ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 00:22:40

បណ្តាញសន្តិសុខសង្គមរយៈពេលយូរអង្វែង

ប្រព័ន្ធសន្តិសុខសង្គមកំពុងដើរតួនាទីយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ហើយការលើកកម្ពស់ការធានារ៉ាប់រងសង្គមដោយស្ម័គ្រចិត្តកំពុងក្លាយជាតម្រូវការចាំបាច់។ នេះមិនត្រឹមតែជួយមនុស្សឱ្យយល់អំពីសិទ្ធិជាក់ស្តែងរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកដល់ការកសាង "បណ្តាញសន្តិសុខសង្គម" រយៈពេលយូរអង្វែងផងដែរ ដើម្បីធានាបាននូវជីវិតដែលមានស្ថេរភាពនៅពេលខ្លួនចាស់ជរា។

យល់ច្បាស់ពីអត្ថប្រយោជន៍ និងតួនាទីចូលរួមធានារ៉ាប់រងសង្គមដោយស្ម័គ្រចិត្ត ទើបបងប្អូននារីជាច្រើនបានចូលរួមមួយថ្ងៃកាន់តែច្រើនឡើង។

ថ្មីៗនេះ ទីភ្នាក់ងារធានារ៉ាប់រងសង្គម Bạc Liêu បានសហការជាមួយសមាគមសហព័ន្ធនារីសង្កាត់ Hiệp Thành ដើម្បីរៀបចំសន្និសីទផ្សព្វផ្សាយព័ត៌មានអំពីច្បាប់ និងគោលនយោបាយធានារ៉ាប់រងសង្គម និងធានារ៉ាប់រងសុខភាព ស្របឱកាសនោះដែរ​ ចលនាទឹកចិត្តកម្មាភិបាល និងសមាជិកឱ្យចូលរួមក្នុងការធានារ៉ាប់រងសង្គមដោយស្ម័គ្រចិត្ត។ ព័ត៌មានត្រូវបានបង្ហាញជាប្រព័ន្ធ និងច្បាស់លាស់ ដោយផ្តោតលើបទប្បញ្ញត្តិទាក់ទងនឹងអ្នកចូលរួមដែលមានសិទ្ធិ កម្រិតវិភាគទាន វិធីសាស្ត្រទូទាត់ អត្ថប្រយោជន៍ និងនីតិវិធីចុះឈ្មោះ។

អាស្រ័យការជំរុញខ្លាំងខ្លាសកម្មភាពផ្សព្វផ្សាយ ទើបគោលនយោបាយធានារ៉ាប់រងសង្គមដោយស្ម័គ្រចិត្តកំពុងមានភាពរីករាលដាលកាន់តែទូលំទូលាយក្នុងជីវិតរស់នៅរបស់ប្រជាជន។ ផ្តើមពីការស្ទាក់ស្ទើរដំបូង បងប្អូនប្រជាជនជាច្រើនបានម្ចាស់ការចូលរួមយ៉ាងសកម្ម ដោយចាត់ទុកវាជាទីបង្អែកខាងសន្តិសុខសង្គមរយៈពេលយូរអង្វែងតៀតផង។

បងស្រី Trần Thị Ngọc Liền នៅអនុសង្កាត់ Bờ Tây សង្កាត់ Hiệp Thành បានចែករំលែកថា៖ «ខ្ញុំចូលរួមធានារ៉ាប់រងសង្គមដោយស្ម័គ្រចិត្ត ជារៀងរាល់ខែចំណាយទឹកប្រាក់ចំនួន ៥០០​ ពាន់ដុង។ ខ្ញុំយល់ថាគោលនយោបាយនេះមានប្រយោជន៍ខ្លាំងណាស់ និងសមស្របសម្រាប់កម្មករធ្វើការដោយសេរី។ ខ្ញុំនឹងលើកទឹកចិត្តសាច់ញាតិរបស់ខ្ញុំឱ្យចូលរួមផងដែរ ដើម្បីផលប្រយោជន៍រយៈពេលយូរអង្វែង»។

យោងតាមលោកស្រី Lê Thị Tám ប្រធានសមាគមនារីអនុសង្កាត់ Giồng Nhãn សង្កាត់ Hiệp Thành លើភូមិសាស្ត្រនៃអនុសង្កាត់សព្វថ្ងៃមាននារី Khmer ប្រមាណ ៣០០ នាក់ ដែលភាគច្រើនសុទ្ធតែជាអ្នកយល់ស្របនឹងគោលនយោបាយចូលរួមក្នុងការធានារ៉ាប់រងសង្គមស្ម័គ្រចិត្ត ព្រោះវាជាដំណោះស្រាយសម្រាប់ការប្រមូលប្រាក់សន្សំសម្រាប់វ័យចំណាស់របស់ខ្លួន និងកាត់បន្ថយបន្ទុកលើគ្រួសារផងដែរ។

យោងតាមរបាយការណ៍ពីសាខាធានារ៉ាប់រងសង្គម Bạc Liêu ចាប់ពីខែមេសាដល់ខែមិថុនា ឆ្នាំ២០២៦ មានមនុស្សចូលរួមចំនួន ១៩៧ នាក់នៅសង្កាត់ Hiệp Thành សង្កាត់ Vĩnh Trạch ឃុំ Hưng Hội និងឃុំ Vĩnh Hậu បានចូលរួមកម្មវិធីធានារ៉ាប់រងសង្គមស្ម័គ្រចិត្ត។ នេះបង្ហាញថា ការយល់ដឹងរបស់ប្រជាជនអំពីអត្ថន័យ និងតួនាទីនៃការធានារ៉ាប់រងសង្គមស្ម័គ្រចិត្តកំពុងមានភាពប្រសើរឡើង។

