ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 00:22:36

ឆ្លាតវៃ និងអស់ពីចិត្តក្នុងការលះបង់

ក្នុងលំហូរនៃការច្នៃប្រតិដ្ឋ និងការធ្វើសមាហរណកម្ម យុវជន Khmer កំពុងបញ្ជាក់ពីតួនាទី និងជំហររបស់ពួកគេបន្តិចម្តងៗ ជាមួយនឹងស្មារតីហានគិត និងធ្វើសកម្មភាព ចូលជិតចំណេះដឹងថ្មីៗយ៉ាងសកម្ម និងខិតខំថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិទៀតផង។ ក្នុងវិស័យជាច្រើន ចាប់ពីការអប់រំ និងវប្បធម៌ រហូតដល់ការងារសម្ព័ន្ធយុវជន និងការផ្លាស់ប្តូរឌីជីថល យុវជន Khmer កំពុងរួមចំណែកក្នុងការបង្កើតមុខមាត់ថ្មីសម្រាប់ភូមិស្រុករបស់ខ្លួនផងដែរ។

បងស្រី Nguyễn Hồng Diễm តែងខិតខំបង្កើនចំណេះដឹងរបស់ខ្លួនដើម្បីលើកកម្ពស់គុណភាពខាងថែទាំ និងអប់រំកុមារនៅភូមិភាគ។

ក្នុងនាមជាបក្ខជន និងជាគ្រូបង្រៀនវ័យក្មេងរបស់សាលាមត្តេយ្យ Khánh Bình Tây បងស្រី Nguyễn Hồng Diễm ជឿជាក់ថា យុវជន Khmer សព្វថ្ងៃនេះមិនត្រឹមតែទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងដែលបង្កើតអនាគតសម្រាប់សហគមន៍ដោយផ្ទាល់ផងដែរ។

ខ្លួនបងស្រី Hồng Diễm ផ្ទាល់គឺជាសក្ខីភាពនៃស្មារតីនេះ។ រយៈពេលកន្លង បងស្រីបានចូលរួមយ៉ាងសកម្មក្នុងការប្រឡងគ្រូបង្រៀនពូកែ និងស្រាវជ្រាវវិធីសាស្រ្តបង្រៀនប្រកបដោយភាពច្នៃប្រតិដ្ឋ និងស្នើវិធីសាស្រ្តបង្រៀនប្រកបដោយប្រសិទ្ធភាពជាច្រើនផងដែរ។ ការខិតខំប្រឹងប្រែងទាំងនេះបានជួយឱ្យបងស្រីសម្រេចបាននូវសមិទ្ធផលជាច្រើននៅក្នុងការងារវិជ្ជាជីវៈរបស់ខ្លួន និងអភិវឌ្ឍគំនិតផ្តួចផ្តើមជាច្រើនដែលមានប្រសិទ្ធភាព រួមចំណែកដល់ការកែលម្អគុណភាពនៃការថែទាំ និងអប់រំកុមារនៅភូមិភាគ។

ជាទម្រេង់មួយក្នុងចំណោមទម្រង់ដ៏ឆ្នើមដែលត្រូវបានបងស្រីរួមជាមួយមិត្តរួមអាជីពបានផ្សព្វផ្សាយអនុវត្តគឺ «ជ្រុង STEAM» ដែលផ្តើមពីសម្ភារៈកែច្នៃឡើងវិញ។ សំបកកង់ចាស់ៗ បំពង់កាវស៊ូ PVC សំបកដូង ឫស្សី ស្លឹកត្នោត ជាដើម ក៏ត្រូវបានផ្លាស់ប្តូរយ៉ាងច្នៃប្រតិដ្ឋទៅជាទម្រង់ខ្លោងទ្វារនៃវត្ត Khmer ទូក.ង ឧបករណ៍ភ្លេងប្រពៃណី និងឧបករណ៍ជំនួយការសិក្សាជាច្រើនដែលបម្រើដល់ការសិក្សារបស់កុមារយ៉ាងមានប្រសិទ្ធភាព។

