាងសកម្មក្នុងការងារសុខុមាលភាពសង្គមផងដែរ។ យោងតាមលោក Ken ដើម្បីភូមិស្រុកមានសន្តិភាព និងសុភមង្គល ប្រជាជនត្រូវតែដឹងពីរបៀបចែករំលែក និងរួបរួមគ្នា។ ដូច្នេះ នៅពេលណាដែលភូមិភាគបានបំផុសចលនាកសាងជនបទថ្មី ការពារបរិស្ថាន និងជំនួយឧបត្ថម្ភគ្រួសារក្រីក្រ ឬគ្រួសារដែលខ្វះខាតមានអាសន្ន លោកតែងចេះមុខចលនា និងអំពាវនាវដើម្បីស្វែករកជំនួយ។

លោក Lê Hoàng Phương លេខាសាខាបក្សភូមិ Cái Keo បានកត់សម្គាល់ថា៖ «លោក Ken យល់ដឹងបានច្រើនអំពីទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិ Hoa ដូច្នេះលោកតែងសម្របសម្រួលរាល់ជម្លោះដែលកើតឡើងក្នុងសហគមន៍។ ដោយការលះបង់ និងការទទួលខុសត្រូវរបស់ខ្លួន លោកត្រូវបានប្រជាជនជឿទុកចិត្ត និងកោតគោរពណាស់ដែរ»។

លោក Lâm Quốc Ken (ឆ្វេង) តែជួបជុំនិងដោះដូរយោបល់ជាមួយថ្នាក់ដឹកនាំភូមិភាគអំពីសកម្មភាពរបស់ជនរួមជាតិ Hoa។

យោងតាមលោកស្រី Nguyễn Thu Tư នាយិកាមន្ទីរជនជាតិ និងសាសនាខេត្ត Cà Mau  សម្រាប់អ្នកមានកិត្យានុភាពទាំងឡាយនារយៈពេលកន្លងក៏បានពង្រីកតួនាទីជាស្នូលក្នុងសហគមន៍។ រយៈពេលខាងមុខ ខេត្តនឹងបន្តយកចិត្តទុកដាក់អនុវត្តយ៉ាងគ្រប់គ្រាន់រាល់បណ្តារបបគោលនយោបាយចំពោះអ្នកមានកិត្យានុភាព បង្កលក្ខណៈដើម្បីកងកម្លាំងនេះបន្តពង្រីកតួនាទីរបស់ខ្លួនក្នុងសហគមន៍។

តាមរយៈសកម្មភាពយ៉ាងសាមញ្ញ ប៉ុន្តែមានទំនួលខុសត្រូវ អ្នកមានកិត្យានុភាពក្នុងជនរួមជាតិភាគតិចនៅ Cà Mau កំពុងរួមចំណែកក្នុងការកសាងមាតុភូមិ។ ពួកគេមិនត្រឹមតែជាប្រភពនៃការគាំទ្រខាងវិញ្ញាណសម្រាប់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងជាអ្នករក្សាអណ្តាតភ្លើងនៃការសាមគ្គី កសាងតំបន់ទឹកដីចុងជ្រោយបង្អស់របស់ប្រទេសជាតិមួយថ្ងៃកាន់តែអភិវឌ្ឍខ្លាំងឡើង៕

Trịnh Hồng Nghi

Tags:

រំលេច

ភាគច្រើនអាន

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។

សហគ្រាស - ម៉ាក