សមាគមនារីសង្កាត់ Hiệp Thành ស្វែងយល់ពីការធានារ៉ាប់រងសង្គមដោយស្ម័គ្រចិត្តតាមខិតប័ណ្ណ។

អាស្រ័យលើស្ថានភាពសេដ្ឋកិច្ច និងប្រាក់ចំណូលរបស់ខ្លួន ប្រជាជនអាចជ្រើសរើសកម្រិតវិភាគទាន និងវិធីបង់ប្រាក់សមស្របបានយ៉ាងបត់បែន ដោយបង្កើនប្រាក់សន្សំសម្រាប់អនាគតរបស់ខ្លួនជាសន្សឹមៗ។ អ្នកមីង Lâm Thị Nghiếm នៅអនុសង្កាត់ Biển Tây សង្កាត់ Hiệp Thành បានសម្តែងការសោមនស្សរីករាយថា៖ «ខ្ញុំរស់នៅតែម្នាក់ឯង និងលក់ដូរកំប៊ិចកំប៉ុកនៅផ្ទះ ដូច្នេះការជម្រើសចូលរួមធានារ៉ាប់រងសង្គមស្ម័គ្រចិត្តប្រចាំខែគឺសមស្របសម្រាប់ប្រាក់ចំណូលរបស់ខ្ញុំផងដែរ»។

ជាក់ស្តែងបានឱ្យឃើញថា នៅពេលដែលប្រជាជនយល់ ជឿទុកចិត្ត និងចូលរួមយ៉ាងសកម្ម ការធានារ៉ាប់រងសង្គមស្ម័គ្រចិត្តមិនត្រឹមតែជាគោលនយោបាយសន្តិសុខសង្គមប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាការឧបត្ថម្ភដ៏រឹងមាំសម្រាប់គ្រួសារនីមួយៗផងដែរ។ នេះក៏ជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់ឆ្ពោះទៅរកគោលដៅនៃការធានារ៉ាប់រងសង្គមទូតាំងប្រជាជន ធានាថាគ្មាននរណាម្នាក់ត្រូវបានទុកចោលក្នុងដំណើរអភិវឌ្ឍន៍នោះឡើយ៕

Trung Kiên

Tags:

ពង្រីកកម្លាំងយុវជនក្នុងសកម្មភាពសន្តិសុខសង្គម

ជាមួយស្មារតី “ជួយគ្នាទៅវិញទៅមក” នាពេលកន្លង គណៈសម្ព័ន្ធយុវជនឃុំ Hoà Bình បានដាក់ពង្រាយសកម្មភាពសន្តិសុខសង្គមជាក់ស្តែងជាច្រើន ចែករំលែករាល់ការលំបាកទាន់ពេលជាមួយបណ្តាគ្រួសារ ជំនួយឧបត្ថម្ភសិស្សក្រីក្រឱ្យឈានឡើងក្នុងការសិក្សា។ ឆ្លងតាមនោះ ក៏រីកសាយភាយស្មារតីត្រួសត្រាយ ស្ម័គ្រចិត្ត និងការទទួលខុសត្រូវរបស់យុវវ័យចំពោះសហគមន៍ផងដែរ។

ថ្នាក់រៀន «គ្មានវ័យ» នៅ Cái Đôi Vàm

ពេលរសៀលរៀបលិច បណ្តាម្តាយ លោកយាយក្នុងវ័យជរានៅឃុំ Cái Đôi Vàm បានផ្អាកទុកការងារចង្ក្រានជើងឆ្នាំង ដើម្បីស្វែងមករកថ្នាក់រៀនដ៏ពិសេសមួយ។ នៅទីនោះ បាតដៃក្រិនគ្រើមដោយសារកំដៅព្រះអាទិត្យ និងខ្យល់សមុទ្រ កំពុងតែផ្ចិតផ្ចង់សរសេររាល់តួអក្សរ និងតួលេខនីមួយៗយ៉ាងមិនទាន់ស្ទាត់ដៃនៅឡើយ។ ថ្នាក់លុបបំបាត់អក្ខរកម្មនេះ អាស្រ័យសមាគមនារីឃុំ Cái Đôi Vàm សហការជាមួយប៉ុស្តិ៍ការពារព្រំដែន Cái Đôi Vàm រក្សាដំណើរការជាច្រើនឆ្នាំកន្លងមក។

រួមកម្លាំងដើម្បីចិញ្ចឹមក្តីស្រមៃ

សេចក្តីសម្រេចលេខ ៧១ របស់ក្រសួងការិយាល័យនយោបាយ ស្តីពីការបង្កើតរបត់រីកចម្រើនក្នុងការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាល បានសង្កត់ធ្ងន់លើតួនាទី និងការទទួលខុសត្រូវរបស់សង្គមទាំងមូល ក្នុងការថែទាំបុព្វហេតុនៃការសិក្សាអប់រំ។ ផ្អែកលើទិសដៅនោះ ការកៀរគរប្រភពធនធានសង្គម និងការយកចិត្តទុកដាក់ចំពោះសិស្សានុសិស្សដែលមានជីវភាពក្រលំបាក មិនត្រឹមតែរួមចំណែកជួយឧបត្ថម្ភចំពោះមុខប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសបន្ថែមទៀត ដើម្បីឱ្យប្អូនៗបានសិក្សាក្នុងលក្ខណៈកាន់តែល្អប្រសើរ ឈានទៅរកសមភាពក្នុងវិស័យអប់រំជាបណ្តើរៗ និងចិញ្ចឹមនូវក្តីស្រមៃសម្រាប់ជំនាន់ក្រោយទៀតផង។

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

សហគ្រាស - ម៉ាក