ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 00:22:44

លំនឹងការរស់នៅអាស្រ័យរបរចិញ្ចឹមជីវិតមានប្រសិទ្ធភាព

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ផ្តើមពីប្រភពធនធាននៃកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍជនបទថ្មី និងគោលនយោបាយឧបត្ថម្ភអភិវឌ្ឍផលិត មានគ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình មានលក្ខណៈបានប្រាក់កម្ចី វិទ្យាសាស្ត្រ បច្ចេកទេស និងទម្រង់នៃការរស់នៅយ៉ាងសមស្របទៀតផង។ ផ្តើមពីនោះ គ្រួសារជាច្រើនបានក្លាហានផ្លាស់ប្តូររបៀបផលិតរបស់ខ្លួន ហើយសន្សឹមៗបង្កើនប្រាក់ចំណូល និងឈានឡើងលំនឹងជីវភាពផងដែរ។

លោក Thạch Hùng នៅភូមិ Chùa Phật ឃុំ Hoà Bình ថែទាំហ្វូងពពែរបស់គ្រួសារ។

ផ្តើមពីវាលស្រែបៃតងស្អាត រហូតដល់រោងចិញ្ចឹមពពែ និងគោក្របីក៏ទទួលបានការវិនិយោគយ៉ាងល្អត្រឹមត្រូវផងដែរ បណ្តាទម្រង់សេដ្ឋកិច្ចតំបន់ជនបទនៃឃុំ Hoà Bình កាន់តែមានប្រសិទ្ធភាព។ មិនត្រឹមតែប្រជាជនខិតខំធ្វើការប៉ុណ្ណោះទេ ថែមទាំងសកម្មក្នុងការសិក្សារៀនសូត្របានយ៉ាងល្អ ព្រមទាំងអនុវត្តបច្ចេកវិទ្យាចូលក្នុងការផលិតទៀតផង។ សមាគមកសិករឃុំបច្ចុប្បន្នគ្រប់គ្រងប្រាក់កម្ចីប្រមាណជាង ៥២ ពាន់លានដុងពីធនាគារគោលនយោបាយសង្គម បង្កលក្ខណៈសម្រាប់សមាជិកទាំងឡាយពង្រីកទម្រង់ផលិត និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។

ផ្តើមពីប្រភពទុនមូលនិធិ និងការឧបត្ថម្ភពីភ្នាក់ងារពាក់ព័ន្ធ ទម្រង់សេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពជាច្រើនត្រូវបានបង្កើតឡើង និងពង្រីលទូលាយដូចជាទម្រង់ចិញ្ចឹមអន្ទង់គ្មានភក់ ចិញ្ចឹមពពែបង្កាត់ពូជ ចិញ្ចឹមគោ និងសត្វកញ្ច្រោងននោង ព្រមទាំងដាំបន្លែបង្ការ ដូង និងផលិតស្រូវធានាសុវត្ថិភាពជាដើម។

ជាឧទាហរណ៍មួយគឺទម្រង់ចិញ្ចឹមគោ និងពពែរបស់លោក Thạch Hùng ​នៅភូមិ Chùa Phật ។ ដោយ ផ្តើមពីពូជចិញ្ចឹមដំបូងត្រឹមប៉ុន្មានក្បាលប៉ុណ្ណោះ អាស្រ័យការចិញ្ចឹមបង្កើតជាហ្វូងសន្សឹមៗ និងរៀនបទពិសោធន៍ គ្រួសារលោកឥឡូវនេះបានបង្កើតទម្រង់យ៉ាងមានស្ថិរភាពជាមួយហ្វូងគោ និងពពែដែលកំពុងមានការធំធាត់ល្អ។ ដើម្បីសន្សំសំចៃថ្លៃដើមនៃការបង្កាត់ពូជ លោកបានដាំស្មៅសម្រាប់ជាចំណី និងប្រើប្រាស់ជីលាមកសត្វដើម្បីបង្កើនប្រាក់ចំណូល។ ជារៀងរាល់ឆ្នាំ ទម្រង់នេះបាននាំមកនូវប្រាក់ចំណេញជូនគ្រួសារលោកជាង ១៥០  លានដុងផងដែរ។