រួមជាមួយនឹងស្មារតីនៃការច្នៃប្រតិដ្ឋក្នុងការរៀនសូត្រ និងកិច្ចការងារ យុវជន Khmer ក៏កំពុងថែរក្សា និងផ្សព្វផ្សាយតម្លៃវប្បធម៌ប្រពៃណីយ៉ាងសកម្មផងដែរ។ នៅសាលាដែលខ្លួនង្រៀន បងស្រី Diễm និងមិត្តរួមអាជីពតែងរៀបចំសកម្មភាពបទពិសោធន៍ទាក់ទងនឹងវប្បធម៌ជនជាតិភាគតិច ដូចជា៖ រៀបចំការសម្តែងរបាំ ចម្រៀង Khmer និងបង្ហាញសំលៀកបំពាក់ប្រពៃណី ឬស្វែងយល់ពីបណ្តាពិធីបុណ្យសំខាន់ៗរបស់ជនជាតិ។ រាល់សកម្មភាពទាំងនេះបានជួយប្អូនៗកុមារឱ្យយល់កាន់តែច្បាស់អំពីវប្បធម៌របស់ជនជាតិខ្លួនទៀតផង ផ្តើមពីនោះ បំពេញបន្ថែមនូវក្តីស្រឡាញ់មាតុភូមិ មោទនភាពជាតិសម្រាប់បញ្ញវន្តជមនាន់ក្រោយផងដែរ។

មិនត្រឹមតែផ្លាស់ថ្មី និងភាពច្នៃប្រតិដ្ឋក្នុងការសិក្សា និងការងារប៉ុណ្ណោះទេ ប៉ុន្តែយុវជន Khmer សព្វថ្ងៃនេះក៏កំពុងដើរតួនាទីជាស្នូលយ៉ាងសកម្មក្នុងសកម្មភាពសម្ព័ន្ធយុវជន ចលនាយុវជន ព្រមទាំងកសាងផែនមហាសាមគ្គីទូទាំងជនជាតិទៀតផង។ ជាមួយនឹងស្មារតីទទួលខុសត្រូវ ភាពស្វាហាប់ និងប្តេជ្ញាចិត្តរបស់យុវជនវ័យក្មេង មានកម្មាភិបាលជាច្រើនរួបរួមសាមគ្គី សមាជិកយុវជន Khmer ជាច្រើនកំពុងក្លាយជាអ្នករួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយតម្លៃដ៏ថ្លៃថ្នូក្នុងសហគមន៍ និងកសាងមាតុភូមិមួយថ្ងៃកាន់តែមានការអភិវឌ្ឍថែមទៀត។

បង Thạch Minh Trí លេខាធិសាខាសម្ព័ន្ធយុវជនភូមិកឺយ ៥ A បានអះអាងថា យុវជន Khmer ត្រូវដើរតួនាទីជា «ទូតវប្បធម៌» លើប្រព័ន្ធអ៊ីនធឺណិត រួមចំណែកផ្សព្វផ្សាយនូវរូបភាព និងតម្លៃដ៏ល្អថ្លៃថ្នូរបស់ជនជាតិសម្រាប់សហគមន៍ទាំងក្នុងប្រទេស និងអន្តរជាតិ។ ផ្តើមពីនោះក៏សកម្មក្នុងការដោះដូរ និងសហការជាមួយយុវជនបណ្តាជនជាតិទាំងឡាយដើម្បីពង្រឹងផែនមហាសាមគ្កីទូទាំងជនជាតិ។