មិនត្រឹមអភិវឌ្ឍលើការចិញ្ចឹមសត្វប៉ុណ្ណោះទេ បណ្តាគ្រួសារ Khmer ជាច្រើនថែមទាំងទទួលបានជោគជ័យជាមួយនឹងទម្រង់ដាំបន្លែបង្ការទៀតផង។ ដោយបានចូលរួមក្នុងវិស័យកសិកម្មអស់រយៈពេលជិត ៣០ ឆ្នាំ លោក Huỳnh Vĩnh នៅភូមិ Thị Trấn A1 តែងបន្តរក្សាការដាំបន្លែជាច្រើនប្រភេទពេញមួយឆ្នាំ មានដូចជា៖ ត្រសក់ ឃ្លោក ត្រឡាច និងឪឡឹកជាដើម។ ដោយសារតែការរៀបចំផែនការដាំដំណាំមានភាពបត់បែន ជាពិសេសដាំខុសរដូវ ផលិតផលរបស់គ្រួសារលោកតែងលក់បានតម្លៃខ្ពស់ ផ្តល់នូវប្រាក់ចំណូលស្ថិរភាព។

ទម្រង់ដាំបន្លែរបស់គ្រួសារលោក Huỳnh VĨnh នៅភូមិ Thị Trấn A1 ឃុំ Hoà Bình។

ផ្តើមពីទម្រង់ផលិតដ៏មានប្រសិទ្ធភាពទាំងនេះ ប្រពៃណីកសិករប្រឡងប្រណាំងក្នុងការផលិត និងជួញដូរពពែលើភូមិសាស្ត្រឃុំមួយថ្ងៃកាន់តែមានការអភិវឌ្ឍមិនឈប់ឈរ។ បច្ចុប្បន្ន ទូទាំងឃុំមានជាង ២.១០០ គ្រួសារ ដែលសម្រេចកិត្តិនាមជាកសិករផលិត និងជួញដូរពូកែគ្រប់បណ្តាថ្នាក់។ ទម្រង់ជាច្រើនមិនត្រឹមតែជួយប្រជាជនបង្កើនប្រាក់ចំណូលសម្រាប់ខ្លួនប៉ុណ្ណោះទេ ថែមទាំងបើកទិសដៅសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាពជូនបងប្អូនជនរួមជាតិ Khmer ទៀតផង។

លោកស្រី Trần Thị Mỹ Nhân ប្រធានសមាគមកសិករឃុំ Hoà Bình បានឱ្យដឹង៖ “នៅពេលខាងមុខ សមាគមនឹងបន្តគាំទ្រសមាជិកគ្រប់រូបដែលយោងតាមការជំនួយឧបត្ថម្ភផ្ទេរបច្ចេកវិទ្យា ភ្ជាប់ជាមួយបណ្តាប្រភពទុនអាទិភាព និងពង្រីកទូលាយនូវរាល់បណ្តាទម្រង់ផលិតសមស្របជាមួយលក្ខណៈរបស់ភូមិភាគ។ ស្រឱកាសនោះដើម្បីបង្កលក្ខណៈយ៉ាងល្អសម្រាប់បងប្អូនកសិករ ជាពិសេសមាមីងបងប្អូនជនរួមជាតិដើម្បីមានមុខរបររកស៊ីនឹងនរល្អ និងឈានឡើងជីវភាពធូធារ”។

ផ្តើមពីការឧបត្ថម្ភរបស់រដ្ឋ និងការតាំងចិត្តជម្នះលើការលំបាករបស់បងប្អូនប្រជាជន គ្រួសារ Khmer ជាច្រើននៅ Hoà Bình បានរួចផុតពីភាពក្រីក្រជាសន្សឹមៗ ហើយឈានឡើងក្លាយជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ។ ទម្រង់សេដ្ឋកិច្ចដ៏មានប្រសិទ្ធភាពទាំងនេះកំពុងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយ រួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងលើកកម្ពស់ការអភិវឌ្ឍជនបទប្រកបដោយចីរភាពសម្រាប់ឃុំ Hoà Bình ទាំងមូលផងដែរ៕

Kim Trúc - Anh Tuấn

Tags:

ពង្រីកកម្លាំងយុវជនក្នុងសកម្មភាពសន្តិសុខសង្គម

ជាមួយស្មារតី “ជួយគ្នាទៅវិញទៅមក” នាពេលកន្លង គណៈសម្ព័ន្ធយុវជនឃុំ Hoà Bình បានដាក់ពង្រាយសកម្មភាពសន្តិសុខសង្គមជាក់ស្តែងជាច្រើន ចែករំលែករាល់ការលំបាកទាន់ពេលជាមួយបណ្តាគ្រួសារ ជំនួយឧបត្ថម្ភសិស្សក្រីក្រឱ្យឈានឡើងក្នុងការសិក្សា។ ឆ្លងតាមនោះ ក៏រីកសាយភាយស្មារតីត្រួសត្រាយ ស្ម័គ្រចិត្ត និងការទទួលខុសត្រូវរបស់យុវវ័យចំពោះសហគមន៍ផងដែរ។

ថ្នាក់រៀន «គ្មានវ័យ» នៅ Cái Đôi Vàm

ពេលរសៀលរៀបលិច បណ្តាម្តាយ លោកយាយក្នុងវ័យជរានៅឃុំ Cái Đôi Vàm បានផ្អាកទុកការងារចង្ក្រានជើងឆ្នាំង ដើម្បីស្វែងមករកថ្នាក់រៀនដ៏ពិសេសមួយ។ នៅទីនោះ បាតដៃក្រិនគ្រើមដោយសារកំដៅព្រះអាទិត្យ និងខ្យល់សមុទ្រ កំពុងតែផ្ចិតផ្ចង់សរសេររាល់តួអក្សរ និងតួលេខនីមួយៗយ៉ាងមិនទាន់ស្ទាត់ដៃនៅឡើយ។ ថ្នាក់លុបបំបាត់អក្ខរកម្មនេះ អាស្រ័យសមាគមនារីឃុំ Cái Đôi Vàm សហការជាមួយប៉ុស្តិ៍ការពារព្រំដែន Cái Đôi Vàm រក្សាដំណើរការជាច្រើនឆ្នាំកន្លងមក។

រួមកម្លាំងដើម្បីចិញ្ចឹមក្តីស្រមៃ

សេចក្តីសម្រេចលេខ ៧១ របស់ក្រសួងការិយាល័យនយោបាយ ស្តីពីការបង្កើតរបត់រីកចម្រើនក្នុងការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាល បានសង្កត់ធ្ងន់លើតួនាទី និងការទទួលខុសត្រូវរបស់សង្គមទាំងមូល ក្នុងការថែទាំបុព្វហេតុនៃការសិក្សាអប់រំ។ ផ្អែកលើទិសដៅនោះ ការកៀរគរប្រភពធនធានសង្គម និងការយកចិត្តទុកដាក់ចំពោះសិស្សានុសិស្សដែលមានជីវភាពក្រលំបាក មិនត្រឹមតែរួមចំណែកជួយឧបត្ថម្ភចំពោះមុខប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសបន្ថែមទៀត ដើម្បីឱ្យប្អូនៗបានសិក្សាក្នុងលក្ខណៈកាន់តែល្អប្រសើរ ឈានទៅរកសមភាពក្នុងវិស័យអប់រំជាបណ្តើរៗ និងចិញ្ចឹមនូវក្តីស្រមៃសម្រាប់ជំនាន់ក្រោយទៀតផង។

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

សហគ្រាស - ម៉ាក