«កម្លាំងរស់ថ្មី» របស់យុវជន Khmer សព្វថ្ងៃនេះ មិនត្រឹមតែបានបង្ហាញតាមរយៈទម្រង់នៃការច្នៃប្រតិដ្ឋ ឬសមិទ្ធផលលេចធ្លោប៉ុណ្ណោះទេ ថែមទាំងបានបញ្ជាក់ដោយស្មារតីហានគិត ហានធ្វើ ដើម្បីរួមចំណែកដល់សហគមន៍ផងដែរ។ នេះគឺជាប្រភពធនធានដ៏សំខាន់មួយជួយឱ្យភូមិស្រុកមួយថ្ងៃកាន់តែអភិវឌ្ឍរីកចម្រើន ស៊ីវិល័យ ប្រកបដោយអត្តសញ្ញាណវប្បធម៌ក្នុងសម័យសមាហរណកម្ម៕

Lam Khánh

Tags:

ពង្រីកកម្លាំងយុវជនក្នុងសកម្មភាពសន្តិសុខសង្គម

ជាមួយស្មារតី “ជួយគ្នាទៅវិញទៅមក” នាពេលកន្លង គណៈសម្ព័ន្ធយុវជនឃុំ Hoà Bình បានដាក់ពង្រាយសកម្មភាពសន្តិសុខសង្គមជាក់ស្តែងជាច្រើន ចែករំលែករាល់ការលំបាកទាន់ពេលជាមួយបណ្តាគ្រួសារ ជំនួយឧបត្ថម្ភសិស្សក្រីក្រឱ្យឈានឡើងក្នុងការសិក្សា។ ឆ្លងតាមនោះ ក៏រីកសាយភាយស្មារតីត្រួសត្រាយ ស្ម័គ្រចិត្ត និងការទទួលខុសត្រូវរបស់យុវវ័យចំពោះសហគមន៍ផងដែរ។

ថ្នាក់រៀន «គ្មានវ័យ» នៅ Cái Đôi Vàm

ពេលរសៀលរៀបលិច បណ្តាម្តាយ លោកយាយក្នុងវ័យជរានៅឃុំ Cái Đôi Vàm បានផ្អាកទុកការងារចង្ក្រានជើងឆ្នាំង ដើម្បីស្វែងមករកថ្នាក់រៀនដ៏ពិសេសមួយ។ នៅទីនោះ បាតដៃក្រិនគ្រើមដោយសារកំដៅព្រះអាទិត្យ និងខ្យល់សមុទ្រ កំពុងតែផ្ចិតផ្ចង់សរសេររាល់តួអក្សរ និងតួលេខនីមួយៗយ៉ាងមិនទាន់ស្ទាត់ដៃនៅឡើយ។ ថ្នាក់លុបបំបាត់អក្ខរកម្មនេះ អាស្រ័យសមាគមនារីឃុំ Cái Đôi Vàm សហការជាមួយប៉ុស្តិ៍ការពារព្រំដែន Cái Đôi Vàm រក្សាដំណើរការជាច្រើនឆ្នាំកន្លងមក។

រួមកម្លាំងដើម្បីចិញ្ចឹមក្តីស្រមៃ

សេចក្តីសម្រេចលេខ ៧១ របស់ក្រសួងការិយាល័យនយោបាយ ស្តីពីការបង្កើតរបត់រីកចម្រើនក្នុងការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាល បានសង្កត់ធ្ងន់លើតួនាទី និងការទទួលខុសត្រូវរបស់សង្គមទាំងមូល ក្នុងការថែទាំបុព្វហេតុនៃការសិក្សាអប់រំ។ ផ្អែកលើទិសដៅនោះ ការកៀរគរប្រភពធនធានសង្គម និងការយកចិត្តទុកដាក់ចំពោះសិស្សានុសិស្សដែលមានជីវភាពក្រលំបាក មិនត្រឹមតែរួមចំណែកជួយឧបត្ថម្ភចំពោះមុខប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសបន្ថែមទៀត ដើម្បីឱ្យប្អូនៗបានសិក្សាក្នុងលក្ខណៈកាន់តែល្អប្រសើរ ឈានទៅរកសមភាពក្នុងវិស័យអប់រំជាបណ្តើរៗ និងចិញ្ចឹមនូវក្តីស្រមៃសម្រាប់ជំនាន់ក្រោយទៀតផង។

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

សហគ្រាស - ម៉ាក